MENU
ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖   ឯកអគ្គរដ្ឋទូតចំនួន៣ប្រចាំនៅកម្ពុជាគឺឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនិងឯកអគ្គរាជទូតជប៉ុនកាលពីល្ងាចថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧បានស្នើដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជ.ប)ឲ្យប្រកាសលទ្ធផលបោះឆ្នោតបឋមនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ជាថ្ងៃបោះឆ្នោតនេះតែម្ងង។ យោងតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរាជទូតជប៉ុន ថា មន្ត្រីស្ថានទូតទាំងបីនោះ ស្នើឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតតែម្ដង គឺនៅថ្ងៃទី៤ មិថុនា។ លោកហង្ស ពុទ្ធាបានថ្លែងថា ឯកអគ្គរដ្ឋទូតទាំងបីប្រចាំនៅកម្ពុជាបានលើកឡើងនៅពេលជំនួបជាមួយតំណាងគជបមុនពេលដែលការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិដុនាឆ្នាំ២០១៧ខាងមុខនេះ។លោកបានបញ្ជាក់ថា តំណាងទូតទាំងបីបានសំដែងការកត់ក្តៅបន្ទាប់ពីបានឃើញសកម្មភាពឃោសនានិងការងារអប់រំមានការល្អប្រសើរដែរ។ លោកបានអះអាងតំណាងទូតទាំងបីបានលើកឡើងចោទជាសំណួរប្រហាក់ប្រហែលគ្នាទាក់ទងនឹងការដាក់ពង្រាយកម្លាំងសម្រាកការពារសុវត្ថិភាពច្រើនពេកដែលអាចធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។លោកថា គជបបានឆ្លើយតបថាកម្លាំងទាំងនោះមិនមានធ្វើឲ្យមានការភ័យខ្លាចទេ។នៅប្រទេសណាក៍មាននគរបាលនិងទាហានដែរ។កាលពីពេលបោះឆ្នោតមុនៗនោះមានកម្លាំងច្រើនជាងនេះទៀត។ លោកហង្ស ពុទ្ធាបានលើកឡើងថាឯកអគ្គរដ្ឋទូតទាំងបីបានឲ្យគជបពន្យល់ពីនីតិវិធីក្នុងបានប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនានេះតែម្តងទៅដល់សាធារណជនជាទូទៅ។គជបបានបង្ហាញពីការរៀបចំប្រកាសលទ្ធផលនៅថ្ងៃបោះឆ្នោតនេះតែម្តង។លោកថាការប្រកាសលទ្ធផលមានជាតំណាក់កាលគឺលទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ននិងលទ្ធផលផ្លូវការ។ លោកហង្ស ពុទ្ធាបានថ្លែងបញ្ជាក់ថា សូមកុំឲ្យមានការភាន់ក្រឡំដែលកាលពីមុនមានអង្គការនិងគណបក្សនយោបាយបានថតយកលទ្ធផលដែលបានបិទនៅតាមការិយាល័យបោះឆ្នោតបូកហើយប្រកាសតែម្តង។នោះជាលទ្ធផលមួយតែចំពោះលទ្ធផលដែល គ ជ ប ធ្វើមានជាជំហានផលទ្ធផលមួយព្រោះការិយាល័យខ្លះមានពាក្យបណ្តឹងដោយសារដោះស្រាយបណ្តឹងនិងមានការផ្ទៀងផ្ទាត់ឡើងវិញអាចមានការបូកច្រឡំ។លទ្ធផលផ្លូវការអាចមានរយៈពេល២០ថ្ងៃក្រោយពីបោះឆ្នោតទើបមានភាពសុក្រិត្យ។ លោកបានអះអាងទៀតថាលទ្ធផលដែលគណបក្សនយោបាយមិនមែនជាលទ្ធផលផ្លូវការទេ។នៅពេលសួរថាការលើកឡើងរបស់ទូតទាំងបីនេះទំនងជាមានការព្រួយបារម្ភចំពោះកម្លាំងដែលពង្រាយច្រើនពេកបានជាមកជួប គ ជ ប​ ?។ លោកហង្សពុទ្ធាបានអះអាងថាមិនមែនទៅពួកគាត់ចង់បានការពន្យល់ពីការឈរជើងរបស់កម្លាំងទាំងនោះនៅកន្លែងណាមានចម្ងាយប៉ុន្មានពីការិយាល័យបោះឆ្នោតជាដើមកម្លាំងសរុបប្រមាណ៣៧០០០នាក់។ចំពោះកម្លាំងអន្តរាគមន៍អាចនៅក្នុងឃុំនិងស្ថិតថ្នាក់ស្រុក។ចំពោះលោកឯកអគ្គរដ្ឋទូតបានសូមកុំឲ្យមានការបង្ហាញអាវុធអី។តែលោកថា កម្លាំងនៅចម្ងាយ១៥ម៉ែត្រពីការិយាល័យអត់មានអាវុធនិងចម្ងាយ១០០ម៉ែត្រមានកម្លាំង២នាក់មានអាវុធ១ដើម បង់១និងគ្រាប់៣០គ្រាប់។ លោកហង្សពុទ្ធាបានបញ្ជាក់ថា ចំពោះកម្លាំងអន្តរាគមន៍មិនបានចេញមុខទេតែនៅពេលណាមានករណីអ្វីកើតឡើងសុំអន្តរាគមន៍ទើបចេញមុខ។លោកថា ដូចជាករណីកាលពីឆ្នាំ២០១៣មានការដុតឡាននៅមុខវត្តស្ទឹងមានជ័យការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យជាដើម។ចំណុចពិសេសទូតប្រទេសទាំងបីនេះថាចាប់ពីគជបធ្វើកំណែទម្រង់មកមានការទុកចិត្តច្រើនពីគ្រប់មជ្ឈដ្ឋាននិងសាធារណជនក្នុងនាមសហគមន៍អន្តរជាតិពួកលោកចង់ឲ្យប្រទេសកម្ពុជាមានការបោះឆ្នោតមួយចុងក្រោយទទួលយកបានដោយគ្រប់ភាគីពាក់ព័ន្ធ។ លោកបានអះអាងនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧មានគណបក្សធំ២គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិហែក្បួនធំជាថ្ងៃបញ្ចប់ការឃោសនានៅភ្នំពេញ។តែគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យមុននិងគណបក្សសង្រ្គោះដាក់ក្រោយមកគជប។ពេលនេះមានការជាន់ទីតាំងគ្នារបស់គណបក្សធំទាំងពីរនេះ។ការដោះស្រាយនេះបានចប់នៅថ្ងៃទី១ខែមិថុនាដែលគណបក្សប្រជាជនកម្ពុជាមាន១៥ម៉ឺននាក់និងគណបក្សសង្រ្គោះជាតិមាន៥ម៉ឺននាក់។ លោកហង្សពុទ្ធាបានព្រមានថាអ្នកដែលផ្សាយឬប្រកាសលទ្ធផលឆ្នោតមិនផ្លូវឬខុសពីលទ្ធផលរបស់គជបនឹងទទួលទោសធ្ងន់ធ្ងរ។លោកថា ”យើងមានច្បាប់អនុវត្តនិងអំពាវនាវកុំឲ្យមានការផ្សាយបើមិនច្បាស់។យើងមិនចង់ដាក់ទោសទណ្ឌដល់នរណាម្នាក់ទេ”។លោកថា ”យើងចង់បានក្រោយការបោះឆ្នោតមើលឃើញតែអភិវឌ្ឍន៏មិនមែនការតវ៉ាគ្នាចុះឡើងនោះទេ”៕                                                                       
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ១២:១៥ | ០ មតិ | ១២៦ ដង

រាជធានីភ្នំពេញ៖  នគរបាលជំនាញ់ខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវនិងឆ្មក់ចូលបង្ក្រាបនៅចំណុចបន្ទប់ជួលមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងនោះមាន១នាក់ជាអ្នកជួញដូរគ្រឿងញៀន២នាក់ជាអ្នកប្រើប្រាស់ ដិយដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់តូចរួមនិងសំភាៈប្រើប្រាស់មួយចំនួន។ ប្រត្តិបត្តិការណ៍នេះនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ៣០ ឧសភា ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲដឹងថាជនសង្ស័យទី១ មានឈ្មោះ ផាត់ សាវឿន ភេទប្រុស អាយុ ៣១ឆ្នាំ(ម្ចាស់ថ្នាំ)។ជនសង្ស័ទី២ឈ្មោះ ធី វណ្ណា ភេទប្រុស អាយុ ២៦ឆ្នាំ។ សង្ស័យជនសង្ស័យទី៣ ឈ្មោះ តី ហឿន ភេទប្រុស អាយុ១៨ឆ្នាំ ។ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ៣០ ឧសភា ២០១៧ មុនពេលកើតមានប្រជាពលរដ្ធល្អបានរាយការណ៍ថា នៅចំណុចទីតាំងខាងលើ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថាមានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ក្រោយពីទទួលបានព័ត៍មាននេះភ្លាមសមត្ថកិច្ចយើង(ជំនាញ)បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតដល់វេលាម៉ោងនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ៣០ ឧសភា ២០១៧ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឆ្មក់ចូលបង្ក្រាប់ជាក់ស្តែង និងបានឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ថង់តូច ទូរស័ព្ទដៃ០២គ្រឿង ម៉ូតូ២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ក្រោយមកក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងបញ្ចូនមកកាន់ផ្នែកនគរបាលយុត្តិធម៌នៃអធិការរដ្ធាននគរបាលខណ្ឌពោធិសែនជ័យដើម្បីកសាងសុំណុំរឿងនិងបន្តអនុវត្តតាមនិតិវិធី។                                 
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៧:៥៤ | ០ មតិ | ១៣៩ ដង

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តតាក់ស៊ីខ្មែរ បើកបរមិនគោរពភ្លើងស្ទុប ក៏បានបើកទៅបុកម៉ូតូរុឺម៉កកំពុងបើកឆ្លងផ្លូវ ចំម៉ូតូរុឺម៉កពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវលេខ១១០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១ៈ៤០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ហើយសំណាងល្អដែលមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរ ។ បើតាមសាក្សីពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនដំបូងមានបុរសម្នាក់បានបើកម៉ូតូរុឺម៉ក ដែលពាក់ស្លាកលេខភ្នំពេញ 1AU-0394 ដោយដឹកស្ត្រីម្នាក់និងក្មេងប្រុសស្រី២នាក់លើរុឺម៉កម៉ូតូ បានធ្វើដំណើតាមបណ្ដោយផ្លូវ១១០ ទិសដៅពីកើតទៅលិច ហើយឆ្លងផ្លូវព្រះនរោត្ដម ខណៈបើកឆ្លងផ្លូវជិតផុតទៅហើយនោះ ក៏មានរថយន្តតាក់ស៊ីខ្មែរ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 2AK-6311 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ហើយមិនគោរពភ្លើងស្ទុប ដោយភ្លើងស្ទុបនៅលោតពណ៌ក្រហម រួចក៏បានបើកបុករុឺម៉កម៉ូតូចំពីចហៀងពេញទំហឹងតែម្ដង បណ្ដាលឲ្យរុឺម៉កម៉ូតូក្រឡាប់ផ្ងារជើងឡើងច្រង៉ាង សំណាងល្អអ្នកបើករនិងជិះពីក្រោយរងរបួសស្រាល ។ ក្រោយពេលកើតហេតុ ភាគីទាំងសងខាងមិនបានសម្របសម្រួលគ្នាទេ ដោយពួកគេមានអុីនសារិនរៀងៗខ្លួន ។បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាស់វែង យករថយន្តបង្ករួមទាំងម៉ូតូរុឺម៉ករងគ្រោះ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៧:៤៣ | ០ មតិ | ១៦៥ ដង

រាជធានីភ្នំពេញ៖  នារីរូបស្រស់ម្នាក់បានបើករថយន្តកាមរីបាឡែនឆ្លងស្ទុប ហើយត្រូវរថយន្តឡង់គ្រីស័រ បើកបុកចំពីចហៀងមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចរថយន្តបង្កបើករត់គេចបាត់ បន្សល់ទុកស្លាកលេខនៅនិងកន្លែងកើតហេតុ ។ ក្នុងហេតុការនេះដែរ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នា២០១៧នៅត្រង់ចំណុចផ្លូវ លេខ៤៣២ កែងនិងផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះខាងលើ បានបើករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-4210 ធ្វើដំណើតាមបណ្ដោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ផ្លូវកែងលេខ៤៣២ ក៏បានបើកឆ្លងកាត់ ស្របពេលនោះ ភ្លាមៗមានរថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2AA-5868 បានបើកមកពីផ្លូវលេខ៤៣២ ទិសដៅពីលិចមកកើត ដោយបញ្ច្រាស់ទិសកែងគ្នា ក្នុងល្បឿនលឿនហើយក៏បានបុករថយន្តកាមរីបាឡែនចំពីចហៀងមុខពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីរងការខូចខាតខាងមុខយ៉ាងដំណំ និងធ្វើឲ្យនារីរូបស្រស់ម្នាក់ដែលជាតៃកុងរងរបួសបែកក្បាលហូឈាមស្រោចខ្លួន (ស្រាល) ដោយឡែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល និងបន្សល់ទុកកាងរថយន្តផ្ចាប់និងស្លាកលេខផងដែរ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត ដោយឃើញភាគីខាងរថយន្តបង្កបើកគេចខ្លួនបាត់  ទើបប្រគល់រថយន្តរងគ្រោះឲ្យទៅម្ចាស់យកទៅជួសជុលដោយខ្លួនឯង ។ ចំណែកស្លាកលេខរថយន្តបង្កវិញ ជនរងគ្រោះក៏បានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានសម្រាប់ស្វែងរកអ្នកបង្កហេតុមកទទួលទោសចាត់ការតាមផ្លូវច្បាប់៕
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៧:៣៩ | ០ មតិ | ១១៦ ដង

រាជធានីភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម និងមនុស្ស២នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តមីស៊ុសប៊ីស៊ី មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ជ្រុលបុករះរថយន្ត និងម៉ូតូ៤គ្រឿង ទាំងកំរោលនៅចំណុចទល់មុខសាលាពេទ្យ ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជនរងគ្រោះទាំង៣នាក់ពុំត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា យុវជនរងគ្រោះដែលស្លាប់ មានវ័យ១៦ឆ្នាំ មុខរបរជាជាងដែក ។ ដោយឡែកបុរសជាអ្នកបើករថយន្តបង្កមានឈ្មោះ ហួត ចាន់ថា អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាលការពារព្រំដែន មានទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា មុនកើតហេតុគេសង្គេតឃើញរថយន្តបង្កម៉ាក មីស៊ុសប៊ីស៊ី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-1981 ជិះធ្វើដំណើរដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានបុករះម៉ូតូ២គ្រឿង នៅខាងមុខខ្លួន ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលចង្កូតទៅបុករ៉ឺម៉កអេតចាយមួយគ្រឿងបណ្តាលអោយរងរបួសមនុស្ស២នាក់ ហើយជ្រុលទៅបុកម៉ូតូគុបជ្រុង១គ្រៀងទៀត ដែលជិះដោយយុវជន២នាក់ បណ្តាលយុវជនជិះខាងក្រោយត្រូវខ្ទាតចូលក្រោមកង់រថយន្តខាងមុខផ្នែកខាងឆ្វេងកិនស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។ ចំណែកអ្នកឌុបត្រូវរងរបួសស្រាល ។ ភ្លាមៗជនរងគ្រោះដែលរងរបួស២នាក់ត្រូវដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនបុរសជាអ្នកបើករថយន្តបង្កបានភ្លាមៗ នឹងបាមបញ្ចូនខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចកភ្លាមៗផងដែរ ដើម្បីបញ្ចៀសកំហឹងពីសំណាក់ពលរដ្ឋ ។ ដោយឡែកនៅកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង អូសយករថយន្តទាំង៣គ្រឿង និងម៉ូតូជនរងគ្រោះទាំង២គ្រឿងទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ក្នុងនោះអ្នកបើករថយន្តបង្ក ក៏ត្រូវឃាត់បញ្ចូនទៅជាមួយដូចគ្នា ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិអោយមកទទួលយកដោយដឹកបញ្ចូនតាមរថយន្តទៅកាន់ស្រុកកំណើតនៅឯខេត្តកំពតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕                       
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៧:៣១ | ០ មតិ | ១១៥ ដង

រាជធានីភ្នំពេញ៖    អង្គការសហប្រជាជាតិតាមរយៈមន្រ្តីរាជរដ្ឋាភិបាលកម្ពុជានៅរសៀលថថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧នេះបានប្រគល់ប្រាក់ចំនួន៧ម៉ឺនដុល្លារអាមេរិកដល់ភរិយាសពលោកឡេង ប៊ុនឡុងកងកម្លាំងរក្សាសន្តិភាពមួកខៀវដែលបានសម្លាប់ដោយសារជម្ងឺគ្រុនចាញ់សាធារណរដ្ឋអាហ្វ្រិកណ្តាលកាលពីខែមករាឆ្នាំ២០១៧។ ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសដោយបានមានការចូលរួមប្រគល់ដោយលោកទេសរដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបទេសនិងជាប្រធានគណៈកម្មគារសម្របសម្រួលការបញ្ជូនកម្លាំងរក្សាសន្តិភាពនិងលើកសែម សុវណ្ណនីប្រធានមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គ្រួសារសពនិងកម្លាំងរក្សាសន្តិភាពចូលរួមប្រមាណ១០០នាក់។ លោកនាយឧត្តមសេនីយ៍សែម សុវណ្ណនីប្រធានមជ្ឈមណ្ឌលជាតិរក្សាសន្តភាព បោសសំអាមីននិងកាកសំណល់សង្រ្គាមបានថ្លែងក្នុងពេលប្រគល់ប្រាក់សំណងដល់គ្រួសារសពវរសេនីយ៍ត្រីលុយ ប៊ុនឡុងបបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលកាលពីថ្ងៃទី២ខែមករាឆ្នាំ២០១៧។ចាប់ពីឆ្នាំ២០១៧ក្នុងពេលបច្ចុប្បន្ននេះមានកម្លាងមួកខៀវចំនួន៩នាក់បានស្លាប់។ក្នុងនោះ៤នាក់បានសម្លាប់នៅម៉ាលីនិងអាហ្វ្រិកកណ្តាលនិងមាន១១នាក់បានរងរបួស។ លោកនាយឧត្តមសេនីយ៍ថាចាប់តាំងពីឆ្នាំ២០០៩មកយើងបានបញ្ជូនកម្លាំងរក្សាបន្តិភាពទៅចូលរួមជាមួយអង្គការសហប្រជាជាតិចំនួនប្រមាណ៤៦៨៦នាក់ក្នុងមានស្រ្តី១៩៣នាក់ទៅចូលរួមបណ្តាបេសកកម្មចំនួន១០ក្នុងមានស៊ូងដង់ ស៊ូដង់ខាងត្បូង អាហ្វរិកខាងត្បូង ឆាត អាហ្វ្រិកកណ្តាល លីបង់ សេរី មាលី សាយប្រាស់ ។បច្ចុប្បន្នកម្លាំងមួកខៀវកម្ពុជា៨១៦នាក់មានស្រ្តី៥៦នាក់កំពុងបំពេញការងារនៅស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល ម៉ាលី។ លោកសែម សុវណ្ណនីបានបញ្ជាក់ថារហូតមកដល់ពេលនេះជាលើកទី២ដែលអ.ស.បបានផ្តល់ប្រាក់សំណង់ដល់កម្លាំងដែលបានស្លាប់។កាលពីលើកទី១នៅថ្ងៃទី១៧មីនា២០១៦សម្រាប់សពលោកវរសេនីយត្រីចាន់ គឹមហ៊ុនស្លាប់នៅប្រទេសម៉ាលីកាលខែសីហាឆ្នាំ២០១៤ដោយសារខ្យលព្យុះខ្សាច់ដែលមានទឹកប្រាក់ជាង៧ម៉ឺនដុល្លារក្នុង៥០០០ដុល្លារសម្រាប់ធ្វើបុណ្យសព។តែពេលនេះសពលោកលុយ ប៊ុនឡុងពេលនេះទើបតែទទួលបានចំនួន៧ម៉ឺនដុល្លារ។ លោក សែម សុវណ្ណនី បានលើកឡើងថាចំពោះសព៥នាក់ទៀតមិនទាន់បានទទួលប្រាក់សំណងនៅឡើយទេ។លោកថាអ.ស.បកំពុងបំពេញបែបបទនីតិវិធីនៅទីក្រុងញូយ៉កក្នុងការសំណងតបម្នាក់ៗ៧ម៉ឺនតាមសពនីមួយៗ។នៅមានសពលោកឃួន សំបូនៅម៉ាលីនៅមិនទាន់មានការឆ្លើយតបពីអ.ស.បនៅឡើយ។ លោកប្រាក់សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបទេសបានថ្លែងថាកម្លាំងរក្សាសន្តិភាពកម្ពុជាបានទៅចូលរក្សាសន្តិភាពចំនួន៨ប្រទេសបំពេញបេកសកកម្មអ.ស.បជាង៨៦០០នាក់។លោកបានថ្លែងថាទាហានកម្ពុជាបានស្លាប់៤នាក់នៅអាហ្វ្រិ្ណកកណ្តាលនិងទាហាន៥នាក់ ប្រទេសម៉ាលីនិង១១នាក់ទៀតរបួស។អ.ស.ប បានផ្ញើសំណងប្រាក់ដល់គ្រួសារសពលោកលុយប៊ុឡុងក្នុងចំណោម៩នាក់ដែលបានសម្លាប់នៅពេលបំពេញបេសកកម្ម។ មានលក្ខខណ្ឌមួយចំនួនដែលអសបមិនទទួលយកដែលកម្ពុជាបានស្នើផ្តល់ឲ្យកម្លាំងដែលបានស្លាប់នោះដែរតែរដ្ឋាភិបាលរៀបចំបុណ្យសពដល់ពួកគាត់ទេព្រោះមិនបានត្រូវលក្ខខណ្ឌអសប។តែរដ្ឋាភិបាលនៅតែជួយដឹកជញ្ជូនសពនិងប្រាក់ឧបត្ថម្ភដល់គ្រួសារសព។ លោកទេសរដ្ឋមន្រ្តីបានជំរុញដល់កម្លាំងដែលនឹងទៅបំពេញការងារនៅពេលនេះដោយប្រុងប្រយ័ត្នខ្ពស់បំផុតដែលអង្គការសហប្រជាជាតិដាក់ចេញនិងការដាក់ចេញនូវការណៃនាំដល់កម្លាំងយើងផងដែរ។លោកឲ្យកម្លាំងគោរពវិន័យនិងច្បាប់ដែលអសបបានដាកចេញចៀសវាងកំហុសឆ្គងដែលនាំដល់ភាពសោកសៅ។ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា៖”យើងតែងតែបន់ស្រន់ដល់កម្លាំងយើងឲ្យមានសុវត្ថិភាពដល់ពួកគេនិមន្តព្រសង្ឃប្រោសព្រហ្មដល់ពួកគេជានិច្ច”។លោកថាទោះបីការខិតខំបែបនេះក្តីយើងបានហ្វឹកហាន់ដល់កម្លាំងយើងដើម្បីឲ្យពួកមានសុវត្ថិភាពទៅគ្រប់ចំនួនមកវិញគ្រប់ចំនួនដោយសុវត្ថិភាព។លោកទេសរដ្ឋមន្រ្តីបានថ្លែងថាសូមឲ្យវិញ្ញាណក្ខន្ធរបស់កម្លាំងដែលបានស្លាប់ក្នុងការបំពេញបេសកម្មនេះទៅកាន់សុខភព។ លោកទេសរដ្ឋមន្រ្តីបានអះអាងថាកាលពីថ្ងៃទី៨ខែឧសឆ្នាំ២០១៧នេះកម្លាំងមួកខៀវកម្ពុជាបានស្លាប់ចំនួន៤នាក់និងរបួសចំនួនម្នាក់។នេះជាការសោកសៅបំផុសសម្រាប់កម្ពុជាដែលបានពលីនៅក្នុងការវាយប្រហាររបស់ឧទ្ទាមនៅអាហ្វរិកកណ្តាល។លោកបានអរគុណចំពោះក្រុមគ្រួសារនៃកងកម្លាំងដែលបានប្រគល់សាច់ញាតិទៅបម្រើបេសកកម្មដើម្បីរក្សាសន្តិភាពក្នុងនាមដែឡប្រទេសយើងធ្លាប់ឆ្លងកាត់សង្រ្គាម។ លោកទេសរដ្ឋមន្រ្តីថ្លែងថាសូមក្រុមគ្រួសារលោកលុយ ប៊ុនឡុង ដែលបានទទួលថវិកានេះប្រើឲ្យចំគោលដៅ។បើទោះបីជាប្រាក់ទាំងនេះមិនអាចធ្វើឲ្យសាច់ញាតិរបស់ខ្លនរស់ឡើងវិញក៍ដោយតែវាអាចជួយដល់កូនចៅដែលបានបាត់បង់ឪពុកម្តាយដឹងគុណចំពោះវីរភាពរបស់ឲឪពុកខ្លួន។ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថាទេវតាមិនអាចជួយយើងគ្រប់ពេលវេលាបានទេការហ្វឹកហាត់និងបំពាក់អាវុធគ្រប់យ៉ាងដើម្បីចៀសវាងគ្រោះថ្នាក់។តែយើងមិនបានជោគជ៧យ១០០%នោះទេព្រោះការទៅបំពេញបេសកកម្មនេះគឺមានហានិភ័យខ្ពស់បំផុត។កាលពីពេលថ្មីៗនេះកម្លាំងយើងចំនួន៤នាក់បានស្លាប់នៅអហ្វរិកកណ្តាលដោយក្រុមឧទ្ទាមបាញ់សម្លាប់។កម្លាំងយើងមិនមែនជាកម្លាំងឈ្លានពានទេគឺទៅជួយប្រទេសមួយទៀតឲ្យបានសេចក្តីសុខ។យើងបានដឹងថាពិតជាមានគ្រោះថ្នាក់តែកងទ័ពយើងនៅតែមានសេចក្តីក្លាហានទៅជួយប្រទេសដែលមានសង្រ្គាមនោះទៀត។
ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ១៧:៥៤ | ០ មតិ | ១០៧ ដង

ខេត្តព្រះសីហនុ៖  ស្នូរផ្ទុះអាវុធចំនួន៦គ្រាប់បានបន្លឺឡើងទៅលើវេហា ក្នុងប្រតិបត្តិការចុះបង្ក្រាបក្រុមជនជាតិចិនទំនើង ១៣ដែលបានប្រើប្រាស់ហិង្សាលើស្ត្រីម៉ាហ្សា២ និងធ្វើសកម្មភាពអុកឡុកបង្កភាពអាណាធិបតេយ្យនៅតំបន់ភ្នំខៀវ ស្ថិតក្នុងសង្កាត់លេខ២ ក្រុង.ខេត្ត ព្រះសីហនុ វេលាម៉ោង២១យប់ថ្ងៃទី៣០ ឧសភា ២០១៧ ។ មន្ត្រីសមត្ថកិច្ចអោយដឹងថា មុនឈានដល់ផ្ទុះអាវុធ គឺដោយសារ ក្រុមចិនមានគ្នាច្រើនប៉ុនប៉ងហិង្សាមកលើសមត្ថកិច្ចកំឡុងចុះឃាត់ខ្លួន ។ បច្ចុប្បន្នជនទាំង១៣ ត្រូវបញ្ចូនទៅ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ។ សូមបញ្ជាក់ថា ចិនទំនើងទាំង១៣នាក់មានឈ្មោះ ទី១. ឈ្មោះហ្សីប៉ីគួយ ភេទប្រុស អាយុ ៣៧ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី២. ឈ្មោះម៉ីឈីងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៣. ឈ្មោះលីវម៉ីងតុង ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៤. ឈ្មោះហ្សីយានភីង ភេទប្រុស អាយុ ២៦ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៥. ឈ្មោះហ្ស៊ូ ថា ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៦. ឈ្មោះម៉ីហ៊ូយហ្វី ភេទប្រុស អាយុ ៣២ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៧. ឈ្មោះហ្ស៊ូ លីងជា ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៨. ឈ្មោះអ្ភ៊ូជីង ហ៊ង់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៩. ឈ្មោះតាន់ហ្ឆាយ ភេទប្រុស អាយុ ៣៥ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី១០. ឈ្មោះចាងហ៊្សវហ័រ ភេទប្រុស អាយុ ៣៧ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី១១. ឈ្មោះហ្វៀនហ្វៃ ភេទប្រុស អាយុ ២៣ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី១២. ឈ្មោះជ័រជា ភេទប្រុស អាយុ ៣០ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី១៣. ឈ្មោះហ្ស៊ីឆាងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ។  ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភ្នំខៀវ ហាងម៉ាស្សា និងជប់ខ្យល់ ស្ថិតនៅភូមិ ០១ សង្កាត់លេខ ២ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនា មួយបានកើតឡើង។ បន្ទាប់ ពីបានទទួលព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន និងកម្លាំងជំនាញពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ  និងធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១ក្រុម ជាជនជាតិចិន (ភេទប្រុស) មានគ្នា ១៣នាក់។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងចាប់យកបាន ដំបងឈើចំនួន ០៦ដើម។ ចំពោះលិខិតឆ្លងដែន របស់ជនជាតិចិនខាងលើ បានកំពុងរក្សាទុកនៅអ្នកគ្រប់គ្រង ៕                                                                        
ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ០៩:២៨ | ០ មតិ | ១២៣ ដង

រាជធានីភ្នំពេញ៖   លោកទេសរដ្ឋមន្រ្តីប្រាក់សុខុខរដ្ឋមន្រ្តីក្រសួងការបរទេសនិង សហប្រតិបតិបត្តិការអន្តរជាតិបានថ្លែងនៅថ្ងៃទី៣០ខែឧសភាថា ”មិនមែនអាព្យាក្រិត្យបាននាំមកនូវសង្រ្គាមដល់ប្រទេសកម្ពុជាដែលមានរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះទេគឺ ដោយសារអ្នកចូលរួមជាមួយជាមួយមហាអំណាចនិងប្រទេសមហាអំំណាចដោយសារការប្រកួតប្រជែងសពាវុធនិងកម្លាំងយោធា។ លោកប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិប្តិការអន្តរជាតិថ្លែងនៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនថថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៧ថាកម្ពុជាកំពុងដើរលើផ្លូវត្រូវរបស់ខ្លួនក្រោមការដឹកនាំរបស់សម្តេចេជោហ៊ុនសែននាយករដ្ឋមន្រ្តីទោះបីជាមានបញ្ហាក្នុងតំបន់និងពិភពលោកប្រែប្រួលទាំងស្ថានភាពនយោបាយនិងសេដ្ឋកិច្ចក៍ដោយ។ដែលកម្មវិធីនេះរៀបចំឡើងដោយសភាពសហព័ន្ធយុវជនកម្ពុជា។ លោកទេសរដ្ឋមន្រ្តីបានថ្លែងទៅកាន់និស្សិត យុវជននិងមន្រ្តីរាជការប្រមាណ៣០០នាក់ ក្នុងបបាកឋាដែលមានរយៈពេលជាង១ម៉ោងថា ការជាប់ឆ្នោតរបស់លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងបញ្ហានៅសហភាពអឺរ៉ុបដែលមានប៉ូលលិចនិងប៉ូលជើង។ការចប់សង្រ្គាមលោកលើកទី២និងការប្រែក្លាយពិភពលោកពីប៉ូលពីរមកប៉ូលតែមួយ ។លោកថាសំខាន់កម្ពុជាខ្លួនឯងត្រូវដឹងថាខ្លួនមកពីណានឹងត្រូវទៅកាន់កន្លែងណានេះទើបវាសំខាន់ដើម្បីចៀសវាងពីរលកនយោបាយរបស់អាមេរិកនិងចិន។ ចំពោះការការពារបូរណភាពទឹកដីវិញលោកទេសរដ្ឋមន្រ្តីប្រាក់ សុខុន បានលើកឡើងថាកងទ័ពកម្ពុជាបានតបតជាមួយទាហានថៃដោយប្រើរយៈពេលប្រមាណ១០នាទីបាញ់តបដោយកាំភ្លើងដែលគេថាកាំភ្លើងអេតចាយ។ពេលនោះកងទ័ពថៃបានទូរស័ព្ទសុំការចរាចរគ្នាបញ្ឈប់ការបាញ់គ្នានៅតាមតំបន់ប្រាសាទព្រះវិហារ។ និស្សិតម្នាក់ឈ្មោះស៊ុន សុខមេសា បាន សួរថាភាពព្យាក្រិត្យរបស់កម្ពុជានៅបន្តទៅឬទេខណៈពេលអតីតកាលមានការលើកឡើងថាសង្រ្គាមបានឆាបឆេះកម្ពុជាពីរបបសង្គមរាស្រ្តនិយមដល់របបសាធារណរដ្ឋខ្មែររបស់លោកលន់ ណល់។ពេលនោះថៃបានងាកទៅអាមេរិកផុតសង្រ្គាមនិងវៀតណាមងាកទៅកុម្មុយនិស្តសូវសៀតក៍ផុតសង្រ្គាមដែរតែកម្ពុជាមានសង្រ្គាមជាង៣០ឆ្នាំ? ទោះបីយ៉ាងណាលោកទេសរដ្ឋមន្រ្តីបានប្រាប់ដល់និស្សិតថាហេតុអ្វីបានជាកម្ពុជាមានទំនាក់ទំនងជាមួយប្រទេសចិន?លោកថា ព្រោះចិនជាម្ចាស់ជំនួយមួយដ៍ធំមកកម្ពុជាហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានភាគច្រើនមកពីប្រទេសចិន។រោងចក្រចិនជាង១០០នៅកម្ពុជានិងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនជារបស់ក្រុមហ៊ុនចិន។ចិនបានផ្តល់កំណើនសេដ្ឋកិច្ចយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិនិងសម្លៀកបំពាក់កម្ពុជានាំទៅកាន់អាមេរិក។ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថាចំពោះអាមេរិកវិញលោកបានអរគុណចំពោះអាមេរិកព្រោះទំនិញពីកម្ពុជាទៅអាមេរិក។លោកថា៖អាព្យាក្រិត្យឬមិនអាព្យាក្រិត្យនោះយើងត្រូវមើលថាឧទាហរណ៍ថាកប៉ាល់ចិននិងអាមេរិកជានាវាធំពីរកំពុងបើកលើមហាសមុទ្រ។នៅពេលណាឃាត់បើកបរទាំងនាក់ស្រួលមិនសូវមានរលកទេ។តែបើគាត់ឈ្លោះគ្នាបង្កជារលកធំ ហើយរលកធំនោះវានឹងប៉ះពាល់ទូកតូចៗរបស់យើង(ប្រទេសកម្ពុជា)យើងនិងប្រទេសដទៃទៀត។តែយើងគ្មានអំណាចអីទៅប្រាប់គាត់ថាអ្នកឯងបើកបរទៅនោះបន្តិចទៅ។ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ”សំខាន់ប្រទេសកម្ពុជាយើងត្រូវតែចាក់ចង្កូតធ្វើយ៉ាងមេចកុំឲ្យរលកនៃកប៉ាល់នៃប្រទេសចិននិងអាមេរិកប៉ះមកលើយើងជាទូកតុចអាចលិចបាននោះវាជារឿងសំខាន់ណាស់”។លោកថាប្រសិនបើប្រទេសធំៗទាំងពីរនេះគេល្អនឹងគ្នាក៍វាជះឥទ្ធិពលល្អដល់ប្រទេសនានាក្នុងពិភពលោកដែរ។នៅពេលដែលគ្មានសង្រ្គាមវានឹងឲ្យពិភពលោកមានសុខសន្តិភាពដែរ។ ទាក់ទងនឹងបញ្ហាកម្ពុជាវិញលោកទេសរដ្ឋមន្រ្តីបានថ្លែងប្រាប់និស្សិតទៀតថាបញ្ហារវាងព្រំដែននិងប្រាសាទកម្ពូជានិងសៀម។ពេលនោះបារាំងបានទាមទារមកឲ្យកម្ពុជាវិញមុនពេលទទួលបានឯករាជ្យជាតិឆ្នាំ១៩៥៣។បន្ទាប់ពីបានស្គាល់សុខសន្តិភាពមិនបាន២០ឆ្នាំផងកម្ពុជាក៍បានធ្លាក់ក្នុងសង្រ្គាមសាជាថ្មី។ដំបូងសង្រ្គាមវៀតណាម មានការទម្លាក់គ្រាប់បែកលើផ្លូវលំហូជីមិញនិងគ្រប់ខេត្តទាំងអស់របស់កម្ពុជា។ក្រោយមកបានជាលោកលន់ ណល់រួបរួមជាមួយអាមេរិកក្នុងសង្រ្គាមឥណ្ឌូចិននិងបន្ទាប់មកមានការច្បាំងគ្នាទៀត។ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា បញ្ហាវិវាទរវាងចិននិងហ្វីលីពីនលើដែនទឹកក្នុងសមុទ្រចិនខាងត្បូងបានឈានដល់ការប្រទាំងប្រទើសគ្នារហូតដល់ឡាវជាប្រធានអាស៊ានមិនអាចចេញសេចក្តីថ្លែងរួមបានផង។ពេលនោះយើមិនអាចយកប្រេងទៅចាក់លើភ្លើងនោះទេខណៈដែលចិនបានប្រកាសថាមិនទទួលយកចេញសេចក្តីសម្រេចណាមួយរបស់តុលាការក្រុងឡាអេទេ។ លោកបានលើកឡើងថា បញ្ហាជម្លោះរវាងចិននិងហ្វីលីពីននេះមិនទាក់ទងនឹងកម្ពុជាទេ។ជំហរបស់កម្ពុជាមិនជាប់ពាក់ព័ន្ធទេដែលពេលកិច្ចប្រជុំកំពូលអាស៊ាននៅឡាវនោះបើមិនអាចចេញសេចក្តីថ្លែងការណ៍បានទេវាបាក់មុខឡាវ។តែនៅពេលប្រជុំអាស៊ាននៅហ្វីលីពីលោកប្រធានាធិបតីហ្វីលីពីនថាមិនលើយកបញ្ហាសមុទ្រចិនខាងត្បូងមកនិយាយទេជារឿងចិននិងហ្វីលីពីនទេមិនមែនជារឿងអាស៊ានទេ។ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថាកំឡុងការដឹកនាំដោយរបបសាធារណរដ្ឋខ្មែររបស់លោកលន់ ណល់បានចូលដៃជាមួយអាមេរិកមានចម្បាំងកើតឡើងច្បាំងគ្នារហូតតាមខេត្តនិងនៅសល់តែទីក្រុងភ្នំពេញព្រមទាំងបណ្តាលឲ្យមនុស្សស្លាប់ច្រើនណាស់។ការមិនចូលបក្សសម្ព័ន្ធនេះហើយដែលនាំដល់រដ្ឋប្រហារដោយរបបលន់ ណល់កើតឡើង។នេះដោយសារតែមហាអំណាចនិងអ្នកដែលជឿលើមហាអំណាចមួយចំនួននាំការអន្តរាយដល់ខ្លួន។ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់គោលនយោបាយអព្យាក្រិត្យតាំងពីឆ្នាំ១៩៩៣មិនមានបញ្ហាអ្វីទេជាង២០ឆ្នាំមកហើយ។ពីសង្រ្គាមផ្ទៃក្នុងបន្តិចបន្ទួចបានបញ្ជប់ដោយមានការឯកភាពជាតិយើងហើយតើ។តែបើនិយាយពីវៀតណាមវិញគេមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយចិននិងអាមេរិក។ថៃវិញមានទំនាក់ទំនងជាមួយអាមេរិកមែនតែគេមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនធំណាស់។ លោកទេសរដ្ឋមន្រ្តីបានអះអាងថាពេលនេះកម្ពុជាបានកំពុងបែរពីអ្នកការទូតប្រពៃណីទៅជាអ្នកទូតបែបទេសចរណ៍ សេដ្ឋកិច្ចនិងវប្បធម៌ក្នុងការងារទាក់ទាញអ្នកវិនិយោគនិងអ្នកទេសចរមកកាន់ប្រទេសកម្ពុជាវិញ។កាលពីឆ្នាំ២០១៦យើងទទួលបានទេសចរជាង៥លាននាក់ ហើយអ្នកទាំងនោះនាំមកនូវការងារ៥លាននាក់ដល់កម្ពុជា បន្ទប់ស្នាក់នៅ ការចំណាយនានានាំចូលមកដល់សេដ្ឋកិច្ចជាតិយើង។ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា ”យើងត្រូវដើរទៅមុខជានិច្ច។មិនមែននយោបាយអព្យាក្រិត្យនាំមកនូវសង្រ្គាម”។ដូចការលើកឡើងនោះទេដែលពេលនេះយើងនៅក្នុងចំណោមអ្វីដែរ។យើងមានទំនាក់ទងល្អជាមួយចិនផ្នែកពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធនានា មានរោងចក្រចិនច្រើនណាស់។ទំនិញយើងបានទៅកាន់អាមេរិកធំជាងគេ ហើយបានអរគុណដល់អាមេរិកដែលបាននាំចូលទំនិញពីកម្ពុជាយើង។ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថារដ្ឋាភិបាលកម្ពុជាសព្វថ្ងៃមិនមែនជារដ្ឋាភិបាលកុហក មិនមែនជារដ្ឋាភិបាលសន្យា តែអ្វីធ្វើសម្រាប់ផលប្រយោជន៍ជាតិទាំងមូល។មន្រ្តីម្នាក់ៗធ្វើការងារសម្រាប់ការងារប្រយោជន៍ជាតិជាធំ។លោកបានលើកឡើងថាពេលលោកជារដ្ឋមន្រ្តីការបរទេសរាល់ការចរចារជាមួយបរទេសមិនទាន់ទាន់មានការបរាជ័យម្តងណាទេ។ ចំពោះប្រទេសមហាអំណាចវិញលោកទេសរដ្ឋមន្រ្តីបានលើកឡើងថា ចំពោះអាមេរិកវិញបានវាយប្រហារអាហ្គានីស្ថានដូររបបថ្មីនិងបានវាយអ៊ីរ៉ាក់។ថវិកាយោធាអាមេរិកពេលនេះធំជាងគេបើប្រៀបធៀបនឹងប្រទេស៨ធំនៅលើពិភពលោក។សង្រ្កាមលោកលើកទី២ចប់១៩៤៦ដែលមានសម្ព័ន្ធភាព៥ប្រទេសដែលពេលនេះបានក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប ។ពួកគេបានបែងចែកអំណាចគ្នារុស្ស៊ីនិងការបែងចែកអំណាចគ្នាកាន់កាប់អាល្លឺម៉ង់មានពីរ។វៀតណាមបែងជាពីរ កូរ៉េមានពី២ តែពេលនេះទីកក្រុងបែឡាំងបានរួមគ្នា។កាលពីពេលមុនអាល្លឺម៉ង់ម្ខាងបានចូលរួមជាមួយអាមេរិកនិងម្ខាងរុស្ស៊ី។ លោកទេសរដ្ឋមន្រ្តីអះអាងថា សង្រ្គាមត្រជាក់បានចប់នៅក្នុងឆ្នាំ១៩៩១ពេលសហភាពសូវៀតបានដោលរលំ។ពិភលោកបានក្លាយពីទ្វប៉ូលមកឯកប៉ូលដែលសហរដ្ឋអាមេរិកជាមហាអាណាចមួយដែលមិនអាចប្រកែកបាន។នៅក្រោយសង្រ្គាម២៥ឆ្នាឈ្នះអតីតសហាភាពសូវៀតឧត្តមភាពត្រួតត្រារបស់របស់អាមេរិកនៅតែធំធេងប៉ុន្តែឧត្តមភាពនេះត្រូវទទួលរងការប្រកួតប្រជែង។ លោកទេសរដ្ឋមន្រ្តីលើកឡើងថា អាមរិកនៅតែមានឧត្តមភាពលើសគេខាងនយោបាយ យោធា សេដ្ឋកិច្ច បច្ខេកទេស វិទ្យាសាស្រ្តនិងវប្បធម៌។អាមេរិកបានបង្កើនចំនួនថវិកាលើយោធាក្រោយពេលដែមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកត្រូវបានវាយរលំ។ពេលនោះអាមរិកបានវាយប្រហារអាហ្គានិស្ថាននិងអីរ៉ាក់។ ប៉ុន្តែអាមេរិករងនូវវិបត្តិសេដ្ឋ ហិរញ្ញវត្ថុ និងបំណុលសាធារណៈដែលបណ្តាលមកពីការជាប់ផុងក្នុងសង្រ្គាមនៅអ៊ីរ៉ាក់និងហ្គានីស្ថាន។អាមេរិកចុះខ្សោយឯកប្រទេសទៀតឡើងខ្លាំង។ក្នុងប៉ុន្មានទសត្សចុងក្រោយនេះនៅពេឡសេដ្ឋកិច្ចនៃប្រេទេសឧស្សាហកម្មកម្មធំៗមានការថមថយប្រទេសផ្សេងទៀតពិសេសBRICS(ប្រហ្ស៊ិល រុស្ស៊ី ឥណ្ឌា ចិននិងប្រទេសអាហ្វ្រិកខាងត្បូង។ ប្រទេសគឺតួអង្គជាមហាអំណាចដែលបានរះឡើងឬរះឡើងជាថ្មី ហើយដែលបង្ហាញឲ្យឃើញថាពេលនេះមគេមានទម្ងន់ខាងនយោបាយសេដ្ឋកិច្ច យោធា គ្រប់គ្រាន់ ដើម្បីតថ្លៃទាមទារឲ្យរាល់ការសម្រេចលើកកិច្ចការសំខាន់ៗនៃពីភពលោកត្រូវតែមានគេចូលរួម។ប្រទេសBRICSនេះមានចំនួនមនុស្សច្រើន។រុស្ស៊ីនិងចិនដែលពេលនោះរុស្ស៊ីត្រូវបានគេមើលងាយដោយសារតែដួលរលំសហភាពសូវៀត។ ការងើបឡើងវិញនៃមហាយក្សក្រោយរជ្ជកាលលោកពូទីន។មហាអំណាចនុយក្លេអ៊ែរទី២ មហិច្ឆតាមិនលាក់លៀម ចេញយន្តហោះចម្បាំងនាវមុជទឹកអន្តរាគមន៍នីរដ្ឋចរាចជំហរតាំងនីសេរីអីរ៉ង់ គ្លីមា អន្តរាគំន៍ នៅអ៊ុយក្រែននិងអឺរ៉ុប។រុស្ស៊ីលែងខ្ចីលុយដូចបណ្តាឆ្នាំ១៩៩០ទៀតទេ។ លោកDeng Xipingប្រទេសចិនជម្រុញកំណែងទម្រង់ទំនើបកម្ម៤យ៉ានៅឆ្នាំ១៩៧៨លើកកសិកម្ម ការពារជាតិ ឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា។កណើន៩%ក្នុងរយៈពេលជាង៣០ឆ្នាំ។មនុស្ស៤៥០០លាននាក់បានរួចផុតពីភាពក្រីក្រចិនមានប្រជាជនច្រើជាងគេនិងជាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក។ចិនបានឲ្យអាមេរិកខ្ចីលុយនិងប្រទេសនៅអឺរ៉ុបខ្ចីលុយផង។ លោកបន្តថានៅពេលបញ្ហាសមុទ្រចិនខាងត្បូងប្រទេសនៅអឺរ៉ុបមួយចំនួនមិនហានចេញសេក្តីថ្លែងការណ៍ដែលខ្លាំងទេព្រោះខ្លាចលែងឲ្យខ្ចីលុយ។ក្រៅពីនេះអង្គការភារវកម្មនិងឧកិដ្រកម្មនានា។សង្គមស៊ីវិល(NGOs)ដែលមានតួនាទីកាន់តែងើបឡើង។ISISក្រុមភេរវកម្មបានប្រែធាតុមានទឹកដីមានកងទ័ពមានធនធានហិរញ្ញវត្ថុ។វិបត្តិជនភៀសខ្លួនហូរចូលសហភាពអឺរ៉ុប។ លោកថាពិភពលោកសព្វថ្ងៃប្រែប្រួលយ៉ាងស្មុកស្មាញប្រឈមនឹងភាពមិនច្បាស់លាស់។ការចុះខ្សោយនៃលោកខាងលិច។ជញ្ជីងធ្ងន់មកខាងតំបន់អាស៊ីប៉ាស៊ីហ្វិកដឹកនាំដោយការរះឡើងរបស់ចិន។ការងើបឡើងយាងពិកប្រាកដរបស់BRICSដែលពង្រឹងនិន្នាការពហុប៉ូល។នៅមានតំបន់ក្តៅនិងប្រកបដោយហានិភ័យជាច្រើន។ការថយក្រោយនៃសណ្តាប់ធ្នាប់អន្តរជាតិ(ដែលងើបឡើងក្រោយសង្រ្គាមលោកលើកទី២)និងមានការប្រឈមធំៗជាច្រើនដែលតរូវដោះស្រាយរួមគ្នា។ លោកាបានលើកឡើងថនយោបាយរបស់ប្រទេសណាក៍ដោយតែងដើរតាមកត្តាប្រវត្តិសាស្រ្តភូមិសាស្រ្តនិងផលប្រយោជន៍នៃប្រទេសនោះ។បន្ទាត់នយោបាយការបរទេសកម្ពុជាត្រូវបានចែងក្នុងមាត្រា៥៣,៥៤,និង៥៥នៃរដ្ឋធម្មនុញ្ញ។បន្ទាត់នយោបាយដែលត្រូវបានចែងនាឆ្នា១៩៩៣នៅតែជាគោលការណ៍គ្រឹះនៃនយោបាយក្រៅប្រទេសរបស់កម្ពុជាទោះបីជាមានការប្រែប្រួលនៅលើភពលោកនិងក្នុងប្រទេសរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។ ពិនិត្យទម្ងន់របស់ប្រទេសយើងគឺសន្តិភាព ស្ថេរភាព បើគ្មានសន្តិភាពស្ថេរភាពកុំថានិយាយពីការអភិវឌ្ឍប្រទេសឬអ្វីផ្សេងទៀតនោះ។នយោបាយការបរទេសធកវើឡើងដើម្បីបម្រើផលប្រយោជន៍ជាតិ។ផ្អែកលើកស្ថានភាពនៃពិភពលោក ផ្អែកលើតម្រូវការសមត្ថភាពនិងលទ្ធភាពរបស់យើងផ្ទាល់ នយោបាយការបរទេសត្រូវរៀបចំឡើកដើម្បីបម្រើផលប្រយោជន៍របស់ជាតិនិងប្រជាពលរដ្ឋកម្ពុជាគឺដើម្បីលើកស្ទួយនិងការពារអធិបតេយ្យ បូរណភាពទឹកដីការពារសន្តិសុខជាតិ ស្ថិតភាពនយោបាយនិងការអភិវឌ្ឍន៏សេដ្ឋកិច្ច។ ប្រែពីនយោបាយការទូតប្រពៃណីមកជានយោបាយការទូតសេដ្ឋកិច្ច វប្បធម៌។ផ្នែកលើស្ថេរភាពផ្ទៃក្នុង ខិតខំអនុវត្តគោលនយោបាយពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី ខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគដើម្បីជំរុញការនាំចេញដែលនឹងទាញកំណើនការងារផលិតផលនិងចំណូលក្នុងស្រុកក។ ពង្រឹងពង្រីកទំនាក់ទំនងខាងនយោបាយនិងសេដ្ឋកិច្ចជាមួយគ្រប់ប្រទេសទាំងអស់ដោយឈរលើគោលការណ៍គោរពគ្នាទីវិញទៅមកគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នានិងដើម្បីផលប្រយោជន៍នៃប្រទេសនិងប្រជាជន។ កញ្ញហុង គង្គាបុស្សបានសួរថាមានការបង្ហោះនូវរូបភាពដែលមានលក្ខណៈប្រាំងនិងបានធ្វើឲ្យមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល? លោករដ្ឋមន្រ្តីបានថ្លែងឆ្លើយតបថា រដ្ឋាភិបាលកម្ពុជាពេលនេះមិនមែនជារដ្ឋាភិបាលសន្យា ភូតកុហក នោះទេ។យើងត្រូវតែពិភាក្សានិងពិចារណាទាំងអស់គ្នា។នៅពេលនោះកាលពីប្រជុំអាស៊ាននៅប្រទេសឡាវ។មានការខិតខំរបស់កម្ពុជាដែលបានរកច្រកចេញមិនបានទេពេលនោះឡាវមិនអាចរកចំណុចចេញរួមបានទេ។ លោកស៊ុន មេសានិស្សិតម្នាក់លើកឡើងថាចំពោះសំណួរដែលបានសួរថាកម្ពុជានៅតែប្រកាន់គោលយោបាយអព្យាក្រិតដដែលដូចដែលសម្តេចឪប្រកាន់គោលនយោបាយនេះដែរឬទេ?ការប្រកាន់បែបនេះបានធ្វើឲ្យសង្រ្គាមឥណ្ឌូចិនអាមេរិកបានវាយប្រហារ។ដែលពេលនោះថៃចូលខាងអាមេរិកនិងវៀតណាមបានចូលជាមួយកុម្មុនិស្ត។តែសង្រ្គាមបានបន្តឆេះដល់កម្ពុជាជាងច្រើនឆ្នាំ?។ លោកទេសរដ្ឋមន្រ្តីបានលើកឡើងពីការសម្របសម្រួលដល់ការចេញសេចក្តីថ្លែងរួមរបស់ប្រទេសឡាវជាប្រធានអាស៊ាន។នៅពេលដែលសេចក្តីថ្លែងរួមអាស៊ាននេះមិនចេញប្រទេសឡាវនឹងបាក់មុខ។ចំពោះបញ្ហានេះកម្ពុជាមិនបានចំណេញបានអ្វីទេនិងមិនមានទាក់ទងនឹងសមុទ្រចិនខាងត្បូងដែលបានដាក់ឃ្លាថា”គោរពពេញលេញលើច្បាប់តុលាការនិងការទូត”។នៅពេលនោះលោកនាយករដ្ឋមន្រ្តីឡាវបានទាក់ទងមកកម្ពុជាឲ្យដល់ឡាវបើមិនដូច្នេះទេមិនអាចចេញបានទេ។           
ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ០៧:៤៧ | ០ មតិ | ៩២ ដង

រាជធានីភ្នំពេញ៖  ជនជាតិចិននិងវៀតណាមប្រុសស្រី៩៣នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នាវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់ ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។ ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានត្រួតពិនិត្យលើជនជាតិវៀតណាម និងចិនជាច្រើននាក់ប៉ុន្តែជាលទ្ធផលរកឃើញមានតែ៩៣នាក់ដែលខុសច្បាប់ ក្នុងនោះមានចិនដីគោក៥១នាក់ ស្រីម្នាក់ និងវៀតណាម៤២នាក់ ស្រី៦នាក់ ដែលពួកគេគ្មានលិខិតឆ្លងដែន និងច្បាប់អនុញ្ញាតិការងារត្រឹមត្រូវ ដូច្នេះពួកគេត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ។ លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបញ្ជាក់អោយដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ នៅពេលខាងមុខ ៕                                               
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ១១:០៣ | ០ មតិ | ១៣៧ ដង

ខេត្តកណ្តាល ៖  យុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបខ្លួនជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ក្នុងល្បឿនលឿន ជ្រុលបុកគូទរ៉ឺម៉កកង់បី១គ្រឿង ក្នុងចំណោម៣គ្រឿងចតស៊ីចំណីផ្លូវ នៅចំណុចផ្លូវលេខ២១B ភូមិភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៧ ។ យុវជនរងគ្រោះមានឈ្មោះអីុវ សុខហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នរស់នៅភូមិ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ មៃ ស៊ីម អាយុ៣៥ឆ្នាំ មុខរបរលក់ដូរនៅចំណុចកន្លែងកើតហេតុ បានរៀបរាប់ថា មុនកើតហេតុមានបុរស៣នាក់ ជិះម៉ូតូរ៉ឺម៉ក់កង់បី៣គ្រេឿង បានជិះមកឈប់តម្រៀបគ្នាចូលមកចាក់សាំងកន្លែងគាត់ដោយឈប់ឡយគូទរ៉ឺម៉កចេញមកលើផ្លូវ ។ លុះមិនបានប៉ុន្មាននាទីផង ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាលហុងដាឌ្រ៊ីមសេ១២៥ ជិះតែម្នាក់ឯងដោយមិនមានពាក់អាវ បានជិះមកបុកគូទរ៉ឺម៉ក១គ្រឿងក្នុងចំណោម៣គ្រឿងដែលឡយចេញ ពីចំហៀងពេញទំហឹង បណ្តាលអោយបោកផ្ទប់នឹងរ៉ឺម៉កកង់៣រងរបួសបែកឈាមជាច្រើនកន្លែង ហើយត្រូវដាច់ខ្យល់ស្លាប់មួយរំពេចតែម្តង ។  ក្រោយកើតហេតុរ៉ឺម៉កកង់៣ទាំង៣គ្រឿងបាននាំគ្នាជិះរត់គេចបាត់ស្រមោល ។ ដោយឡែកសព និងម៉ូតូជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិមកទទួលយកទៅកាន់លំនៅឋានផងដែរ ។ សូមបញ្ជាក់ថា ក្រោយពេលសពត្រូវបានបងប្អូនដឹកយកទៅផ្ទះ សមត្ថកិច្ចទើបតែមកដល់កន្លែងកើតហេតុ ទើបសមត្ថកិច្ចបន្តទៅលំនៅឋានជនរងគ្រោះដើម្បីពិនិត្យវិច្ច័យទៅលើសព ហើយឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែនទើបសម្រេចប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕                                
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ១០:២២ | ០ មតិ | ៩៦ ដង

រាជធានីភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តហាយឡែនឌ័របើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តកាមរីហាយព្រឺតបើកបុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យដាច់កាឡែកង់មុខរងការខូចខាត ។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៤៦៨ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគឺ រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់និងមានប្រពន្ឋកូនតូចរួមដំណើជាមួយ ហើយបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាផងដែរ បានធ្វើដំណើតាមបណ្ដោយផ្លូវ៤៦៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចផ្លូវលេខ១៦៣ ក៏បានបើកឆ្លងផ្លូវ តែមិនមើលស្លាកសញ្ញាចរាចរណ៍ឲ្យប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តកាមរីហាយព្រឺត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2 O -2357 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើតាមបណ្ដោយផ្លូវ១៦៣ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនល្មន រួចក៏បុករថយន្តហាយឡែនឌ័រពីចហៀងក្បាលរថយន្តពេញទំហឹងបណ្ដាលឲ្យដាច់កាឡែកង់មុខផ្នែកខាងឆ្វេង ទៅមុខលេងរួច ។ ក្រោយកើតហេតុ ភាគីទាំងសងខាងបានចុះសម្របសម្រួលគ្នាអស់រយះពេលជាងមួយម៉ោងនៅតែមិនត្រូវរួវគ្នា ទើបទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងនេះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕                                                                                                             
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:៥០ | ០ មតិ | ១០៩ ដង

រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥មួយគ្រឿងបញ្ច្រាសទិសដៅចរាចរណ៍ទៅបុកម៉ូតូវីវ៉ាមួយគ្រឿងទៀតដែលបើកស្របទិសដៅចរាចរណ៍និងមានបំណងឆ្លងផ្លូវបណ្ដាលអោយរងរបួសខ្លួនឯងសន្លប់ស្ដូកស្ដឹងត្រូវបានរថយន្ដសង្គ្រោះរបស់ឃ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង០០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនគ្រោះមានឈ្មោះ មូន មិត្ត ភេទប្រុស អាយុ២០ឆ្នាំមុខរបរបុគ្គលិក ដេប៉ូលក់សាំងសូគីមុិច ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ រាជធានីភ្នពេញ ជាម្ចាស់ម៉ូតូឌ្រីមសង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1A-3285 រងរបួសធ្ងន់។ សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម្ចាស់ម៉ូតូឌ្រីមសង់សេ១២៥ជិះតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិច (បញ្ច្រាសទិសដៅចរាចរណ៍)ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូវីវ៉ាចំពីមុចពេញទំហឹងបណ្ដាលអោយរងរបួសសន្លប់ស្ដូកស្ដឹងខ្លួនឯង ចំណែកម្ចាស់ម៉ូតូវីវ៉ារងរបួសស្រាលគេចខ្លួនបាត់ដោយបន្សល់ម៉ូតូទុកនៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុកំលាំងសមត្ថកិច្ចមូលដ្ឋាលបានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកំលាំជំនាញចុះធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕                       
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:៤៥ | ០ មតិ | ១១៧ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩