MENU
ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖  ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងទៅកាន់អ្នកកាសែតក្នុងបន្ទប់បោះឆ្នោតថា”សន្លឹកឆ្នោត១សន្លឹកពលរដ្ឋមានសិទ្ធិស្មើគ្នា”។ការថ្លែងរបស់ឯកឧត្តមពេលដែលអញ្ជើគចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។ ឯកឧត្តកឹម សុខា បានថ្លែងថាលោកបានដើរតាមរាជធានីខេត្តចំនួន២៥ទូទាំងប្រទេសជួបជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយបានដឹងថាពួកគាត់បានអ្វីពិតប្រាកដ។ឯកឧត្តមបានលើកឡើងថាជាទូទៅការបោអឆ្នោតសម្រាប់អាណតិ្តនេះប្រសើរជាងអាណត្តិមុនៗ។នៅពេលដែលចូលក្នុងបការិយាល័យបោះឆ្នោតលេខ០៩៩៦អ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនបានចោមរោមថតរូបនិងថតវីដេអូ។ ឯកឧត្តមកឹម សុខាមិនបានថ្លែងលម្អិតទៅកាន់អ្នកកាសែតទេនៅពេលសួរថាបើឯកឧត្តមលើកឡើងបែបនេះគេអាចប្តឹង។ឯកឧត្តមបញ្ជាក់ថាគេចង់ប្តឹងអីប្តឹងទៅព្រោះប្រជាពលរដ្ឋមិនចង់បានតួកាចទេបងប្អូនគឺចង់បានតួស្លូត។អ្នកកាសែតប្រមាណ១០០នាក់បានសាកសួរនិងថតរូបប្រធានគណបក្សប្រឆាំងបន្ទាប់ពីបានថតរូបសម្តេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានៅសាលាគរុកោសល្យនិងវិក្រិត្យការខេត្តកណ្តាល។ឯកឧត្តមកឹម សុខាថ្លែងក្នុងប៉ុន្មានម៉ោងនៃការបោះឆ្នោតស្ថានការណ៍ជាមុនតែលោកថាមិនទាន់ដឹងច្បាស់ទេចាំមើលតទៅមុខទៀត។ សម្តេចតេជោហ៊ុនសែននិងភរិយាបានអញ្ជើគទៅបោះឆ្នោតកាលពីវេលាម៉ោងប្រមាណ៨ព្រឹកនៅការិយាល័យមួយក្នុងសាលាគរុកោលនិងវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។សម្តេច វិបុលសេនាភក្តីសាយ ឈុំប្រធានរដ្ឋព្រឹទ្ធសភាបោះឆ្នោតនៅការិយាល័យសាលាបឋមសិក្សាវត្តកោះ។ តែគជបបានបញ្ជាក់ថា បានចេញសេចក្ដីប្រកាសព័ត៌មាន លេខ ១៣៦ គឺគ.ជ.ប បានចេញលិខិតព្រមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំពោះការប្រើប្រាស់ប្រព័ន្ធអនឡាញ(online) ធ្វើការផ្សព្វផ្សាយវាយប្រហាទៅលើគណបក្សនយោបាយផ្សេងទៀត នៅថ្ងៃហាមឃាត់នៃការធ្វើសកម្មភាពឃោសនា។ ទោបីយ៉ាងណាលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះគ្រោងប្រកាសនៅវរលាម៉ោង៤ដោយ គ ជ ប នឹងប្រកាសក្នុងសន្និសីទកាសែតតែម្តង៕    
ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ១២:០៣ | ០ មតិ | ១៤១ ដង

ប្រទេសថៃ៖  កាលពីថ្ងៃទី០៣ខែមិថុនាម្សិលមិញ ការសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍ធម្មតាមួយ បាននាំដល់ការរកឃើញកាំភ្លើងវែង២៩ដើមនិងកាំភ្លើងយន្ត៤ដើម ជាមួយនឹងគ្រាប់បែកជាច្រើនគ្រាប់រួមទាំងគ្រាប់កាំភ្លើងរាប់ពាន់គ្រាប់នៅក្នុងរថយន្តpickup របស់នាយទាហានទ័ពអាកាសម្នាក់ នៅជិតព្រំដែនកម្ពុជា ។ នាយទាហានត្រូវបានចាប់ខ្លួនរីឯបុរសកម្ពុជាម្នាក់ដែលបានបើកកាត់ច្រកព្រំដែនសំដៅមកកាន់កន្លែងកើតហេតុក្នុងរថយន្តមួយកត្រូវបានចាប់ខ្លួនសួរចម្លើយ។ ហេតុនេះបានកើតឡើងនៅពេលរថយន្តមួយបាំងកន្លះស្លាកលេខទាហាននេះបានរអិលធ្លាក់ផ្លូវកាលពីព្រឹកថ្ងៃសៅរ៍ក្នុងពេលមេឃភ្លៀង។ ប្រជាជនមូលដ្ឋាននិងទាហាននៅជិតនោះបានប្រញាប់ទៅជួយអ្នកបើកដែលរងរបួសស្រាលតែពួកគេបានប្រទះឃើញកាំភ្លើងAK-47ចំនួន២៩ដើម កាំភ្លើងយន្ត៤ដើម គ្រាប់AK-47ជាងបួនពាន់គ្រាប់ គ្រាប់M79ចំនួន៥៣គ្រាប់ជាមួយនឹងកាំភ្លើងបាញ់។ ក្រោយការសាកសួរនាយទាហានរូបនេះមិនបានសារភាពហើយអាជ្ញាធរនៅមិនទាន់ដឹងថាអាវុធទាំងនេះត្រូវដឹកពីណាទៅណាទេ។ មេបញ្ជាការទ័ពម៉ារីននៅខេត្តត្រាតបាននិយាយថាជនកម្ពុជាដែលត្រូវបានចាប់ខ្លួនក៏ពាក់ព័ន្ធក្នុងករណីនេះហើយថាអាជ្ញាធរនៅបាងកកនឹងធ្វើការស៊ើបអង្កេតលម្អិតរឿងនេះ៕
ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ១១:៣៩ | ០ មតិ | ១៦៧ ដង

រាជធានីភ្នំពេញ៖  តាមការគ្រោងទុកសម្តេច ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានឹងអញ្ជើញទៅបោះឆ្នោតនៅសាលាវិក្រិត្យការនិងគរុកោសល្យខេត្តកណ្តាលនិងឯកឧត្តមកឹម សុខាប្រធានគណបក្សសង្រ្គោះជាតិនឹងអញ្ជើញទៅបោះសង្កាត់ចាក់អង្រែលើ។ យោងតាមគណបក្សសង្រ្គោះជាតិបានអះអាងថានៅវេលាម៉ោង ១០:00 នាទីព្រឹក ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងទៅបោះឆ្នោតនៅការិយាល័យ សាលាបឋមសិក្សាចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ស្របពេលជាមួយគ្នានេះដែរប្រជាពលរដ្ឋនៅរសៀលថ្ងៃទី៣ខែមិថុនានេះបានចាកចេញពីភ្នំពេញច្រើនកុះករដើម្បីធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃស្អែក នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ស្រ្តីម្នាក់មានឈ្មោះ សួង សារុន ស្រី៤៥ឆ្នាំមុខរបរកម្មករសំណង់នៅម្ដុំក្បែរផ្សារអីអន សង្កាត់ទន្លេបាសាក់ ខណ្ឌចឋមការមន រាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុក មេសាង ខេត្តព្រៃវែងបានប្រាប់អ្នកយកព័ត៍ថាដោយនៅរសៀលនេះនៅកន្លែងធ្វើការសំណង់អោយបានឈប់សំរាកចំនួន២ថ្ងៃដើម្បីទៅស្រុកកំណើតដើម្បីទៅបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នៅថ្ងៃស្អែកនេះហើយឆ្លៀតពេលទៅស្រុកកំណើតលេងម្ដាយនិងឱពុកដែលចាស់ជរាហើយក្នុងចិត្តគាត់ក៏មានអារម្មណ៍សប្បាយរីករាយផងដែរ ។ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានប្រាប់ថាដោយរសៀលនេះមានប្រជាពលរដ្ឋមកឈប់ចាំរថយន្តឈ្នួលច្រើនខុសប្លែកពីរាល់ថ្ងៃដោយប្រជាពលរដ្ឋម្នាក់ៗមកពីខេត្តឆ្ងាយៗនិងកម្មករសំណង់ដើម្បីឡើងរថយន្តឈ្នួលទៅស្រុកកំណើតហើយសមត្ថកិច្ចយើងក៏មកសម្រួលចរាចរណ៍ដើម្បីកុំអោយមានការកកស្ទះស្ទាក់ឬរថយន្តឈ្នួលឈប់ចាំមូ៉យខូចសណ្ដាប់ធ្នាប់តាមដងផ្លូវ ។
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១៧:៤៨ | ០ មតិ | ១៤០ ដង

ខេត្តបាត់ដំបង៖  អាជ្ញាធរនិងក្រុមគ្រូពេទ្យបាននិយាយនៅព្រឹកថ្ងៃទី៣ខែមិថុនាថាកាលពីវេលារសៀលថ្ងៃទី២ខែមិដុនាឆ្នាំ២០១៧ត្រូវថ្ងៃបញ្ចប់ការឃោសនាកុមារនិងមនុស្សចាស់បានពុលអាហារធ្ងន់និងស្រាលចំនួន៣៨នាក់ការសន្និដ្ឋានបឋមថាដោយបានហូបបាយដែលចែកមកពីហែគណបក្សប្រជាជនកម្ពុជា។ យោងតាមមន្ត្រីជំនាញកងរាជអាវុធហត្ថមូលដ្ឋានបានអោយដឹងថា កុមារនិងមនុស្សធំពេញវ័យសរុបចំនួន៣៨នាក់រស់នៅក្នុងភូមិជើងទិញនិងភូមិឆាយបាលង្គ័ ក្នុងឃុំធិបតី ស្រុងមោងឬស្សី ខេត្តបាត់ដំបងបានពុលអាហារក្រោយពីបានហូបបាយសាច់ជ្រូកចៀនដែលក្រុមការងារបានចែកពេលត្រឡប់មកពីហែរគណះបក្សវិញ ក្នុងនោះមានប្រជាពលរដ្ឋមួយចំនួនបានយករបបបាយកញ្ចប់នេះដោយផ្ទាល់និងមួយចំនួនទៀតបានយកទៅផ្ញើរកូននិងចៅហូបនៅឯផ្ទះទើបបណ្តាលពុលដល់កុមារថែមទៀតរហូតចំនួន១០នាក់។ ហេតុការខាងលើបានកើតឡើងនៅចន្លោះម៉ោងប្រហែល២និង០០នាទីរសៀលដល់អំឡុងម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ក្នុងចំណុចភូមិជើងទិញនិងភូមិឆាយបាលង្គ័ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ប្រភពព័ត៏មានបញ្ជក់ថា បាយសាច់ជ្រូកចៀនខាងលើបានចំអិនដោយគ្រួសារលោកជាល វៃ ជាមេភូមិជើងទិញ។បច្ចុប្បន្នជនរងគ្រោះទាំង៣៨នាក់ក្នុងនោះមានស្រ្តីចំនួន៤នាក់និងកុមារចំនួន១០នាក់ផងដែរកំពុងសម្រាកព្យាបាលបាលជម្ងឺនៅមន្ទីរបង្អែកស្រុកមោងឬស្សី ពេលនេះមន្ត្រីជំនាញកំពុងស្រាវជ្រាវបន្ថែមដើម្បីអោយបានដឹងពីប្រភពច្បាស់កាស់នៃការពុលនេះ៕
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១១:៥២ | ០ មតិ | ១២០ ដង

រាជធានីភ្នំពេញ៖   រថយន្តស្ទូចខ្នាតយក្សកិនម៉ូតូមួយគ្រឿងចូលក្រោមរថយន្តអូសប្រមាណជាង២០ម៉ែត្រទៅមុខលែងរួច បណ្តាលអោយបុរសម្នាក់ដែលជាម្ចាស់ម៉ូតូខ្ទេតចេញរងរបួសធ្ងន់តែមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតនោះទេ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង១០នាទីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧នៅតាមបណ្តោយវិថីហាយណូយ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រថយន្តស្ទូចប្រភេទយក្សធន់ធ្ងន់ម៉ាក Hyundia ស្លាកលេខ ភ្នំពេញ3A-5568 តៃកុងរថយន្តរត់គេចខ្ឡយនបាត់ស្រមោល។ ចំណែកម៉ូតូហុងដាឌ្រីម ២០១៣ដែលស្ថិតនៅខាងក្រោមរថយន្តនោះគឺមិនត្រូវបានឃើញស្លាកលេខនោះទេធ្វើដំណើរដោយបុរស២នាក់។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូហុងដាឌ្រីមខាងលើបើកបរដោយបរស២នាក់ក្នុងទិសដៅត្បូងទៅជើងឆ្លងចូលគន្លងផ្លូវម៉ូតូ ស្របពេលនោះគឺមានរថយន្តបង្កខាងលើមកពីក្រោយបើកស្របទិសគ្នា ពេលដល់កន្លែងកើតហេតុ ស្រាប់តែឃើញរថយន្តបង្កើនល្បឿនបណ្តាលអោយកិនម៉ូតូអូសប្រមាណជាង២០ម៉ែត្រ ចំណែកជនរងគ្រោះបានខ្ទាតចេញពីម៉ូតូបណ្តាលអោយរងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់ ចំណែករថយន្តទៅមុខលែងរួច តៃកុងរថយន្តបានដាក់មេព្រុចបាត់ស្រមោល។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកយកទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានធ្វើការវាស់វែងហើយយកទៅរក្សទុកបណ្តោះអសន្នដើម្បីអោយម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ៕
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ០៧:៥២ | ០ មតិ | ១១៨ ដង

រាជធានីភ្នំពេញ៖  លោកស្រី តែ ម៉ានីរ៉ុងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងក្នុងសន្និសីទកាសែតផ្សាយបិទការឃោសនាបោះឆ្នោតនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧នៅទីស្តីការគជបថាគិតមកដល់ថ្ងៃបិទការឃោសនាបោះឆ្នោត១៤ថ្ងៃគជបបានទទួលពាក្យបណ្តឹងសរុប៧៩ពាក្យបណ្តឹងនៅថ្នាំឃុំសង្កាត់រៀបចំការបោះឆ្នោត,ខេត្តរៀបចំការបោះឆ្នោតនិងគណៈកម្មាធិការជាជាតិរៀបចំការបោះឆ្នោត។ លោកស្រីបានលើកឡើងថាជាទូទៅសកម្មភាឃោសនាសម្រាប់អាណត្តិទី៤នៃការឃោសនាបោះឆ្នោតឃុំសង្កាត់បានលក្ខណៈល្អប្រសើរជាងអាណត្តិមុនៗព្រោះគណបក្សនយោបាយដែលបានចូលរួមការឃោសនាមានភាពចាស់ទំនយោបាយនិងមិនមានអំពើហិង្សាកើតឡើងនោះទេក្នុងកំឡុងឃោសនា១៤ថ្ងៃនេះ។ លោកស្រីបានលើកឡើងថាក្នុងចំណោមពាក្យបណ្តឹង៧៩ក្នុងនោះមាន៥៣ពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ។ពាក្យបណ្តឹង២០ជារបស់គណបក្សសង្រ្គោះជាតិ ១ពាក្យបណ្តឹងជារបស់គណបក្សហ៊្វុនស៊ិនប៉ុននិង៥ពាក្យជារបស់ប្រជាពលរដ្ឋ។ពាក្យបណ្តឹងនៅឃុំសង្កាត់រៀបចំការបោះឆ្នោតបាន៧៨បណ្តឹង ពាក្យបន្តដល់រាជធានីខេត្តរៀបចំការបោះឆ្នោតមាន១០បណ្តឹង១បណ្តឹងប្តឹងមកគណៈកម្មាធិការរាជធានីរៀបចំការបោះឆ្នោតផ្ទាល់និងមកដល់គជបចំណួន១បណ្តឹង។ លោកស្រីបានលើកឡើងថាជាទូទៅការឃោសនាបោះឆ្នោតឃុំសង្កាត់១៤ថ្ងៃព្រឹត្តទៅយ៉ាងល្អនិងបញ្ចប់ទៅដោយជោគជ័យ។គណបក្សទាំង១២មានភាពចាស់ទំខាងនយោបាយ មានសណ្តាប់ធ្នាប់ល្អ ចេះអត់ធ្មត់និងចេះអាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក គ្មានអំពើហិង្សាគួរឲ្យកត់សម្គាល់ទេ។មានការចូលរួមអាជ្ញាធរគ្រប់លំដាប់ដែលបានបញ្ចៀសរាល់ការវិវាទនានានិងតាមការវាយតម្លៃពីមតិជាតិនិងអន្តរជាតិថាល្អជាងពេលមុន។ យោងតាមសេចក្តីប្រកាសព័ត៌មាន គ ជ ប បានប្រកាសថាមនុស្ស២នាក់បានស្លាប់នៅពេលឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គជបជាផ្លូវការតែស្ថានភាពទូទៅក្នុងរយៈឃោសនា១៣ថ្ងៃនៅទូទាំងប្រទេសមិនមានអំពើហិង្សាកើតឡើងទេមានលក្ខណៈល្អប្រសើរ។ លោកហង្សពុទ្ធាអ្នកនាំពាក្យគជបបានលើកឡើងថាក្នុងថ្ងៃបញ្ចប់ការឃោសនានៅភ្នំពេញមានគណបក្សធំពីរបានហែក្បួនឃោសនាទ្រង់ទ្រាយធំគឺគណប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។តែនៅតាមខេត្តនានាមានគណបក្សហែរដែរតែមិនហែរគ្រប់បក្សដែលបានចុះឈ្មោះ១២បក្សនោះទេ។ លោកស្រីបានថ្លែងបានអ្នកចុះឈ្មោះប្រមាណ៨០%ទៅបោះឆ្នោតនិងបានពលករចំណាកស្រុកមិនអាចបោះឆ្នោតបានទេ។ក្នុងមានអ្នកមិនមានអត្តសញ្ញាណប័ណ្ណរលិខិតបញ្ជាក់ព្រោះការបញ្ជាក់ទាន់ពេលទេ។លោកស្រីបានអះអាងថាមានមានអ្នកអត្តសញ្ញាណប័ណ្ណឬលិខិតចំណួន៣២ម៉ឺនាក់ក្នុងនោះមានចំនួន៨ម៉ឺននាក់បានទទួលបានលិខិត។ លោកខៀវផល្លាប្រធាននាយកដ្ឋានច្បាប់និងដោះស្រាយវិវាទនៃគជបបានបញ្ជក់ថាមានបណ្តឹងចំនួន៧៨ដែលភាគច្រើនមិនបានគោរពតាមផែនការរបស់ខ្លួនចំពោះកម្មវិធីរបស់ខ្លួន។គណបក្សមួយចំនួនបានចេញធ្វើសកម្មភាពខុសតាមការកំណត់បានធ្វើឲ្យគណបក្សមួយទៀតឃើញក៍បានប្តឹងហើយចំពោះបញ្ហានេះមានប្រហែល៦០%។ សូមបញ្ជាក់ថាគជបនៅថ្ងៃទី១ខែមិថុនា បានសេចក្តីបំភ្លឺមួយរបស់ខ្លួនបន្ទាប់មានការផ្សាយពីជំនួបទូត៣ប្រទេសជាមួយគជបកាលពីពេលថ្មីនេះថាមិនមែនទូត៣អាមេរិក ជប៉ុននិងសភាពអឺរ៉ុបស្នើ ឲ្យមានការចេញលទ្ធលផលបោះឆ្នោតនៅថ្ងៃទី៤មិថុនាទេគឺទូត៣ប្រទេសនេះស្នើពន្យល ពីនី តិវិធីក្នុងការប្រកាសលទ្ធផលបោះឆ្នោតទេ។ គជបបានបញ្ជាក់ថា "គ្មានការស្នើឲ្យមានការស្នើប្រកាសលទ្ធផលនៅថ្ងៃបោះឆ្នោតទេ"។គជបបានលើកឡើងថាដោយបំភ្លឺថាទូតទាំងបីប្រទេសគឺអាមេរិក ជប៉ុន និងសហភាពអឺរ៉ុបស្នើគជបពន្យល់ពីនីតិវិធីប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់។៕                                                                                    
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ០៧:២៥ | ០ មតិ | ៩៨ ដង

រាជធានីភ្នំពេញ៖  វិរៈនារី ស៊ន សៀវមី កីឡការិនីឆ្មើមនៃ កីឡាតេក្វាន់ដូកម្ពុជា ដែលជាកីឡាការិនីមួយរូបដំបូងគេដែលដណ្តើមបានមេដាយមាសពីការប្រកួត Asian ហ្គេម នៅកូរ៉េ កាលពីឆ្នាំ២០១៤នោះ មានមហិច្ចតាខ្ពស់ចង់បានតំណែងមេដាយមាសស៊ីហ្គេមសម្រាប់ឆ្នំានេះក្រោយពីមានការប្រកួតកម្ដៅសាច់ដុំដ៍ធំ នៅចុងខែមិថុនា នេះ មុនស៊ីហ្គេមម៉ាឡេស៊ីចាប់ផ្ដើម។ បើទោះបី គ្រូពេទ្យកូរ៉េបានចេញវិជ្ជបញ្ជាមិនអនុញ្ញាតរូបនាង បន្តការហ្វឹកហាត់ ឬប្រកួតទៀតបាន ដោយសាររតែជង្គងរបស់នាងមានរបួស គឺត្រូវសម្រាក់ព្យាបាលសិន យ៉ាងណាក្ដី មហិច្ឆតា ក្នុងការដណ្ដើមមេដាយមកជូនជាតិ របស់កីឡាការិនីរូបនេះ បន្តប្រកួតព្រោះឆ្នាំនេះនាង មានការប្រកួតច្រើន ដូចជា ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩នាថ្ងៃទី១៩ដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី និងការប្រកួតជ្រើសរើសជើងឯកពិពភលោក នៅប្រទេសកូរ៉េ នាថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នេះជាដើម ។ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ដែលមានជំនឿចិត្តខ្ពស់ និង គាំទ្រលើការសំរេចចិត្តរបស់ ស៊ន សៀវម៉ីនោះ បានមានប្រសាសន៍ថា សៀវម៉ី អាចធ្វើបាន នាងពិតជាអាច ព្រោះនៅក្នុងស្រុកខ្មែរ មានតែនាងទេ ដែលសមត្ថភាពខ្ពស់ ។ លោកបន្តថា   “ឆ្លងកាត់ការប្រកួតពិភពលោក នៅប្រទេសកូរ៉េលើកនេះ វានឹងបន្ថែមបទពិសោធន៍ដល់កីឡាការិនី ស៊ន សៀវមី បូករួមនឹងការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ពីកីឡាការិនីផ្ទាល់ផងនោះ ការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី សៀវមី អាចការពារតំណែងមេដាយមាសបាន។  ការប្រកួតពិភពលោកនៅប្រទេសកូរ៉េនៅ ចុងខែមិថុនានេះ សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា និងបញ្ជូនកីឡាករ៣រូប និងកីឡាការិនី៣រូប ទៅចូលរួមប្រកួត”។ ជាមួយគ្នានេះដែរ ស៊ន សៀវម៉ី ក៍បាននិយាយដែរថា ហ្គេមសំខាន់ៗនេះបានជំរុញឲ្យខ្ញុំព្យាយាមហ្វឹកហាត់ធ្វេរដង ដើម្បីស្វែងររកជ័យជម្នះមកជូនប្រទេសជិតនិងខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងខ្ញុំផ្ទាល់។ ថ្វីត្បិតការហ្វឹកហាត់គឺត្រៀមទៅស៊ីហ្គេមក៍ពិតមែន ប៉ុន្តែការប្រកួតពិភពលោក ក៍សំខាន់ដែរសម្រាប់រូបនាង ពីព្រោះការប្រកួតពិភពលោក វាប្រជុំដោយកីឡាការិនីខ្លាំងៗមានផ្តល់បទពិសោធន៍ល្អច្រើនផ្ទុយទៅវិញ ការប្រកួតជើងឯកពិពភលោកគឺជារឿងល្អសម្រាប់រូបនាងត្រៀមលក្ខណៈប្រកួតដណ្តើមមេដាយណៅកីឡាស៊ីហ្គេមលើលទី២៩។ គួររំលឹកថា កីឡាការិនីស៊ន សៀវម៉ី ធ្លាប់ដណ្តើមបានមេដាយពីការប្រកួតនៅលើកឆាកអន្តរជាតិធំៗដូចជាមេដាយមាស ប្រាក់ និងសំរឹទ្ធិសរុបចំនួន៧គ្រឿង ក្នុងនាងក៏ធ្លាប់បានចូលរួមការប្រកួតកីឡាអូឡាំពិកនៅប្រទេរុស្សីកាលពីឆ្នាំ២០១៥ ដោយសមត្ថមភាពក្រោយពីនាងឆ្លងផុតវគ្គជម្រុះដោយជោគជ័យ ប៉ុន្តែនាងបានចាញ់ដៃគូរបស់ខ្លួនក្នុងវគ្គជម្រុះកីឡាអូឡាំពិកក្នុងជុំទី១៕ដោយ បូរិន                        
ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១៦:០៤ | ០ មតិ | ១០៧ ដង

រាជាធានីភ្នំពេញ៖  មូលនិធី KMH Foundation  បានបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់មានឈ្មោះថា  KMH Children’s Day ដោយមានកុមារជាង៣០០ នាក់បានចូលរួមដែលបែកចែកលេងទៅតាមអាយុ។ លោក កាំង សេន ដែលជាអ្នកបង្កើតការប្រកួតនេះបានថ្លែងថា ពិធីនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ISI Group ដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៧ និងខួបទី ១៦ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២ មិថុនា ឆ្នាំ២០១៧នេះ។កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅលើទីលាន KMH Park ដោយមានការចូលរួមដោយក្រុមកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម ១៥ ឆ្នាំ ក្រុមកីឡាករកុមារ KMH Academy U14, U16 និងU17 ក្រុម ISF U14 និង We Are One U17 រួមជាមួយនឹងក្រុមកុមារមកពីអង្គការមូលនិធិកុមារកម្ពុជា សរុបជាង ៣០០ នាក់។ លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍ KMH Children’s Day នេះ ត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្តល់ឱកាសដល់កីឡាករវ័យក្មេងទាំងអស់ បានបង្ហាញនូវទេពកោសល្យ និងសមត្ថភាពដែលខ្លួនបានប្រឹងប្រែងហ្វឹកហាត់ តាមរយៈការលេងកីឡាបាល់ទាត់។ កម្មវិធីនេះ ក៏មានគោលបំណងជំរុញលើកទឹកចិត្តដល់កុមារកម្ពុជាទាំងអស់ឲ្យចូលរួមស្វែងរកសិទ្ធិរបស់ពួកគេក្នុងការទទួលបានការអប់រំផ្នែកកីឡា បន្ថែមពីលើសិទ្ធិផ្សេងៗទៀតដែលពួកគេនឹងទទួលបាន ព្រមទាំងចង់បំផុសនូវស្មារតីស្រឡាញ់កីឡាបាល់ទាត់កម្ពុជា ដោយមូលហេតុនេះ កីឡាករមិនត្រឹមតែនាំមកនូវសុខភាពប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្កើតឲ្យមានសាមគ្គីភាព និងការចេះជួយគ្នាទៅវិញទៅមកផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយសេចក្តីសោមនស្សរីករាយ ខណៈដែលក៏មានឧបត្ថម្ភនូវសម្ភារសិក្សា និងអាហារសម្រន់នានាជូនដល់ប្អូនៗកុមារទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ពីសំណាក់ក្រុមហ៊ុន ISI Steel ក្រុមហ៊ុន Pisnoka កាហ្វេ Brown និងសាប៊ូ ក្លិន Klen៕ដោយ បូរិន                                                                                                                                                                          
ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១៥:៥៦ | ០ មតិ | ៨១ ដង

រាជធានីភ្នំពេញ៖  បុរសបែកថ្នាំម្នាក់ទំនងទើបសេពថ្នាំញៀនរួច វង្វេងស្មារតី រត់ឡើងលើដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ ចំណុចភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៣ និង០០នាទីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋានដើម្បីសាកសួរនាំ ។ បុរសខាងលើមានឈ្មោះ សុខ មោគ អាយុ២៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបញ្ជាក់ថា នៅវេលាខាងលើគេសង្គេតឃើញបុរសបែកថ្នាំខាងលើ មិនថាមកពីណា បានរត់មកឡើងលើដំបូលផ្ទះពលរដ្ឋ ដែលមានកម្ពស់ជាង៥ម៉ែត្រ ទាំងសភាពភ័យស្លន់ស្លោរ និងបែកឈើសជោគខ្លួន រួមទាំងស្រែកហៅអោយគេឯងជួយ ។ភ្លាមប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ពិសេសម្ចាស់ផ្ទះបានស្រែកប្រាប់អោយរូបគេចុះមកខាងក្រោមវិញ ដើម្បីនិយាយគ្នា តែគេមិនព្រមចុះឡើយ ទើបប្រជាពលរដ្ឋរាយការណ៍ជូន សមត្ថកិច្ចអោយចុះអន្តគមន៍ដល់ទីតាំងខាងលើ ។ ពេលឃើញ សមត្ថកិច្ចទៅដល់ ជនបែកថ្នាំរូបនោះ ក៏បានចុះពីដំបូលផ្ទះពលរដ្ឋតាមសម្រួល ហើយឡើងជិះម៉ូតូទៅកាន់ប៉ុស្តិ៍នគរបាលមូលដ្ឋានជាមួយ សមត្ថកិច្ចតាមសម្រួល ។ ចំពោះមុខ សមត្ថកិច្ច រូបគេបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនរត់ឡើងលើផ្ទះពលរដ្ឋ គឺដោយសារមានមនុស្សមួយក្រុមធំ ប្រដាប់ដោយដំបង បានជិះម៉ូតូដេញខ្លួនតាំងពីចំណុចផ្សារនាគមាស រហូតមកដល់ចំណុចខាងលើ អស់ផ្លូវរត់ទើបខ្លួនសម្រេចឡើងលើផ្ទះពលរដ្ឋ ដើម្បីគេចផុតពីការដេញវាយ ។ ដោយឡែកប្រភពពីប្រជាពលរដ្ឋវិញ អះអាងថា មិនមានឃើញនណារដេញវាយរូបគេឡើយ គឺឃើញតែគេម្នាក់ឯងរត់ឡើងតែម្នាក់ ។ យ៉ាងណាមិញបច្ចុប្បន្នរូបគេត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ក្រោយសមត្ថកិច្ចពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួន ៕                       
ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១៤:៤៨ | ០ មតិ | ១២៨ ដង

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក​ Delfin Lorenzana កាលពីថ្ងៃទី​១ខែមិថុនា បានប្រកាសឲ្យដឹងថា ទាហាន ១០នាក់ស្លាប់និង​៨នាក់រងរបួសនៅក្នុងហេតុ​ការវាយ​ប្រហារច្រឡំ​ពីលើដែនអាកាស​ ដោយស្មានថាជាក្រុមភែរវកម្ម​ IS ស្ថិតនៅទីក្រុង ម៉ារ៉ាវី​កោះមីនដាណាវ ភាគខាងត្បូងប្រទេសនេះ។ មានប្រសាស្ត្រទៅកាន់ក្រុមអ្នកសារព័ត៌មាន​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ Delfin Lorenzana បានលើកឡើងថា​នេះជា សោកនាដកម្ម ដោយសារតែ កិច្ចសហប្រតិប្តិវាយប្រហារមិនស៊ីសង្វាក់គ្នា​រវាងកម្លាំងថ្មើជើង និងកម្លាំងទាហានអាកាស​។​ លោកបន្តទៀត នឹងផ្អាកការវាយប្រហារតាមដែនអាកាស​ដោយសារតែក្រុមភេរវកម្ម បម្លាសទី ជារៀងរហូត។ សង្គ្រាមវាយប្រហារក្រុមភេរវកម្ម​កើតឡើងតាំងពីរសៀលថ្ងៃទី​២៣ខែឧសភា​ ក្រោយពេលកម្លាំងទាហានហ្វីលីពីនបានបើកការវាយប្រហារទៅលើទីតាំង លាក់ខ្លួនរបស់មេដឹកនា Hapilon  ដែលជាមេដឹកនាំក្រុម អាប៊ូសាយាហ្វ និងជាមេដឹកនាំក្រុម​ IS នៅប្រទេសហ្វីលីពីន។​ មេដឹកនាំក្រុមភេរវកម្មខាងលើត្រូវបានអាមេរិកប្រកាស ផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារដល់បុគ្គលណាមួយដែលបានប្រាប់ពីទីតាំងឈានដល់ការចាប់ខ្លួនឬសម្លាប់។ ការវាយប្រហារច្រឡំរបស់កម្លាំងទាហានហ្វីលីពីនបានបង្ហាញយ៉ាងច្បាស់ពីភាពទន់ខ្សោយ នៅក្នុងយុទ្ធសាស្ត្រ​ វាយប្រហារកម្ចាត់ក្រុមភេរវកម្ម ។ ចំណុចទាំងនោះហើយធ្វើឲ្យក្រុមភេរវកម្មមានឧកាស ដណ្តើម ទីតាំងគ្រប់គ្រង ពង្រីកទឹកដីនៅទីនោះ៕  
ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១២:១២ | ០ មតិ | ១១៤ ដង

រាជធានីភ្នំពេញ៖  ស្ទើរមិនគួរឲ្យជឿដែលអ្នកនាងសុខ សោម៉ាវត្តីកាន់តែបង្កើនភាពសិ្នតខ្លាំងឡើងៗជាមួយលោកលីវ៉ាហេតគ្រាដែលពួកគេអះអាងថាជាមិត្តភាពចំពោះការចោទសួររបស់សារព័ត៌មានទាំងឡាយកន្លងមក។ប៉ុន្តែក្រៅភ្នែកមហាជនស្រីស្អាតប្រុសស្អាតមួយគូនេះផ្អិបជិតកាយគ្នាយ៉ាងកប់តែម្តងក្នុងភាពផ្អែមល្ហែមដូចគូស្នេហ៍។ បើទោះពួកគេមានការប្រកែកមិនទាន់ហ៊ានប្រកាសថាជាគូស្នេហ៍មួយរយភាពរយនៅឡើយបែបណាប៉ុន្តែកាយវិការប្រកៀកគ្នារវាងពួកគេទាំងពីរនេះហាក់បង្ហាញថាអ្នកមេម៉ាយសុខ សោម៉ាវត្តីពិតជាបើកភ្លើងខៀវឲ្យវ៉ាហេតចូលមកពិសោធន៍ស្នេហ៍ហើយដោយយោងលើភាពជិតដិតរបស់តារារូបនេះ។ក្នុងនោះគេសង្កេតឃើញថាសុខសោម៉ាវត្តីបានថែមទាំងបង្ហោះនូវភាពភាពហែលទឹកលេងជាមួយគ្នារូបបង្ហោះបទចម្រៀងនៅក្នុងឡានបទបែបមនោសញ្ចេតនាដែលបង្កប់អត្ថន័យស្នេហ៍រហូតអ្នកគាំទ្រអាចលើកឡើងថាអ្នកទាំងពីរពិតជាស្រឡាញ់គ្នាហើយបានជាដល់ថា្នក់ទៅណាមកណាជាមួយគ្នាបេះមិនចេញ។ជាពិសេសមិត្តៗយុវវ័យដែលស្រឡាញ់តួទាំងពីរនេះសុទ្ឋតែអះអាងប្រហែលគ្នាថាពិតជាសាកសមណាស់ទាំងវ័យក៍ក្មេងៗដូចគ្នាទោះជាសោម៉ាវត្តីមេម៉ាយកូនមួយតែមើលអឹមអៀនដូចក្រមុំបានប្រុសស្អាតវ៉ាហេតចូលកៀកបែបនេះ។ សុខ សោម៉ាវត្តីធ្លាប់អះអាងថាពួកគេគ្រាន់តែជាមិត្តអត់ទាន់គិតដល់ចំនុចណានោះទេក្រោយពីបានថតរឿងជាមួយគ្នាបាន១ខែមកគឺមានការយល់ចិត្តថ្លើមគ្នាច្រើនតែម្តង។យ៉ាងណាយើងទាំងពីរមិនទាន់ហ៊ាននិយាយថាថ្ងៃក្រោយបែបណានោះទេដោយយើងនៅតែរាប់រកគ្នាហើយទៅណាមកណាក៍ជាមួយគ្នាជារឿងធម្មតាប៉ុណ្ណោះបើកន្លងមកនាងក៍មានមិត្តភក្តិប្រុសៗដែរទាំងនោះឬជាសង្សារនាងដែរ។ ចំណែកលោកលី វ៉ាហេតក៍ធ្លាប់ប្រាប់ថាទៅថ្ងៃខាងមុខចំណងមិត្តភាពបែបណាដែរព្រោះពេលនេះលោកយល់ថាសុខ សោម៉ាវត្តីជាមនុស្សល្អស្លូតបូតពូកែចេះតស៊ូការងារអត់ធ្មត់ណាស់។ថ្ងៃក្រោយជារឿងថ្ងៃក្រោយលោកមិនហ៊ានបញ្ចេញយោបល់ថាអាចជាគូស្នេហ៍ឬអនាគតជាភរិយាអីនោះអត់ហ៊ាននិយាយមុននោះទេនេះជារឿងផ្លូវចិត្តព្រោះជាការគោរពសិទ្ឋិមនុស្សស្រី។                                                                          
ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ០៨:៥៣ | ០ មតិ | ១១៣ ដង

រាជធានីភ្នំពេញ៖   គណបក្សសង្រ្គោះជាតិបានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាការហែក្បួនឃោសនាថ្ងៃបញ្ចប់យុទ្ធនាការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ស្អែកមានអ្នកចូលរួមចំនួន៧ម៉ឺននៅក្នុងទីក្រុងភ្នំពេញដឹកនាំដោយឯកឧត្តមកឹម សុខាប្រធានគណបក្សពេលរសៀល។ចំណែកគណបក្សប្រជាជនកម្ពុជាវិញបានអះអាងថាការហែក្បួនចុងបញ្ចប់នឹងមានអ្នកចូលរួមប្រមាណ១៥ម៉ឺនដឹកនាំដោយសម្តេចហ៊ុនសែនប្រធានបក្ស។ លោកហង្ស ពុទ្ធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់អ្នកសារព័ត៌មានថាគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យសូមអាជ្ញាធរនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្រុងភ្នំពេញថានឹងមានការហែក្បួនមានអ្នកចូលរួម១៥ម៉ឺននាក់និងគណបក្សសង្រ្គោះជាតិបានសូមហែថ្ងៃទី២ខែមិថុនាដែរមានអ្នកចូល៧ម៉ឺននាក់។ លោកហង្សពុទ្ធាបានលើកឡើងថាគណបក្សធំទាំងពីរហែក្បួនឃោសនាធំនៅថ្ងៃបញ្ចប់មានពេលវេលាខុសគ្នាដោយគណបក្សប្រជាជនកម្ពុជាហែពេលព្រឹកនិងគណបក្សសង្រ្គោះជាតិហែពេលរសៀលបើមិនដូច្នេះទេអាចប៉ះទង្គិចគ្នានិងមានភាពស្ទះចរាចរណ៍ព្រោះអ្នកចូលរួមមានច្រើនរាប់ម៉ឺនអ្នក។ ឯកឧត្តមកឹមសុខាបានសរសេរលើកបណ្តាញសង្គមហ្វេសប៊ុកថា៖ក្នុងដំណើរយុទ្ធនាការឃោសនាបោះឆ្នោត នៅតំបន់ភូមិភាគឦសាន(មណ្ឌលគិរី រតនគិរី ស្ទឹង ត្រែង ក្រចេះ) ជាតំបន់សម្បូរទៅដោយធនធានធម្មជាតិខ្មែរ ខ្ញុំហាក់បីដូចជា មានការងាយ ស្រួលក្នុងការឃោសនា ព្រោះប្រជាពលរដ្ឋនៅទីនោះ លោកបានឃើញ បានដឹង បានឮ ផ្ទាល់ ហើយ ពីបញ្ហា បាត់បង់ធនធានធម្មជាតិ នៅក្នុងមូលដ្ឋានរបស់គាត់។ ឯកឧត្តមបញ្ជាក់ថា៖គាត់បានបញ្ជាក់ប្រាប់ខ្ញុំថា “បើមិនដូរ មានតែទុកឲ្យគេបំផ្លាញធនធានធម្មជាតិ របស់គាត់ត ទៅទៀត ហើយដូរមកបោះឲ្យសង្គ្រោះជាតិ ព្រោះពួកគាត់សង្ឃឹមថា មានតែសង្គ្រោះជាតិទេ ដែលមានកម្លាំងគ្រប់គ្រាន់ អាចការពារផលប្រយោជន៍ពួកគាត់បាន នៅពេលឈ្នះឆ្នោត”។ តាមការបញ្ជាក់របស់គណបក្សសង្រ្គោះជាតិបានលើកឡើងថាការជួបជមគ្នានៅវេលាម៉ោង៧ព្រឹកនៅវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វាដោយមានការប្រគុំដន្រ្តីនិងនៅពេលរសៀលចាប់ផ្តើមហែចេញតាមគោលដៅកំណត់ដឹកនាំដោយឯកឧត្តមកឹម សុខាប្រធានគណបក្ស។ ចំណែកគណបក្សប្រជាជនកម្ពុជាវិញបានប្រកាសថាក្បួននឹងត្រូវជួបជុំគ្នានៅផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោមទីដែលសម្តេចតេជោហ៊ុនសែនគ្រោងជួបអ្នកគាំទ្រនៅទីនោះមុនចេញដើរ។តាមការគ្រោងទុកក្បួនមានប្រវែងប្រមាណ៣គីឡួម៉ែត្រចេញតាមផ្លូវព្រះមុន្នីវង្សទៅតាមចំណុចផ្សេងៗនិងបញ្ចប់នៅរវង់មូលចោមចៅ។ សម្តេចតេជោហ៊ុនសែនសូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជ្រាបថា ការបោះឆ្នោតនៅថ្ងៃទី ៤ មិថុនា ខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ មិនមែនជាការបោះឆ្នោតថ្នាក់ជាតិទេ។ សូមបង ប្អូនកុំយល់ច្រឡំ។ តាមការសង្កេតគណបក្សនយោបាយខ្លះមិនទាន់ហ៊ានបង្ហាញមុខបេក្ខជនឈរឈ្មោះអោយប្រជាជនបាន ស្គាល់នៅឡើយ ហើយបេក្ខជនរបស់គណបក្សនយោបាយ ខ្លះក៏បានបោះបង់ ចោល បក្សទៅចូល រួមជាមួយបក្សនយោបាយផ្សេងរួចទៅហើយ។បើបងប្អូនមិនស្គាល់បេក្ខជនឈរឈ្មោះ តើបងប្អូនបោះឆ្នោតជូនរបៀបណា? ព្រោះអ្នកទាំង នេះត្រូវនៅ ជាមួយបងប្អូនរយះពេល៥ឆ្នាំប្រសិនគេជាប់ឆ្នោត។ សម្តេចបានសរសេរលើបណ្តាញសង្គមហ្វេសយើងសង្ឃឹមថាគណបក្សនយោបាយទាំងអស់នឹងបង្ហាញមុខបេក្ខជនឈរឈ្មោះ អោយប្រជាជនបានស្គាល់ ដើម្បីងាយស្រួលដល់ការសម្រេចចិត្តរបស់ប្រជាជនក្នុងការបោះឆ្នោតជូន។ គណបក្សប្រជាជនកម្ពុជា បានបង្ហាញមុខបេក្ខជនបេក្ខនារី តាំងពីថ្ងៃបើកយុទ្ធនាការ ឃោសនា បោះឆ្នោត មកម្ល៉េះ។សង្ឃឹមថាបេក្ខជនបេក្ខនារី របស់គណបក្សប្រជាជនកម្ពុជានឹង ទទួលបាន នូវការបោះឆ្នោតគាំទ្រពីប្រជាជនដែលជាម្ចាស់ឆ្នោតមិនខាន៕                                               
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ១៧:៥១ | ០ មតិ | ១២១ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩