វីរុសZika កំពុងតែបង្ករការភ័យខ្លាចដល់ប្រជាជនជាច្រើននៅលើពិភពលោក ពិសេសនៅតំបន់អាមេរិក។ ក្រុមអ្នកវិទ្យាសាស្ត្របានខិតខំស្វែងរកឪសថសម្រាប់កំចាត់វីរុសនេះឲ្យបានទាន់ពេលវេលាន បើមិនដូច្នេះទេអាចរាលដាលយ៉ាងឆាប់រហ័សទៅកាន់តំបន់ជាច្រើនទៀតនៅលើពិភពលោក។
កាលពីថ្ងៃទី២៥ខែមករា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុស ហ្ស៊ីកា (Zika) ដែលចម្លងដោយសត្វមូស ហើយវាបំផ្លាញ ទៅលើខួរក្បាល ទារករាប់ពាន់នាក់នៅក្នុងប្រទេសប្រេស៊ីលនោះ ទំនងជាចាប់ផ្តើមឆ្លងរាលដាល មកដល់ប្រទេស ទាំងអស់ក្នុងតំបន់ ក្នុងនោះមានអាម៉េរិកជាដើម ។
ការឆ្លងរាលដាលនៃវីរុសខាងលើ មិនទាន់មានសេចក្តីរាយការណ៍ប្រាកដនៅទ្វីបអាម៉េរិកនៅឡើយទេ ទោះបីជាគេដឹងថា មានស្ត្រីម្នាក់ដែលបានធ្លាក់ខ្លួនឈឺ ដែលមានផ្ទុកវីរុសនេះក៏ដោយ ហើយវីរុសនេះបានបំផ្លាញប្រព័ន្ធខួរក្បាលរបស់ទារកនៅក្នុងប្រទេសហៃទីផងដែរ ។ក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបានបញ្ចាក់ថថា Zika វាមានទំនាក់ទំនងទៅនឹងការកកើតនៃគត៌ ដែលជាមីក្រុមតូចម៉្យាង នៅពេលដែលទារកកើតមក ខួរក្បាលរបស់ពួកគេគឺមានទំហំតូចមែនទែន ខុសពីខួរក្បាលមនុស្សធម្មតា ។ សាស្ត្រាចារ្យមួយរូបផ្នែកសុខភាពពិភពលោក លោក Trudie Lang មកពីសាកលវិទ្យាល័យ Oxford បានបញ្ជាក់ថា "យើងមិនទាន់មានឳសថ ឬវ៉ាក់សាំងនៅឡើយទេ ។ វាជាករណីមួយ ព្រោះមិន ទាន់ប្រាកដថា ស្រដៀងគ្នានឹងជំងឺ អេបូឡា" ។ តាមរបាយការពីក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា មានអ្នកសង្ស័យឆ្លងជំងឺនេះចំនួន៣,៨៩៣ករណី៕