MENU
ព័ត៌មានជាតិ
ខេត្តកោះកុង៖  យុវជនឈ្មោះតាន់ ធៀតអាយុ១៧ឆ្នាំត្រូវបានចាប់ខ្លួន នៅថ្ងៃទី5 ខែមិថុនា ឆ្នាំ2017 វេលាម៉ោង 7និង00 នាទី ព្រឹក លោក វីរៈសេនីយ៍ទោ ម៉ា ទី អធិការស្រុកស្រែអំបិល ដឹកនាំកម្លាំងអធិការ សហការជាមួយកម្លាំងប៉ុស្តីដងពែង ធ្វើការសើបអង្កេត អស់រយះពេល8 ម៉ោង កំណត់បាននូវមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនបរុសម្នាក់ដែរពាក់ព័ន្ធ ករណីឃាតកម្ម ដោយយកដំបងវាយជនរងគ្រោះបណ្ដាលអោយស្លាប់នៅកន្លែង ហេតុនេះកើតឡើងនៅចំណច់ អន្លង់ក្រញ៉ូង ស្ថិតនៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ លោកវីរៈសេនីយ៍ទោ ម៉ា ទី   បានអោយដឹងថា ជនរងគ្រោះឈ្មោះ ឈន ផាន់នី ភេទប្រុស អាយុ16ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ចំណែកជនសង្ស័យមាន ឈ្មោះ  តាន់ ធៀន ភេទប្រុស អាយុ17 ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង   តាមចម្លើយសារភាពរបស់ជនសង្ស័យគឺដោយសារគំនុំ ។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនឹងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ។
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ០៩:០៨ | ០ មតិ | ១១២ ដង

រាជធានីភ្នំពេញ៖  ក្មេងស្ទាវមួយក្រុម ដែលមានគ្នាប្រមាណជាង១០នាក់ តែងតែធ្វើសកម្មភាពកាប់ហើយប្លន់យកសម្ភារៈពីប្រជាពលរដ្ឋនៅពេលយប់បានសម្រេចជាញឹកញ៉ាប់ តែសមត្ថកិច្ចមិនសូវបង្ក្រាបបានឡើយ ។ ជាក់ស្តែងនៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្លូវ២០៥គេងនិងផ្លូវ៤០២សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានក្រុមក្មេងស្ទាវទាំងនោះបានធ្វើសកម្មភាពដេញកាប់លើជនរងគ្រោះ៤នាក់ដែលកំពុងធ្វើដំណើរដោយម៉ូតូមួយគឿង ហើយបានយកកាបូបលុយរបស់ជនរងគ្រោះ រួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព រួចជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក។ ជនរងគ្រោះទី១ឈ្មោះ វក់ សិនវន ភេទស្រីអាយុ២០ឆ្នាំ  ធ្វើការនៅហាង"អូគីដេ" មានស្រុកកំណើតនៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តកំពុងចាម។ ទី២ឈ្មោះ-នី ស្រីណុច ភេទស្រី អាយុ២១ឆ្នាំ  ធ្វើការនៅហាង"អូគីដេ" មានស្រុកំណើតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣ឈ្មោះ- នី ស្រីកា ភេទស្រីបអាយុ២០ឆ្នាំ ធ្វើការនៅហាង "អូគីដេ" នាក់ទាំង៣ស្នាក់នៅជាមួយគ្នានៅបន្ទប់ជួលក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន រាជធានីភ្នំពេញ។ ទី៤ឈ្មោះ- ណាក់ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកឌុប ធ្វើដំណើតដោយម៉ូតូមួយគ្រឿងម៉ាក់ Nex ពណ៌ស ស្លាកលេខភ្នំពេញ1CP-7630 ។ រីឯសម្ភារៈដែលបាត់បង់គឺកាបូបស្ពាយមួយដែលក្នុងមានទឹកប្រាក់ចំនួន២០ដុល្លា។ តាមសម្តីជនម្នាក់ឈ្មោះ វក់ សិនវន បានរៀបរាប់អោយដឹងថា មុនពេលកើតហេតុពួកគេទាំង៣បានចេញពីធ្វើការនៅដែលមានទីតាំងនៅជិតកន្លែងកើតហេតុ បានអោយឈ្មោះ ណាក់ មកយកត្រលប់ទៅផ្ទះ ដូចរាល់ដងតែថ្ងៃនេះបានហួសទៅចាក់សាំងនៅឯហ្គារាំសាំងស្តុបកៅដាវ ពេលដែលទៅដល់ចំណុចកើតហេតុមិនទាន់បានឆ្លងស្តុបផង ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមប្រមាណជាង៧ម៉ូតូក្នុង១ម៉ូតូមានគ្នា២នាក់ ប្រដាប់ដោយដាវ និងដំបងគ្រប់ដៃបានធ្វើសកម្មភាពដេញវាយហើយបានដណ្តើមយកកាបូបស្ពាយរបស់ខ្លួនដែលកំពុងស្ពាយជាប់ស្មា ពេលយកបានហើយជនសង្ស័យទាំងនោះបានជិះគេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការនោះជនរងគ្រោះបានរត់គេចខ្លួនចូលក្នុងផ្ទះប្រពលរដ្ឋដើម្បីអោយគេជួយហើយគ្មានរណារងរបួសទេ។ ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញាណយកមកផ្តោនាទោសតាមច្បាប់៕
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ០៧:៤១ | ០ មតិ | ១០៣ ដង

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពូជានៅថ្ងៃទី៥ខែមិថុនានេះបានប្រកាសអបអរសាទរចំពោះពលរដ្ឋខ្មែររាប់លាននាក់ដែលបានទៅកាន់ការិយាល័យបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់របស់ខ្លួនកាលពីថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០១៧។ស្ថាតទូតក៍បានថ្លែងពីការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជរដ្ឋាភិបាលកម្ពុជានិងអ្នកសង្កេតការណ៍ស្ម័គ្រចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។ ស្ថានទូតបានបញ្ជាក់ខ្លួនមានអ្នកសង្កេតការណ៍ប្រមាណ៤០នាក់ដែលបានចូលរួមពិនិត្យការបោះឆ្នោយនៅទូទាំងប្រទេសកម្ពុជាផងដែរ។ដោយមានការសហការពីគជបក្រុមអ្នកសង្កេតការណ៍ទាំងនោះបានចុះកាន់ការិយាល័យបោះឆ្នោតប្រមាណ៣០០នៅភ្នំពេញនិងខេត្តចំនួន១៣។ស្ថានទូតបានបញ្ជាក់ថាទោះ"យើងនឹងបន្តពិនិត្យពីរបៀបនៃការរៀបចំនិងប្រកាសលទ្ធផលរបស់គជប"។ ទូតអាមេរិកបានថ្លែងថា៖"យើងសង្ឃឹមថាគជបនឹងទទួលខុសត្រូវខ្ពស់នៃសុខរិតភាពនិងតម្លាភាពបំផុត"និងការស៊ើបអង្កេតពីការព្រួយបារម្ភរបស់គណបក្សប្រឆាំងនិងសង្គមស៊ីវិលដែលបានលើគឡើងមុនបេលឃោសានាបោះឆ្និត។ស្ថាតទូតអាមេរិកបានលើកឡើងថា៖កាលបោះឆ្នោតកាលពីម្សិលម៉ិញជាជាជំហានឬតំណាក់កាលឬការចាំបាច់នៅក្នុងប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍លទ្ធិិប្រជាធិបតេយ្យ។ ទូតអាមេរិកបានបញ្ជាក់ថា "យើងសូមអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប គណបក្សនយោបាយទាំងអស់ និងគ្រប់ស្ថាប័នទាំងអស់ទទួលយកលទ្ធផលបោះដោយសន្តិវិធី ការគោរព ការបង្រួបបង្រួមជាតិនិងកិច្ចសហប្រតិបតិ្តការ។               
ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១៨:១៦ | ០ មតិ | ១០៣ ដង

រាជធានីភ្នំពេញ៖ ​​ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានចេញលិខិតផ្លូវការមួយបានបញ្ជាក់ថាយោងតាមលទ្ធផលបណ្តោះអាសន្នគណបក្សសង្រ្គោះជាតិបានដណ្តឹមដំណែងមេឃុំចៅសង្កាត់ជិត៥០០ឃុំសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជិតពាក់កណ្តាលនៃចំនួនក្រុមប្រឹក្សាទូទាំងប្រទេស។ ឯកឧត្តម កឹម សុខា បានលើកឡើងថាទោះបីជាបរិយាកាសនយោបាយមានការគម្រាមកំហែងនិងធ្វើទុកបុកម្នេញមកលើសមាជិកគណបក្សសង្រ្គោះជាតិនិងប្រជាពលរដ្ឋជាបន្តបន្ទាប់រួមទាំងមានភាពមិនប្រក្រតីជុំវិញការបោះឆ្នោតមិនទាន់ដោះស្រាយហើយក៍ដោយចុះ។លទ្ធផលនេះបានបង្ហាញថាគណបក្សសង្រ្គោះជាតិបានកើនអាសនៈចំនួន១២ដងបើប្រៀបធៀបនឹងឆ្នាំ២០១២គណបក្សសមរង្ស៊ីនិងសិទ្ធិមនុស្សបាន៤០រូប។ ឯកឧត្តមកឹមសុខាបានថ្លែងថាក្នុងនាមប្រធានគណបក្សសង្រ្គោះជាតិសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងអស់ដែលបានទៅបោះឆ្នោតទាំងអស់ជាពិសេសបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ។ ឯកឧត្តមកឹម សុខាបានប្រកាសថាគណបក្សប្រឆាំងបានដណ្តឹងជ័យជំនះពីគណបក្សកាន់អំណាចយ៉ាងច្រើនក្នុងការដឹកនាំឃុំសង្កាត់។លទ្ធផលនេះជាមូលដ្ឋានក្នុងការដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។តាមបទពិសោធន៍បោះឆ្នោតនៅកម្ពុជាកន្លងមកចំនួនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រឆាំងពេលបោះឆ្នោតតំណាងរាស្រ្តតែងតែច្រើនជាង១៥%នៃចំនួពេលបោះឆ្នោតឃុំសង្កាត់។ ដោយឡែកយោងព័ត៌មានហ្វេសប៊ុនសម្តេចហ៊ុនសែប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថាក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស និងគ្រប់គណបក្សនយោបាយទាំងអស់ ព្រមទាំងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤នេះ ចាប់តាំង ពីថ្ងៃផ្តើមយុទ្ឋនាការឃោសនាបោះឆ្នោតរហូតមកដល់ថ្ងៃបោះឆ្នោតដែលបានប្រព្រឹត្តិទៅដោយរលូននិងជោគជ័យនៅថ្ងៃនេះ។ សម្តេចតេជាលើកឡើងថា ជាមួយគ្នានេះដែរ ខ្ញុំក៏សូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងនៅក្នុងដំណើការឃោសនា បោះឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់អង្គការជាតិ និងអន្តរជាតិដែលបានចូលរួមសង្កេតការណ៍នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាថ្ងៃនេះប្រកប ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយសង្ឃឹមថាបណ្តាអង្គការដៃគូទាំងអស់នឹងបន្តចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត។ខ្ញុំសូមជូនពរ បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ជួបប្រទះតែសេចក្ដីសុខ និងសុភមង្គលក្នុងគ្រួសារគ្រប់ៗគ្នា៕                                              
ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១៨:១៣ | ០ មតិ | ១៦៥ ដង

ក្រុងបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ ០៥ ត្រង់ចំណុចផ្លូវបំបែកប្រសព្វចូលតាំងណាំសែរ ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងបង្កដោយរថយន្ត១គ្រឿងម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1118 អ្នកបើកបរ មានឈ្មោះ ធឿត សម័យ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ បើកបរឡានមានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីត្បួងទៅជើង រហូតដល់ចំណុចខាងលើក៏ជ្រុលចង្កូតបុកប៉ះម៉ូតូ១គ្រឿងទៀតម៉ាកវីវ៉ា សូហ្គុន ពណ៌ទឹកប៊ិចស៊េរីឆ្នាំ ២០០៤ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់សាវតា (ស្លាប់) ។ ជនសង្ស័យដែលជាអ្នកបើកបររថយន្តខាងលើ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបាត់ដំបងបានធ្វើការបង្ក្រាបចាប់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ និងកំពុងត្រូវបានឃាត់នៅការិយាល័យផងដែរ ។ចំណែករថយន្តនិងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកចាត់ការតាមនិតិវិធី ។                       
ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១៧:០៧ | ០ មតិ | ១១២ ដង

រាជធានីភ្នំពេញ៖  អង្គការតម្លាភាពកម្ពុជានៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧បានធ្វើសន្និសីទកាសែតបង្ហាញពីរបាយការណ៍ថា៨៨%ការិយាល័យបើកទាន់ពេល ,៩៦%ការិយាល័យមានបុគ្គលិក៦នាក់,៩៨%សម្ភារៈសំខាន់ៗមានវត្តមាននៅតាមការិយាល័យនិង៥៩%នៃការិយាល័យគ្មានជម្រាលផ្លូវចម្រាប់អ្នកពិការឬជនពិការ។ យោងតាមរបាយការណ៍ដែលបានផ្សាយនៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧នេះបង្កាញថាការបោះឆ្នោតឆ្នាំ២០១៧នេះបានប្រព្រឹត្តទៅតាមនីតិវិធីនៃការបោះឆ្នោតទាំងអស់និងមិនមានការរំខានជាធំដុំទេបើទោះបីមានភាពមិនប្រក្រតីតិចតួចក៍ដោយ។ អង្គការតម្លាភាពកម្ពុជាបានលើកឡើងថាប៉ុន្តែមុនពេលឃោសនាបោះឆ្នោតការដាក់សម្ពាធខាងផ្លូវច្បាប់សង្គមស៊ីវិលនិងគណបក្សនយោបាយនិងវោហាសាស្រ្តដែលរំលេចការគម្រាមកំហែងអាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតទោះតិចឬច្រើន។ អង្គការតម្លាភាពកម្ពុជាបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថាចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣រហូតដល់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះគេបានកត់សម្គាល់ឃើញមានការកើនឡើងនូវបរិយាកាសតានតឹងក្រោមសម្ពាធផ្លូវច្បាប់មកលើសង្គមស៊ីវិលនិងគណបក្សនយោបាយ។សម្ពាធទាំងនេះជះឥទ្ធិពលអវិជ្ជាមានមកលើសកម្មភាពរបស់សង្គមស៊ីវិលនិងគណបក្សប្រឆាំងនានានៅកម្ពុជា។ របាយការណ៍បានអះអាងនៅក្នុងឆ្នាំ២០១៥ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបានចូលជាធរមានដែលគេតម្រូវឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងអន្តរជាតិទាំងអស់មានការចុះបញ្ជីជាការចាំបាច់។ច្បាប់នេះក៍បានផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់អាជ្ញាធរក្នុងការអនុញ្ញាតឲ្យអង្គការណាមួយមានឈ្មោះនៅក្នុងបញ្ជី។ នៅឆ្នាំ២០១៧ច្បាប់ស្តីពីគណបក្សនយោបាយឆ្នាំ១៩៩៧ត្រូវបានធ្វើវិសោធនកម្មបានដល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់រដ្ឋអំណាចក្នុងការព្យួរនិងរំលាយគណបក្សនយោបាយណាមួយដែលមជ្ឈដ្ឋាននានាយល់ថាផ្ទុយពីស្មារតីរបស់រដ្ឋធម្មនុញ្ញនិងច្បាប់នានារបស់ព្រះរាជាណាចក្រកម្ពុជា។ វិសោធនកម្មទាំងនោះក៍មានអានុភាព ក៍បានរារាំងបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋឬបទមជ្ឈឹមដោយគ្មានការព្យួរទោសមិនឲ្យក្លាយជាថ្នាក់ដឹកនាំគណបក្សនយោបាយ។វិសោធនកម្មនេះត្រូវបានអនុម័តបន្ទាប់ពីការកាត់ទោសមេដឹកនាំគណបក្សប្រឆាំង។ ដោយឡែកដំណើរការបោះឆ្នោត៩៩%នៃការិយាល័យបោះឆ្នោតមិនមានករណីអំពើហិង្សាលើរូបរាងកាយ ការបំភិតបំភ័យ កាដាក់សម្ពាធឬអំពើគម្រាមកំហែងទេ។នៅថ្ងៃទី៤មិថុនាអង្គការតម្លាភាពកម្ពុជាបានដាក់បានពង្រាយអ្នកសង្កេតការណ៍១០៥១នាក់ដែលបានការបណ្តុះបណ្តាលនិងមិនប្រកាន់និន្នាការនយោបាយ។ យោងតាមគជបបានអះអាងថា មានពលរដ្ឋជាង៧,៨លានបានចុះឈ្មោះឆ្នាំ២០១៦សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ហើយអ្នកទៅបោះឆ្នោតមានចំនួនជាង៦,៧លាននាក់មានន័យថាពលរដ្ឋប្រមាណជាង១លាននាក់មិនបានចេញទៅបោះឆ្នោត៕                                                                     
ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១១:១៣ | ០ មតិ | ១១៥ ដង

រាជធានីភ្នំពេញ៖  បុរស២នាក់ទើបមកពីដើរលេងនៅកោះពេជ្រហើយជិះម៉ូតូគោលបំណងទៅផ្ទះជួលនៅបែកចាន តែជាអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តសាំយ៉ុងពណ៍សបុកនិងកិនពីក្រោយស្លាប់ភ្លាមៗម្នាក់និងម្នាក់ទៀតរបួសស្រាលក្រោយមកដោយមានការប្រកាសតាមវិទ្យុទាក់ទងទើបសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលជួយឃាត់រថយន្តបង្កបានភ្លាមៗផងដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតនៅវេលាម៉ោង២២និង
៤០នាទីយប់ថ្ងៃទី ០៤ មិថុនា ២០១៧បណ្តោយផ្លូវជាតិ៤ មុខវត្តកំបូល ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ ជនរងគ្រោះខាងលើបើមើលតាមអត្តសញ្ញាណប័ណ្តឃើញនៅក្នុងកាបូប និងតាមសម្តីរបស់មិត្តភក្តិជិះជាមួយក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ឈ្មោះ សុត
រតនា មានស្រុកកំណើត ភូមិនៅភូមិពពាយ ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជិះម៉ូតូម៉ាក Zoomer.X ពណ៍ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1FP-9363 ជិះគ្នា២នាក់ ។ បើតាមសាក្សីឃើញហេតុការណ៍ បានឲថាមុនពេលកើតហេតុគេឃើញរថយន្តបង្ករម៉ាកសាំយ៉ុងពណ៍លឿងមិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមួយយ៉ាងលឿន ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក Zoomer .Xពណ៍ក្រហមលាយសជិះស្របទិសគ្នាពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបុកពីក្រោយម៉ូតូរងគ្រោះ បណ្តាលអោយបុរសរងគ្រោះម្នាក់ដែលស្រាល ប៊ើងទៅចិញ្ចើមផ្លូវនិងជនរងគ្រោះសព ប៊ើងទៅលើថ្នល់ ហើយម៉ូតូនៅជាប់ក្រោមកាងរថយន្ត ហើយរថយន្តបានព្យាយាមបើករត់អូសម៉ូតូជាប់ រហូតរបូត ស្របគ្នានោះបុរសដែលស្លាប់បានព្យាយាមស្រវ៉ារត់គេច តែគួរអោយសោកស្តាយរថយន្តបង្កបានបុកបន្ថែមនិងកិនបណ្តាលអោយស្លាប់នៅនិងកន្លែងកើហេតុតែម្តង ក្រោយមកឭថារថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងអ្នកបើកបរ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចណ៍ក្រុងវាស់វែងនិងធ្វើកំណត់ហេតុសាច់រឿងនាំរថយន្តបង្កពីស្រុកអង្គស្នួលនិងម៉ូតូយកទៅរក្សាទុកនៅផ្នែកជំនាញការិយាល័យចរាចរណ៍ក្រុង នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕                              
ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ០៧:៤៣ | ០ មតិ | ១៤២ ដង

រាជធានីភ្នំពេញ៖ លទ្ធផលបឋមក្រៅផ្លូវការដែលភ្នាក់ងារព័ត៌មានទទួលបានពីតាមបណ្តាខេត្តនានាៗបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះដោយ គ្រប់គ្រងឃុំ/សង្កាត់ភាគច្រើន ជាថ្មីម្តងទៀត ក្នុងចំណោមឃុំ/សង្កាត់សរុប ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។  សូមបញ្ជាក់នេះជាលទ្ធផលបឋមក្រៅផ្លូវការ ដែលទទួលបានពីបណ្តាខេត្តទូទាំងរួមមានដូចខាងក្រោម៖ ១៖ រាជធានីភ្នំពេញ សុរប១០៥សង្កាត់៖ CPP 51 CNRP 54  ២៖ ពោធិ៍សាត់ សរុប៤៩ឃុំ-សង្កាត់៖ CPP 49 CNRP 0 ៣៖ បាត់ដំបង សរុប១០២ឃុំ-សង្កាត់៖ CPP 54 CNRP 48 ៤៖ ព្រៃវែង សុរប១១៦ឃុំ-សង្កាត់៖ CPP 73 CNRP 43  ៥៖ ត្បូងឃ្មុំ សុរប៦៤ឃុំ-សង្កាត់៖ CPP 46 CNRP 18  ៦៖ ព្រះវិហារ សរុប៥១ឃុំ-សង្កាត់៖ CPP 45 CNRP 6 ៧៖ សៀមរាប សរុប១០០ឃុំ-សង្កាត់៖ CPP 44 CNRP 56 ៨៖ ស្វាយរៀង សរុប៨០ឃុំ-សង្កាត់៖ CPP 73 CNRP 7  ៩៖ ក្រចេះ សរុប៤៧ឃុំ-សង្កាត់៖ CPP 38 CNRP 9  ១០៖ បន្ទាយមានជ័យ សរុប៦៥ឃុំសង្កាត់៖ CPP 54 CNRP 10 ខ្មែររួបរួមជាតិ 1  ១១៖ កំពង់ស្ពឺ សរុប៨៧ឃុំសង្កាត់៖ CPP 78 CNRP 9 ១២៖ កំពង់ធំ សរុប៨១ឃុំសង្កាត់៖ CPP 42 CNRP 39  ១៣៖ កណ្តាល សរុប១២៧ឃុំសង្កាត់៖ CPP 79 CNRP 48  ១៤៖ ឧត្តរមានជ័យ សរុប២៤ឃុំសង្កាត់៖ CPP 23 CNRP 1  ១៥៖ មណ្ឌលគិរី សរុប២១ឃុំសង្កាត់៖ CPP 21 CNRP 0  ១៦៖ រតនគីរី សរុប៥០ឃុំសង្កាត់៖ CPP 48 CNRP 2  ១៧៖ កំពត សរុប៩៣ឃុំសង្កាត់៖ CPP 71 CNRP 22 ១៨៖ កោះកុង សរុប២៩ឃុំសង្កាត់៖ CPP 26 CNRP 3  ១៩៖ ព្រះសីហនុ សរុប២៩ឃុំសង្កាត់៖ CPP 26 CNRP 3  ២០៖ កែប សរុប៥ឃុំសង្កាត់៖ CPP 5 CNRP 0  ២១៖ ប៉ៃលិន សរុប៨ឃុំសង្កាត់៖ CPP 7 CNRP 1  ២២៖ កំពង់ចាម សរុប១០៩ឃុំសង្កាត់៖ CPP 33 CNRP 76  ២៣៖ កំពង់ឆ្នាំង សរុប៧០ឃុំសង្កាត់៖ CPP 62 CNRP 8  ២៤៖ ស្ទឹងត្រែង សរុប៣៤ឃុំសង្កាត់៖ CPP 33 CNRP 1  ២៥៖ តាកែវ សរុប១០០ឃុំសង្កាត់៖ CPP 82 CNRP 18   សរុបទូទាំងប្រទេស៖ CPP ឈ្នះ២២ខេត្ត CNRP ឈ្នះ៣រាជធានីខេត្ត (ភ្នំពេញ សៀមរាប និងកំពង់ចាម)។ * គណបក្សប្រជាជនកម្ពុជា (CPP) ទទួល1163ឃុំសង្កាត់, គណបក្សសង្គ្រោះជាតិ (CNRP) ទទួលបាន482ឃុំសង្កាត់ និង គណបក្សខ្មែររួបរួមជាតិ1ឃុំសង្កាត់។  សូមបញ្ជាក់ថា នេះជាតួលេខបឋមក្រៅផ្លូវការតែប៉ុណ្ណោះ។
ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ២១:៥០ | ០ មតិ | ១០៤ ដង

រាជធានីភ្នំពេញ៖ លទ្ធផលបឋមក្រៅផ្លូវការដែលភ្នាក់ងារព័ត៌មានទទួលបានពីតាមបណ្តាខេត្តនានាៗបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះដោយ គ្រប់គ្រងឃុំ/សង្កាត់ភាគច្រើន ជាថ្មីម្តងទៀត ក្នុងចំណោមឃុំ/សង្កាត់សរុប ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។  សូមបញ្ជាក់នេះជាលទ្ធផលបឋមក្រៅផ្លូវការ ដែលទទួលបានពីបណ្តាខេត្តទូទាំងរួមមានដូចខាងក្រោម៖ ១៖ រាជធានីភ្នំពេញ សុរប១០៥សង្កាត់៖ CPP 51 CNRP 54  ២៖ ពោធិ៍សាត់ សរុប៤៩ឃុំ-សង្កាត់៖ CPP 49 CNRP 0 ៣៖ បាត់ដំបង សរុប១០២ឃុំ-សង្កាត់៖ CPP 54 CNRP 48 ៤៖ ព្រៃវែង សុរប១១៦ឃុំ-សង្កាត់៖ CPP 73 CNRP 43  ៥៖ ត្បូងឃ្មុំ សុរប៦៤ឃុំ-សង្កាត់៖ CPP 46 CNRP 18  ៦៖ ព្រះវិហារ សរុប៥១ឃុំ-សង្កាត់៖ CPP 45 CNRP 6 ៧៖ សៀមរាប សរុប១០០ឃុំ-សង្កាត់៖ CPP 44 CNRP 56 ៨៖ ស្វាយរៀង សរុប៨០ឃុំ-សង្កាត់៖ CPP 73 CNRP 7  ៩៖ ក្រចេះ សរុប៤៧ឃុំ-សង្កាត់៖ CPP 38 CNRP 9  ១០៖ បន្ទាយមានជ័យ សរុប៦៥ឃុំសង្កាត់៖ CPP 54 CNRP 10 ខ្មែររួបរួមជាតិ 1  ១១៖ កំពង់ស្ពឺ សរុប៨៧ឃុំសង្កាត់៖ CPP 78 CNRP 9 ១២៖ កំពង់ធំ សរុប៨១ឃុំសង្កាត់៖ CPP 42 CNRP 39  ១៣៖ កណ្តាល សរុប១២៧ឃុំសង្កាត់៖ CPP 79 CNRP 48  ១៤៖ ឧត្តរមានជ័យ សរុប២៤ឃុំសង្កាត់៖ CPP 23 CNRP 1  ១៥៖ មណ្ឌលគិរី សរុប២១ឃុំសង្កាត់៖ CPP 21 CNRP 0  ១៦៖ រតនគីរី សរុប៥០ឃុំសង្កាត់៖ CPP 48 CNRP 2  ១៧៖ កំពត សរុប៩៣ឃុំសង្កាត់៖ CPP 71 CNRP 22 ១៨៖ កោះកុង សរុប២៩ឃុំសង្កាត់៖ CPP 26 CNRP 3  ១៩៖ ព្រះសីហនុ សរុប២៩ឃុំសង្កាត់៖ CPP 26 CNRP 3  ២០៖ កែប សរុប៥ឃុំសង្កាត់៖ CPP 5 CNRP 0  ២១៖ ប៉ៃលិន សរុប៨ឃុំសង្កាត់៖ CPP 7 CNRP 1  ២២៖ កំពង់ចាម សរុប១០៩ឃុំសង្កាត់៖ CPP 33 CNRP 76  ២៣៖ កំពង់ឆ្នាំង សរុប៧០ឃុំសង្កាត់៖ CPP 62 CNRP 8  ២៤៖ ស្ទឹងត្រែង សរុប៣៤ឃុំសង្កាត់៖ CPP 33 CNRP 1  ២៥៖ តាកែវ សរុប១០០ឃុំសង្កាត់៖ CPP 82 CNRP 18   សរុបទូទាំងប្រទេស៖ CPP ឈ្នះ២២ខេត្ត CNRP ឈ្នះ៣រាជធានីខេត្ត (ភ្នំពេញ សៀមរាប និងកំពង់ចាម)។ * គណបក្សប្រជាជនកម្ពុជា (CPP) ទទួល1163ឃុំសង្កាត់, គណបក្សសង្គ្រោះជាតិ (CNRP) ទទួលបាន482ឃុំសង្កាត់ និង គណបក្សខ្មែររួបរួមជាតិ1ឃុំសង្កាត់។  សូមបញ្ជាក់ថា នេះជាតួលេខបឋមក្រៅផ្លូវការតែប៉ុណ្ណោះ
ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ២១:៣២ | ០ មតិ | ៧៩ ដង

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញលិខិតផ្លូវការព្រមានដល់គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតតាមប្រព័ន្ធអនឡាញដោយបានធ្វើផ្សព្វផ្សាយវាយប្រហារលើគណបក្សផ្សេងទៀត។ គជបបានលើកឡើងថាបើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅតែបន្តផ្សព្វផ្សាយវាយប្រហារគណបក្សដទៃតាមអនឡាញនោះគជបនឹងចាត់វិធានការតាមផ្លូវច្បាប់។តាមច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូព្រមានជាលាយលក្ខណ៍អក្សរដោយគជបដល់ជនណាប្រព្រឹត្តល្មសនឹងមាត្រា៦៤ក្នុងការហែរក្បួនឃោសនាបោះឆ្នោត។ គជបបានលើកឡើងថាបើនៅតែមិនស្តាប់ការព្រមានខាងលើនឹងត្រូវពិន័យជាប្រាក់ពី៥ដល់១០លានរៀលឬនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតសម្រាប់សរយៈពេល៥ឆ្នាំឬលុបបេក្ខភាពរបស់សាម៉ីខ្លួនប្រសិនជនប្រព្រឹត្តល្មើសជាបេក្ខជនឈរឈ្មោះបោះឆ្នោត។
ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ២០:៣៨ | ០ មតិ | ១០៦ ដង

រាជធានីភ្នំពេញ៖  លោកស៊ិក ប៊ុនហុកប្រធានគណៈកម្មារធិការជាតិរៀបចំការបោះឆ្នោតនៅម៉ោង៧យប់ ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ក្នុងសន្និសីតកាសែតថាលទ្ធផលបឋមតាមទូរទស្សន៍ជាតិកម្ពុជា លទ្ធផលបណ្តោះអាសន្ននឹងប្រកាសនៅតាមឃុំសង្កាត់រៀបចំការបោះឆ្នោតថ្ងៃទី៧ខែមិថុនានិងលទ្ធផលផ្លូវការនៅថ្ងៃទី២៥ខែមិថុនា។ គជបនៅរសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ នេះបានប្រកាសពីចំនួនបណ្តោះអាសន្ននៃ អ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤មានចំនួន៦,៧៤៣,៣២៩នាក់ស្មើនឹង៨៥.៧៤%នៃចំនួនអ្នកបានចុះឈ្មោះ៧,៨៦៥.០៣៣នាក់។នៅតាមការិយាល័យចំនួន២២,១៤៨ការិយាល័យទាំង២៥រាជធានីខេត្ត។ លោកស៊ិក ប៊ុនហុកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងនៅសន្និសីទការសែតថាការចុះឈ្មោះប្រព្រឹត្តទៅដោយជោគជ័យមានពលរដ្ឋប្រមាណ៧,៨៦៥,០៣៣នាក់ស្មើនឹង៨១.៣៨%អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនៃមនុស្សជាង៩,៦លានមានសិទ្ធិបោះឆ្នោត។ លោកបានលើកឡើងថាចុះឈ្មោះ ចុះបញ្ជីឈ្មោះបេក្ខជននិងរៀបចំការបោះឆ្នោតនេះបានធ្វើឡើងដោយមានការអ្នកជំនាញជប៉ុននិងសហភាពអឺរ៉ុប។មានអ្នកគណបក្សចំនួន១២បានចូលរួមប្រកួតក្នុងចំណោម៤៨បក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ការចុះបញ្ជីគណបក្សនយោបាយបានរលូនមិនមានការគម្រាមកំហែងណាមួយទេ។ លោកប្រធានគជបបានលើកឡើងថាឃោសនាមានរយៈពេល១៤ថ្ងៃនិងមានការយោគយល់គ្នាច្រើនរវាងគណបក្សនយោបាយនិងគោរពច្បាប់បានច្រើន។ចំពោះសន្តិសុខតាមមូលដ្ឋានបានរៀនចំការពារបានល្អនៅពេលឃោសនាដោយមានការចូលរួមពីគជបផង។ប៉ុន្តែការឃោសនាមិនមានការល្អទាំងអស់នោះទេប្រទេសនានាដែរ។តែមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានល្មើសនឹងច្បាប់បានឃោសនាតាមអនឡាញនៅថ្ងៃទី៤មិថុនានេះហើយត្រូវបានព្រមានហើយជាលាយលក្ខណ៍អក្សរផង។ លោកបានលើកឡើងថាមានការិយាល័យមួយចំនួនមិនអាចដឹកនាំសម្ភារៈទៅបានមានខេត្តឧត្តរមានជ័យ ក្រចេះ និងមណ្ឌលគីរី។ខេត្តទាំងនេះត្រូវបានដឹកនាំសម្ភារៈតាមយន្តហោះនិងការិយាល័យខេត្តបាត់ដំបងនៅលើកទឹកនិងមានការិយាល័យខ្លះលិចទឹកត្រូវបានប្តូរទីតាំងទៅកាន់កន្លែងថ្មីប្រមាណ៥០ម៉ែត្រពីកន្លែងចាស់។ លោកបានលើកឡើងថានៅពេលបិទការិយាល័យបោះឆ្នោតនិមួយៗមានការរាប់សន្លឹកឆ្នោតភ្លាមៗតែម្តង។មានអ្នកទៅបោះឆ្នោតមានចំនួនជាង៦.៧លាននាក់ស្មើនឹងជាង៨៥%នៃអ្នកបានចុះឈ្មោះបោះឆ្នោត។គ្មានខេត្តណាទៅបោះឆ្នោតតិចជាង៨០%ទេនិងមានខេត្តខ្លះមានទៅដល់៩)%ភាគរយផង។ទោះបីយ៉ាងណាលទ្ធផលបឋមនឹងផ្សាយទូរទស្សន៍ជាតិកម្ពុជានៅល្ងាចថ្ងៃទី៤ខែមិថុនានេះវេលាម៉ោង៧យប់។ លោកប្រធានបានលើកឡើងថាការបោះឆ្នោតនៅអាណត្តិនេះគជបរៀបចំកម្មវិធីពិសេសមួយពីលទ្ធផលបោះឆ្នោតបឋមគោលបំណងគឺដើម្បីផ្តល់លទ្ធផលបោះឆ្នោតបឋមយ៉ាងត្រឹមត្រូវទូលំទូលាយនិងតម្លាភាពដែលភាគីទាំងអស់ទទួលយកបាន។ចំពោះការផ្សាយលទ្ធផលបឋមនេះគជបសហការជាមួយទូរទស្សន៍ជាតិកម្ពុជាបន្ទាន់ពីគជបទទួលបានទម្រង់១១០២និងទម្រង់១១០៥ពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។មានក្រុមទទួលរូបភាព២៥នាក់ទទួលទម្រង់១១០២និង១១០៥។មានមន្រ្តី២៥នាក់បញ្ចេញទិន្នន័យនិង១៨នាក់ត្រួតពិនិត្យទិន្នន័យហើយបញ្ជូនមកគជបនឹងបង្ហោះតាមគេហទំព័រគជប។ លោកប្រធានគជបបានប្រកាសថាលទ្ធផលនេះមានបីដំណាក់កាលគឺលទ្ធផលបឋមប្រកាសតាមទូរទស្សន៍ជាតិនៅល្ងាចថ្ងៃទី៤ខែមិថុនា លទ្ធផលបណ្តោះអាសន្នប្រកាសនៅថ្ងៃទី៧ខែមិថុនានិងលទ្ធផលផ្លូវការប្រកាសនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧។ការប្រកាសលទ្ធផលបណ្តោះអាសន្នបិទនៅឃុំសង្កាត់រៀបចំការបោះឆ្នោត។ការប្រកាសនេះតាមការកំណត់របស់គជប។                       
ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ១៩:២៥ | ០ មតិ | ២៩៤ ដង

ខេត្តកណ្តាល៖  មនុស្ស៣នាក់ត្រូវបានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុនិង២នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តសុំាយ៉ុងបើកលឿនជ្រុលបុកពីម៉ូតូវ៉េវមួយគ្រឿង ខណះវ៉ារថយន្តមួយគ្រឿងផ្សេងទៀតនៅខាងមុខខ្លួន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ២២ និង៤៥នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ន្លោះគីឡូម៉ែត្រលេខ ៥២ - ៥៣ ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។ ជនរងគ្រោះទាំង៣នាក់ដែលបានស្លាប់មានឈ្មោះ ទី១ឈ្មោះ ចក់ ក្រឹម ភេទប្រុស អាយុ១៨ឆ្នាំ ទី២ឈ្មោះញឹម សុខរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ឈ្មោះអឿន ប៊ុនណា ភេទប្រុសអាយុ១៩ឆ្នាំ ។ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ទៀតពុំទាន់បានស្គាល់អត្តសញ្ញាណ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ អោយដឹងថា មុនពេលកើតហេតុ គេសង្គេតឃើញរថយន្តបង្កម៉ាកសុំាយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2A-1741 បើកបរដោយបុរសម្នាក់រួមដំណើរដោយស្ត្រីម្នាក់អង្គុយកៅអីខាងមុខ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿន ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុរថយន្តបានបើកវ៉ារថយន្តមួយគ្រឿងនៅខាងមុខខ្លួន ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះស្រាប់តែមានម៉ូតូស្មាសរ៉េវវ៉ូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1F-8041ជិះធ្វើដំណើរដោយយុវជន៤នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយរថយន្តជ្រុលបុកម៉ូតូទាំងកំរោលពីមុខពេញទំហឹង ខ្ទាតប៉ើងមនុស្សទាំង៤នាក់ ស្លាប់៣នាក់ភ្លាមៗនៅហ្នឹងកន្លែង រងរបួសធ្ងន់ម្នាក់ ។ ចំណែកភាគីខាងរថយន្តបង្ក ស្ត្រីម្នាក់ដែលរួមដំណើរអង្គុយខាងមុខក៏ត្រូវរងរបួសធ្ងន់ផងដែរខណះតៃកុងរថយន្តមិនមានរងរបួសក៏បើកទ្វាររថយន្តរត់គេចបាត់ស្រមោល ។ ដោយឡែករថយន្តម៉ូតូនិងរថយន្តត្រូវរងការខូចខាតដូចគ្នា ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ទំនាក់ទំនងរថយន្តសាម៉ុយអោយមកទទួលយកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកភ្លាមៗ ។ ដោយឡែកនៅកន្លែងកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងអូសយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំបន្តនីតិវិធី ។ ចំណែកសពជនរងគ្រោះទាំង៣ ត្រូវសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕    
ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ១៣:០៨ | ០ មតិ | ១៣៨ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩