MENU
ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖  នៅសល់តែ៥ថ្ងៃទៀតបោះឆ្នោតឃុំសង្លាត់អាណត្តិទី៤រាជបណ្ឌិតសភាកម្ពុជានៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពីគោលនយោបាយគណបក្សសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ដែលមានគណបក្សនយោបាយមួយចំនួនចូលរួមក្នុងនោះក៍បានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកសុន ឆ័យបានមានវត្តមានក្នុងកិច្ចពិភាក្សាដែរ។ លោកបណ្ឌិត សុខ ទូចបានថ្លែងប្រាប់អ្នកកាសែតក្រៅបន្ទប់ប្រជុំថាលោកមិនមែនអភិវឌ្ឍថ្នាក់ឃុំបានទេតែមិនអាចធ្វើអ្វីបានជាធំដុំទេគឺត្រូវការថ្នាក់ជាតិចុំជួយ។លោកថា៖ឧទាករណ៍ថាត្រូវកសាងហាងកំពីងពួយនៅខេត្តបាត់ដំបងឃុំមិនអាចធ្វើបានទេត្រូវការថ្នាក់ជាតិជួយ។ឃុំវាមានដែនកំណត់អ្វីជាប្លង់មេ។ លោកបណ្ឌិត សុខ ទូចបានអះអាងថា ករណីធ្វើប្រឡាយធំ ផ្លូវវែងពេលនោះឃុំគាត់បានដែនកំណត់របស់គាត់។ដែនកំណត់មានន័យថាគាត់មានតែឥទ្ធិពលក្នុងឃុំរបស់គាត់ទេព្រោះគាត់មិនអាចគ្របដណ្តប់ទៅដល់ថ្នាក់លើបានទេដូច្នេះវាត្រូវការថ្នាក់ជាតិ។ថ្នាក់ជាតិទើបអាចគ្របដណ្តប់បានព្រោះយើងមិនអាចឲ្យឃុំទៅធ្វើប្រឡាយមេបានទេ ហើយឲ្យគាត់ទៅធ្វើប្រឡាយមេរបៀបមេច។ លោកបណ្ឌិត សុខ ទូចបានបញ្ជាក់ថាទំនប់បឹងកំពីងពួយជាប់ព្រំដែនខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យដូច្នេះវាត្រូវការថ្នាក់ជាតិ។មុនអភិវឌ្ឍអ្វីមួយគាត់ត្រូវការធ្វើគម្រោង ហើយគម្រោងនិមួយៗត្រូវការសមាសភាព។លោកថាៈយើងបានបញ្ជាក់ហើយថាឃុំសង្កាត់បានត្រឹមតែចេះអាច ចេះសរសេរ។បើគាត់ចេះត្រឹមការអាននិងសរេសរតើគាត់មានទំហំចំណេះដឹងការអភិវឌ្ឍដល់កម្រិតណា?។ លោក បណ្ឌិតសុខ ទូចបានលើកឡើងថា៖កសន្យាយកលុយជាការងាយស្រួល ហើយលុយជាអាវុធមុខពីរ។បើសិនជាលុយធ្លាក់ទៅលើអ្នកដែលមានកម្រិតចំណេះអភិវឌ្ឍខ្ពស់វាជោគជ័យ ប៉ុន្តែបើគាត់យកលុយទៅមិនអភិវឌ្ឍវាទៅជាឈ្លោះគ្នា។ពេលនោះលុយក្លាយទៅជាចំណងពីមួយទៅមួយដោយសារគាត់អភិវឌ្ឍឈរលើគោលគារណ៍អ្វី។សព្វថ្ងៃនេះគណបក្សនយោបាយនិមួយៗគាត់ទៅនិយាយពីថ្នាក់ជាតិគាត់មិនទៅមើលឃុំសង្កាត់ទេ។ លោកបណ្ឌិតបានលើកឡើងថា៖ថ្នាក់ជាតិមានចំណេះដឹងខ្ពស់តែឃុំមានចំណេះដឹងទាបនៅពេលទម្លាក់ឥវ៉ាន់មកឲ្យអ្នកមានចំណេះដឹងទាបមានដែនកំណត់ជាការលំបាកមិនសូវជោភជ័យទេ។សូមឲ្យធ្វើជាឃុំគំរូដូចជាឃុំកសិកម្ម ឃុំទេសចរណ៍ ឃុំខាងវប្បធម៌ ឃុំខាងកសិឧស្ខាហកម្ម ឃុំខាងឧស្សាហកម្ម។នៅពេលឃុំនោះដើរហើយនៅពេលគណបក្សណាមួយដែលមានគម្រោងដែលគាត់បង្ហាញថាគណបក្សរបស់គាត់បានធ្វើដូចនេះ។លោកថា៖”កុំយកខ្យល់មកសន្យាគណបក្សទាំងអស់សុទ្ធមានអាសនៈឃុំសង្កាត់មិនអាចនិយាយលេងសើចបានទេ”។ លោកបណ្ឌិតបានអះអាងថាគ្មានគណបក្សណាធ្លាក់ពីលើមេឃឬគណបក្សណាជប់ទេ។ត្រូវតែធ្វើទាំងអស់គ្នា។នៅពេលសួរថាឃុំសង្កាត់មានលុយ៥០ម៉ឺនដុល្លារមិនអាចធ្វើបានហេតុអ្វី?លោកបណ្ឌិតបានឆ្លើយថាឃុំនីមួយៗមានលក្ខណៈខុសគ្នាបើគាត់គ្មានគម្រោងឬគ្មានចំណេះដឹងមិនអាចទៅអភិវឌ្ឍបានទេ។តែបញ្ហាសន្តិសុខជាបញ្ហាថ្នាក់ជាតិ ការអប់រំ ទាក់ទងក្រសួងអប់រំ និយាយពីផ្លូវវិញអាចអនុវត្តបានត្រឹមតែក្នុងឃុំមិនអាចឆ្លងឃុំបានទេ។ លោកបណ្ឌិត សុខ ទូចបានលើកឡើងថាផ្លូវក្នុងឃុំមិនមែនតួនាទីរបស់ក្រសួងសាធារណការទេទេ ហើយក្រសួងសាធារណការកសាងផ្លូវថ្នាក់ជាតិ។ក្រសួងអភិវឌ្ឍជនបទផ្លូវលំដែលមានចំងាយវែង ហើយឃុំត្រូវធ្វើ។អ្នកនយោបាយមិនបានគិតពីបញ្ហានេះទេ ហើយគេអាចរៀបចំកញ្ចប់ថវិកានេះសម្រាប់ឃុំតែឃុំមិនដូចគ្នាទេ។ឃុំនីមួយៗមិនដូចគ្នាសូម្បីតែនិយាយភាសាក៍ស្តាប់គ្នាមិនបានផង។ លោកបណ្ឌិតបានលើកឡើងថានៅតាមតំបន់ព្រំដែនខ្លះមេឃុំមានចំណេះដឹងតិចនិងពលរដ្ឋខ្លះនិយាយភាសាសាសន៍គេនិងមិនដឹងថាផ្លូវក្នុងភូមិរបស់គាត់ទៅដល់ណាផង។លោកថា៖”សូមឲ្យយុវជនដែលស្រែកថាស្នេហាជាតិសូមយកចំណេះដឹងទៅអភិវឌ្ឍឃុំភូមិរបស់ខ្លួនផង”។នេះជាតម្រូវការដែលទាមទារបញ្ចេញសកម្មភាពផងមិនមែនចេះតែថាស្នេហាជាតិៗតែមាត់ទេ។ព្រោះយើងមិនចង់ឲ្យជាន់ប្រវត្តិសាស្រ្ត យើងបាត់កោះត្រលដោយសារតែដូនតាយើងខ្លាចរលក។ នៅពេលសួរថាបក្សប្រឆាំងលើកឡើងថាពេលចង់ឲ្យយុវជនទៅអភិវឌ្ឍគេសុខចិត្តលក់ក្រសួងអភិវឌ្ឍជនបទ?លោកបណ្ឌិត សុខ ទូចបានលើកឡើងថា៖មាត់ពួកែ បេះដូងពួកែឬមាត់ពូកែ។តែគេទៅចង់លុបក្រសួងនេះក្រសួងនោះមានន័យថាមេចមានន័យថាដូចជាទៅកាត់បេះដូងចេញ ហើយនិយាយថាក្បាលល្អ បើបាត់សរីរាង្គណាមួយវានឹងធ្វើឲ្យចរន្តក្នុងខ្លួនមិនមានស្ថេរភាពទេ។ លោកបណ្ឌិតបានលើកឡើងថាតែកែតម្រូវវា កែលំអវា មិនត្រូវទៅលុបក្រសួងណាមួយទេ។មិនមែនលប់ក្តាខៀនទេគឺលុបស្ថប័នជាតិ ក្រសួងមួយត្រូវចំណាយពី៣០ទៅ៤០លានដុល្លារអាមេរិក។ឃុំសង្កាត់សន្យា៥០ម៉ឺនដុល្លារទាំងអស់ប្រហែល៨០០លានដុល្លារអាមេរិក។មិនមែនចេះតែនិយាយចោលដូចអ្នកនយោបាយអ្នកបណ្ឌិតសភាមិនអាចនិយាយដូចអ្នកនយោបាយទេ។ លោកសុន ឆ័យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានថ្លែងថានៅពេលណាដែលគណបក្សប្រឆាំងឈ្នះទើបដាក់ចេញនូវគោលនយោបាយរបស់បក្សបាន។ថវិកាទាំងនោះនឹងដកយកចេញពីក្រសួងមួយចំនួន។បញ្ហានេះមិនប៉ះពាល់ដល់ថវិការបស់មន្រ្តីរាជការទេ។គោលនយោបាយថវិកាសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨តែពេលនេះការបោះឆ្នោតឃុំសង្កាត់។ លោកសុន ឆ័យបានលើកឡើងថា៖គណបក្សសង្រ្គោះជាតិមិនមែនធ្វើដោយតាមការនិតឃើញទេគឺធ្វើដោយការស្រាវជ្រាវ។នៅក្នុងឆ្នាំ២០១៣ទាក់ទងនឹងការដំឡើងប្រាក់ខែរាជរដ្ឋាភិបាលធ្វើបានយើងមានមូលដ្ឋានពេលនោះរដ្ឋាភិបាលយកទៅធ្វើទៅបានមានការដំឡើងប្រាក់ខែមន្រ្តីរាជការមែន។លោកថា ”យើងនឹងបន្តស្រាវជ្រាវទៅមុខបន្តទៀតតាមភាពជាក់ស្តែង។ចំពោះការលើកឡើងបញ្ហាថវិកា៥០ម៉ឺដុល្លារក្នុងមួយឃុំគណបក្សសង្រ្គោះជាតិនឹងបញ្ជាក់នៅពេលបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខកុំឲ្យមានការយល់ច្រឡំដូចក្នុងវិទិកាតុមូលនេះទៀត៕                                               
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:៣១ | ០ មតិ | ១១១ ដង

រាជធានីភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជានៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧នេះបានបង្ហាញពីបន្ទប់ប្រមូលទិន្នន័យស្តីពីវិធីសាស្រ្តក្នុងការសង្កេតការណ៍របស់អង្គការតម្លាភាពកម្ពុជាដែលហៅថាវិធីសាស្រ្តសង្កេត សំណាក ស្ថិតិតាមបែបវិទ្យាសាស្រ្តដែលមានលក្ខណៈខុសពីអង្គារដទៃទៀត។សន្និសីទនេះបានធ្វើឡើងនៅសណ្ឋាគារសាន់វេក្នុងរាជធានីភ្នំពេញ។ លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានថ្លែងថានៅឆ្នាំ២០១៧នេះលោកបានកត់សម្គាល់ឃើញមានអ្នកសង្កេតការណ៍ច្រើនប្រមាណជិត១០ម៉ឺននាក់ដែលមិនធ្លាប់មាននៅកម្ពុជាយើងទេ។លោកថា”ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នៅអាណត្តិនេះមានការចាប់អារម្មណ៍និងទាក់ទាញជាងអាណត្តិមុនៗ”។ លោកព្រាបកុលបានលើកឡើងថាលោកបានចូលរួមសង្កេតការណ៍បោះឆ្នោតតាំងពីឆ្នាំ២០០២អាណត្តិទី១មកម៉្លេះជាមួយសហភាពអឺរ៉ុប។អ្នកសារព័ត៌មានក៍ដូចជាភ្នាក់ងារសង្កេតការណ៍ដទៃទៀតក៍ចង់ឃើញដូចពេលនេះដែរ។លោកគ្រោងជួបជាមួយនឹងនិពន្តនាយកសារព័ត៌មានមួយចំនួននៅកម្ពុជាដើម្បីស្វែងយល់ពីការប្រមូលទិន្នន័យរបស់អង្គការតម្លាភាពកម្ពុជា។ លោកសួន យុធ្យា បុគ្គលិកសង្កេតការណ៍អង្គការតម្លាភាពកម្ពុជាបានលើកឡើងថាការសង្កេតការណ៍នេះនឹងពិនិត្យមើលថាការបោះឆ្នោតនេះមានការអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ចូលឬទេ?។ចាប់ពីប់ការិយាល័យនេះមានសម្ភារៈនានាដែលខ្លះដែរឬទេនិងមានបង្ហាញហិបឆ្នោតឲ្យគេបានឃើញទេ។ពេលនោះបើមិនបង្ហាញទេនិងមិនអនុញ្ញាតឲ្យតំណាងគណបក្សនយោបាយចូលរួមឬទេពេលនោះមានការកត់សម្គាល់។ លោកបានលើកឡើងថាការសង្កេតការណ៍ក៍បានសង្កេតលើការអនុញ្ញាតដល់ជនពិការចូលមុនដែរទេ។យើងមើលលើប្រធានការិយាល័យមានគូសលើបញ្ជីឈ្មោះអ្នកបោះឆ្នោតហើយដែរទេ។មានអំពើហិង្សាកើតឡើងទេ មានអ្នកដែលគ្មានភារកិច្ចចូលក្នុងបរិវេណក្នុងការិយាល័យបះឆ្នោតដែរទេដូចជាមេភូមិ នគរបាល ឬមេឃុំក្នុងនោះដែរទេ។នៅពេលរាប់សន្លឹកឆ្នោតមានវត្តមានអង្កេតការណ៍ដែរទេនិងលទ្ធផលមានចុះចូលក្នុងបញ្ជីទម្រង់១០១៨និងបិទនៅមុនការិយាល័យទេ។ លោកបានអះអាងថាអ្នកសង្កេតការណ៍របស់អង្គការតម្លាភាពសុទ្ធតែមានបណ្តុះបណ្តាលត្រឹមត្រូវនៅទូទាំងប្រទេសនិងមានអ្នកបំរុង។ក្នុងពេលប្រមូលទិន្នន័យថ្ងៃទី៤ឬថ្ងៃទី៥ខែមិថុនាខាងមុខអង្គការរបស់លោកនឹងរៀបចំសន្និសីទកាសែតបង្ហាញពីលទ្ធផលនៃការសង្កេតការណ៍នៅពេលដែលទិន្នន័យទាំងអស់ត្រូវបានបញ្ជូនទាន់ពេលវេលា។ នៅពេលសួរថាការណ៍សង្កេតការណ៍នេះខុសពីការសង្កេតការណ៍បុរាណយ៉ាមេចទៅ?។លោកសួន យុធ្យាបានលើកឡើងថាការសង្កេតការណ៍តាមបែពបុរាណគេបានដាក់ចំនួនអ្នកសង្កេតការណ៍តាមតែគេចង់បានការិយាល័យមានតែជាង២ម៉ឺនការិយាល័យ។លោកបានអះអាងថាមានអង្គការខ្ឡះ៨ម៉ឺននាក់។តែអង្គការរបស់លោកមិនបានដាក់ច្រើននោះទេគ្រាន់តែដាក់ចំនួន៤១០ការិយាល័យក្នុងមួយការិយាល័យ២នាក់តាមការិល័យសំណាកដែលត្រូវជ្រើសរើស។ទោះបីការិយាល័យនៅលើកោះឬកន្លែងណាក្តី ហើយទិន្នន័យត្រូវបានបញ្ជូនមកយ៉ាងយូរ២ទៅ៣ម៉ោងតាមរូបមន្តSample Based Oservation (SBO)។ ពេលសួរថាទិន្នន័យដែលអង្គការតម្លាភាពវិភាគយោងតាមទិន្នន័យអ្វីដែរ?តាមគជប ឬតាមស្ថាប័នណាដែរ៊។លោក សួន យុធ្យាបានអះអាងថាទិន្នន័យយកមកវិភាគនេះតាមអ្នកអង្កេតការណ៍របស់អង្គការតម្លាភាពកម្ពុជានៅតាមការិយាល័យចំនួន៤១០ការិយាល័យដែលបានចុះទៅសង្កេតការណ៍ដោយផ្ទាល់។ទិន្នន័យជាលទ្ធផលមានភាពលំអៀងប្រមាណ១ទៅ២%និងមិនប៉ះពាល់លទ្ធផលបោះឆ្នោតទេ។លោកថាការសង្កេតការណ៍នេះនឹងអាចកាត់បន្ថយទំនាស់នយោបាយផង។      
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:២៦ | ០ មតិ | ៨៨ ដង

រាជធានីភ្នំពេញ៖  កម្លំាងស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧បានចាប់នឹងឃុំខ្លួនមន្ត្រីក្រសួងសាធារណការម្នាក់ឈ្មោះសឿម អង្គារាសី អនុប្រធានការិយាល័យ បច្ចេក ទេសគ្រឿងចក្រធំនៃក្រសួងសាធារណ:ការនិងដឹកជញ្ជូន តាមដីកាបង្គាប់ឲ្យចាប់ ខ្លួនរបស់ លោកចៅក្រម សាន សុផាត ពីបទរំលោភលើទំនុកចិត្ត។ សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក សឿម អង្គារាសី អនុប្រធានការិយាល័យ បច្ចេក ទេសគ្រឿងចក្រធំ នៃក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ហើយអ្នកសារព័ត៌មាន ទើប ទទួលបាននៅថ្ងៃទី២៩ ខែឧសភា នេះ បង្ហាញថា លោក សាន សុផាត ចៅក្រម ជំនុំ ជម្រះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សឿម អង្គារាសី ភេទប្រុស អាយុ៤៣ឆ្នាំ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ តាមមាត្រា៣៩១និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ ។ លោកចៅក្រម សាន សុផាត បង្គាប់ឲ្យជនជាប់ចោទ សឿម អង្គារាសី សងប្រាក់ខូចខាត ចំនួន ៥៧២៥០ដុល្លារអាមេរិកនិងសំណងជំងឺចិត្តចំនួន៣០០០ដុល្លារអាមេរិកដល់ដើមបណ្ដឹងឈ្មោះ សែម វណ្ណ ។សាលក្រមផ្តន្ទាទោសនេះ ត្រូវបានប្រកាសដោយកំបាំងមុខជនជាប់ចោទ និង ចំពោះមុខ ដើម បណ្ដឹងរដ្ឋប្បវេណី បើកផ្លូវប្តឹងទាស់និងប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់ ៕
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:២១ | ០ មតិ | ១១២ ដង

រាជធានីភ្នំពេញ៖   ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាធំលើកទី២កាលពីថ្ងៃទិ២៨ខែឧសភាឆ្នាំ២០១៧គណសង្រ្គោះជាតិដឹកនាំដោយលោក យឹម សុវណ្ណ តំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សបានថ្លែងថាគណបក្សសង្រ្គោះជាតិនឹងសន្សំលុយដើម្បីទិញអាវុធទំនើបបំពាក់ដល់កងកម្លាំងប្រដាប់អាវុធបើទោះបីគណបក្សមិនទាន់កងកម្លាំងក៍ដោយ។ លោកយឹម សុវណ្ណបានថ្លែងថាគណបក្សសង្រ្គោះជាតិមិនមានកម្លាំងទ័ពទេតែនៅពេលដែលគណបក្សសង្រ្គោះជាតិជាប់ឆ្នោតដឹកនាំប្រទេសនៅពេលខាងមុខនឹងទិញអាវុធបំពាក់ដល់កងកម្លាំងប្រដាប់អាវុធ។មន្ត្រីគណបក្សសង្គ្រោះជាតិ បានសន្យានៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ថា នឹងសន្សំសំចៃថវិកាជាតិបន្ថែម ដើម្បីចាយលើវិស័យយោធាតាមរយៈបំពាក់ឲ្យមានអាវុធសឹកទំនើបៗជាងពេលបច្ចុប្បន្ននេះ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោត និងឡើងដឹកនាំប្រទេសជំនួសបក្សកាន់អំណាច។ លោកយឹម សុវណ្ណបានដឹកនាំការឃោសនានៅក្នុងរាជធានីភ្នំពេញខណៈដែលលោកកឹមសុខាឃោសនានៅព្រៃវែង។លោកយឹមសុវណ្ណបានការសន្យានេះបន្ទាប់ពីបក្សប្រឆាំងអះអាងថា នឹងផ្លាស់ប្ដូរតែតំណែងអនុរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប៉ុណ្ណោះ ក្រៅពីនេះ មន្ត្រីប៉ូលិស និងទាហានទាំងអស់ដែលជាកងកម្លាំងការពារជាតិ គឺមិនប៉ះពាល់ឡើយ។ នៅមុនចាប់ផ្ដើមដង្ហែក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់ដ៏ធំជាលើកទីពីរនៅរាជធានីភ្នំពេញ ដែលមានអ្នកគាំទ្រច្រើននាក់ចូលរួម នៅថ្ងៃទី២៨ ឧសភា និងបន្ទាប់ពីថ្លែងរិះគន់ទាក់ទងនឹងអំពើអយុត្តិធម៌ជាច្រើននៅក្នុងសង្គម ដូចជាការអភិវឌ្ឍរឹតតែធ្វើឲ្យរាស្ដ្ររងទុក្ខវេទនាកាន់តែខ្លាំង ការវាយដំតំណាងរាស្ត្រនៅខាងមុខរដ្ឋសភា និងការសម្លាប់អ្នកដែលមានមតិជំទាស់ ហើយតុលាការមិនរកយុត្តិធម៌នោះ។ អ្នកនាំពាក្យគណបក្សប្រឆាំងក៏បានក្រើនរំឭកជាថ្មីទៀតឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា តាមឆន្ទៈ និងមិនត្រូវខ្លាចសារគំរាមសង្គ្រាមឡើយ ព្រោះព្រះមហាក្សត្របានធានាចំពោះសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ។ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបន្ថែមទៀតថា ក្រៅពីគោលនយោបាយទម្លាក់លុយ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយឃុំ-សង្កាត់នៅពេលឈ្នះ គណបក្សក៏នឹងសន្សំថវិកាផ្សេងទៀតដើម្បីបំពាក់អាវុធទំនើបៗឲ្យយោធាដែរ៖ «គណបក្សសង្គ្រោះជាតិ អត់មានទាហានទេ កងយោធពលខេមរភូមិន្ទយើង គឺកងទ័ពរបស់ជាតិ ជាកងទ័ពបម្រើជាតិ។ យើងនឹងហ្វឹកហ្វឺនទាហានយើងឲ្យខ្លាំង។ យើងនឹងសន្សំលុយទិញអាវុធយុទ្ធភណ្ឌទំនើបៗឲ្យទាហានយើង ដើម្បីការពារប្រទេសជាតិ»។ ព្រឹកថ្ងៃអាទិត្យទី២៨ខែឧសភាឆ្នាំ២០១៧គេបានឃើញគណបក្សនយោបាយបានបន្ត សកម្មភាពឃោសនានៅតាមគោលដៅនិងមួយចំនួនបានហែរក្បួនយុទ្ធនាការឃោសនាក្នុងក្រុងភ្នំពេញរួមមានគណបក្សសង្រ្គោះជាតិ គណបក្យសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងចំណោមគណបក្សចំនួន១២ដែលបានចុះឈ្មោះប្រកួតប្រជែង។ក្នុងនោះមានគណបក្សចំនួន៦បានចុះឈ្មោះប្រកួតនៅក្នុងរាជធានីភ្នំពេញ។ ការហែក្បួនឃោសនាគណបក្សនយោបាយបានចូលដល់ថ្ងៃទី៨កាលគិតមកត្រឹមថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៧នេះ។សកម្មភាពនៅទីក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី២៨គណបក្សសង្រ្គោះជាតិបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅវត្តចាស់ជាចំណុចចេញដំណើរទៅកាន់កន្លែងនានាក្នុងក្រុងខណៈពេលលោកប្រធានកឹម សុខាបានចុះទៅកាន់ខេត្តព្រៃវែង។ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាម ដែលជាសមាជិក សមាជិកា គណប្សប្រជាជនកម្ពុជា ខេត្តបាត់ដំបងចំនួន ១៣០០នាក់ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ។                                               
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:១០ | ០ មតិ | ៩៣ ដង

រាជធានីភ្នំពេញ៖  យោងតាមលោកជួង ជូងឺមេធាវីការពារអ្នកឃ្លាំមើលនយោបាយ និងសង្គម លោក គឹម សុខ ដែលកំពុងជាប់ពន្ធនាគារ បានផ្ញើលិខិតមួយច្បាប់ថា លោកនឹងធ្វើកូដកម្មបង្អត់អាហារខ្លួនឯងរយៈពេល ៧ថ្ងៃ ដើម្បីអង្វរប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ដើម្បីផ្លាស់ប្ដូរមេឃុំកុម្មុយនីស្តភ្នែកខ្វាក់ ដាក់មេឃុំប្រជាធិបតេយ្យភ្នែកភ្លឺ។រីឯអ្នកនាំពាក្យបក្សកាន់អំណាច ថាលិខិតរបស់លោក គឹម សុខ គ្មានឥទ្ធិពលអ្វីឡើយ ហើយពលរដ្ឋក៏មិនទទួលយកសំណូមពររបស់លោកដែរ។ យោងតាមលិខិតមួយច្បាប់របស់លោក គឹម សុខ ដែលដាស់តឿនឲ្យពលរដ្ឋបោះឆ្នោតនេះ គឺត្រូវបានផ្ញើចេញពីពន្ធនាគារតាមរយៈមេធាវីរបស់លោក គឺលោក ជូង ជូងី ឲ្យជួយផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែឧសភា ហើយលិខិតមួយនេះ ក៏ត្រូវបានគេយកទៅបង្ហោះផ្សព្វផ្សាយបន្តព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក (facebook)។ មេធាវីការពារក្តីលោក គឹម សុខ គឺលោក ជូង ជូងី បញ្ជាក់ថា លិខិតមួយនេះ គឺកូនក្តីរបស់លោកបានសរសេរដោយផ្ទាល់នៅចំពោះមុខលោក ហើយពឹងឲ្យលោកជួយយកទៅផ្សព្វផ្សាយបន្ត។ ក្នុងសារលិខិតនោះ លោក គឹម សុខ ផ្ដើមសរសេររៀបរាប់ថា លោកឃ្លានបោះឆ្នោតដូរមេឃុំ ដើម្បីសុខចម្រើនស្រុកភូមិ ជាងឃ្លានបាយចំអែតក្រពះ ដើម្បីគ្រាន់តែជីវិតរស់ទៅទៀត។ លោក គឹម សុខ បន្តថា សូមក្រោកឡើងជាមួយលោក បោះឆ្នោតដូរមេឃុំកុម្មុយនីស្តភ្នែកខ្វាក់ ដាក់មេឃុំប្រជាធិបតេយ្យភ្នែកភ្លឺ។ អ្នកឃ្លាំមើលនយោបាយ និងសង្គម លោក គឹម សុខ ដែលកំពុងជាប់ពន្ធនាគារដោយសារបណ្ដឹងរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នោះក៏ប្រកាសដែរថា លោកសម្រេចចិត្តបង្អត់អាហារខ្លួនឯង ៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ដើម្បីអង្វរឲ្យជនរួមឈាមខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដែលមានឈ្មោះបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយបោះឆ្នោតផ្លាស់ប្ដូរឲ្យបាននូវមេដឹកនាំឃុំ-សង្កាត់ដែលជាមេរោគកុម្មុយនីស្តសម្លាប់សិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានកន្លងមក។ លោកមេធាវី ជូង ជូងី លើកឡើងថា លោកមានការព្រួយបារម្ភចំពោះការធ្វើកូដកម្មបង្អត់អាហារមួយសប្ដាហ៍នេះ ប៉ុន្តែលោកគោរពឆន្ទៈរបស់កូនក្តី។ ទោះយ៉ាងណា លោកនឹងព្យាយាមចូលសួរសុខទុក្ខអំឡុងពេលនេះតាមដែលអាចធ្វើទៅបាន៖ ។ លោកវេជ្ជបណ្ឌិតមួយរូបសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា ប្រសិនបើមនុស្សមានសុខភាពល្អ ហើយគាត់បង្អត់អាហារមួយសប្ដាហ៍នោះ គឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ប្រសិនបើគាត់ទទួលទានទឹកធម្មតា។ ប៉ុន្តែប្រសិនបើមនុស្សដែលមានសុខភាពខ្សោយ ហើយដាច់ចិត្តបង្អត់អាហារ និងស្ថិតនៅក្នុងទីកន្លែងលំបាកគ្មានខ្យល់ចេញចូលជាដើមនោះ គឺរាងកាយរបស់គាត់អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ។ យ៉ាងណាក្តី នៅក្នុងសារលិខិតរបស់លោក គឹម សុខ ក៏បានបញ្ជាក់ដែរថា ការបោះឆ្នោត គឺជាដំណោះស្រាយសន្តិវិធីនៃការផ្លាស់ប្ដូរមេដឹកនាំទាំងនៅមូលដ្ឋាន និងថ្នាក់ជាតិ ហើយគ្មានទេសង្គ្រាម។ លោកថា ក្រុមមេដឹកនាំបច្ចុប្បន្ន ទាំងនៅថ្នាក់មូលដ្ឋាន និងកម្រិតជាតិ បានឆ្លងពេញបន្ទុកនូវមេរោគឧក្រិដ្ឋកម្ម និងពុករលួយ ចូលជ្រាបគ្រប់សព្វដល់ខួរក្បាល ឆន្ទៈ ស្មារតី និងព្រលឹងវិញ្ញាណរបស់ពួកគាត់អស់ហើយ។ ដូច្នេះ បើចូលចិត្តអាណិតនិងស្រឡាញ់ពួកគាត់គឺត្រូវផ្លាស់ប្ដូរពួកគាត់ចេញ ដើម្បីនាំពួកគាត់ចេញទៅព្យាបាលឲ្យបានទាន់ពេលវេលា។ ឆ្លើយតបចំពោះលិខិតនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា វាកាន់តែបង្ហាញនូវចរិតជាអ្នកប្រឆាំង ព្រោះអ្នកប្រឆាំងមានចរិតមិនដែលសរសើរបក្សកាន់អំណាចទេ។ លោកនៅតែមានជំនឿថា ប្រជាពលរដ្ឋនឹងមានសុភវិនិច្ឆ័យសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសតទៅទៀត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយពលរដ្ឋនឹងមិនយកសំណូមពររបស់លោក គឹម សុខ ឡើយ ព្រោះការលើកឡើងរបស់លោក គឹម សុខ គឺក្នុងន័យសងសឹក ក្នុងន័យគំនុំ និងក្នុងន័យចងអាឃាតជាមួយគណបក្សកាន់អំណាចប៉ុណ្ណោះ៖ «»។ ក្រៅពីលោក គឹម សុខ នោះ កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ មន្ត្រីអាដហុកម្នាក់ក្នុងចំណោម ៤នាក់កំពុងជាប់ឃុំ គឺលោក នី សុខា បានផ្ញើលិខិតសរសេរផ្ទាល់ដៃរបស់លោក តាមរយៈកូនប្រុសលោក មកអាស៊ីសេរី ដោយសរសេរថា ក្នុងសង្គមមួយដែលដឹកនាំបែបផ្ដាច់ការ ពិបាកធ្វើឲ្យពួកលោកទទួលបានយុត្តិធម៌ពីតុលាការណាស់ ព្រោះយុត្តិធម៌មានសម្រាប់តែអ្នកមានអំណាច និងបក្សរបស់គេប៉ុណ្ណោះ។ លោកអំពាវនាវឲ្យពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតនៅថ្ងៃទី៤ មិថុនា ទាំងអស់គ្នា តាមឆន្ទៈ និងមិនត្រូវខ្លាចការគំរាមកំហែង។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឲ្យពលរដ្ឋបោះឆ្នោតឲ្យអ្នកនយោបាយមិនប្រើហិង្សាដើម្បីដោះស្រាយបញ្ហា។ អ្នកវិភាគនយោបាយ លោក គឹម សុខ ត្រូវតុលាការចាប់ឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅ តាមបណ្ដឹងរបស់លោក ហ៊ុន សែន ដែលប្ដឹងរូបលោក និងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិក។ ការឃុំខ្លួននេះ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម បន្ទាប់ពីលោក គឹម សុខ និយាយជាប្រយោលថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី និងថារដ្ឋាភិបាលបច្ចុប្បន្ន បណ្តោយឲ្យមានប្រព័ន្ធមួយដែលមានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។សំណេរចុងក្រោយនៃលិខិតនោះ លោក គឹម សុខ ក៏បានបង្ហាញពីការសោកស្ដាយដែរ ដោយសារតែលោកមានពេលវេលាខ្លីដើម្បីចូលរួមជាគំនិតយោបល់ជាមួយជនរួមជាតិ៕                        
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:០៥ | ០ មតិ | ១០៧ ដង

រាជធានីភ្នំពេញ៖  ស្ត្រីម្នាក់មកសំរាលកូននៅមន្ទីរជប៉ុនហើយបានស្លាប់ទាំងម្ដាយនិងកូនយ៉ាងអាណោចអាធម៌ព្រោះតែគ្រូពេទ្យខ្វះបច្ចេទេសហេតុការនេះបានកើតឡើងកាលពវេលាម៉ោង៦និង៤០ល្ងាចថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៧នៅក្នុងមន្ទីរពេទ្យជប៉ុនបន្ទប់សំរាលកូនស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។ ស្រ្តីរងគ្រោះមានឈ្មោះ ឈៀ សារិន អាយុ៣០ឆ្នាំជាកម្មការិនីរោងចក្រ ម្ដុំអង្គស្នួល ចំណែកបុរសជាប្តីឈ្មោះ ជូ ភារ៉ា អាយុ៣៤ឆ្នាំ មុខរបរការងារសហជីព អ្នកទាំង២មានទីលំនៅភូមិក្រាំងម្កាក់ ឃុំត្រពាំងស្វាយ ស្រុកអង្គស្នួល ខេត្តកណ្ដាលនិងមានកូនប្រុស២នាក់ម្នាក់អាយុ១០ឆ្នាំនិងម្នាក់ទៀតអាយុ៦ឆ្នាំ។ បើតាមសម្ដីឪពុកស្រ្តីរងគ្រោះនិងបុរសជាស្វាមីបានអោយដឹងថា ស្ត្រីរងគ្រោះពុំមានអាការៈអ្វីនោះទេ គឺសុខភាពធម្មតាមុនពេលសំរាលដោយសារជិតដល់ថ្ងៃសំរាលកូន ទើបក្រុមគ្រួសារគាត់បាននាំស្ត្រីជាប្រពន្ធមកសំរាកនៅមន្ទីរពេទ្យជប៉ុនដើម្បីត្រៀមសំរាលកូនគឺតាំងថ្ងៃសៅរ៍ បុរសជាប្ដីបានបន្តថា ប្រពន្ធនិងកូនរបស់គាត់ដែលបានស្លាប់ទាំង២នាក់នៅក្នុងមន្ទីរពេទ្យជប៉ុនគឺដោយសារការខ្វះការយកចិត្តទុកដាក់ពីក្រុមគ្រួពេទ្យនៅក្នុងមន្ទីរពេទ្យនេះ។ តែទោះជាយ៉ាងនេះគ្រាន់តែជាការលើកឡើងតែម្ខាងរបស់ក្រុមគ្រូសារបស់ជនរងគ្រោះតែប៉ុណ្ណោះ ចំណែកខាងពេទ្យវិញមិនទាន់អាចសុំការបំភ្លឺពីប្រធានមន្ទីរពេទ្យជប៉ុនបានឡើយពាក់ព័ន្ធនិងករណីនេះ៕                        ⁠⁠⁠⁠
ថ្ងៃច័ន្ទ ទី២៩ ឧសភា ២០១៧, ០៧:៥៧ | ០ មតិ | ២២១ ដង

រាជធានីភ្នំពេញ៖  ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់រួចវាយម្នាក់១ដៃ១ជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យរូបនោះធ្វើសកម្មភាពឆក់កាបូបបានសម្រេច ។ លោក ឡូ ភារម្យ នាយប៉ុស្ដិ៍នគរបាល ព្រែកប្រាបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ដឹម នី អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅភូមិតាងុងកណ្ដាល សង្កាត់និរោតន៍ ខណ្ឌច្បារអំពៅ ។ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ឃឹម រស្មី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាងអ៊ុតសក់នៅម្ដុំផ្សារចាស់ ស្នាក់នៅភូមិអូអណ្ដូង សង្កាតព្រែកប្រា ខណ្ឌច្បារអំពៅ ។ លោក ឡូ ភារម្យ នាយប៉ុស្ដិ៍នគរបាលព្រែកប្រា បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូចេញពីអ៊ុតសក់នៅម្ដុំផ្សារចាស់ហើយជិះម៉ូតូមកផ្ទះដោយធ្វើដំណើរកាត់ផ្លូវកន្លែងកើតហេតុ។ ខណះពេលជិះដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបពីនារីខាងលើបានសម្រេចនិងបណ្ដាលឲ្យជនរងគ្រោះដួលត្រណួកត្រណែលថែមទៀត ហើយជនសង្ស័យពេលជិះបានប្រហែល៥០ម៉ែត្រក៏បានដួលផងដែរធ្វើឲ្យជនរងគ្រោះរត់ទៅទាញយកកាបូបវិញនិងប្រតាយប្រតប់ជាមួយជនសង្ស័យថែមទៀតភ្លាមៗក៏មានបងប្អូនប្រជាពលរដ្ឋដែនៅក្បែនោះឃើញដូច្នេះក៏ជួយចាប់បាននិងស្វាគមន៍ម្នាក់មួយដែមួយជើងបណ្ដាលឲ្យជនសង្ស័យម្នាក់បែកមុខមាត់ឡើងហូរឈាមស្រោចខ្លួន តែរបួសស្រាល ទើបប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។ ចំណែកជនសង្ស័យម្នាក់ទៀតបានលើកម៉ូតូជិះគេចខ្លនបាត់សម្រោល ។ ក្រោយពេលកើត សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកប្រាដើម្បីដាក់ពាក្យបណ្ដឹង និងកសាងសំណុំរឿងជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី៕                                                                                                                                                 
ថ្ងៃច័ន្ទ ទី២៩ ឧសភា ២០១៧, ០៧:៥៣ | ០ មតិ | ១១៦ ដង

រាជធានីភ្នំពេញ៖  គណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ ដែលមានអាសនៈក្នុងរដ្ឋសភាអាណត្តិទី៥នេះបានចេញសចក្តីថ្លែងដោយអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស សណ្ឋាគារផ្ទះសំណាក់ព្រមទាំងកន្លែងការងារឯកជនទាំងអស់អនុញ្ញាតឲ្យកម្មករកម្មការិនីខ្មែរគ្រប់រូបបានឈប់សម្រាកពីការងារចូលរួមបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខ។ យោងតាមគណបក្សប្រជាជនកម្ពូជាបានអំពាវនាវដល់វិនិយោគិន និយោជក់ប្រធានក្រុមហ៊ុនសហគ្រាស រោងចក្រទាំងអស់ដែលកំពុងប្រកបមុខរបររកស៊ីនៅព្រះរាជាណាចក្រកម្ពុជាក៍ដូចជាសហគ្រិននៅក្រៅប្រទេសទាំងឡាយដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជាសូមចូលអនុវត្តប្រជាធិបតេយ្យនៅកម្ពុជាឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។ សេចក្តីអំពាវនាវរបស់គណបក្សប្រជាជនកម្ពុជាដែលបានផ្សព្វផ្សាយជាសាធារណៈបានលើកឡើងទៀតថាគណបក្សប្រជាជនកមម្ពុជាសូមលើកទឹកចិត្តចំពោះម្ចាស់ក្រុមហ៊ុនម្ចាស់សហគ្រាសទាំងអស់ផ្តល់ពេលវេលាសមស្របជូនកម្មករនិយោជិត បុគ្គលិករបស់ខ្លួនដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឃុំសង្កាត់តាមមូលដ្ឋាននីមួយៗឲ្យមានឱកាសទៅបោះឆ្នោតបានគ្រប់ៗគ្នា។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងថា៖សូមអរគុណចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមេត្តាផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិតដែលមកពីចម្ងាយឲ្យបានបោះឆ្នោតឆាប់រហ័សដើម្បីបានត្រឡប់ទៅកន្លែងធ្វើការងារវិញទាន់ពេលវេលា។ ចំណែកគណបក្សសង្រ្គោះជាតវិញបានទាមទារដល់ប្រធានគជបដើម្បីអន្តរាគមន៍ទៅក្រសួងការងារផ្តល់ការឈប់សម្រាក់ដល់កម្មករកម្មការិនីនិយោជិតឈប់ចំនួន៣ថ្ងៃចូលរួមការបោះឆ្នោតព្រោះកម្មករ កម្មការិនីខ្លះមានស្រុកកំណើតនៅឆ្ងាយពីកន្លែងការងារត្រូវចំណាយពេលដល់ទៅបីថ្ងៃក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតខ្លួន។ គណបក្សសង្រ្គោះជាតិបានលើកឡើងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគួរធ្វើអន្តរាគមន៍ឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសេក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចាត់វិធានការឲ្យកម្មករ កម្មការិនី និយោជិតទាំងអស់បានឈប់សម្រាកចំនួន៣ថ្ងៃចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧។ គជបបានចេញសេចក្តីអំពាវនាវរបស់ខ្លួនមួយដែរដោយបានបញ្ជាក់ថានៅថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខគឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។ច្បាប់បានកំណត់ថាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះផ្លូវការឆ្នាំ២០១៦ប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ គជបបានបញ្ជាក់ថាដើម្បី៎ឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួនគជបបានសូមអំពាវនាវដល់ម្ចាស់សហាគ្រាស រោងចក្រ សណ្ឋាគារ ក្រុមហ៊ុន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសូមជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលឲ្យដល់និយោជិតកម្មករកម្មការិនី បានធ្វើដំណើរទៅមកដើម្បីបានបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧នៅតាមឃុំសង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។ គជបបានលើកឡើងថា គជបសង្ឃឹមយ៉ាងមុតមាំថាម្ខាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ភជនីយដ្ឋាន សណ្ឋាគារ និងគ្រឹះស្ថានទាំងអស់នឹងបង្កភាពងាយដល់និយោជិត កម្មករ កម្មការិនីបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ជាកំណត់។តែគជបមិនបានឆ្លើយតបនឹងការទាមទាររបស់គណបក្សសង្រ្គោះជាតិស្នើសុំផ្តល់ការឈប់សម្រាក៣ថ្ងៃដល់កម្មករនៅឡើយទេ។ ក្រសួងការងារនៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេចំពោះការស្នើសុំឈប់សម្រាកដល់កម្មកត និយោជិតដើម្បីចួលរួមការបោះឆ្នោតថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខ។មិនអាចទាក់ទងលោកមន្រ្តីអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងលោកហេង សួ អ្នកនាំពាក្យក្រសួងការងារសុំការពន្យល់បានទេខណៈពេលដែលទូរស័ព្ទរបស់មន្រ្តីក្រសួងការងារទាំងពីររូបគ្មានអ្នកទទួលពេលអ្នកសារព័ត៌មានហៅទៅ។ចំណែកលោកហង្ស ពុទ្ធាអ្នកនាំពាក្យគជបក៍មិនបានលើកឆ្លើយទូរស័ព្ទអ្នកកាសែតដែរពេលទំនាក់ទំនងជាច្រើនដង។ ក្រសួងការងារកាលពីពេលថ្មីៗនេះបានជូនដំណឹងដល់ម្ចាស់រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសដោយបញ្ជាក់ថាគជបនិងអង្គការJicaចុះទៅផ្សព្វផ្សាយនិងបណ្តុះបណ្តាលស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាតើអាណត្តិទី៤នៅតាមសហគ្រាស រោងចក្រនានា។ មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា នៅពេលនេះ ៥០% នៃពលរដ្ឋជាង ៣២ម៉ឺននាក់ដែលមិនទាន់មានឯកសារសម្រាប់បោះឆ្នោតនោះ ទទួលបានអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ ដើម្បីអាចបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ខាងមុខហើយ។ តែចំពោះអង្គការសង្គមស៊ីវិលវិញ ចង់ឃើញការបញ្ជាក់ឯកសារអត្តសញ្ញាណ និងការផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋទាំងអស់ដែលខ្វះឯកសារ ឲ្យបានទាន់ពេលវេលា។ មន្រ្តីគជបបានអះអាងថាតាមរយៈការបូកបញ្ចូលរវាងតួលេខរបស់ក្រុមការងារបោះឆ្នោតឃុំ-សង្កាត់ និងការបូកបញ្ចូលតួលេខរបស់ក្រសួងមហាផ្ទៃ គ.ជ.ប វាយតម្លៃថា ពលរដ្ឋជាង ១៦ម៉ឺននាក់បន្ថែមទៀតទទួលបានអត្តសញ្ញាណប័ណ្ណ និងឯកសារ ឬអត្តសញ្ញាណប័ណ្ណ។ ចំនួននេះ ស្មើនឹងពាក់កណ្ដាលនៃចំនួនអ្នកដែលមិនទាន់មានឯកសារបោះឆ្នោតប្រមាណ៣២ម៉ឺននាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ថា បញ្ហាពលរដ្ឋខ្វះឯកសារបោះឆ្នោតនេះ សមាជិកទាំង ៩រូបរបស់ គ.ជ.ប បានចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហា។ ការកើនឡើងនៃពលរដ្ឋមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោត ព្រោះក្រសួងមហាផ្ទៃ បានពន្លឿនក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ពលរដ្ឋ និងពលរដ្ឋបានខ្នះខ្នែងនាំគ្នាទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោត៖គជបយល់ថា អ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយមានឈ្មោះក្នុងបញ្ជី សុទ្ធតែមានស្មារតីក្នុងការចូលរួមកិច្ចការនយោបាយ។ មន្រ្តីគជបបញ្ជាក់ថា តួលេខនេះមិនទាន់ជាតួលេខផ្លូវការនៅឡើយទេ ដោយត្រូវរង់ចាំប៉ុន្មានថ្ងៃទៀត គ.ជ.ប នឹងបង្ហាញសាធារណជន។ គ ជ ប រំពឹងថា តួលេខផ្លូវការនៃចំនួនពលរដ្ឋដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោត បានច្រើនជាងចំនួនដែលលោកបង្ហាញនៅពេលនេះ។ ប៉ុន្តែគជបថា ទោះមានការបង្ហាញពលរដ្ឋខ្វះឯកសារសម្រាប់ការបោះឆ្នោតមានការថយចុះក្តី គ.ជ.ប នៅតែព្រួយបារម្ភចំពោះពលរដ្ឋដែលយកអត្តសញ្ញាណរបស់ខ្លួនទៅបញ្ចាំនៅធនាគារ ឬមីក្រូហិរញ្ញវត្ថុដើម្បីខ្ចីលុយ។ការព្រួយបារម្ភនេះ ទើប គ.ជ.ប ផ្ញើលិខិតទៅគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋវិញ ដើម្បីសម្រាប់បម្រើដល់ការបោះឆ្នោតនៅពេលខាងមុខ។ តំណាងគណបក្សសង្គ្រោះជាតិផ្នែកការបោះឆ្នោតបានអះអាងថាគេ មិនទាន់ដឹងពីតួលេខនេះទេ ប៉ុន្តែអ្នកស្រីស្វាគមន៍ការកើនឡើងចំនួនពលរដ្ឋដែលទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ។ យ៉ាងណាក៏ដោយមន្ត្រីគណបក្សប្រឆាំងដែលធ្វើការងារបោះឆ្នោតបានប្រាប់ថា គណបក្សប្រឆាំងនៅតែតាមដានដំណើរការនេះក្នុងថ្ងៃបោះឆ្នោត ដើម្បីចង់ដឹងថា ការអះអាងរបស់ គ.ជ.ប ត្រឹមត្រូវកម្រិតណា៖ «មានតែពេលបោះឆ្នោតទេទើបយើងដឹងថាពលរដ្ឋដែលគាត់បានប្រើឯកសារបញ្ជាក់អត្តសញ្ញាណមកបោះឆ្នោត ឬគាត់ប្រើអត្តសញ្ញាណប័ណ្ណមកបោះឆ្នោត។ ក្នុងចំណោមពលរដ្ឋបានចុះឈ្មោះបោះឆ្នោតជិត ៨លាននាក់ដែលមាននៅក្នុងបញ្ជីបោះឆ្នោតថ្មីរបស់ គ.ជ.ប មានពលរដ្ឋជាង ៣២ម៉ឺននាក់ជួបបញ្ហាខ្វះឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត ឬគ្មានអត្តសញ្ញាណប័ណ្ណ។ អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) ម្នាក់លើកឡើ ថា គ.ជ.ប និងក្រសួងមហាផ្ទៃ គួរសម្រួលបន្ថែមទៀត ដើម្បីអាចឲ្យពលរដ្ឋដែលខ្វះឯកសារបញ្ជាក់អត្តសញ្ញាណ មានសិទ្ធិទៅបោះឆ្នោតបានទាំងអស់គ្នា។ ខណៈការបង្ហាញតួលេខនេះជាសមត្ថកិច្ចរបស់ គ.ជ.ប អង្គការខុមហ្វ្រែលយល់ថា ប្រសិនបើតួលេខជាតួលេខត្រឹមត្រូវឬមិនត្រឹមត្រូវនឹងចំនួនពិត នឹងធ្វើឲ្យសាធារណជនអាចវាយតម្លៃពីគុណភាពការងាររបស់ គ.ជ.បអ្វីដែលជាការគិតបន្ត គឺថា គ.ជ.ប វិញទេដែលគិតអំពីវិធីសាស្ត្រ ថាត្រូវយ៉ាងម៉េចទៀត។ អ្នកធ្វើការងារទាក់ទងការបោះឆ្នោតរូបនេះយល់ថា ក្រៅពី គ.ជ.ប ផ្ញើលិខិតទៅគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋវិញសម្រាប់បម្រើដល់ការបោះឆ្នោតនៅពេលខាងមុខ រដ្ឋាភិបាលគួរមានវិធានការទៅស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋសិន បើទោះជាពួកគាត់កំពុងជំពាក់លុយស្ថាប័នទាំងនោះក្តី ដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។ គណបក្សសង្រ្គោះជាតិបានស្នើសុំទៅគជបអញ្ញាតដល់កម្មករកម្មការិនីឈប់សម្រាប់បានបីថ្ងៃដើម្បីចូលរួមការបោះឆ្នោតនៅឃុំសង្កាត់របស់ពួកគាត់។គជបបានលើកឡើងថាគជបនឹងប្រជុំសម្រេចចំពោះការស្នើសុំនៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧។ គួរបញ្ជាក់ថានៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧នេះអង្គការតម្លាភាពកម្ពុជានឹងរៀបចំសន្និសីទកាសែតមួយស្តីពីការពីការវិភាគទិន្នន័យនៃការបោះឆ្នោតនិងវិធីសាស្រ្តសម្គាល់មើលភាពមិនប្រក្រតីដែលអាចកើតមានដោយយថាហេតុនៅថ្ងៃបោះឆ្នោតនេះបើតាមសេចក្តីជូនដំណឹងរបស់អង្គការតម្លាភាពកម្ពុជា។ រហូតរសៀកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៧សាព័ត៏យើងមិនអាចសុំការពន្យល់ពីលោកហង្សពុទ្ធាអ្នកនាំពាក្យគជបពីបញ្ហាឃោសនាបោះឆ្នោតរយៈ៨ថ្ងៃកន្លងទៅបានទេព្រោះលោកមិនបានលើកទូរស័ព្ទអ្នកកាសែតសោះ។ គ ជ ប បានបញ្ជា្កត្រឹមថ្ងៃទី២៥ខែឧសភាមានពាក្យបណ្តឹងចំនួន៣៤បានប្តឹងដោយគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិច្រើនជាងគេ៕         
ថ្ងៃច័ន្ទ ទី២៩ ឧសភា ២០១៧, ០៧:៤១ | ០ មតិ | ១៣១ ដង

រាជធានីភ្នំពេញ៖  លោកហង្សពុទ្ធាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឲ្យដឹងថា នៅពេលនេះ ៥០% នៃពលរដ្ឋជាង៣២ម៉ឺននាក់ដែលមិនទាន់មានឯកសារសម្រាប់បោះឆ្នោតនោះទទួលបានអត្តសញ្ញាណប័ណ្ណនិងឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណដើម្បីអាចបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ខាងមុខហើយ។ អង្គការសង្គមស៊ីវិលចង់ឃើញការបញ្ជាក់ឯកសារអត្តសញ្ញាណនិងការផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋទាំងអស់ដែលខ្វះឯកសារ ឲ្យបានទាន់ពេលវេលា។ តាមរយៈការបូកបញ្ចូលរវាងតួលេខរបស់ក្រុមការងារបោះឆ្នោតឃុំ-សង្កាត់ និងការបូកបញ្ចូលតួលេខរបស់ក្រសួងមហាផ្ទៃ គ.ជ.ប វាយតម្លៃថា ពលរដ្ឋជាង ១៦ម៉ឺននាក់បន្ថែមទៀតទទួលបានអត្តសញ្ញាណប័ណ្ណ និងឯកសារ ឬអត្តសញ្ញាណប័ណ្ណ។ ចំនួននេះ ស្មើនឹងពាក់កណ្ដាលនៃចំនួនអ្នកដែលមិនទាន់មានឯកសារបោះឆ្នោត ៣២ម៉ឺននាក់។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ឲ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ថា បញ្ហាពលរដ្ឋខ្វះឯកសារបោះឆ្នោតនេះ សមាជិកទាំង ៩រូបរបស់ គ.ជ.ប បានចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហា។ លោកបញ្ជាក់ថា ការកើនឡើងនៃពលរដ្ឋមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតព្រោះក្រសួងមហាផ្ទៃ បានពន្លឿនក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ពលរដ្ឋ និងពលរដ្ឋបានខ្នះខ្នែងនាំគ្នាទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតលោកយល់ថា អ្នកដែលបានចុះឈ្មោះបោះឆ្នោតហើយមានឈ្មោះក្នុងបញ្ជីសុទ្ធតែមានស្មារតីក្នុងការចូលរួមកិច្ចការនយោបាយ។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា តួលេខនេះមិនទាន់ជាតួលេខផ្លូវការនៅឡើយទេ ដោយត្រូវរង់ចាំប៉ុន្មានថ្ងៃទៀត គ.ជ.ប នឹងបង្ហាញសាធារណជន។ លោករំពឹងថា តួលេខផ្លូវការនៃចំនួនពលរដ្ឋដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោត បានច្រើនជាងចំនួនដែលលោកបង្ហាញនៅពេលនេះ។ ប៉ុន្តែលោកថា ទោះមានការបង្ហាញពលរដ្ឋខ្វះឯកសារសម្រាប់ការបោះឆ្នោតមានការថយចុះក្តីគ.ជ.ប នៅតែព្រួយបារម្ភចំពោះពលរដ្ឋដែលយកអត្តសញ្ញាណរបស់ខ្លួនទៅបញ្ចាំនៅធនាគារ ឬមីក្រូហិរញ្ញវត្ថុដើម្បីខ្ចីលុយ។ លោកថា ដោយសារការព្រួយបារម្ភនេះ ទើប គ.ជ.ប ផ្ញើលិខិតទៅគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋវិញ ដើម្បីសម្រាប់បម្រើដល់ការបោះឆ្នោតនៅពេលខាងមុខ។ ដោយឡែកប្រធាននាយកដ្ឋាននីតិកម្មនិងកិច្ចការបោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី ប្រាប់ថា គណបក្សសង្គ្រោះជាតិ មិនទាន់ដឹងពីតួលេខនេះទេ ប៉ុន្តែអ្នកស្រីស្វាគមន៍ការកើនឡើងចំនួនពលរដ្ឋដែលទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ។ យ៉ាងណាក៏ដោយចុះ ដោយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលធ្វើការងារបោះឆ្នោតរូបនេះប្រាប់ថា គណបក្សប្រឆាំងនៅតែតាមដានដំណើរការនេះក្នុងថ្ងៃបោះឆ្នោត ដើម្បីចង់ដឹងថា ការអះអាងរបស់ គ.ជ.ប ត្រឹមត្រូវកម្រិតណា «មានតែពេលបោះឆ្នោតទេទើបយើងដឹងថាពលរដ្ឋដែលគាត់បានប្រើឯកសារបញ្ជាក់អត្តសញ្ញាណមកបោះឆ្នោត ឬគាត់ប្រើអត្តសញ្ញាណប័ណ្ណមកបោះឆ្នោត។ ក្នុងចំណោមពលរដ្ឋបានចុះឈ្មោះបោះឆ្នោតជិត ៨លាននាក់ដែលមាននៅក្នុងបញ្ជីបោះឆ្នោតថ្មីរបស់ គ.ជ.ប មានពលរដ្ឋជាង ៣២ម៉ឺននាក់ជួបបញ្ហាខ្វះឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត ឬគ្មានអត្តសញ្ញាណប័ណ្ណ។ អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ថា គ.ជ.ប និងក្រសួងមហាផ្ទៃ គួរសម្រួលបន្ថែមទៀត ដើម្បីអាចឲ្យពលរដ្ឋដែលខ្វះឯកសារបញ្ជាក់អត្តសញ្ញាណ មានសិទ្ធិទៅបោះឆ្នោតបានទាំងអស់គ្នា។ ខណៈការបង្ហាញតួលេខនេះជាសមត្ថកិច្ចរបស់ គ.ជ.ប លោក កន សាវាង្ស យល់ថា ប្រសិនបើតួលេខជាតួលេខត្រឹមត្រូវ ឬមិនត្រឹមត្រូវនឹងចំនួនពិត នឹងធ្វើឲ្យសាធារណជនអាចវាយតម្លៃពីគុណភាពការងាររបស់ គ.ជ.ប៖ «អ្វីដែលជាការគិតបន្ត គឺថា គ.ជ.ប វិញទេដែលគិតអំពីវិធីសាស្ត្រ ថាត្រូវយ៉ាងម៉េចទៀត»។ អ្នកធ្វើការងារទាក់ទងការបោះឆ្នោតរូបនេះយល់ថា ក្រៅពី គ.ជ.ប ផ្ញើលិខិតទៅគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋវិញសម្រាប់បម្រើដល់ការបោះឆ្នោតនៅពេលខាងមុខ រដ្ឋាភិបាលគួរមានវិធានការទៅស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋសិន បើទោះជាពួកគាត់កំពុងជំពាក់លុយស្ថាប័នទាំងនោះក្តី ដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។ គណបក្សសង្រ្គោះជាតិបានស្នើសុំទៅគជបអញ្ញាតដល់កម្មករកម្មការិនីឈប់សម្រាប់បានបីថ្ងៃដើម្បីចូលរួមការបោះឆ្នោតនៅឃុំសង្កាត់របស់ពួកគាត់។លោកហង្សពុទ្ធាបានលើកឡើងថាគជបនឹងប្រជុំសម្រេចចំពោះការស្នើសុំនៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧៕                       
ថ្ងៃច័ន្ទ ទី២៩ ឧសភា ២០១៧, ០៧:៣១ | ០ មតិ | ១០៦ ដង

ខេត្តបាត់ដំបង៖  ជនសង្ស័យមានឈ្មោះធៀម ថងវិស្ណហៅវេ អាយុ៣២ឆ្នាំជនជាតិថៃនិងឈ្មោះសៈវ៉ាន់ ខុងថង,ហៅយូ អាយុ២៦ឆ្នាំជនជាតិថៃ អ្នកទាំង២រស់នៅបាឡែមឃុំណងតាយ៉ុងស្រុកប៉ូណាមរ៉នខេត្តច័ន្ទបូរីប្រទេសថៃ៕ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងស្រុកកំរៀងទឹកដីកម្ពុជា ករណីជួញដូរដឹកជញ្ជូនរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ក្នុងបទល្មើសជាក់ស្ដែង។ លោកវរៈសេនីយ៏ត្រីស៊ាន សុណាល់,នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ហេតុការណ៏ឃាត់ខ្លួននៅវេលាម៉ោង១៣,៣០នាទីថ្ងៃទី២៥ឧសភានេះនៅត្រង់ចំណុចក្រុមទី៩ភូមិដូង ឃុំបឹរាំង ស្រុកកំរៀងខេត្តបាត់ដំបង,ក្រោយការឃាត់ខ្លួនដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន៣០គ្រាប់ទម្ងន់២,៩៤ ក្រាម ទូរសព្ទ័ចំនួន១គ្រឿងកាបូបដាក់លុយ១,ដែកកេះ២និងប្រាក់៣២០បាត ។ លោកបន្តថា ឆ្លងតាមចម្លើយជនសង្ស័យទាំង២នាក់ខាងលើនិងមានការអនុញ្ញាតិពីលោកនួន សាន,ព្រះរាជអាជ្ញាសាលាដំបូងខេត្ត កម្លាំងបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះការីម ចន្ថា,ហៅថាភេទប្រុសអាយុ៣១ឆ្នាំទីលំនៅភូមិអូរដាលើឃុំបឹងរាំងស្រុកកំរៀងរួមនិងម៉ូតូ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1DE6493រួមនិងឧបករណ៏ប្រើប្រាស់គ្រឿងញៀន១ចំនួន៊។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថាពួកខ្លួនពិតជាបានជួញដូរគ្រឿងញៀននិងប្រើប្រាស់ផងដែរពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួមនិងថ្នាំញៀនសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់វិធានការបន្តតាមនិតិវិធី។
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៥:៥៧ | ០ មតិ | ១៣៨ ដង

ខេត្តកំពត៖  គណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់ឃើញប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេស ជាតិមានអធិបតេយ្យភាពពេញលេញ។បោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំមានរិទ្ធិ ដែលមានលេខរៀងទី២ ប្រជាពលរដ្ឋយើងទទួលបានល្អ៥យ៉ាង ១ មេភូមិមេឃុំល្អ។២ គ្រូ បង្រៀនល្អ ៣ គ្រូពេទ្យល្អ ៤ គ្រូកសិកម្មល្អ ៥ នគរបាលល្អ។ លោកយ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានថ្លែងនៅថ្ងៃទី២៧ខែឧសភានៅឃុំមានិទ្ធិខេត្តកំពតថា៖ឃុំមានរិទ្ធនឹងបានទទួលបានមេឃុំថ្មីមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។មេឃុំថ្មិនេះជាស្រ្តីដែលមានស្នាដៃធ្លាប់ដឹកនាំគឺអ្មកស្រីណាង ចន្នី ឲ្យក្លាយជាមេឃុំបម្រើប្រជាពលរដ្ឋមិនមែនជាមេឃុំបម្រើមេឬអ្នកធំនៅខាងលើនោះទេ។ លោកយ៉ង សាំងកុមារបានអះអាងថា៖”ពេលវេលាមកដល់ហើយដែលអ្នកនៅមូលដ្ឋានជ្រើសរើសមេដឹកនាំមូលដ្ឋាន។ដើម្បីអភិវឌ្ឍន៏មូលដ្ឋានរបស់យើង ពេលវេលាមកដល់ហើយ”។លោកថា៖ពេលវេលាមកដល់ហើយដែលអ្នកភូមិមានរិទ្ធទាំងអស់គ្នាជ្រើសរើសមនុស្សល្អៗដឹកនាំមូលដ្ឋាននិងកុំភេ្លចទៅបោះឆ្នោតទាំងអស់គ្នាថ្ងៃទី៤ខែមិថុនាបោះឆ្នោតជូនគណបក្សយើង។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានបេសកកម្មបណ្តុះមនុស្សល្អឱ្យក្លាយជាអ្នកដឹកនាំ មិនបណ្តុះអ្នកដើរតាម អ្នកដឹកនាំខាងលើដើរតួជាអ្នកសម្របសម្រួល។ ប្រជាពលរដ្ឋទទួលបាននូវទុន ទឹក ទីផ្សារ និងបច្ចេកទេសកសិកម្ម គឺជាវត្ថុបំណងដ៏សំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ បោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាជម្រើសថ្មីរបស់ប្រជាពលរដ្ឋនៅក្នុងឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត៕      
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៣:៤៣ | ០ មតិ | ១៦៧ ដង

រាជធានីភ្នំពេញ៖លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅថ្ងទី២៧ខែឧសភាឆ្នាំ២០១៧ថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានរាយការណ៍ជូនក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ពីកិច្ចអន្តរាគមន៍សម្របសម្រួលឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន ៨ នាក់ (ក្នុងនោះមានទារិកាម្នាក់) ដែលត្រូវបានទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួន ថា ក្រោយពីទទួលព័ត៌មានពីការឃាត់ខ្លួននេះ មន្រ្តីស្ថានអគ្គកុងស៊ុល បានជួបទំនាក់ទំនងដោយផ្ទាល់ជាមួយទាហានឈុតខ្មៅ និងពលរដ្ឋខ្មែរទាំងនោះ ។ ក្រសួងការបរទេសកម្ពុជាបានលើកឡើងថានៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ ១៤និង៣០ ទាហានឈុតខ្មៅថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរ៨នាក់ មានឈ្មោះ (១) រ៉េត ហឿន ភេទប្រុស អាយុ២៣ឆ្នាំ    (២) រ៉ែម ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ  (៣) ហាន ណាត ភេទប្រុស អាយុ២៣ឆ្នាំ  (៤) សង អួន ភេទប្រុស អាយុ៣០ឆ្នាំ        (៥) សាន ភាព ភេទស្រី អាយុ២៣ឆ្នាំ  (៦) ហាន ឡេន ភេទស្រី អាយុ៣៥ឆ្នាំ (៧) កែម សល់ ភេទស្រី អាយុ២៩ឆ្នាំ (ដែលជាម្តាយរបស់ទារិកា អាយុ១ខែ១៥ថ្ងៃ)។ ពលរដ្ឋទាំងនោះ រស់នៅភូមិស្រម៉ធំ ឃុំដារុន ស្រុកសូត្រនិគម ខេត្តសៀមរាប បានឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងក្បែរផ្សាររោងក្លឿ (កាន់ប័ណ្ណស៊ីជម្ពូ) ដោយបង់ប្រាក់៧០០បាតក្នុងម្នាក់ ឲ្យទៅមេខ្យល់ ដើម្បីទៅធ្វើការនៅខេត្តឈុនបុរី ប៉ុន្តែពេលឆ្លងដែន ក៏ត្រូវបានទាហានឈុតខ្មៅចាប់ឃាត់ខ្លួន រួចបញ្ជូនទៅទីស្នាក់ការទាហានឈុតខ្មៅលេខ១២។ ក្រោយពីបានសម្របសម្រួលនិងសុំការអធ្យាស្រ័យ ទាហានឈុតខ្មៅថៃ បានយល់ព្រមដោះលែងពលរដ្ឋខ្មែរទាំង៨នាក់ ដោយបានប្រគល់ទូរស័ព្ទដៃ និងប័ណ្ណស៊ីជម្ពូឲ្យពួកគាត់វិញផងដែរ។ មន្រ្តីស្ថានអគ្គកុងស៊ុល បានណែនាំពលរដ្ឋខ្មែរទាំងនោះ  ជៀសវាងការឆ្លងដែនខុសច្បាប់ចូលប្រទេសថៃវិញ ដែលអាចប្រឈមនឹងការចាប់ខ្លួនឬដាក់ពន្ធនាគារពីសំណាក់អាជា្ញធរថៃ។ ពួកគាត់បានឯកភាពតាមការណែនាំនេះ ហើយសន្យាថានឹងទាក់ទងទៅនិយោជកថៃ ដើម្បីធ្វើលិខិតឆ្លងដែននិងឯកសារពាក់ព័ន្ឋចូលធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ។  ស្ថានអគ្គកុងស៊ុល បានសហការជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ បញ្ជូនពលរដ្ឋខ្មែរទាំង៨នាក់ ត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៩:១៥ នាទី៕                                               
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៣:៣៧ | ០ មតិ | ១២០ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩