MENU
កីឡា
រាជធានីភ្នំពេញ៖     សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅល្ងាចថ្ងៃទី៨មីនា ឆ្នាំ ២០១៦នៅវិមានសន្តិភាពរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាករដែលទទួលបានជ័យជំនះពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)លើកទី៨ នៅប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodian All Stars ។ យោងតាមព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចតេជោបានបញ្ជាក់ថាការជួបជុំនេះ គឺជាការផ្តល់កំលាំងចិត្តចំពោះក្រុមកីឡាករ កីឡាការនីដែល បានចូលរួមយ៉ាង ស្វិតស្វាញ ក្នុងវិស័យកីឡាដែលកន្លងមកនិងបានទទួលជោគជ័យគួជាទីមោទនៈ ជា ពិសេសក្នុ ងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី៨នៅសិង្ហបុរី និងការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា ថៃ នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។ សម្តេចតេជោបានសរសេរថាកន្លងទៅនេះ គណៈកម្មាធិការ ជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជូនកីឡាករជនពិការចំនួន ២៩ រូប ទៅប្រកួតនៅសិង្ហបុរី ដែលមាន ដូចជាវិញ្ញាសារ អត្តពលកម្ម ហែលទឹក និងប្រភេទកីឡា Bowling ។ ជាលទ្ឋផលគឺកីឡាករយើងទទួលបានមេដៃសរុបចំនួន១០ ក្នុងនោះមេដៃមាស១ លើកីឡាអត្តពលកម្ម រត់ប្រណាំង៤០០ម៉ែត្រ និងទី២ លើប្រភេទកីឡា អត្តពលកម្មរត់ប្រណាំងបុរស នារី និងមេដាយសំរិទ្ធ៧ លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ប្រណាំង១០០ម៉ែត្រ និង៤០០ ម៉ែត្របុរសនារី វិញ្ញាសារប្រណាំងរទេះ ១០០ ម៉ែត្រ ៤០០ ម៉ែត្រ និង១៥០០ ម៉ែត្រ និងកីឡាហែលទឹក វិញ្ញាសារ៥០ម៉ែត្រ ។ សម្តេចតេជោបានសរសេរទៀតថាវិស័យកីឡានៅក្នុងប្រទេសកម្ពុជាកំពុងរីកចម្រើន និងទទួលបានលទ្ធផលជោគជ័យធំៗជាច្រើនក្នុងឆ្នាំ២០១៥កន្លងទៅពិសេសយើងបានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី ជើងឯកអាស៊ាន និងការប្រកួត ស៊ីហ្គេម លើប្រភេទកីឡាដ៏មានសក្តានុពល មួយចំនួនរបស់កម្ពុជា ខណៈ ការប្រកួតបាល់ទាត់ មានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនបំផុត ដែលមិនធ្លាប់មានពីមុនមកនោះ ហើយដែលកម្ពុជាបានទាត់ឈ្នះថៃកាលពីពេលកន្លងទៅថ្មីៗ។ ប្រភពពីបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចលើកឡើងថាដើម្បីជាការផ្តល់កំលាំងចិត្ត និងគាំទ្រចំពោះកីឡាកម្ពុជា និងកំណត់យុទ្ឋសាស្រ្តសម្រាប់ ២០២៣ខាងមុខ សម្តេចតេជោ ហ៊ុន សែនបានសម្រេចយកថ្ងៃទី ៤ មេសា ២០១៦ ដើម្បីជួបជុំទទួលទានអាហារជាមួយកីឡាករ កីឡាការិនីទូទាំងប្រទេសដែលនឹងធ្វើនៅមជ្ឍមណ្ឌលកោះពេជ្រ ។ មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់ពានជ័យលាភី និងប្រាក់រង្វាន់ដល់ក្រុម Cambodian All Stars ក្រុមកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមកីឡាករផ្សេៗមួយចំនួនទៀតព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយកីឡាករ និងកីឡាការិនីប្រកបដោយភាពស្និទ្ឋស្នាលរីករាយបំផុត៕
ថ្ងៃពុធ ទី០៩ មីនា ២០១៦, ០៨:២៦ | ០ មតិ | ៣៧៣ ដង

ភ្នំពេញ៖ យោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ សហព័ន្ធកីឡាកបាល់ទាត់កម្ពុជា ដែល​ទើប​តែ​បាន​ចុះ​ផ្សាយ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះថា ដើម្បីជាការរំលឹកខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងឡាវ គេនឹងរៀបចំការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិមួយរវាងក្រុមបាល់ទាត់កម្ពុជា Cambodia All Stars (ក្រុម​កីឡាករប្រចាំលីគកំពូលកម្ពុជា) នឹងក្រុមបាល់ទាត់ឡាវ Lao All Stars (ក្រុមកីឡាករប្រចាំលីគកំពូលឡាវ) ដែលការប្រកួតនេះនឹងត្រូវធ្វើឡើងនៅ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិជ រាជធានី​ភ្នំពេញ ។ ពត៌មានបន្ថែម នឹងជម្រាបជូននៅពេលក្រោយ។ ប្រភព៖ ទំព័រហ្វេសប៊ុកសហព័ន្ធកីឡាកបាល់ទាត់កម្ពុជា
ថ្ងៃសុក្រ ទី០៤ មីនា ២០១៦, ១៥:០៦ | ០ មតិ | ៤៣៣ ដង

កីឡាវាយកូនបាលដ៏ល្បីនាង​Maria Sharapova បានប្រកាសថា នាងនឹងដកខ្លួន​ចេញពីការប្រគួតវាយ​Tenis ក្នុងកម្មវិធី​Qatar Open ដោយសារតែរងរបួស។ បន្ទាប់ពីការប្រគួតពាន់រង្វាន់​Australian Open នាង Maria Sharapova​ នៅតែមិនទាន់អាចចូលរួមប្រគួតក្នុងកម្មវិធីណាមួយនោះឡើយ ដោយសារតែរងរបួសដៃ។ កន្លងមកថ្មីៗនាងបានប្រកាសថានឹងមិនចូលរួមប្រគួតក្នុងកម្មវិធី​ Qatar Open ដែលត្រូវប្រគួតនៅសប្តាហ៍ក្រោយនេះ។ នាង​ Maria Sharapova បានប្រកាសថា «ខ្ញុំមិនមានសំណាងអាចចូលរួមក្នុងការប្រគួត​Qatar Open នាពេលខាងមុខ​ដោយសារតែរងរបួសដៃ។ ខ្ញុំសង្ឃឹមថា​នឹង​វិលត្រឡប់ចូលទីលានវិញនៅឆ្នាំក្រោយក្នុងកម្មវិធី​ខាងលើ ដែលមានអ្នកគាំទ្រ​យ៉ាងច្រើន។ ក្នុងប្រវត្តិនៃការប្រគួត Qatar open នាង​ Maria Sharapova ធ្លាប់ទទួលបានជើងឯក ពីរលើកគឺនៅឆ្នាំ​២០០៥និង​២០០៨។ ​ក្រៅពីនេះនាងក៏បានឈានចូល​ដល់វគ្គផ្តាចព្រ័តផងដែរ។ ការប្រគួត​Qatar open ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី​២៧ខែកុម្ភៈ ដោយមានការចូលរួមពីកីឡាការនីឆ្នើមៗជាច្រើនដូចជា Serena Williams ម្ចាស់ជើងឯក Australian opens នាង​ Anglique Kerber ជាដើម៕  
ថ្ងៃអាទិត្យ ទី១៤ កុម្ភៈ ២០១៦, ១៣:២៩ | ០ មតិ | ២៦៦ ដង

ភ្នំពេញ៖ ចាប់ពីឆ្នាំ ២០១៦នេះតទៅ យើងនឹងមានព្រឹត្តិការណ៍កីឡាធំប្រចាំប្រទេសមួយឈ្មោះថា កីឡាជាតិ (National Game) ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៨តុលា ដល់ ថ្ងៃទី៥វិច្ឆិកា រៀងរាល់២ឆ្នាំម្តង រហូតដល់ឆ្នាំ ២០២៣។ តាមរយៈលិខិតផ្លូវការណ៏របស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើរជូនទៅកាន់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ០១ ខែកុម្ភៈ ម្សិលមិញនេះ ដោយបានយល់ព្រមអនុញ្ញាតជាគោលការណ៏ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតល្បែងកីឡាជាតិ (National Game) ចាប់ពីឆ្នាំ ២០១៦នេះតទៅ ដោយធ្វើ២ឆ្នាំម្តង ឱ្យបាន៤ដង ដល់ឆ្នាំ ២០២៣។ ក្នុងការរៀបកីឡាជាតិនេះ តម្រូវអោយក្រសួងផ្អាកការប្រកួតភូមិភាគ និងទូទាំងប្រទេស ៤ប្រភេទ កីឡាប្រចាំឆ្នាំ រួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាអត្តពលកម្ម។ សូមអានខ្លឹមសារលិខិតផ្លូវការណ៏ដូចខាងក្រោមនេះ៖ ប្រភព៖ អគ្គនាយកដ្ឋានកីឡា
ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ២១:១៧ | ០ មតិ | ៣៥៧ ដង

តាមប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​កីឡាករ​លេច​ធ្លោ​នៅ​កម្ពុជា​ Cambodian All Stars និង​ក្រុម​ជើង​ឯក​លីគ​ថៃ​ Buriram United ចុង​សប្តាហ៍​នេះ​នឹង​មាន​សំបុត្រ​​ប្រហែល​៥៥០០០​សន្លឹក​សម្រាប់​ដាក់​លក់​ដល់​អ្នក​គាំទ្រ។   សំបុត្រ​មាន​តម្លៃ​២​ដុល្លារ​អាមេរិក​សម្រាប់​កន្លែង​មាន​ដំបូល​ និង​១​ដុល្លារ​អាមេរិក​សម្រាប់​កន្លែង​គ្មាន​ដំបូល។ ជា​បឋម​សំបុត្រ​ត្រូវ​បាន​ដាក់​លក់​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ប៉ុន្តែ​នឹង​បន្ថែម​ការ​លក់​ជា​ច្រើន​កន្លែង​ទៀត​​ បន្ទាប់​ពី​ការ​ប្រជុំ​សម្រេច​នៅ​ព្រឹក​នេះ។ការ​ប្រកួត​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៦:៣០​នាទី​​ល្ងាច​ ​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៦​​ដែល​នឹង​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ PNN។
ថ្ងៃសុក្រ ទី២២ មករា ២០១៦, ១៦:៥៨ | ០ មតិ | ៤០៤ ដង

Neymar ​​តារា​ឆ្នើម​ក្រុម​ FC Barcelona​ បាន​លួច​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ក្លិប​ Real Madrid ជា​សម្ងាត់ ​អំឡុង​ពេល​ដែល​រូបគេ​នៅ​​ប្រទេស​ស្វីស ​មុន​ចូល​រួម​ពិធី​ប្រកាស​ពាន​រង្វាន់​ FIFA Ballon d’Or 2015 កាល​ដើម​សប្ដាហ៍​មុន។ នេះ​បើ​តាម​វិទ្យុ​អេស្ប៉ាញ Al primer toque។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ Neymar ពុំ​ទាន់​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Barca នៅ​ឡើយ​ទេ ​ហើយ​កន្លង​មក​ក៏​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា​ ​រូប​គេ​អាច​នឹង​ចាក​ចេញ​ទៅ​ក្លិប​ផ្សេងៗ​​ទៀត​ផង។ ប៉ុន្តែ​ថ្មី​ៗ​នេះ កម្មវិធី​ក្នុង​វិទ្យុ​មួយ បាន​បង្ហើប​ឲ្យ​ដឹង​ថា Neymar និង​ឪពុក​របស់​គេ ដែល​ដើរ​តួ​ជា​ភ្នាក់ងារ​ឲ្យ​កូន​ប្រុស​នោះ ​បាន​លួច​ជួប​​ប្រតិភូ​របស់​ក្លិប​ Real Madrid នៅ​ទីក្រុង​ Zurich ​កាល​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ដែល​​ធ្វើ​​ឲ្យ​គេ​សង្ស័យ​ថា​ អាច​ទាក់ទង​នឹង​ការ​ផ្ទេរ​ទៅ​ក្លិប​ស្ដេច​ស។​ កីឡាករ​វ័យ​២៣​ឆ្នាំ ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​៣ នៅ​ Ballon d’Or ​រូប​នេះ ​ចង់​បាន​​ថ្លៃ​ឈ្នួល​​លើស​មុន​ច្រើន សម្រាប់​កុងត្រា​ថ្មី​ជាមួយ​ក្លិប​អ្នកមានបុណ្យ ​ប៉ុន្តែ​ពុំ​ទាន់​​ចរចា​គ្នា​ត្រូវ​នៅ​ឡើយ​ទេ ខណៈ​ដែល​ Real ក៏​តែង​តែ​ចិញ្ចឹម​ចិត្ត​​ចង់​នាំ​យក​តារា​ជើង​ញាក់​រូប​នេះ ទៅ​កាន់​កីឡដ្ឋាន​ Santiago Bernabeu ​ផង​ដែរ៕  
ថ្ងៃសុក្រ ទី២២ មករា ២០១៦, ១២:០១ | ០ មតិ | ៣៨៩ ដង

នេះជាលើកទី៥ហើយ សម្រាប់កីឡាករលំដាប់ពិភពលោក Lionel Messi ដែលបានលើកពាន កីឡាករឆ្នើមជាងគេលើពិភពលោក (2015 FIFA Ballon d'Or award)។ Messi បានលើកពាន ៤ ដងផ្ទួនៗគ្នារួចមកហើយកាលពីឆ្នាំ ២០០៩ ដល់ ២០១២ ប៉ុន្តែត្រូវបានដណ្តើមដោយ Ronaldo កាលពីឆ្នាំ ២០១៣ និង ២០១៤។ គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ មានការបោះឆ្នោត ជ្រើសរើសកីឡាករឆ្នើមពិភពលោក ក្នុងពិធីជួបជុំប្រចាំឆ្នាំ នៅទីក្រុង ហ្សើរិច នៃប្រទេសស្វីស។ ការបោះឆ្នោតបានធ្វើឡើងដោយមានការចូលរួមពី ក្រុមអ្នកការសែត គ្រូបង្វឹកអន្តរជាតិ និងប្រធានក្រុមក្លឹបជាច្រើន ហើយក្នុងនោះមានកីឡាករល្បីឈ្មោះ ៣នាក់ចូលរួមប្រកួត គឺ Messi Ronaldo និង Neymar ។ តាមរយៈការបោះឆ្នោត Messi បានទទួលការបោះឆ្នោតច្រើនជាងគេគឺ ៤១.៣៣ ភាគរយ ខណៈ Ronaldo ទទួលបាន ២៧.៧៦ ភាគរយ និង Neymar ទទួលបាន ៧.៨៦ ភាគរយ។ ភ្លាមៗបន្ទាប់ពីលទ្ធផលត្រូវបានប្រកាស Messi ត្រូវបានអញ្ជើញអោយឡើងវេទិការដើម្បី និយាយទៅកាន់អ្នកគាំទ្រ និងអ្នកចូលរួម។ Messi បាននិយាយថា “នេះគឺជាឳកាសដ៏ពិសេសបំផុត ដែលខ្ញុំអាចត្រលប់មកឈរលើវេទិការនេះម្តងទៀត ដោយឈ្នះបានពាននេះសារជាថ្មី” ។ Messi បន្តថា “វាពិតជាមិនគួរអោយជឿថា ខ្ញុំអាចទទួលពាននេះជាលើកទី៥ ហើយវាពិតជាពិសេសលើសពីអ្វី ដែលខ្ញុំសុបន្តិទៅទៀត។ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណ អ្នកដែលបានបោះឆ្នោតជ្រើសរើសរូបខ្ញុំ ហើយខ្ញុំក៏សូមអរគុណ ដល់មិត្តរួមក្រុមទាំងអស់ ព្រោះខ្ញុំពិតជាមិនអាចមានឳកាសនេះទេ ប្រសិនបើគ្មានពួកគាត់។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ វិស័យបាល់ទាត់ ដែលបានផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាននៅពេលនេះ ទាំងរឿងល្អ និងអាក្រក់ ព្រោះវាបានធ្វើអោយខ្ញុំរីកចម្រើន និងផ្តល់មេរៀនអោយខ្ញុំលើសលុប។” ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ skysports
ថ្ងៃអង្គារ ទី១២ មករា ២០១៦, ១០:៥៤ | ០ មតិ | ៤១៥ ដង

វិស័យបាល់ទាត់គឺជាពិភពលុយដ៏ពេញនិយមនាពេលបច្ចប្បន្ននេះ។ ដោយហេតុនេះហើយ មហាសេដ្ឋីធំៗលើពិភពលោក បាននិងកំពុងបណ្តាក់ទុនទិញក្លឹបបាល់ទាត់ពិភពលោកដែលមានប្រជាប្រិយភាព។ ក្នុងនោះដែរ កីឡាករឆ្នើមមួយចំនួនអាចរកប្រាក់ចំណូលបានដល់រាប់សិនលានដុល្លាអាមេរិកក្នុងមួយឆ្នាំៗ តាមរយៈការឧបត្ថមគាំទ្រ កិច្ចសន្យាប្រាក់ខែ និងព្រឹត្តិការណ៍ប្រកួតធំៗជាដើម។ ឆ្លងតាមការប្រគួតផ្សេងៗកាលពីឆ្នាំ២០១៥ ខាងក្រោមនេះគឺជាចំណាត់ថ្នាក់នៃកំពូលកីឡាករពិភពលោក ដែលមានចំណូលខ្ពស់បំផុត១១នាក់ ប្រចាំឆ្នាំ២០១៥។ ១. Cristiano Ronaldo លេងនៅក្លឹប Real Madrid មានប្រាក់ចំណូលប្រចាំឆ្នាំ ៨០ លានដុល្លាអាមេរិក។ ២. Lionel Messi លេងនៅក្លឹប Barcelona មានប្រាក់ចំណូលប្រចាំឆ្នាំ ៦៤.៧ លានដុល្លាអាមេរិក។ ៣. Zlatan Ibrahimovic លេងនៅក្លឹប PSG មានប្រាក់ចំណូលប្រចាំឆ្នាំ ៤០.៤ លានដុល្លាអាមេរិក។ ៤. Gareth Bale លេងនៅក្លឹប Real Madrid មានប្រាក់ចំណូលប្រចាំឆ្នាំ ៣៦.៤ លានដុល្លាអាមេរិក។ ៥. Radamel Falcao លេងនៅក្លឹប Manchester United មានប្រាក់ចំណូលប្រចាំឆ្នាំ ៣៥.៤ លានដុល្លាអាមេរិក។ ៦. Neymar JR លេងនៅក្លឹប Barcelona មានប្រាក់ចំណូលប្រចាំឆ្នាំ ៣៣.៤ លានដុល្លាអាមេរិក។ ៧. Wayne Rooney លេងនៅក្លឹប Manchester United មានប្រាក់ចំណូលប្រចាំឆ្នាំ ២៥.៤ លានដុល្លាអាមេរិក។ ៨. Sergio Aguero លេងនៅក្លឹប Manchester City មានប្រាក់ចំណូលប្រចាំឆ្នាំ ២៣.៣ លានដុល្លាអាមេរិក។ ៩. Yaya Toure លេងនៅក្លឹប Manchester City មានប្រាក់ចំណូលប្រចាំឆ្នាំ ២១.៧ លានដុល្លាអាមេរិក។ ១០. Luis Suarez លេងនៅក្លឹប Barcelona មានប្រាក់ចំណូលប្រចាំឆ្នាំ ២១.៣ លានដុល្លាអាមេរិក។ ១0. Fernando Torres លេងនៅក្លឹប Atletico Madrid មានប្រាក់ចំណូលប្រចាំឆ្នាំ ២១.៣ លានដុល្លាអាមេរិក។   ប្រភព៖ TSM PLAY
ថ្ងៃព្រហស្បតិ៍ ទី០៧ មករា ២០១៦, ១៩:៣០ | ០ មតិ | ៤២៧ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩