MENU
ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖   ប្រធានគណបក្សសង្រ្គោះជាតិឯកឧត្តមកឹម សុខា នៅព្រឹកថ្ងៃ ២៧-ឧសភា២០១៧អញ្ជើញចុះឃោសនានៅខេត្តកំពង់ធំដោយថ្លែងថា ”ខ្ញុំយល់ឃើញថា នៅកម្ពុជាយើងនេះ វាមិនអាចវិលទៅកើតមានអំពើដែលអាក្រក់ជាងកន្លងមកនេះទេ”។នេះជាថ្ងៃទី៧នៃយុទ្ធនាការស្វែងរកការគាំទ្រពីអ្នកបោះឆ្នោតឃុំសង្កាត់អាណតិ្តទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។ នៅពេលគណបក្សសង្គ្រោះជាតិឈ្នះ ព្រោះគណបក្សសង្គ្រោះជាតិយល់ច្បាស់ណាស់ថា ទុក្ខវេទនានិងភាពហិនហោចរបស់ប្រទេសជាតិយើង កើតឡើងដោយសារខ្មែរបែកបាក់គ្នា។ ការបែកបាក់គ្នាកន្លងមកនេះ គឺដោយសារកំហឹងនយោបាយ ហើយឈានទៅប្រើប្រាស់កម្លាំងប្រដាប់អាវុធរៀងៗខ្លួន។ ឯកឧត្តមប្រធានគណបក្សសង្គ្រោះជាតិលើកឡើងថាគណបក្សសង្រ្គោះជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា មិនគុំគួនសងសឹក និងមិនប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីបង្ក្រាប ឬ គំរាមខ្មែរគ្នាឯង។ ដូច្នេះ អនាគតប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ គ្មានទេសង្គ្រាម រវាងខ្មែរ និងខ្មែរ។ ឯកឧត្តមកឹម សុខាបានថ្លែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រីឯនៅពេលរសៀល ឯកឧត្តមនឹងទៅឃោសនានៅខេត្តកំពង់ចាម ជាបន្ដ។ អ្នកនាំពាក្យគជបបានឲ្យដឹងថាការឃោសនាសម្រាប់អាណត្តិទី៤នៃការបោះឆ្នោតឃុំសង្កាត់នៅពេលនេះមានដំណើរល្អជាងអាណត្តិមុខៗ។ក្នុងនោះគជបថ្នាក់ឃុំសង្កាត់រៀបចំការបោះឆ្នោតបានទទួលបានពាក្យចំនួន៣៤បណ្តឹងគិតត្រឹមរសៀលថ្ងៃទី២៥ឧសភាឆ្នាំ២០១៧៕
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៣:៣៤ | ០ មតិ | ១២៦ ដង

ខេត្តស្វាយរៀង៖  អាជ្ញាធរមូលដ្ឋានបាននិយាយនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៧ថាកុមារកំព្រាម្តាយសម្លាប់ដោយឪពុកសម្លាប់ស្រែករកសប្បុរសជនជួយសង្រ្គោះពេលនេះរស់ជាមួយលោកយាយជរា។ សមត្ថកិច្ចបាននិយាយថាស្ត្រីម្នាក់ជាម្តាយកុមារស្លាប់យ៉ាងអាណោចអាធមដោយប្តីកំណាចផឹកស្រាស្រវឹងកើតភ្លើងប្រច័ណ្ឌដូចកម្រោលចូលកាប់ប្រហារប្រពន្ធចំនួន៤ពូថៅចំក្បាលផុងលលាដ៏និងចាក់១កំបិតចុងស្រួចចំរន្ធត្រចៀកខាងស្តាំសន្លប់នៅក្នុងថ្លុកឈាម និងលើកបីយកទៅទម្លាក់ចូលក្នុងទឹកស្រះស្លាប់យ៉ាងអាណោចអាធម័ ។ ករណីកាប់ប្រហារប្រពន្ធនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ។ បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយជ្រុំបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សុក សុភាព អាយុ៣២ឆ្នាំ រីឯប្តីកំណាចឈ្មោះ សូ គន់ អាយុ៣១ឆ្នាំ ។ ប្រភពបន្តទៀតថា នៅថ្ងៃកើតហេតុស្ត្រីរងគ្រោះបានទៅជញ្ជាត់ត្រីចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតម៉ោង៤ល្ងាចទើបត្រឡប់មកផ្ទះវិញបានត្រីកន្លះធុងប៉េត្រូ រីឯប្តីទៅផឹកស៊ីនៅផ្ទះអ្នកជិតខាងរហូតដល់ម៉ោង៦ល្ងាចទើបត្រឡប់មកផ្ទះវិញ ។ លុះម៉ោង៨និង៣០នាទីយប់ស្រាប់តែឮសូរ ភូសៗៗៗផ្ទួនគ្នា និងឮកូនៗស្រែកយំ ហើយឮបុរសជាប្តីសំឡុតថា កុំយំប្រយ័ត្នអញសម្លាប់ចោល ។ ក្រោយមកកូនស្រីរត់ចេញពីផ្ទះស្រែកឆោឡោថា អ៊ំអើយជួយម៉ែខ្ញុំផងពុកវាយម៉ែទម្លាក់ទឹកស្រះស្លាប់ហើយជួយផងៗ ។ អ្នកស្រុកក៏រត់មកជួយ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ភ្លាមៗអ្នកស្រុកក៏នាំគ្នាលើកជនរងគ្រោះចេញពីក្នុងទឹកមកលើគោក តែស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយបន្សល់ទុកកូនស្រីប្រុសតូចៗពីនាក់ឲ្យកំព្រា ។ លោកយាយ សុក វ៉ាំង អាយុ៦៦ឆ្នាំ ត្រូវជាម្តាយបង្កើតជនរងគ្រោះ រួមនឹងចៅទាំងពីរបានលើកដៃសំពះសុំឲ្យសប្បុរសជនជួយពួកគាត់ផង ពួកគាត់គ្មានលទ្ធភាពធ្វើបុណ្យឲ្យកូនស្រីទេ ហើយក៏គ្មានលទ្ធភាពចិញ្ចឹមចៅឲ្យបានរៀនសូត្រដែរដោយជីវភាពក្រីក្រខ្លាំងណាស់ សូមសប្បុរសជនមេត្តាជួយផង ។ សពស្ត្រីរងគ្រោះបានបូជានៅខាងមុខផ្ទះនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោ២រសៀល ។ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនប្តីកំណាចមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១០:៤៨ | ០ មតិ | ២០៣ ដង

ខេត្តរតនគិរី៖ សមត្ថកិច្ចបាននិយាយនៅថ្ងៃទី២៧ខែឧសភាថា៖ណ្ឌិតចំនួន៤នាក់បានលួចរត់ចេញពីពន្ធនាគារភ្នំស្វាយ ដោយសុវត្តិភាពស្ថិតនៅភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង កាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នេះ ។ តាមប្រភពពីមន្ដ្រីពន្ធនាគារម្នាក់បានលួចបង្ហើបឱ្យដឹងថា ទណ្ឌិតចំនួន៤នាក់ដែលផ្លោះរបងរត់ចេញពីពន្ធនាគានោះ គឺជាប់ឃុំពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលតុលាការបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារយ:ពេលពីរឆ្នាំ ។ រហូតមកដល់វេលាម៉ោង១១ថ្ងៃត្រង់នេះ កម្លាំងអនុរក្សពន្ធនាគារសហការជាមួយ កម្លាំងនរគបាលក្រុងបានលុងកំពុងឡោមព័ទ្ធក្បែរជើងភ្នំស្វាយ ដើម្បីចាប់ខ្លួនជនជាប់ឲ្យខាងតែបានមកវិញ ។ ទណ្ឌិតចំនួន៤នាក់ដែលលួចរត់ចេញពីពន្ធនាគាភ្នំស្វាយខាងលើនេះ ភា្នក់របស់យើងមិនទាន់ទទួលបានឈ្មោះ និងរូបភាពនៅឡើយទេ ដោយសមត្ថកិច្ចកំពុងជាប់រវល់តាមប្រម៉ាញ់ព័ត៌មានលំអិតនៅពេលក្រោយ ៕                       
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១០:៤០ | ០ មតិ | ៩៣ ដង

រាជធានីភ្នំពេញ៖   ព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៧សមត្តកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញបានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ម្នាក់ជាមេខ្យល់និងម្នាក់ជាអ្នកគួកជេរ(រកមនុស្ស) ក្នុងករណីជួញដូរក្រលៀន ទៅសាលាដំបូងរាជធានីភ្នំពេញ។ កាលពីថ្ងៃទី២៤ ឧសភា ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ។ ជនសង្ស័យម្នាក់ឈ្មោះ ឡាច ម៉េងហុង ភេទប្រុស អាយុ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកឯក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាមេខ្យល់) និងម្នាក់ឈ្មោះ អើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ទាក់ទិន និង ការឃាត់ខ្លួនសង្ស័យទាំង២នាក់ខាងលើនេះត្រូវបានលោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងកាពារអនិតិជន រាជធានីភ្នំពេញឲ្យដឹងថា កន្លងទៅការិយាល័យធ្លាប់បានទទួលពត៍មាន និងពាក្យបណ្តឹងជាញឹកញ៉ប់ ពីករណីមានជនល្មើសមួយក្រុមរកស៊ីជួញដូរក្រលៀន ក្នុងរូបភាពនាំមនុស្សពីស្រុកខ្មែរទៅវះដោះដូរនៅប្រទេសឥណ្ឌា ។ ក្រោយពីទទួលបានពត៍មាននោះសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២៤ ឧសភា ឈានដល់ការឃាត់ខ្លួនស្រ្តីម្នាក់ នៅខាងក្រោយផ្សារឯករាជ្យ២ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញលុះវេលាម៉ោងជា៧យប់ថ្ងៃដដែលចាប់បានបុរសម្នាក់ទៀតជាមេក្លោង នៅម្តុំស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ លោកវរៈសេនីយ៍ឯក កែវ ធា បន្តថា ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា ពួកគេគឺជាមុខសញ្ញាជួញដូរក្រលៀនពិតប្រាកដមែន និងធ្លាប់បានធ្វើសកម្មភាពជាង១ឆ្នាំហើយ និងធ្វើបានជាង១០នាក់ ដែលនាំមនុស្សយកទៅវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌា ដែលមានទីតាំងនៅទីក្រុងញូដាលី ។ តាមចម្លើយេជនសង្ស័យបានប្រាប់សមត្តកិច្ចទៀតថា ជាមួយឆ្នាំនេះបុរសឈ្មោះ ឡាច ម៉េងហុង បានទាក់ទងធ្វើសកម្មភាពប្រើមនុស្សឲ្យដើររកអ្នកជម្ងឺដែលត្រូវការក្រលៀន ហើយក៏គេត្រូវការរកមនុស្ស ឬជនក្រីក្រត្រូវការប្រាក់ដើម្បីទ្រទ្រង់ជីវភាព(លក់ក្រលៀន) ។ ក្នុងនោះជនសង្ស័យបានប្រើល្បិតខ្ពស់ តាមរូបភាពពីរ១.ដំបូងត្រូវការពិនិត្យឈាមជនរងគ្រោះអ្នកលក់ក្រលៀន ឲ្យត្រូវគ្នាជាមួយអ្នកជម្ងឺត្រូវដោះដូរក្រៀន ២.ត្រូវការកែឆ្នៃឯកសារជនរងគ្រោះ(អ្នកលក់ក្រលៀន)ធ្វើជាសាច់ ញាតិអ្នកដែលត្រូវការ(ទិញក្រលៀន)ប៉ុន្តែជាអ្នកដ៏ទៃទេ ដើម្បីងាយស្រួលគេរៀបចំធ្វើឯកសារជាលក្ខណៈធ្វើមនុស្សធម៍ ក្នុងការនាំចេញទៅដោះដូរនៅប្រទេសឥណ្ឌានោះ ។ ចម្លើយបញ្ជាក់ថា ក្រលៀនមួយឈ្មោះ ឡាច ម៉េងហុង យកពីអ្នកជម្ងឺតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក តែក្នុងតម្លៃជាង៤មឺុនដុល្លារនោះ គេបានយកទៅចំណាយលើការកែឆ្នៃឯកសារ ដើម្បីដាក់ចូលស្ថានទូតឥណ្ឌាសម្រាប់នាំមនុស្សចេញ និងថ្លៃយន្តហោះ ការហូបចក់ និងការស្នាក់នៅ ។ ជនសង្ស័យដូច្នោះខ្លួននៅសល់ប្រាក់ពីការចំណាយត្រឹម៥ ៨០០ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ ។ ចំណែកចម្លើយស្រ្តីដែលជាជនសង្ស័័យឈ្មោះ អើ ឡាត បានសារភាពប្រាប់សមត្តកិច្ចថា ខ្លួនទើបតែចូលរួមធ្វើសកម្មភាពជាមួយឈ្មោះ ឡាច ម៉េងហុង ២ដងទេ និងដើររកបានមនុស្ស២នាក់ប្រគល់ឲ្យ ម៉េងហុង នាំទៅវះកាត់ដោះដូរក្រលៀននៅប្រទេសឥណ្ឌានោះ ។ ជនសង្ស័យបន្តថា មនុស្ស២នាក់នោះ ត្រូវបានឈ្មោះ ម៉េងហុង ឲ្យសេវាម្នាក់៤០០ទៅ៥០០ដុល្លារអាមេរិក តែក៏បានកំមុយសុងពីអ្នកលក់ក្រៀន និងអ្នកជម្ងឺត្រូវការទិញក្រលៀនខ្លះទៀតដែរ ។ បានជាមានការរៀបចំ និងរកមនុស្ស(អ្នកលក់ និងអ្នកទិញក្រលៀន) ទៅធ្វើការវះកាត់ ដោះដូរនៅប្រទេសឥណ្ឌានោះ ព្រោះវេជ្ជបណ្ឌិតនៅទីនោះយកតម្លៃថោក ពោលគឺធ្វើការវះកាត់ដោះដូរក្រលៀនមនុស្សម្នាក់អស់តែ១ម៉ឺន៥ពាន់ទៅ១ម៉ឺន៧ពាន់ដុល្លារអាមេរិក(ថ្លៃកាំបិត) មិនមែនថ្លៃក្រលៀនទេ ថ្លៃក្រលៀន៥ ៨០០ដុល្លារផ្សេង ។ លោក កែវ ធា បន្តថា ជនសង្ស័យជាមេខ្យល់ឈ្មោះ ឡាច ម៉េងហុង គេមានបណ្តាញទំនាក់ទំនងនៅក្នុង ស្រុករហូតដល់ប្រទេសឥណ្ឌា រីឯស្រ្តីម្នាក់នោះគ្រាន់តែជាមនុស្សដែលឈ្មោះ ឡាច ម៉េងហុង ប្រើ និងឲ្យដើរអូសទាញជនក្រីក្រត្រូវការប្រាក់(លក់ក្រលៀន) ។ យោងលើចម្លើយសារភាពីជនសង្ស័យ ពិតជាពាក់ពន្ធបទល្មើសជួញដូរក្រលៀនហើយ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធី ៕                       
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១០:០៩ | ០ មតិ | ១៣៤ ដង

ខេត្តព្រៃវែង៖ បុរសជនជាតិវៀតណាមម្នាក់ រួមជាមួយថ្នាំប្រភេទគ្រាប់៩៩៩គ្រាប់ និងថ្នាំញៀនប្រភេទម្សៅប្រមាណ៥គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយចក្រីបង្រ្កាបបាន នៅច្រកទ្វារបន្ទាយចក្រី ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។ សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ង្វៀង វាំងភុក អាយុ២១ឆ្នាំ ជាជនជាតិវៀតណាម មុខរបរបើកបររថយន្តឈ្នួល ពីបន្ទាយចក្រី ទៅភ្នំពេញមានទីលំនៅ ភូមិធី ឃុំថុងប៊ិន ស្រុកតាំហុង ខេត្តដុងថាប់ ប្រទេសវៀតណាម។ ជនរូបនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ខេត្ត សហការជាមួយកម្លាំងច្រកទ្វារអន្តរជាតិបន្ទាយចក្រី ចាប់ខ្លួនបានកាលពីវេលាល្ងាចថ្ងៃទី២៥ ឧសភា ២០១៧ ។ ស្នងការនគរបាលខេត្តព្រៃវែងលោកឧត្តមសេនីយ៍ទោ ស្រេង ជា អោយដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនខណះរូបគេប៉ុនប៉ងយកថ្នាំញៀនខាងលើចូលមកចែកចាយនៅកម្ពុជាតាមច្រកអន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។ យ៉ាងណាមិញបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅនៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត រងចាំបន្តនីតិវិធីទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕                        
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៩:៤៤ | ០ មតិ | ៩៨ ដង

រាជធានីភ្នំពេញ៖  ជនជាប់ចោទជាស្ត្រីជនជាតិចិនម្នាក់ត្រូវសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៦ ឧសភា ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ ជនជាប់ចោទឈ្មោះ ZHOU WE (ស៊ូ វ៉េ)ភេទស្រី អាយុ៤១ឆ្នាំ មុខរបរជាអាជីវករ ស្នាក់នៅផ្ទះលេខ៣៤៧ មហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រុកកំណើតនៅប្រទេសចិន ។ សមត្ថកិច្ចបានឲ្យដឹងថា នេះជាការអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សេង លាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញដែលជនជាប់ចោត្រូវបានវិនិច្ឆ័យសេចក្តីផ្តន្ទាទោសរួចហើយឲ្យសងប្រាក់ទៅដើមបណ្តឹងចំនួន៦មឺុនដុល្លារអាមេរិកនិងមានប្រាក់ពិន័យមួយចំនួនទៀត ។ សាលក្រមនេះត្រូវបានជំនុំជម្រះជាសាធារណ:កាលពីថ្ងៃទ២០ មករា ២០១៧ និងប្រកាសជាសាធារណ:នៅថ្ងៃទី២៥ មករា ដោយកំបាំងមុខជនជាប់ចោទតែចំពោះមុខមេធាវីដើមបណ្តឹង ។ ក្រោយពីសាលក្រមចូលស្ថាពរជនជាប់ចោទមិនបានយកប្រាក់សងដើមបណ្តឹង និងបង់ប្រាក់ពិន័យចូលជាថវិការរដ្ឋទេ ថែទាំងគេចវេសទៀតផង ។ ហេតុដូច្នោះហើយបានជាចៅក្រមចេញដីកាបង្គាប់ឲ្យសមត្តកិច្ចតាមចាប់ខ្លួន ពេលនេះជនជាប់កំពុងស្ថិតលោកចៅក្រមសាកសួរ ៕             
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៨:០០ | ០ មតិ | ៩៣ ដង

រាជធានីភ្នំពេញ៖  ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាជំនុំជំម្រះ នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៧ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្នោះ OLISANWANDU ECHEZONA SAMUEL ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ាដាក់ពន្ធនាគារ៥ឆ្នាំក្រោមការចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១៦នៅរាជធានីភ្នំពេញ ដកហូតបានថ្នាំញៀន ចំនួន ៤៤.១៦ក្រាម។ នៅពេលសវនាការកាលពីថ្ងៃទី១១ឧសភា ជនជាប់ចោទឈ្នោះ OLISANWANDU ECHEZONA SAMUEL ភេទប្រុស អាយុ៣៤ឆ្នាំ បានឆ្លើយថាក្នុងសំណុំជួញដូរគ្រឿង ញៀននេះខ្លួនមិន បានដឹងទេ សូមបដិសេធ ដោយខ្លួនមកប្រទេសកម្ពុជានេះគឺមកលេងបាល់ទាត់តែប៉ុណ្ណោះ ហើយដោយសារតែដល់ថ្ងៃត្រូវបង់លុយថ្លៃផ្ទះជួលខ្លួនបានជួបឈ្មោះ ជោ ហើយសូមខ្ចី លុយ ១០០ដុល្លារ តែជោថាគ្មានលុយទេហើយពេលនោះ បានប្រើឲ្យខ្ញុំយលស្រោម សំបុត្រមួយទៅឲ្យគេនៅចោមចៅដោយនិយាយថាជាប៉ះស្ព័រ ពេលនោះខ្ញុំក៏បានយកទៅឲ្យគេ បានប្រហែល ជាកន្លះម៉ោងខ្ញុំបានមកផ្ទះជួលវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ តំណាងអយ្យការលោក គុជ គឹមឡុង ធ្វើសេចក្តីសន្និដ្ឋាននៅតែ តម្កល់បទចោទប្រកាន់នៅដដែលពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននឹងសូមឲ្យលោកចៅក្រមផ្តន្ទាទោស ជនជាប់ចោទទៅតាមផ្លូវច្បាប់។
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៧:៥១ | ០ មតិ | ៨៩ ដង

រាជធានីភ្នំពេញ៖  នៅព្រឹកថ្ងៃទី២៦ ឧសភា ២០១៧សមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនបុរសជនជាតិអាមេរិកម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធពីករពី គំរាមកំហែងហែកកេរ្ត៍ ។ ជនជាប់សង្ស័យឈ្មោះ MARK ALAN UANDEW ATER ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរជាអ្នកជំនួញនិងបានចូលមកស្នាក់នៅប្រទេសកម្ពុជាមួយរយៈ ។ តាមប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេបង្ហើបឲ្យដឹងថា អង្គហេតុនៃការឃាត់ខ្លួនជនជាតិអាមេរិកម្នាក់នោះកាលពីថ្ងៃទី១៨ ឧសភា ២០១៧ ជនសង្ស័យបានផ្ញើសារអេឡិចត្រូនិចជាភាសារអង់គ្លេសទៅមិត្តភ័ក្រម្នាក់ដោយគំរាមទារប្រាក់ចំនួន១០ ០០០ ដុល្លារអាមេរិក ។ ប្រភពបន្តទៀតថា ជនសង្ស័យបានផ្ញើសារចូលទៅមិត្តភ័ក្រនោះចំនួន៥លើកក្នុង១លើកៗគេទារ ២ ០០០ដុល្លារដោយគំរាមថាបើមិនឲ្យទេគេ និងប្រាប់ទៅប្រពន្ធអ្នកឯង(មិត្តភ័ក្រ)នៅប្រទេសវៀតណាមថា អ្នកឯងមានស្រីនៅស្រុកខ្មែរ ។ បន្ទាប់ពីមានការគំរាមចំនួន៥លើកដដែលៗនោះ ជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើបច្ចេកវិទ្យា ក្រសួងមហាផ្ទៃឲ្យជួយចាត់ការលើជនខិលខូចនេះ ។ ដូច្នោះហើយបានជាសមត្តកិច្ចធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅភោជនីដ្ឋានគិរីរម្យ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។ សំណុំរឿងនេះត្រូវបានស្ថិតនៅដៃលោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងធ្វើការសាកសួរ ៕
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៧:៤៦ | ០ មតិ | ១១០ ដង

រាជធានីភ្នំពេញ៖ យុវជន៣នាក់ពិតជាសំណាងខ្លាំងណាស់ដែលមិនរងគ្រោះថ្នាក់ដល់អាយុជីវិត ខណះដែលម៉ូតូរបស់ពួកគេបានខ្ទិចព្រោះត្រូវត់រថយន្តកុងតឺន័របើកបុកពីក្រោយហើយកិនជាច្រើនរយម៉ែត្រ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានយុវជន៣នាក់ បានជិះម៉ូតូម៉ាក ZOOMER X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DQ-4780 ឌុបគ្នានិងធ្វើដំណើតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ខណះមកដល់កន្លែងជញ្ចីញថ្លឹងរថយន្តចាស់ ក៏ត្រូវរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-5017 បានបើកមកគៀរពីក្រោយទាំងកំរោលតែម្ដង  ហើយធ្វើឲ្យម៉ូតូខ្ទៀតចូលក្រោមរថយន្តបណ្ដាលឲ្យកិនអូសជាច្រើនរយម៉ែត្រខ្ទិចទាំងស្រ៊ុងតែម្ដង ចំណែកយុវជន៣នាក់ដែលជិះម៉ូតូមិនគ្រោះថ្នាក់នោះទេ ។ ក្រោយពេលកើតហេតុ ម្ចាស់ដែលបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៧:៤២ | ០ មតិ | ៧៨ ដង

រាជធានីភ្នំពេញ៖ ក្រុមសន្តិសុខនៅខារ៉ាអូខេ ព្រីនស៏ ខេធីរី បានរយ៉ែរថយន្តភ្ញៀវចេញពីខារ៉ាអូខេ ហើយបង្អាក់រុឺម៉កម៉ូតូកង់បីឲ្យឈប់ ខណះពេលនោះក៏ត្រូវរថយន្ត៣គ្រឿងបើកមកពីក្រោយយ៉ាងលឿនហើយបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងកាតខូចខាតទាំងរុឺម៉កនិងរថយន្ត៣គ្រឿងនោះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខខារ៉ាអូខេ ព្រីនស៏ ខេធីរី តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់គាត់បានបើករុឺម៉កម៉ូតូកង់បីមកពីស្ទុបបូកគោ ទិសដៅពីត្បួងទៅជើងខណះមកដល់មុខខារ៉ាខេ ដែលជាកន្លែងកើតហេតុក៏មានសន្តិសុខយាមកន្លែងនោះបានដើរចេញ ហើយបង្អាក់ដំណើររបស់គាត់ ដើម្បីរយ៉ែរថយន្តភ្ញៀវចេញមុនឲ្យស្រួល  ភ្លាមនោះក៏មានរថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2S-1936 រថយន្តបង្កម៉ាក ម៉ាស្ដារ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AF-6938 ត្រូវបានរថយន្តបង្កម៉ាកលុចសុីស RX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AN-5224 បានបើកមកពីក្រោយរុឺម៉កម៉ូតូកង់យ៉ាងលឿន ហើយបានបុកបន្តកន្ទុយគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្ត៣គ្រឿងនិងរុឺម៉កម៉ូតូកង់បីមួយគ្រឿង រងការខូចខាតយ៉ាងដំណំ ។ ក្រោយពេលកើតហេតុរួចមក ភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយភាគីខាងរុឺម៉កម៉ូតូកង់បី ត្រូវបានរថយន្តមកបុកបីក្រោយសងថ្លៃខូតខាតចំនួន15$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែង ។ ដោយឡែកភាគីខាងរថយន្តបង្កទាំង៣គ្រឿងខាងលើនោះ ក៏បានចេញសងថ្លៃខូចខាតអ្នកដែលបុកបន្តបន្ទាប់ផងដែរ ៕
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៧:៣៦ | ០ មតិ | ១២១ ដង

រាជធានីភ្នំពេញ៖   ជនជាតិវៀតណាមប្រុសស្រី២៩នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅចំណុចផ្ទះលក់កាហ្វេជាច្រើនតាមបណ្តោយផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នាវេលាព្រឹកថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់ ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានត្រួតពិនិត្យលើជនជាតិវៀតណាមជាច្រើន ប៉ុន្តែរកឃើញមាន ២៩នាក់ ដែលពួកគេគ្មានលិខិតឆ្លងដែន និងច្បាប់អនុញ្ញាតិការងារត្រឹមត្រូវ ដូច្នេះពួកគេត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ។ លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានបញ្ជាក់អោយដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ នៅពេលខាងមុខ ៕                       
ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ១៣:៥៥ | ០ មតិ | ១០៣ ដង

រាជធានីភ្នំពេញ៖  កាលពីព្រឹកថ្ងៃទី២៥ ឧសភា ២០១៧ម្ចាស់ទីតាំងលួចលាក់ស្តុកទុកផលិតផលគ្រឿងសំអាងនាំចូលគ្មានច្បាប់អនុញាតិ មានឈ្មោះ ហ៊ឹម ទូច ភេទបុសអាយុ៤២ ឆ្នាំ មុខរបរជា អាជីវករ ស្នាក់នៅផ្ទះលខ ២២B ផ្លូវលខ៣៧៤ ក្នុងសងា្កត់ ទួល ស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចដែលហៅថា គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ពេលនេះកំពុងសាកសួរនៅអយ្យការអមតុលាការក្រុងភ្នំពេញ។ គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី២៣ ឧសភា ២០១៧ កម្លាំងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលួចលាក់ស្តុកទុកផលិតផលគ្រឿងសំអាងគ្មានច្បាប់អនុញាតិ និងមិនបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្មមួយកន្លែង (ក្បែរសាលាសង្កាត់) ស្ថិតតាមបណ្តោយផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ ទូច យុទ្ធា អនុប្រធានគណ:កម្មកាប្រយុទ្ធប្រឆាំងផលិផលក្លែងក្លាយ និងមានចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងនោះក៏មានការដកហូតវត្ថុតាងគ្រឿងសំអាងជាច្រើនប្រភេទ ដូចជាឡេលាបស្បែកឲ្យស ។ ល ។ មានចំនួនជាង២០មុខ ។ ក្រោយពីឆែកឆេរ និងដកហូតបានវត្ថុតាងនោះហើយ សមត្តកិច្ចបានធ្វើការឃាត់ខ្លួន ម្ចាស់ផលិតផលគ្រឿងសំអាងម្នាក់ ដូចមានឈ្មោះខាងលើនេះ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី ។ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃបន្តចុះឆែកឆេរកឃ្លាំងរបស់ងថៅកែដែលក្រសួងបានឃាត់ពីមិលមិញបានទំនិញសង្ស័យមិនប្រក្រតីជាង២០តោនហើយនៅព្រឹកនេះចុះម្ដល់ឃាំ្លងលេខ២២B តាមផ្លូវ៣៧៤ ក្រុម៣៨ ស្ថិតនៅភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សូមរំលឹកថាសមត្ថកិច្ចក្រសួងមហាផ្ទៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនិងមានការចូលរួមតំណាងអោយកាំកុងត្រួល,គយ,តំណាងអោយមន្ទីរសុខាភិបាល,ពីលោក ងិន ពេជ ព្រះរាជអាជ្ញាធរងអមសាលាដំបូងរាជធានីភ្នំពេញនិងនគរបាលរដ្ឋទួលស្វាយព្រៃទី១ ខណ្ឌចំការមនផងដែរ។ បុរសជាម្ចាស់ទីតាំងព្រមបើកទ្វារឃ្លាំងតាមសម្រួលសហការជាមួយនិងសមត្ថកិច្ចបានល្អអោយសមត្ថកិច្ចឆែកឆេរទៅតាមជំនាញហើយមិនទាន់ដឹងថាមុនទំនិញមានបុ៉ន្មានមុខទេនិងចំនួនបុ៉ន្មានតោនរងចាំកម្លាំងជំនាញត្រួតពិនិត្យមើលអោយបានច្បាស់លាស់ទើបដឹងថាទំនិញណាខុសច្បាប់ឬហួសកំណត់ប្រើប្រាស់ ។                                          សមត្ថកិច្ចក្រសួងមហាផ្ទៃបានបន្តថាក្រោយពីត្រួតពិនិត្យឃ្លាំងដែលស្តុបទំនិញគ្រឿងសំអាងចំរុះហើយក៏ធ្វើការដកហូតវត្ថុតាងមួយចំនួនយកទៅការិយាល័យដែលធ្វើតេសហើយចំណែកទីតាំងឃ្លាំងត្រូវបានបិទទ្វារជាបណ្ដោះអាសន្នសិនដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាផងនិងនាំខ្លួនម្ចាស់ទាំងដែលមកបើកទ្វារត្រលប់ទៅការិយាល័យដើមកបីបន្តការសាកសួរនាំ ៕                                            
ថ្ងៃព្រហស្បតិ៍ ទី២៥ ឧសភា ២០១៧, ១៥:៥២ | ០ មតិ | ៩៣ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩