MENU
ផ្ទុះធុងហ្គាសក្នុងឃ្លាំងស្តុកធុងហ្គាសដ៏ធំមួយកន្លែងនៅជ្រាយក្រុងភ្នំពេញបណ្តាលឆេះរថយន្ត៥គ្រឿង របួសមនុស្សធ្ងន់ពីរនាក់ខូចខាតសម្ភារៈជាច្រើនទៀត ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២២ មករា ២០១៦, ០៧:៣១ | ៩១១ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបង្កឡើងដោយករណីផ្ទុះធុងហ្គាស ហើយមានអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ស្ថិតនៅកន្លែងស្តុកហ្គាសតាម​បណ្តោយផ្លូវហានណូយ កែងផ្លូវទំនប់កប់ស្រូវ ក្នុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពោលនៅខាងមុខឈៀងខាងជើង Grand Phnompenh នាវេលាម៉ោង៧ៈ១០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។ ក្រោយមានការភ្ញាក់ផ្អើលនេះ កម្លាំងអាជ្ញាធរ និង សមត្ថកិច្ចជាច្រើននាក់ បានចេញប្រតិបត្តិការភ្លាមៗ បញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជាបន្តបន្ទាប់ទៅកាន់ទីនោះ ដើម្បីជួយបាញ់ពន្លត់ ដោយប្រើពេលជិត២ម៉ោងទើបអគ្គិភ័យដ៏កំណាចនេះ បានរលត់ទៅវិញ។ 

ប្រភពព័ត៌មានពីអ្នកជិតខាងបានអោយដឹងថា ទីតាំងស្តុកហ្គាសដែលរង់នូវការបំផ្លាញ់ដោយគ្រោះអគ្គិភ័យខាងលើនេះ ជា របស់ក្រុមហ៊ុនដែលមាន យីហោ KM និងហើយចំពោះហេតុការនោះបានបណ្តាលឲ្យមាន​ភាពភ័យខ្លាចយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់ នៅក្បែរនោះ និងធ្វើដំណើរតាមផ្លូវ នៅពេលដែលមានអណ្តាតភ្លើង ឆាបឆេះឡើង យ៉ាងសន្ធោសន្ធៅ រហូតអាជ្ញាធរ និងសមត្ថកិច្ចបានបិទកំណាត់ផ្លូវហានណូយទាំងស្រុង មិនឲ្យមានការធ្វើដំណើរឆ្លងកាត់នោះឡើយ ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។ប្រភពដដែរបន្តថាពេលអណ្តាតភ្លើងកំពុងតែបញ្ចេញឥទ្ធិពលនោះ គ្មានសមត្ថកិច្ច និង ប្រជាពលរដ្ឋណាម្នាក់ ហានចូលទៅជិតនោះទេ ដោយសារតែមានអណ្តាតភ្លើងខ្លាំងពេក ពោលទុកឲ្យក្រុមពន្លត់អគ្គិភ័យ បញ្ជូនរថយន្តទៅបាញ់ពន្លត់ជាបន្តបន្ទាប់។  នៅពេលដែលមានគ្រោះអគ្គិភ័យ ខាងលើនេះ កើតឡើងភ្លាមៗ គេ សង្កេតឃើញវត្តមាន លោក លី សាវេត អភិបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង អធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ និងនាយការិយាល័យ ពន្លត់អគ្គិភ័យលោក ព្រហ្ម យ៉ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ បានទៅជួយអន្តរាគមន៍ភ្លាមៗ រហូតភ្លើងបានរលត់ទាំងស្រុងតែម្តងជុំវិញករណីផ្ទុះ ធុងហ្គាសដ៏ធំនេះ លោក ព្រហ្ម យ៉ត នាយការិយាល័យបង្កា នឹងពន្លតអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុភ្លាមៗថា ក្រោយបញ្ចប់អន្តរាគមន៍​ដែលមានរយះពេលជិត២ម៉ោងមកនេះ សម្រាប់កម្លាំងនគរបាល របស់លោកបានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន២០គ្រឿង ប្រើទឹក អស់៣៥ជើង បូករួមជាមួយរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ចំនួន៥គ្រឿង រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា រថយន្តរបស់កងកម្លាំងអាវុធហត្ថ និងរថយន្តរបស់ក្រុមហ៊ុន សាវីណាផងដែរ ដូច្នេះរថយន្តទាំងអស់ មានជាង៣០គ្រឿង។ សម្រាប់ទំហំនៃការខូចខាតវិញ ត្រូវបាននាយការិយាល័យ ពន្លត់អគ្គិភ័យរូបនេះប្រាប់ថា រថយន្តប្រភេទកូរ៉េចំនួន៥គ្រឿង ត្រូវបានខូចខាតទាំងស្រុដោយសារភ្លើងឆេះ រងរបួសមនុស្ស២នាក់ធ្ងន់ធ្ងរ  ព្រមទាំងឆេះធុងហ្គាស អស់ជាច្រើនធុង។

លោកបញ្ជាក់ថាករណីនេះអាចទុកថាសំណាងមួយដែរ ដែលភ្លើងមិនបានឆេះស៊ីទែន​ផ្ទុកហ្គាសដ៏ធំ ដែលនៅក្បែរនោះ ពោលឆេះតែនៅជុំវិញ ហើយត្រូវបាន​កម្លាំង​សមត្ថកិច្ច ជួយបាញ់ពន្លត់ទាន់។ជុំវិញករណីនេះដែល អភិបាលខណ្ឌសែនសុខ លោក លី សាវេត បានបង្ហាញការសោកស្តាយចំពោះ ករណីមួយនេះ ដែលបានបំផ្លាញ ទ្រព្យសម្បត្តិ អស់យ៉ាងច្រើន ព្រមទាំងរង​របួសមនុស្ស​ទៀតផង។ ប៉ុន្តែសម្រាប់ប្រតិបត្តិការ ជួយបាញ់ពន្លត់អគ្គិភ័យវិញ ត្រូវបានលោកអភិបាលខណ្ឌ កោតសរសើរយ៉ាងខ្លាំង ដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលហានប្រឈមក្នុងការជួយ ចំពោះគ្រោះអគ្គិភ័យ​ដ៏គ្រោះថ្នាក់នេះ។ ជាការលើកទឹកចិត្តចំពោះកងកម្លាំងសមត្ថកិច្ច ដែលចូលរួមពន្លត់អគ្គិភ័យខាងលើ លោក លី សាវេត បានឧបត្ថម្ភ ថវិកាចំនួន១លាន រៀលផងដែរ។ មន្រ្តីនគរបាល ខណ្ឌសែនសុខ បានបញ្ជាក់ថា ភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោងជាង៨យប់ ថ្ងៃដដែលនេះ ក្រោយកើតហេតុ នៅម៉ោងជិត៧ ៕

ផ្ទុះធុងហ្គាសក្នុងឃ្លាំងស្តុកធុងហ្គាសដ៏ធំមួយកន្លែងនៅជ្រាយក្រុង...

ផ្ទុះធុងហ្គាសក្នុងឃ្លាំងស្តុកធុងហ្គាសដ៏ធំមួយកន្លែងនៅជ្រាយក្រុងភ្នំពេញបណ្តាលឆេះរថយន្ត៥គ្រឿង របួសមនុស្សធ្ងន់ពីរនាក់ខូចខាតសម្ភារៈជាច្រើនទៀតព័ត៏មានលំអិត http://vokc.org/article/100

Posted by VOKC News on Thursday, January 21, 2016
Tags:
  • ផ្ទុះធុងហ្គាស
  • ឆេះរថយន្ត៥គ្រឿង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥