MENU
កីឡា
រាជធានីភ្នំពេញ៖  ប្រទេសចិនបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះកីឡាអេឡិចត្រូនិក (E-Sports) នាឆ្នាំ២០២២នោះ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុន Alisports បានកំណត់ដាក់កីឡាមួយប្រភេទនេះក្នុងកម្មវិធីកីឡាទ្វីបអាស៊ីដែលប្រព្រឹត្តទៅនៅទីក្រុង Hangzhou ខាងមុខនេះ។ អគ្គលេខាធិការបស់សហព័ន្ធកីឡាE-Sport កម្ពុជាលោកលន់ សាមឺឌ្ឍីបានឱ្យដឹងថា  កម្មវិធីកីឡាទ្វីបអាស៊ីដែលរៀបចំដោយក្រឹមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានក្លាយជាព្រឹត្តិការណ៍ពហុកីឡាធំបំផុតលំដាប់ទី២នៅលើលោកនេះ បន្ទាប់ពីកីឡាអូឡាំពិក។ គណៈប្រតិភូកីឡាជាតិចំនួន៤៥ប្រទេស និងអត្តពលិកប្រមាណ១ម៉ឺននាក់បានចូលរួមព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនេះដែលរៀបចំចុងក្រោយបំផុតកាលពី៣ឆ្នាំមុននៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។ ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីលោក Ahmad Fahad Al-Sabah និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា  «OCA បានប្តេជ្ញាលើការអភិរក្សមរតកដូនតា ការអភិវឌ្ឍ និងការធ្វើឲ្យប្រសើរឡើងសម្រាប់កីឡានៅទ្វីបអាស៊ី។ យើងសម្លឹងទៅរក«ទ្រឹស្តីនៃការគិតឆ្ពោះទៅមុខ»តាមរយៈ Alisports ដែលនឹងជួយពួកយើងដើម្បីពង្រឹង និងអភិវឌ្ឍកីឡាអេឡិចត្រូនិក»។សូមបញ្ជាក់ផងដែរថា ស្ថាប័នពាក់ព័ន្ធនឹងកីឡាតាមអនឡាញ Alibaba Sports Group បានប្រកាសលើការវិនិយោគចំនួនទឹកប្រាក់១៥០លានដុល្លារអាមេរិកជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ( International eSports Federation (IESF) ដែលមានមូលដ្ឋានស្ថិតនៅប្រទេសកូរ៉េខាងត្បូង៕                                               
ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១៧:០៩ | ០ មតិ | ១៥៧ ដង

រាជធានីភ្នំពេញ៖  ក្រោយពីក្រសួងអប់រំយុវជន និង កីឡា បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ខ្លួនរួចមក លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវវិធានការធំៗចំនួន ៥ចំណុច ដល់អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ត្រូវតែគោរពរតាមដើម្បីពង្រឹងសមត្ថភាព មន្ត្រីរាជការក្រោមចំណុះ និងសហព័ន្ធកីឡាជាតិទាំងអស់ ។ វគ្គធានការ៥ចំណុចរបស់លោកស៊ាន បូរ៉ាតនោះ គឺ ទី១-ជំរុញឲ្យអង្គសិក្ខាសាលាដាក់ប្រមូលធាតុចូល ដែលបានពិភាក្សាសម្រេចរយៈពេល២ថ្ងៃនោះ យកទៅដាក់ក្នុងសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ,ទី២-អគ្គនាយកដ្ឋានកីឡា ត្រូវធ្វើកិច្ចសន្យា ដើម្បីធ្វើប្រតិភូកម្មដល់សហព័ន្ធកីឡាជាតិ,ទី៣-សហព័ន្ធកីឡាជាតិ ត្រូវអនុវត្តតាមការណែនាំ និងកិច្ចសន្យា ទៅតាមផែនការដែលបានដាក់ចុះ,ទី៤-ការិយាល័យកីឡារាជធានី-ខេត្តត្រូវពង្រឹងមន្ត្រីក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងទី៥-ការិយាល័យរាជធានី-ខេត្តត្រូវលើកផែនការថវិកា ដាក់បញ្ជូលទៅក្នុងថវិការបស់មន្ទីររៀងៗខ្លួន។ ជាមួយនឹងការដាក់ចេញនូវវិធានការខាងលើនេះដែរ លោក អ៊ុក សិទ្ធី ជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងវិញ អោយជំរុញ និង បង្កើនលទ្ធភាពជួយដល់អគ្គនាយកដ្ឋានកីឡា ដែលជាសេនាធិការ ក្រសួងដើម្បីមានលទ្ធភាព ជំរុញ និងបង្កើនការបណ្តុះបណ្តាល បំប៉នមុខជំនាញដល់គ្រូបឋម និងគ្រូទទួលបន្ទុកកីឡានៅតាមសាលារៀន។ លោកបន្តថា៖ សហព័ន្ធកីឡាជាតិ ក្នុងការសហការបើកវគ្គបំប៉នជំនាញដល់មន្រ្តីដឹកនាំ គ្រូបង្វឹក អាជ្ញាកណ្តាលតាមប្រភេទកីឡាដែលមានប្រជាប្រិយភាព នូវតាមរាជធានី-ខេត្ត ព្រមទាំងជំរុញឲ្យបង្កើនល្បឿនក្នុងការងារជួសជុលកែលម្អ និងកសាងទីលានកម្រិតស្តង់ដានានា នៅតាមខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងជំរុញឱ្យមានសិក្ខាសាលារៀងរាល់ឆ្នាំនៅថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យលទ្ធភាព និងដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានស៊ីជម្រៅ ៕ ដោយ បូរិន                                               
ថ្ងៃច័ន្ទ ទី២៤ មេសា ២០១៧, ១៦:១០ | ០ មតិ | ១៨៧ ដង

រាជធានីភ្នំពេញ៖ វិរកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់ជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេស បែលហ្សិដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីហើយកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។ សូមរំលឹកថា  កីឡាការិនី អ៊ុក ស្រីមុំ ទទួលជ័យជំនះមេដាយមាសជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេស បែលហ្សិក។ អ្នកស្រីបានយកឈ្នះលើការប្រកួតលើកទី១ ឈ្នះកីឡាការនីបារាំង ១៣-១២លើកទី២ ឈ្នះកីឡាការនីអេស្ប៉ាញ ១៣-១០លើកទី៣ ឈ្នះកីឡាការនីស៊ុយអែត ១៣-១០, លើកទី៤ ឈ្នះកីឡាការនីកាណាដា ១៣-១១, លើកទី៥ ឈ្នះកីឡាការនីម៉ូណាកូ ៩-៨, លើកទី៦ ឈ្នះកីឡាការនីម៉ាដាហ្គាស្កា ១០-៧ និងចុងក្រោយលើកទី៧ ឈ្នះកីឡាការនីទុយនេស៊ី ១៣-៧។ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ វរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក ដែលទើបតែដណ្ដើមបានលើទឹកដីប្រទេសប៊ែលហ្ស៊ិកកាលពីពេលថ្មីៗកន្លងទៅ ត្រូវបានដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីហើយ ដែលបានបំពាក់ដោយលោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ ។ លោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានថ្លែង និង អបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនេះ និងបានជំរុញបន្ថែមដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡារបស់ក្រសួងការពារជាតិ ដែលបន្ដការខិតខំហ្វឹកហាត់ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត។ ចំណែក កីឡាករ ញ៉ែម បូរ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏បានទទួលមេដាយប្រាក់លើវិញ្ញាសាវាយគូរបុរសនារី ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់លំដាប់ពិភពលោក World Championship Petanque 2017 នៅទីក្រុង Ghentប្រទេសបែលហ្ស៊ិក៕ដោយ បូរិន                        
ថ្ងៃច័ន្ទ ទី២៤ មេសា ២០១៧, ១៦:០៦ | ០ មតិ | ១៤៦ ដង

រាជធានីភ្នំពេញ៖  ការប្រណាំងកង់បីដំណាក់កាលដែលរយៈចង្ងាយនិងប្រភេទខុសៗគ្នានៅលើភ្នំបូកគោឆ្នាំ២០១៧នឹងធ្វើឡើងនាខែក្រោយ ថ្ងៃទី០៦ និង ០៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ លោកឧកញ៉ា វង្ស ខាន់ពៅ  អគ្គលេខាសហព័ន្ធខ្មែរទោចក្រយាន ក្នុងពិធីសន្និសទីកាសែត ការប្រណាំងកង់នៅលើរមនីយដ្ឋានភ្នំបូកគោ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ បានឱ្យដឹងថា  ការប្រណាំងកង់លើភ្នំបូកគោដែលមានទេសភាពល្អឥខ្ចោះ ត្រូវបានរៀបចំឱ្យមានបីដំណាក់កាល ដែលប្រណាំងចាប់ពីក្រោមឡើងលើ មានដូចជា រយៈចង្ងាយ ៥១គីឡូ, រយៈចង្ងាយ៦៦ គីឡូម៉ែត្រ, និង ៨៥ គីឡូម៉ែត្រ ។ ការប្រណាំងកង់នេះបានអនុញ្ញាត ឱ្យមហាជន អ្នកមិនអាជីព និង អ្នកជំនាញ ចូលរួមដោយប្រណាំងដោយសេរី។  អគ្គលេខារូបនេះបានបញ្ជាក់ថា  ការចុះឈ្មោះបានអនុញ្ញាតចាប់ពីពេលនេះតទៅ ដោយថ្លៃសម្រាប់មនុស្សម្នាក់ត្រូវបានបង់ ១២៥ដុល្លារ ដែលផ្តល់ឱ្យមកវិញនូវ ការស្នាក់នៅ២យប់ មានអាហារ និង ធានារ៉ាបរងគ្រោះថ្នាក់អំឡុងពេលព្រឹត្តិការណ៍។ សម្រាប់ភ្ញៀវទេសចរណ៍បរទេសវិញ ត្រូវបង់តម្លៃ២៩០ដុល្លារ មានការស្នាក់នៅ៣យប់ ជាមួយអាហារ និង សេវាដឹកជញ្ជូន។  ការចុះឈ្មោះ អាចតាមរយៈវេបសាយ www.mountbokorchallenge.com ។ សូមបញ្ជាក់ថា  ការប្រណាំងកង់នៅភ្នំបូកគោលើកនេះមានអ្នកឈ្មោះ២៨០នាក់ មកពីប្រទេស អូស្រ្តាលី បារាំង ឡាវ ម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ថៃ វៀតណាម និង កម្ពុជា។ ក្រៅពីកម្មវិធីប្រណាំងការកម្មវិធីកម្សាន្តនិងការប្រគុំតន្ត្រីសម្រាប់អ្នកមកជិះកង់ប្រណាំង។ ជាមួយគ្នាក្រុមជម្រើសជាតិ ទាំងឈុតធំនិងឈុតតូច របស់សហព័ន្ធខ្មែរទោចក្រយន្ត និង សហព័ន្ធកីឡាទ្រីយ៉ាថ្លុង ក៏ដាក់អ្នកប្រណាំងរបស់ខ្លួនចូលរួមផងដែរ៕ដោយ បូរិន                        
ថ្ងៃព្រហស្បតិ៍ ទី២០ មេសា ២០១៧, ១២:៥៣ | ០ មតិ | ១១១ ដង

រាជធានីភ្នំពេញ៖  សម្រាប់ការប្រកូត AFC CUP 2017 វគ្គចែកពូលរវាងក្រុម បឹងកេត និង Johor Darul Ta'zim បានបញ្ចាប់ដោយលទ្ធផល  ០ - ៣ ដែលធ្វើឱ្យក្រុមរបស់ម៉ាឡេស៊ីមាន១០ពិន្ទុក្នុងពូលបន្តដំណើរឡើងវគ្គបន្ទាប់។ សម្រាប់ក្រុមបឹងកេត គ្មានឱកាសឡើងបន្តទៀតឡើយ ។  លោក John Mcglynn គ្រូបង្គោលរបស់ក្រុមបាល់ទាត់បឹងកេត  បានថ្លែងថា ថ្ងៃនេះលោកមានការសោកស្តាយណាស់ ដែលមិនអាចធ្វើបានល្អ ដោយសារតែបញ្ហាជាច្រើន ហើយក៏មានបញ្ហាជាមួយបច្ចេកទេសមូលដ្ឋាន  និង ការពារ ហើយពិសេសការវាយបកទៅលើទីរបស់គេ បង្កឱ្យមានកំហុសខ្លួនឯង។ ប៉ុន្តែថ្ងៃនេះជាការរៀនសូត្រមួយដ៏ល្អ ដែលត្រូវកែតម្រូវបន្ថែមទៀត ដើម្បីផ្សាយភ្ជាប់ការប្រកួតទៅមុខទៀត។ លោក John Mcglynn  បាននិយាយថា ទោះបីជាក្រុមរបស់លោកមិនអាចបន្តដំណើរទៅកាន់វគ្គបន្តនៃAFC CUP 2017 យ៉ាងក៏ដោយ ប៉ុន្តែក្រុមរបស់លោកបានធ្វើយ៉ាងល្អតាំងដើម ដោយខំប្រឹង កែសម្រួលស្ថានភាព និង ទម្រង់លេង ជារើយៗ សូម្បីតែកន្លងមកធ្លាប់ប៉ះជាមួយក្លឹបរបស់ប្រទេសឡាវ បានយកឈ្នះនិងអាចមកលេងវគ្គចែកពូកក្នុង AFC CUP នេះ។ កីឡាករ ឃួន ឡាបូរ៉ាវី បានបញ្ជាក់ថា តាំងឈានចូលប្រកួតក្នុង AFC CUPនេះលោកបានសង្កេតឃើញក្រុមរបស់ម៉ាឡេស៊ីនេះ “Johor Darul Ta'zim”  មានការលេងល្អជាងក្រុមដ៏ទៃទៀត។ ពីព្រោះក្រុមផ្សេងៗបានលេងបាល់ផ្លោង និង បាល់វែងៗ ប៉ុន្តែក្រុមនេះ បានលេងជាក្រុមរួមគ្នាយ៉ាងល្អ ។ កីឡាករខ្សែរប្រយុទ្ធរបស់បឹងកេតរូបនេះបាននិយាយថា“ថ្ងៃនេះគាត់ឆ្លងវគ្គចែកពូល បានហើយដូច្នេះវគ្គបន្តគាត់អាចលេងទៅមុខបានទៀត”។ កីឡាករ ឃួន ឡាបូរ៉ាវី បានប្រាប់ថា មូលហេតុដែលធ្វើឱ្យលោកបំបែកពងមាន់បាននោះដោយសារក្រុម Johor លេងរួមគ្នាមានទម្រង់ល្អដែលពិបាកសម្រាប់លោកក្នុងការរកចន្លោះស៊ុតឬបញ្ជូលបាល់ឱ្យគ្នាធ្វើឱ្យគ្មានឱកាសទាត់ចូល។ ពេលលោកឡើងម្តង ក្រុមរបស់ Johor បានសហការគ្នាបិទលោកមិនអាចរកចន្លោះបង្កើតឱកាសស៊ុតបញ្ចូលទីបានច្រើនឡើយ៕ ដោយ បូរិន                                                 
ថ្ងៃព្រហស្បតិ៍ ទី២០ មេសា ២០១៧, ០៧:៤០ | ០ មតិ | ១៣០ ដង

រាជធានីភ្នំពេញ៖  កាលនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ បន្តអាណត្តិទី៥ ឆ្នាំ ២០១៧-២០២១ នោះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសំរេចដាក់ទិសដៅ សំខាន់ៗចំនួន១១ចំណុចធំ ក្នុងរយៈពេល៥ឆ្នាំ នាអាណត្តិថ្មីនេះ ដើម្បីត្រៀមខ្លួន អោយបានគ្រប់គ្រាន់ ក្នុងការប្រជែងយកមេដាយ ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យោងតាមរបាយរណ៍របស់សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា៖ ចំណុចពិសេសទី១ក្នុងរយៈពេល៥ឆ្នាំខាងមុខនោះ គឺមានទី១ បំផុសចលនាកីឡាបាល់ទះ អោយមានសកម្មភាពសស្រាក់សស្រាំ ទូទាំងប្រទេស ដោយយកចិត្តទុកដៅ បង្កើតឱ្យមានភាពទាក់ទាញតាមទស្សនៈវិស័យ ចូលចិត្តលេង ចូលចិត្តមើល ចូលរួមគាំទ្រ សំដៅឆ្ពោះទៅដណ្ដើមជោកជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ទី២ ពង្រឹងនិង ពង្រីកយន្តការដឹកនាំ គ្រប់គ្រង និង បំផុសចលនាកីឡាបាល់ទះនៅថ្នាក់កណ្ដាល រាជធានី ខេត្ត តាមគ្រឹះស្ថាន សិក្សា កងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័ន និងផ្នែកឯកជន។ ទី៣ រៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ គ្រប់កម្រិតអោយបានញឹកញ៉ាប់ និង ច្រើនកន្លែង រួមទាំងការបង្កើតកម្មវិធី ប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងប្រទេសដើម្បីដកស្រង់បទពិសោធន៍បច្ចេកទេស និង ជ្រើសរើសប្រមូលផ្ដុំកីឡករ គ្រប់កម្រិតអាយុ សំដៅត្រៀមលក្ខណៈចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិ អោយបានញឹកញាប់ ។ ទី៤ កសាងហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យការអភិឌ្ឍន៍វិស័យកីឡាបាល់ទះឆ្លើយតបបានតាមទស្សនៈវិស័យ និង យុទ្ធសាស្ត្រ ដែលបានដាក់ចេញ។ ទី៥ បណ្ដុះបណ្ដាល និងបំប៉នបន្ថែមគ្រូបង្វឹក និង អាជ្ញាកណ្ដាល ដើម្បីរៀបចំអោយមាននៅគ្រប់រាជធានីខេត្ត តាមគ្រឹះស្ថាន សិក្សា កងកម្លាំងប្រដាប់អាវុធ ក្រសួងសស្ថាប័ន និង ផ្នែកឯកជន។ ទី៦ បន្តយកចិត្តទុកដាក់ថែទាំកីឡាករល្អៗ ដែលមានស្រាប់តាមរយៈការហ្វឹកហ្វឺន ការបំប៉នបន្ថែម និងការគិតគូរៀបចំគោលនយោបាយដើម្បីលើកទឹកចិត្ត។ ទី៧ ខិតខំស្វែងរកជំនួយ ឧបត្តម្ភគាំត្រមិត្តភក្តិបរទេសទាំងផ្នែកបច្ចេកទេសជំនាញ និង សម្ភារ ថវិកា ជាពិសេស ខិតខំទំនាក់ទំនងល្អ ជាមួយសហព័ន្ធកីឡាបាល់ទះ អន្តរជាតិ (FIVB) សហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) និង សហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ (SEAVA) ។ ទី៨ ខិតខំគិតគូដើម្បីត្រៀមរៀបចំអោយមានការចងក្រងសម្ព័ន្ធមេត្រីភាព ជាមួយអង្គការនានា។ ទី៩ ខិតខំស្វែករកប្រភពធនធានហិរញ្ញវត្ថុ ដើម្បីធានាដល់ការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាទាំងតមរយៈ ថវិការដ្ឋ ការជួយឧបត្តម្ភពីដៃគូរឯកជន អង្គការសមាគម និង មិត្តភក្កិបរទេស។ ទី១០ បន្តប្រមូលផ្ដុំហ្វឹកហាត់ កីឡាបាល់ទះ ក្នុងសាល ជម្រើសជាតិ ថ្នាល អាយុក្រោម ១៦ឆ្នាំ និង កីឡាករបាល់ះឆ្នេរខ្សាច់ ។ ទី១១ បន្តប្រមូលផ្ដុំហ្វឹកហាត់ កីឡាករបាល់ទះក្នុងសាល ជម្រើសជាតិ៕ដោយ បូរិន                                                
ថ្ងៃពុធ ទី១៩ មេសា ២០១៧, ១៨:០១ | ០ មតិ | ១៥៦ ដង

ដោយ បូរិន រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញមកទទួលដំណើរដោយផ្ទាល់នៅឯប្រលានយន្តភ្នំពេញពីការវិលត្រឡប់វិញរបស់គ្រូបង្វឹក កីឡាករ កីឡាការិនិជម្រើសជាតិកម្ពុជា ដែលបានត្រឡប់មកពីការចូលរួមប្រកួត “World Championship Petaque 2017” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៧ នៅប្រទេសបែលហ្សិក។ ជាលទ្ធផល កីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវមេដាយមាសលំដាប់ពិភពលោកជូនប្រទេសជាតិ ដោយបានយកឈ្នះលើឈ្នះកីឡាការិនី ប្រទេសទុយណេស៊ី  ដែលនេះជាកិត្តិយសនិងមោទនភាពបំផុតរបស់ជាតិយើង។ សូមបញ្ជាក់ថា  កីឡាការិនី អ៊ុក ស្រីមុំ ទទួលជ័យជំនះមេដាយមាសជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេស បែលហ្សិក។ អ្នកស្រីបានយកឈ្នះលើការប្រកួតលើកទី១ ឈ្នះកីឡាការនីបារាំង ១៣-១២,លើកទី២ ឈ្នះកីឡាការនីអេស្ប៉ាញ ១៣-១០,លើកទី៣ ឈ្នះកីឡាការនីស៊ុយអែត ១៣-១០, លើកទី៤ ឈ្នះកីឡាការនីកាណាដា ១៣-១១, លើកទី៥ ឈ្នះកីឡាការនីម៉ូណាកូ ៩-៨, លើកទី៦ ឈ្នះកីឡាការនីម៉ាដាហ្គាស្កា ១០-៧ និងចុងក្រោយលើកទី៧ ឈ្នះកីឡាការនីទុយនេស៊ី ១៣-៧។ ចំណែក កីឡាករ ញ៉ែម បូរ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏បានទទួលមេដាយប្រាក់លើវិញ្ញាសាវាយគូរបុរសនារី ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់លំដាប់ពិភពលោក World Championship Petanque 2017 នៅទីក្រុង Ghentប្រទេសបែលហ្ស៊ិក។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ដើម្បីទទួលស្វាគមន៍ដំណើរមកដល់មាតុភូមិរបស់វីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក World Championship Petaque 2017 ដែ លនឹងមកដល់កម្ពុជា នាវេលាម៉ោង ៣និង៣០នាទីរសៀលទី១៨ ខែមេសា ឆ្នាំ២០១៧នេះ មានការរៀបចំក្បួនម៉ូតូកិត្តិយស ១២គ្រឿង គឺជាអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបានមេដាយមាសថ្នាក់ពិភពលោក។  លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី អ៊ុក ស្រីមុំ ចូលជួបសម្ដែងការគួរសម នាពេលវេលាសមស្របខាងមុខនេះផងដែរ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ដូចវីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់ មានដែលធ្លាប់ដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកកាលពីពេលកន្លងមក៕
ថ្ងៃអង្គារ ទី១៨ មេសា ២០១៧, ១៨:៥១ | ០ មតិ | ១៤៨ ដង

ដោយ បូរិន   ភ្នំពេញ៖ ក្នុងពិធីសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ លោក John Mcglynn គ្រូបង្គោលរបស់ក្រុមបាល់ទាត់បឹងកេត បានអះអាងខ្លួននឹងខំប្រឹងមិនទម្លាក់ជើងឡើយជាមួយក្រុមខ្លាំង Johor របស់ប្រទេសម៉ាឡេស៊ីនាល្ងាចថ្ងៃស្អែកទី១៩ ខែមេសា ឆ្នាំ២០១៧នេះ នៅពហុកីឡដ្ឋាជាតិអូឡាំពិក។  លោក John Mcglynn បានថ្លែងថា “ពួកយើងដឹងថា ការប្រកួតសម្រាប់ថ្ងៃស្អែកជាការលំបាក់ ប៉ុន្តែពួកយើងខំប្រឹងព្យាយាម ធ្វើរបៀបយ៉ាងណា ដើម្បី បង្កើតឱកាសស៊ុតបញ្ជូលទី ដើម្បី ស្ថានភាពនៅទីនោះ នាថ្ងៃស្អែក និងខំប្រឹងឱ្យអស់ពីសមត្ថភាពប្រកួតប្រជែងជាមួយក្រុម  Johor Darul Ta'zim”។ គ្រូបង្គោលបឹងកេតរូបនេះ បានបញ្ជាក់ថា លោកមានអាម្មរណ៍រំភើបសម្រាប់ បឹងកេត ជាក្រុមទី១សម្រាប់កម្ពុជាដែលចូលរួមប្រកួត AFC CUP ។ ជាការពិតវាជាការប្រកួតមួយដែលមានដំណើរប្រកួតប្រជែងខ្ពស់ ។ លោកនឹងសង្ឃឹមថា នឹងធ្វើឱ្យបានល្អនាថ្ងៃស្អែក ។ លោក John Mcglynn  បានបង្ហើបថា អំឡុងពេលរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងមក ក្រុមបឹងកេត នៅតែបន្តហ្វឹកហាត់មិនឈប់សម្រាក់ទេ ដែលលោកមានអាម្មរណ៍ស្រស់ថ្លា ក្នុងការរៀបចំ និង នឹងធ្វើឱ្យល្អនាថ្ងៃស្អែក។ ជាមួយគ្នានោះ ជម្រើសកីឡាករ១១នាក់ដំបូង របស់ក្រុម Johor គេលេងក្នុងទម្រង់បែបនៅឡើយ ទាល់ស្អែកចាប់ផ្តើមនោះ នឹងដឹងថា ក្រុមនេះយ៉ាងណា។  សូមរំលឹកផងដែរថា ៥ប្រកួតចុងក្រោយរបស់បឹងកេត រួមមានពាន AFC Cup 2017 ចាញ់ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ ក្រៅដី មុនចាញ់ក្រុមហ្វីលីពីន Global FC ដោយលទ្ធផល ២ -០ ក្នុងទឹកដី។ការប្រកួតចុងក្រោយ  កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ក្រុមបាល់ទាត់បឹងកេត បានយកឈ្នះ Magwe របស់ប្រទេសមីយ៉ាន់ម៉ា ដោយម្នាក់ៗលេងប្រឹងឡើងអស់ជើងស្ទើរគ្រប់គ្នា ខណៈគូរប្រជែងលើកនេះក៏ខំប្រឹងបុកខ្លាំងផងដែរ ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ១ ទល់នឹង សូន្យ៕  
ថ្ងៃអង្គារ ទី១៨ មេសា ២០១៧, ១៨:៤៥ | ០ មតិ | ១៣៧ ដង

រាជធានីភ្នំពេញ៖ កីឡាករ ហេង សៅឌី ក្រោយយកឈ្នះ ប៊ិន គៀសេង  បានក្លាយជាស្តេចអុកអង្គរសង្ក្រាន្តឆ្នាំ២០១៧ ដោយទទួលបានប្រាក់រង្វាន់ សរុប ៣០លានរៀលហើយ ចំពោះចំណាត់ថ្នាក់លេខ២បានកីឡាករ ប៊ិន គៀសេង និងលេខ៣បានទៅកីឡាករ ឆយ វីរ៉ា ចំណែកអតីតស្តេចពីរជំនាន់ ឈាវ ប៉ូរ៉ា ត្រឹមលេខ៤។ ការប្រកួតស្វែងរកស្តេចអុកចត្រង្គប្រចាំឆ្នាំដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៧នេះបានឈានដល់ដំណាក់កាលវគ្គផ្តាច់ព្រ័ត្រហើយ ដោយរកឃើញបេក្ខជនពីររូបចុងក្រោយគឺ លោក ប៊ិន គាសេង និង លោក ហេង សៅឌីដែលត្រូវមកលេងយកម្កុដស្តេចអុកឆ្នាំ២០១៧ កាលទី១៦ ខែមេសានេះ ជាមួយការផ្សាយផ្ទាល់ពីទូរទស្សន៍BTV។  លទ្ធផលជ័យជំនះបានទៅលើ  កីឡាករ ហេង សៅឌី ដែលជានិស្សិតខាងបច្ចេកទេសព័ត៌មានវិទ្យា ទទួលប្រាប់រង្វាន់ពីការប្រកួត២០លានរៀល និង ប្រាក់ឧបត្ថម្ភផ្សេងទៀតលើនេះសរុបបាន៣០លានរៀល ។ សូមបញ្ជាក់ផងដែរថា អតីតស្តេចអុកពីរជំនាន់ ឈាវ បូរ៉ាដែលជាជើងខ្លាំងគ្រប់អ្នកលេងអុកឃើញខ្លាចនោះពេលនេះបានត្រឹមជាប់លេខ៤ក្នុងចំណោមជម្រើស៨នាក់ចុងក្រោយសម្រាប់ប្រកួតរយៈពេលបីថ្ងៃនៃអង្គរសង្ក្រាន។ លោក ឈាវ បូរ៉ា លេងថ្ងៃទី១ ប៉ះជាមួយកីឡាករ រស់ រិទ្ធយ៉ា ដោយឈ្នះនាថ្ងៃទី១ហើយបន្តមកប៉ះ ឆយ វីរ៉ា ជាជើងខ្លាំងស្តេចអុកមួយរូបដែរ ប៉ុន្តែចាញ់បានលេខ៤ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សូមរំលឹកថា កីឡាករ ហេង សៅឌី បានយកឈ្នះកីឡារ កាំង ហេង និង ឈាវ បូរ៉ា ។ ចំណែក កីឡាករ ប៊ិន គាសេង បានឈ្នះ លឹម ផល្លា និង ឆយ វីរ៉ា ។ ហេង សៅឌី បានធ្លាប់បំបាក់ ឈាវ បូរ៉ា ដែលអតីតស្តេចអុកចត្រង្គពីរឆ្នាំជាប់គ្នាមិនអោយឡើងដល់វគ្គ៨ចុងក្រោយកាលឆ្នាំ២០១៦ ម្តងហើយ៕ ដោយ បូរិន                       
ថ្ងៃច័ន្ទ ទី១៧ មេសា ២០១៧, ១៨:៣២ | ០ មតិ | ២៦៧ ដង

រាជធានីភ្នំពេញ៖ វីរកីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក World Championship Petaque 2017  នឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍ពេលត្រឡប់មកមាតុភូមិវិញនាសៀលថ្ងៃស្អែកទី១៨ ខែមេសា ឆ្នាំ២០១៧ ដោយមានការហែរក្បួនកត្តិយសអមជាមួយម៉ូតូធំ១២គ្រឿង។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ដើម្បីទទួលស្វាគមន៍ដំណើរមកដល់មាតុភូមិរបស់វីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក World Championship Petaque 2017 ដែ លនឹងមកដល់កម្ពុជា នាវេលាម៉ោង ៣៖៣០នាទីរសៀលស្អែកទី១៨ ខែមេសា ឆ្នាំ២០១៧នេះ មានការរៀបចំក្បួនម៉ូតូកិត្តិយស ១២គ្រឿង គឺជាអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបានមេដាយមាសថ្នាក់ពិភពលោក។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី អ៊ុក ស្រីមុំ ចូលជួបសម្ដែងការគួរសម នាពេលវេលាសមស្របខាងមុខនេះផងដែរ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ដូចវីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់ មានដែលធ្លាប់ដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកកាលពីពេលកន្លងមក។ សូមបញ្ជាក់ថា  កីឡាការិនី អ៊ុក ស្រីមុំ ទទួលជ័យជំនះមេដាយមាសជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេស បែលហ្សិក។ អ្នកស្រីបានយកឈ្នះលើការប្រកួតលើកទី១ ឈ្នះកីឡាការនីបារាំង ១៣-១២ លើកទី២ ឈ្នះកីឡាការនីអេស្ប៉ាញ ១៣-១០,លើកទី៣ ឈ្នះកីឡាការនីស៊ុយអែត ១៣-១០, លើកទី៤ ឈ្នះកីឡាការនីកាណាដា ១៣-១១, លើកទី៥ ឈ្នះកីឡាការនីម៉ូណាកូ ៩-៨, លើកទី៦ ឈ្នះកីឡាការនីម៉ាដាហ្គាស្កា ១០-៧ និងចុងក្រោយលើកទី៧ ឈ្នះកីឡាការនីទុយនេស៊ី ១៣-៧។ ចំណែក កីឡាករ ញ៉ែម បូរ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏បានទទួលមេដាយប្រាក់លើវិញ្ញាសាវាយគូរបុរសនារី ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់លំដាប់ពិភពលោក World Championship Petanque 2017 នៅទីក្រុង Ghentប្រទេសបែលហ្ស៊ិក៕                                
ថ្ងៃច័ន្ទ ទី១៧ មេសា ២០១៧, ១៦:១៨ | ០ មតិ | ១៤៧ ដង

រាជធានីភ្នំពេញ៖ ការប្រកួតទាញព្រ័ត្រប្រវែង២៥០ម៉ែត្រមនុស្ស១៥០០នាក់ដ៏ធំត្រូវបានអនុញ្ញាតឱ្យមហាជនចូលរួមលេងដោយសេរីនៅមុខប្រាសាទ បានចាប់ផ្តើមលេងពីកាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៧តទៅរយៈពេលពេលបីថ្ងៃ។ សូមបញ្ចាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៧ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមបើក ពិធីល្បែងទាញព្រ័ត្រដែលវែងបំផុត( ២៥០ម៉ែត្រ) ដែលមានអ្នកទាញចំនួន១,៥០០នាក់នៅមុខប្រសាទអង្គរវត្ត ជាមួយយុវជន និងប្រជា ពលរដ្ឋរាប់ម៉ឺននាក់ក្នុងបរិយាកាសរីករាយក្រៃលែង៕ដោយ បូរិន  
ថ្ងៃសៅរ៍ ទី១៥ មេសា ២០១៧, ០៩:០៤ | ០ មតិ | ២២០ ដង

រាជធានីភ្នំពេញ៖ ការសម្តែងនៃក្រុមកីឡាល្បុក្កតោសម្រាប់អង្គរសង្ក្រាន ដែលមានអត្តពលិកទាំងក្មេងនិងមនុស្សធំប្រមាណ១៥០នាក់ បានធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិពេញចិត្តនិងទទួលបានគាំទ្រសម្រាប់ការ អបអរឆ្នាំថ្មីប្រពៃណីខ្មែរនៃមហាសង្ក្រាន្ត ឆ្នាំរកា ពស ២៥៦០ ដែលចាប់ថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ ២០១៧ នៅទីលានជល់ដំរី ក្នុងប្រសាទអង្គរ ខេត្តសៀមរាប។ លោកតា ហុក ឈាងគីម ព្រឹទ្ធចារ្យកីឡាល្បុក្កតោ  បានឱ្យដឹងថា  ពិធីអង្គរសង្ក្រានឆ្នាំនេះមានការរៀបចំសម្តែងយ៉ាងធំដោយបានត្រៀមកីឡាករជាង១៥០នាក់ ដើម្បីធ្វើការសម្តែងជូនភ្ញៀវទៅដល់អង្គរពេលចូលឆ្នាំថ្មីនេះទស្សនាយ៉ាងសប្បាយ នៅមុខប្រសាទអង្គរវត្ត ក្នុងពិធីបុណ្យបីថ្ងៃ។ សូមបញ្ជាក់ផងដែរថា ក្រៅពីកីឡា ល្បុក្កតោ   មានការប្រកួតបីប្រភេទផ្សេងទៀតដែលត្រូវបានគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC)និង សហភាពសហព័ន្ធយុវជនកម្ពុជា ជាអ្នករៀបចំរយៈពេលបីថ្ងៃ។ កីឡាបីប្រភេទៗប្រកួតលក្ខណៈធំៗនោះមាន ការប្រកួត កីឡាអុកចត្រង្គ ការប្រកួតទាញព្រ័ត្រខាងNOCCជាអ្នករៀបចំ និង ការប្រណាំងរទេះសាឡី ខាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាអ្នករៀបចំ។   សូមរំលឹកផងដែរថា កីឡាអុកចត្រង្គ ត្រូវបានរៀបចំឱ្យប្រកួតក្នុងវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅផ្តាច់ព្រ័ត្រដើម្បីជ្រើសរកស្តេចអុក ប្រចាំ សង្ក្រាន្ត ឆ្នាំ ២០១៧ ដោយបានដាក់ទីតាំងនៅទល់មុខប្រាសាទអង្គរវត្ត រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ទី ១៦ ខែមេសា ឆ្នាំ ២១០៧ ។ ការប្រកួតទាញព្រ័ត្រដ៏ធំមួយទៀតត្រូវបានអនុញ្ញាតឱ្យមហាជនចូលរួមលេងដោយសេរីនៅមុខប្រាសាទ ចាប់ផ្តើមលេងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៧តទៅ។ ចំណែកការប្រកួតប្រណាំងរទេះសាឡី ដែលនឹងធ្វើឡើងនៅតំបន់អង្គរក្យុងយូជាប់ សាលាខេត្តសៀមរាប ត្រូវបានរៀបចំលេងលក្ខណៈតាមទម្លាប់ប្រពៃណីរបស់ស្រុកយើង៕ ដោយ បូរិន                                                                        
ថ្ងៃសៅរ៍ ទី១៥ មេសា ២០១៧, ០៨:៥៦ | ០ មតិ | ១៧៧ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩