ប៉េកាំង៖ កាលពីថ្ងៃអាទិត្យមុននេះ ភ្លើងបានឆាបឆេះរោងចក្រផលិត iPhone ធំបំផុតលើពិភពលោក ដែលមានឈ្មោះថា Foxconn factory ស្ថិតនៅ ទីក្រុង Zhengzhou ប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរោងចក្របានបញ្ជាក់ថា ក្នុងឧបទ្ទវហេតុនេះមិនបានបង្កអោយមានអ្នករងគ្រោះ ឬមានការប៉ះពាល់ដល់ចង្វាក់ផលិតកម្មនោះឡើយ។
មន្ត្រីអាជ្ញាធរថា ពួកគេកំពុងធ្វើការស៊ើបអង្កេតលើសំណុំរឿងនេះ។ ក្រោយមកបានបញ្ជាក់ថា ភ្លើងបានចាប់ផ្តើមឆាបឆេះឡើងចេញពី កង្ហាម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបូមខ្យល់ដែលស្ថិតនៅខាងលើនៃដំបូងអគាររោងចក្រ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១១ ក៏មានការផ្ទុះមួយនៅរោងចក្រ Foxconn ផលិត iPads ភាគខាងលិចទីក្រុង Chendu បានសម្លាប់មនុស្ស ៣នាក់ និងរបួស ១៥នាក់។
ហើយកាលពីឆ្នាំ ២០១៤ ក៏មានការផ្ទុះមួយទៀត នៅរោងចក្រ Foxconn ផលិតយ៉ាន់កងរថយន្តសម្រាប់ក្រុមហ៊ុន General Motors នៅភាគខាងកើតប្រទេសចិន ហើយបានសម្លាប់មនុស្ស ៧៥នាក់ និងរបួសជាច្រើនរយនាក់ផងដែរ។
ប្រែសម្រួលដោយ៖ សិរីវុធ
ប្រភព៖ The Wall Street Journal