![]() |
MENU
|

ខេត្តកណ្តាល ៖ ម្នាក់ជាកូនប្រសារប្រុសរបស់ម្ចាស់ផ្ទះ បានបាត់បង់ជីវិត និងបីនាក់ទៀតរងរបួសមាន ម្តាយក្មេក បងប្រុសនិងកូនអ្នកជិតខាងម្នាក់ នៅក្នុងហេតុការណ៍ចោរមួយក្រុម បានចូលប្លន់ផ្ទះលក់ចាប់ហួយ ហើយបានធ្វើការបាញ់ប្រហារ គ្នានញញើតដៃទៅលើម្ចាស់ផ្ទះ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ កើតឡើងនៅផ្ទះលក់ចាប់ហួយប្តីឈ្មោះសែម ចំរើនអាយុ៥២ឆ្នាំនិងប្រពន្ធឈ្មោះសុខ ចន្ទូ អាយុ៥២ឆ្នាំនៅ ភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល វេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០១៦។ សាក្សីនៅក្បែរកន្លែងកើតហេតុ បាននិយាយប្លន់ផ្ទះលក់ចាប់ហួយ នៅស្រុកកណ្តាលស្ទឹងចោរបាញ់ម្ចាស់ផ្ទះ ហើយជនរងគ្រោះមាន៤នាក់គឺ ម្នាក់បានបាត់បង់ជីវិត និង៣នាក់ទៀតរបួសជាទំងន់។ជនរងគ្រោះ៤នាក់គឺ
ទី1 ឈ្មោះ សុខ ចន្ធូ ភេទស្រី អាយុ 52ឆ្នាំ ម្ចាស់ផ្ទះ ត្រូវចំ កំភ្លៅខាងឆ្វេង 1គ្រាប់ ។
2/ឈ្មោះ ធួក ថៅវរ៉ា ភេទប្រុស អាយុ 35ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវចំពោះ 1គ្រាប់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
3/ឈ្មោះ ឡាយ ធារ៉ា ភេទប្រុស អាយុ 39ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវចំជើងខាងឆ្វេង របួសធ្ងន់ ។ អ្នកទាំងបីរស់នៅផ្ទះកើតហេតុជាមួយគ្នា។
ទី4/ឈ្មោះ រស់ ស្រីមុំ ភេទស្រី អាយុ 12ឆ្នាំ រស់នៅខាងជើងឈាងខាងកើត(ភូមិ.ឃុំខាងលើ)ចម្ងាយប្រហែល 90ម៉ែត្រពីផ្ទះជនរងគ្រោះ នៅពេលក្រុមជនល្មើសដេញតាមបាញ់ម្ចាស់ផ្ទះឈ្មោះសែម ចំរើន ពេលរត់ប្តឹងសមត្ថកិច្ច ។ សាក្សីបន្តថាក្រុមជនសង្ស័យមានគ្នាប្រមានជាបីនាក់អាវុធគ្រប់គឺកាំភ្លើងអាកាផេង កាំភ្លើងខ្លីផងធ្វើសកម្មភាពចូលតាមទ្វារក្រោយ។បន្ទាប់ពីកើតមានអំពើប្លន់បាញ់សំលាប់ម្ចាស់ផ្ទះគេឃើញកំលាំងសមត្តកិច្ចមាននគរបាល ប៉េអឹមមកទាំងកូនមកទាំងមេចុះដល់កន្លែងកើតហេតុភ្លាមៗផងដែរតែយឺតពេលបន្តិចប៉ុន្តែយ៉ាងណាក៍គេឃើញលោកស្នងការនគរបាលខេត្តកណ្តាលឧត្តមសេនីយ៍ទោ អ៊ាវ ចំរើននិងមេបញ្ជាការអាវុធហត្ថខេត្តកណ្តាលគឺឧត្តមសេនីយ៍ត្រី សំ តុលាបានដឹកនាំកំលាំជំនាញបើកការសើុបអង្កេតស្រាវជ្រាវជាបន្ទាន់ដើម្បកំណត់មុខសញ្ញាឈានទៅធ្វើការចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោស។
បើតាមការបញ្ជាក់អោយដឹងពីស្ត្រីប្រពន្ធរបស់ជនរងគ្រោះដែលត្រូវចោបាញ់ស្លាប់នោះថា មុនពេលកើតហេតុម៉ោងប្រមាណ១៩ជាងគ្រួសារនាងកំពុងជុំគ្នាហូបបាយនិងមើលទូរទស្សន៍ស្រាប់តែលឺសំឡេងទារផ្អើលស្រែកពេញទ្រុងនៅខាងក្រោយផ្ទះពេលនោះប្តីនាងឈ្មោះធួក ថៅវរ៉ាបានងើបទៅមើលដោយដើរទៅកន្លែងទ្រុងទាស្រាប់តែឃើញរត់ចូលក្នុងផ្ទះវិញទាញទ្វារក្រោយបិតស្រាប់តែស្នូរកាំភ្លើងផ្ទុះឡើង១គ្រាប់ធ្លាយកញ្ចក់ទ្វារត្រូវប្តីនាងត្រង់ពោះដូលប្រកាច់តូង។ពេលនោះពួកវាមានគ្នា៣នាក់កាំភ្លើងវែងខ្លីគ្រប់ដៃសំលៀកបំពាក់ធម្មតាបានភ្ជុងគំរាមក្រុមគ្រួសារនាងអោយឱនក្បាលទៅក្រោមនិងកំអោយស្រែកហើយសួររកកន្លែងទុកលុយ។
នាងបន្តអោយដឹងទៀតថាខណះក្រុមចោរកំពុងធ្វើការរើកកាយយកទ្រព្យសម្បត្តិម្តាយក្មេកនិងបងថ្លៃប្រុសរបស់នាងបានស្ទុះងើបត្រូវពួកចោរបាញ់រះត្រូវរបួស៣នាក់។ លោកពូសែម ចំរើន ម្ចាស់ផ្ទះបាននិយាយថាពេលនោះរូបគាត់មិនទាន់ហូបបាយបាននៅអង្គុយលេងនៅផ្ទះគេខាងកើតស្រាប់តែឮគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផ្ទុះឡើងក្នុងផ្ទះរបស់គាត់ភ្លាមនោះគាត់រត់មកផ្ទះស្រាប់ពួកវា(ចោរប្លន់)ដេញបាញ់រូបគាត់ដល់លើផ្លូវតែមិនត្រូវគាត់ទៅត្រូវអ្នកជិតខាង។
លោកឧត្តម សេនីយ៍ ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្តសលដែលបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនោះបានប្រាប់អោយដឹងថានៅកន្លែងកើតហេតុរកឃើញសំបកការទុះចំនួន៣គ្រាប់ជាប្រភេទកសំភ្លើងអាកា៤៧និងក្បាលគ្រាប់កាំភ្លើងខ្លីចំនួន១។ករណីនេះលោកសន្និដ្ឋានជាបឋមសិនគឺប្លន់ប្រដាប់អាវុធយកទ្រព្យសម្បត្តិ។ បើតាមក្រុមគ្រួសាជនរងគ្រោះប្រាប់អោយដឹងថាទ្រព្យសម្បត្តិបាត់បង់មាន
1-មាសខ្សែក 10ខ្សែ = 5តំឡឹង
2-មាសខ្សែដៃ 07ខ្សែ = 10តំឡឹង
3-ប្រាក់ដុល្លា = $2000
4-ប្រាក់រៀល = 3លានរៀលនិង
សម្ភារៈខូចខាត :
1.-បែកកញ្ចក់ទ្វារផ្ទះក្រោយ 01ផ្ទាំង
2-ទូរខោអាវ 01 ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាឥឡូវនេះកំលាំងនគរបាលនិងអាវុធហេត្ថកំពុងបើកប្រតិបត្តិការសើុបអង្កេតស្រាវជ្រាវយ៉ាងក្តៅគគុកដើម្បីកំណត់មុខសញ្ញាឈានទៅចាប់ខ្លួយកមកផ្តន្ទាទោសតាមផ្លូវច្វាប់ ៕


