MENU
ឯកអគ្គរដ្ឋទូតស្ថានទូតអាមេរិកគ្រោងធ្វើសន្និសីទកាសែត ពីស្ថានភាពតំបន់ព្រៃឡង់ នៅថ្ងៃទី១៨មេសានេះ
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១៧ មេសា ២០១៦, ០៩:២២ | ៤៧៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​ លោក វីលៀម ហេដថ៍ (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាគ្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ស្ថានភាព​តំបន់​ព្រៃ​ឡង់​នៅ​ថ្ងៃទី​១៨ មេសា។​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​ត្រូវបានផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា លោក វីលៀម ហេដថ៍ នឹង​ត្រលប់​ពី​ការ​ជិះ​ឧទ្ធម្ភាគចក្រ​មើល​ព្រៃ​ឡង់​នៅ​ថ្ងៃទី​១៨ មេសា។ គោលបំណង​នៃ​ការ​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​មើល​ព្រៃ​ឡង់ គឺ​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង ពី​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​បង្កើន​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្នុងការ​ការពារ​ព្រៃឈើ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​ចូលរួម​ក្នុង​ដំណើរ​មើល ព្រៃឡង់​ជាមួយ លោក វីលៀម ហេដថ៍ត រួមមាន​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក សាយ សំអាល់ រដ្ឋលេខា​ធិការ​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឆេង គឹមស៊ុន និង​តំណាង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ (USAID)។

ព្រៃ​ឡង់​នៅ​កម្ពុជា​គ្រប​ដណ្តប់​ក្នុង​ខេត្ត​ចំនួន​៤គឺ​ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ។ ព្រៃ​នេះ មាន​សារសំខាន់​សម្រាប់​មនុស្ស​ប្រមាណ​២០​ម៉ឺន​នាក់​ដែល​កំពុង​រស់នៅ​ពឹង​ផ្អែក​និង​អាស្រ័យ​ផល ជាពិសេស​សម្រាប់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ។

Tags:
  • ឯកអគ្គរដ្ឋទូតស្ថានទូតអាមេរិក
  • តំបន់ព្រៃឡង់
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥