MENU
ព័ត៌មានជាតិ
          រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ដឹកនាំដោយឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានចុះឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីរស់នៅ  និងធ្វើការខុសច្បាប់ ចំនួន ២៤នាក់ នៅភូមិគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីវេលា ម៉ោង ១៧ និង ០០នាទីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ។   ប្រតិបត្តិការចុះឃាត់ខ្លួនខាងលើធ្វើឡើង ក្រោមការឯកភាពពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ ។ ជាលទ្ធិផល សមត្ថកិច្ចអន្តោប្រវេសន៍រកឃើញជនជាតិវៀតណាម២៤នាក់ ក្នុងនោះស្រី ១២នាក់ ដែលពួកគេលួចលាក់ធ្វើការ និងស្នាក់នៅខុសច្បាប់​ នៅកម្ពុជា ហើយគ្មានលិខិតស្នាម ពាក់ព័ន្ធអ្វីទាំងអស់ ។
ថ្ងៃពុធ ទី០៦ មករា ២០១៦, ១៨:១០ | ០ មតិ | ២៦៤ ដង

ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី​ 06 ខែ មករា ឆ្នាំ 2016 អង្គការ  MGP បានសហការជាមួយរដ្ធបាលព្រៃឈើ បានបើកវគ្គបណ្តុះបណ្តាលមួយេនៅការិយាល័យរបស់អង្គការ MGP នៅភូមិទឹកធ្លាក់ ឃុំសំឡូតចាស់ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដល់ជនបង្គោលចំនួន13​ សហគមន៏ដែលមួយ សហគមន៏​យកមកមកបណ្តុះបណ្តាលចំនួន​ 02នាក់ដែលសរុបមានអ្នកចូលរួមទាំងអស់ចំនួន​ 26 នាក់​ ដោយប្រើរយះពេលមួយថៃ្ងពេញ។ វគ្គបណ្តុះបណ្តាល បង្ហាញពីការទប់ស្កាត់បទលើ្មសការកាប់បំផ្លាញព្រៃឈើ ដែលមាននៅក្នុងសហគមន៏និមួយៗ ហើយក្រោយពីទទួលវគ្គបណ្តុះបណ្តាលនេះ ជនបង្គោលទាំង 13​ សហគមន៏​នឹងយកទៅអនុវត្តន៏តាមសហគមន៏រៀងខ្លួនៗ។
ថ្ងៃពុធ ទី០៦ មករា ២០១៦, ១៦:១៩ | ០ មតិ | ២២៨ ដង

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញបទបញ្ជាថ្មីដោយបាន ជំរាបមកស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និង អធិការដ្ឋានក្រុង ខណ្ឌ ស្រុក អោយផ្អាកត្រួតពិនិត្យមួយរយៈលើលិខិតស្នាមយានយន្ត ដូចជា ៖ ប័ណ្ណបើកបរ ប័ណ្ណសំគាល់ទោចក្រយានយន្ត វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេស និង លិខិតធ្វើអាជីវកម្ម ចំពោះរថយន្តដឹកជញ្ជូន មួយរយះសិន រហូតដល់មានបទបញ្ជាជាថ្មី ។  សូមបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពី ការអនុវត្តច្បាប់ចរាចរណ៍ថ្មី នៃឆ្នាំ២០១៦ មានការប្រទាំងប្រទើសយ៉ាងខ្លាំងខ្លាជាមួយប្រជាពលរដ្ឋ ស្ទើរទូទាំងប្រទេស មិនថា នៅរាជធានី ឬ ខេត្ត ៕
ថ្ងៃពុធ ទី០៦ មករា ២០១៦, ១៥:៥២ | ០ មតិ | ១,៨៤៩ ដង

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៣នាក់ ជាមុខសញ្ញាកាច់.ក ម៉ូតូ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបាន ខណៈឆែកឆេររកឃើញមានសម្ភារៈសម្រាប់កាច.ក ម៉ូតូ​ នៅក្នុងខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចផ្លូវប៉េតុង ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២ និង ០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥ ។  ជនសង្ស័យទាំង២នាក់ខាងលើ ទី១មានឈ្មោះឡុង ឆយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ឈ្មោះយ៉េង គឹមស័រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ និងជនសង្ស័យដែលរត់គេចខ្លួន មានឈ្មោះ អាឡេឡឺ អាយុ១៨ឆ្នាំ មុខរបរ និងអាស័យដ្ឋានមិនពិតប្រាកដ ។  មន្ត្រីអាវុធហត្ថអោយដឹងថា មុនឈានដល់ការឃាត់ខ្លួន គឺកម្លាំងយើង បានចុះល្បាតពួនស្ទាក់ត្រៀមការពារ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានធម្មតា ។ ខណៈល្បាតមកដល់ចំណុចផ្លូវប៉េងតុងខាងលើស្រាប់ តែប្រទះឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស មើលទៅគួរអោយសង្ស័យទើបកម្លាំងសមត្ថកិច្ច ហៅអោយឈប់ដើម្បីធ្វើការសាកសួរនាំ ប៉ុន្តែភ្លាមៗនោះជនសង្ស័យម្នាក់ ឈ្មោះ ឡេឡឺ បានលោតចុះពីលើម៉ូតូ រួចរត់ដោយថ្មើរជើងបាត់ស្រមោលឈឹង ដោយឡែកជនសង្ស័យ២នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបានភ្លាមៗ និងធ្វើការឆែកឆេរខ្លួន ក៏រកឃើញមាន សម្ភារៈសម្រាប់ធ្វើសកម្មភាពកាច់ . ក​ ម៉ូតូមួយចំនួន ដូចជា សោរកាច់.ក ១  សោរលេខ៨ ចំនួន ១  និង ដែកសម្រាប់ឆ្កឹះចំនួន ១ផងដែរ ។  ក្រោយការឃាត់ខ្លួនជនសង្ស័យ ក៏ដូចជាវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធា នីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំបន្ថែម និងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវ ច្បាប់ ៕ លីហេង
ថ្ងៃពុធ ទី០៦ មករា ២០១៦, ១០:៥២ | ០ មតិ | ២៥៧ ដង

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ិស RX330  ក្នុងល្បឿន លឿន និងក្នុងស្ថានភាពស្រវឹងជោគជាំ បានបើករេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រលាយលូ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១6 នៅតាមបណ្តោ យ ផ្លូវលេខ ៧០ ( ផ្លូវឆ្ពោះទៅផ្សារទួលសង្កែ ) ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ នារីម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ិស  RX330  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-5767 បើកបរតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៧០ ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកក្នុងល្បឿនលឿន និងក្នុងសភាព ស្រវឹងជោគជាំ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលល្បឿនបើកធ្លាក់ចូលទៅក្នុងប្រលាយលូ បណ្តាលអោយរថយន្តត្រូវធ្លាក់ចូលក្នុងលូ មិនអាចបន្តដំណើរទៅមុខបាន ។ ភ្លាមៗ បន្ទាប់ពីកើតហេតុ នារីជា ម្ចាស់រថយន្តបានស្រវារត់ចុះពីលើរថយន្ត រួចទំនាក់ទំនងទៅគ្នីគ្នា អោយមកទទួលយកទៅបាត់ បន្សល់ទុកតែ រថយន្តនៅកន្លែងកើតហេតុ ។ ទោះជាយ៉ាងណាមិញ ក្រោយកើតហេតុ ប្រមាណជា កន្លះម៉ោង រថយន្តឡិចស៊ិសខាងលើ ត្រូវបានក្រុមគ្រួសារ របស់នារីជាម្ចាស់រថយន្ត យករថយន្តស្ទូចមកស្ទូចយកទៅលំនៅឋានវិញដោយខ្លួនឯង ។ ហើយក្នុងហេតុការណ៍ គ្រោះថ្នាក់ខាងលើនេះមិនបានបណ្តាលអោយមានមនុស្សណាម្នាក់រងរបួសឡើយ ជាពិសេសក៏មិនបណ្តាល អោយប៉ះពាល់ដល់សម្បត្តិរដ្ឋផងដែរ។ សូមបញ្ជាក់ថា​ ហេតុការណ៍ខាងលើនេះ កើតឡើងដោយសារនារីជាម្ចាស់រថយន្តបើកបរស្ថិតក្នុងស្ថានភាពស្រ វឹងជោគជាំ មិនអាចគ្រប់គ្រងខ្លួនឯងបាន និង ខ្វះការប្រុងប្រយ័ត្នខ្ពស់ ទើបបណ្តាលអោយមានរឿងហេតុ កើតឡើងតែម្តងទៅ ៕ លីហេង
ថ្ងៃពុធ ទី០៦ មករា ២០១៦, ០៨:៣១ | ០ មតិ | ៣៥៨ ដង

ភ្នំពេញ៖ នៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ មានបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតធ្វើឲ្យដួលផ្ទុបទៅនិងថ្នល់ហើយត្រូវបានរថយន្តកុងទីន័រ ដែលបើកបញ្ច្រាស់ទិសមកកិនបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ស្ថិតលើផ្លូវ៣៧១ ទល់មុខមជ្ឈមណ្ឌល មង្គលឧត្ដម នៅក្នុងក្រុម៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ សាច់ញាត្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហូ ហ៊ាប អាយុ៣៦ឆ្នាំ មុខងារជាអនុសេនីយ៌ត្រី ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌង្កោ ស្រុកកំណើតនៅភូមិផ្សារថ្មី ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញបុរសរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកXR ពណ៌ក្រហម ឆ្នូតស ពាក់ស្លាកលេខ ភ្នំពេញ 1T.3789 ទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវ៣៧១ ក្នុងល្បឿនលឿនល្មម ខណះមកដល់កន្លែងកើតហេតុក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស្កុបពី មិនចាំស្លាកលេខ ដែលជិះស្របទិសគ្នា ហើយបានដួលផ្ទុបទៅនិងថ្នល់ ខណះពេលនោះស្របពេលដែលរថយន្តកុងទីន័រមួយគ្រឿងដែលមិនចាំស្លាកលេខដូចគ្នា មកកិនបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។ដោយឡែករថយន្តបង្កនិងម៉ូតូស្កុបពីដែលជិះទាក់ដៃចង្កូតនោះ បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលភ្លាមពីកន្លែង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញ បានចុះមកធ្វើកោសល្យវិឆ្ឆ័យដោយឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាររថយន្តកិនបែកក្បាលហូរឈាមពិតប្រាកដមែន។ក្រោយមកសមត្ថកិច្ចបានប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំសាច់ញាត្តិមកទទួលយកទៅវិញ៕
ថ្ងៃពុធ ទី០៦ មករា ២០១៦, ០៨:២៦ | ០ មតិ | ៣៧៧ ដង

ភ្នំពេញ៖ក្រុមក្មេងស្ទាវ ប្រហែល១៥នាក់ ជិះម៉ូតូ៤ទៅ៥គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ជិត១០ដើម បាននាំគ្នាជិះម៉ូតូទៅ កាប់ម្ចាស់ហាងកាហ្វេ Honey Milk ស្ថិតនៅជាប់សាលាជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យដាច់សាច់ក្បាលទាំងដុំ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ។ ជុំិញករណីខាងលើនេះសមត្ថកិច្ចនៅ មិនទាន់ដឹងមូលហេតុ នៃការកាប់ប្រហារដ៏សាហាវបែបនេះទេ ប៉ុន្តែគឺជាជំហានដំបូងអាចកើតចេញពីរឿងគំនុំ។​ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ខណ:ជនរងគ្រោះជាម្ចាស់ហាង និងមិត្តភក្តិ ៤-៥ នាក់ កំពុងអង្គុយផឹកកាហ្វេ ស្រាប់តែក្រុមក្មេងស្ទាវ ជាង១០នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ជិះម៉ូតូមកកាប់ បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះ ជនរងគ្រោះមួយចំនួនបានរត់ទៅជាន់លើ នៅសល់តែម្តាយ ជនរងគ្រោះនៅខាងក្នុង ស្រាប់តែ ក្រុមបង្កបម្រុងកាប់ស្ត្រីជាម្តាយ ប៉ុន្តែ ក៏ត្រូវបានកូនប្រុសរងជំនួស និងជួយទើបដាច់សាច់ក្បាលកូនប្រុស យ៉ាងដូច្នេះតែម្តងទៅ ។ ក្រុមបង្កក៏បានកាប់ម៉ូតូ ខូចអស់៤គ្រឿង រួចហើយយកស្លាកលេខ២ទៅបាត់។​ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ ដើម្បីតាមស្រាវជ្រាវ តាមចាប់ជនបង្កទាំងនោះ៕
ថ្ងៃពុធ ទី០៦ មករា ២០១៦, ០៨:០៩ | ០ មតិ | ២៤៩ ដង

រាជធានីភ្នំពេញ ៖  នៅវេលាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថខណ្ឌ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលាក់បើកអាជីវកម្មហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង នៅចំណុចសំណង់មិនរៀបរយ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងការចុះបង្ក្រាបខាងលើនេះ អាជ្ញាធរបានធ្វើការដកហូត ទូហ្គេមបាញ់ត្រីចំនួន ១គ្រឿង , កង្ហារមួយ គ្រឿង , សៀវភៅកត់លុយប្រចាំថ្ងៃមួយក្បាល , កាម៉ារ៉ាសុវត្ថិភាព៦គ្រឿង និងធ្វើការឃាត់ខ្លួនបុរស ម្នាក់ ដែលជាអ្នកមើលការខុសត្រូវនៅទីតាំងខាងលើ ។ សូមបញ្ជាក់ថា ចំពោះការលួចលាក់បើកអាជីវកម្មហ្គេមបាញ់ត្រី នៅចំណុចទីតាំងសំណង់មិនរៀបរយ ខាងលើនេះ គឺជារឿងយៗ អាជ្ញាធរខណ្ឌមានជ័យ តែងតែចុះបង្ក្រាបយ៉ាងខ្លាំងខ្លា ផងដែរ ប៉ុន្តែផ្ទុយត្រឡប់មកវិញការបើកអាជីវកម្មនៅតែបន្តកើតមាន ដដែល ជាហេតុធ្វើអោយអាជ្ញាធរខណ្ឌ ក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតែធ្វើការបង្ក្រាបជាបន្តបន្ទាប់ មិនបណ្តែត បណ្តោយអោយប្រភេទហ្គេមបាញ់ត្រីខុសច្បាប់កើតមានជាដាច់ខាតក្នុងមូលដ្ឋានរបស់ខ្លួន មិនថា ម្ចាស់ អាជីវកម្ម​ មានបុណ្យសក្តិយស ធំប៉ុន្មាននោះទេ ។ ទើបរហូតមកទល់នឹងវេលាថ្ងៃខែឆ្នាំខាងលើ ដោយ ទទួលបានប្រភពច្បាស់ការណ៍ ថានៅមានការលួចលាក់បើកលេង ទើបអាជ្ញាធរចុះមកធ្វើការបង្ក្រាប បានជាក់ស្តែងតែម្តង ។ យ៉ាងណាក្តី បច្ចុប្បន្ន វត្ថុតាងទូហ្គេម ក៏ដូចជាឧបករណ៍ផ្សេងៗទៀត ត្រូវបានបញ្ចូនទៅរក្សាទុកនៅ សាលាខណ្ឌមានជ័យ រងចាំថ្ងៃវាយកម្ទេចចោល ។ ដោយឡែក បុរសជាអ្នកមើលការខុសត្រូវ ក៏ត្រូវ បញ្ចូនខ្លួនទៅកាន់សាលាខណ្ឌដើម្បីធ្វើការសាកសួរនាំបន្ថែមផងដែរ ៕ លីហេង
ថ្ងៃអង្គារ ទី០៥ មករា ២០១៦, ១៨:១៥ | ០ មតិ | ២៦០ ដង

រាជធានីភ្នំពេញ ៖ នៅវេលា​ម៉ោង​០២និង៣០នាទី​រសៀល ថ្ងៃទី​០៥ ខែមករា ឆ្នាំ២០១៦ កម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអម សាលាដំបូងរាជធានីភ្នំពេញលោកមាស ច័ន្ទពិសិដ្ឋ បានបន្តចុះត្រួតពិនិត្រការរស់នៅខុសច្បាប់របស់ ជនជាតិវៀតណាម នៅចំណុចផ្ទះជួល ( កោសជប់ ) ស្ថិតតាមបណ្តោយផ្លូវលេខ៨០ កែវនឹងផ្លូវព្រះមុនី វង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ២១នាក់ ក្នុងនោះ​ស្រី១៩​នាក់ ។       ​   មន្ត្រីនគរបាល បានថ្លែងអោយដឹងថា មុនឈានដល់ការចុះឃាត់ខ្លួន គឺ សមត្ថកិច្ច នៃនាយកដ្ឋាន ស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមបទបញ្ជារយ៉ាងតឹងរឹងពី ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានដាក់ការសង្ស័យលើទីតាំងកោសជប់ម៉ាស្សា ខាងលើថាមានជនជាតិវៀតណាមលួចរស់នៅដោយខុសច្បាប់ ។ ទើបរហូតមកទល់នឹងវេលាល្ងាច ថ្ងៃខែឆ្នាំដដែល ដោយមានការឯកភាពពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរ បាល បានដឹកនាំកម្លាំងចុះមកធ្វើការបង្ក្រាបបានជាក់ស្តែងតែម្តង ដោយបានរកឃើញជនជាតិវៀត ណាម ចំនួន ២១នាក់ ក្នុងនោះប្រុស២នាក់ សុទ្ធតែគ្មានលិខិតស្នាម ក៏ដូជជាឯកសារពាក់ព័ន្ធអ្វីទាំង អស់ ពោលគឺរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជាតែម្តង ។                 ក្រោយរកឃើញថា ពួកគេទាំង២១នាក់ គ្មានលិខិតស្នាមអ្វីហើយនោះ ពួកគេត្រូវបានឃាត់ខ្លួន ភ្លាមៗ យកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។ សូមបញ្ជាក់ថា ចំពោះជនឆ្លងដែនខុសច្បាប់ណាដែលមានតែលិខិតឆ្លងដែន តែជាលក្ខណៈទេសចរណ៍ ហើយគ្មានលិខិតអនុញ្ញាត្តិការងារត្រឹមត្រូវ ជននោះ នឹងត្រូវធ្វើការផាកពិន័យចំនួន ៥០ម៉ឺនរៀលចូលរដ្ឋ រួចរងចាំផុតទិដ្ឋការ ហើយធ្វើការបណ្តេញចេញ ។ ដោយឡែកចំពោះជនដែលគ្មានលិខិតស្នាមអ្វីទាំង អស់នោះ នឹងកសាងនីតិបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជាតែម្តង ៕
ថ្ងៃអង្គារ ទី០៥ មករា ២០១៦, ១៦:៣៦ | ០ មតិ | ២២៦ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩