MENU
ព័ត៌មានអន្តរជាតិ
ការគំរាមកំហែងវាយប្រហាររបស់អាមេរិកដោយបញ្ចូនទាំងនាវាផ្ទុកយន្តហោះ នាវាមុជទឹកបំពាក់មីស៊ីល៧០០ដើមនិង យន្តហោះទម្លាក់គ្រាប់បរមាណូ ទៅកាន់ឧប្បទ្វីប​កូរ៉េមិនធ្វើឲ្យកូរ៉េខាងជើងភ័យព្រួយសូម្បីតែបន្តិច មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងជើងបន្តបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបញ្ឈឺអាមេរិកនិងសម្ព័ន្ធទៀតផង។ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃទី​១៤ខែឧសភា បង្កក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិហើយចិនបានអំពាវនាវឲ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់បញ្ចៀសការប៉ះទង្គិចគ្នាកើតឡើង។ តាមការប្រកាសរបស់ក្រសួងការបរទេសចិនបានបញ្ចាក់ថា «ការសម្រេចរបស់ ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​បានបញ្ចាក់យ៉ាងច្បាស់ថា ការបាញ់​មីស៊ីល​របស់កូរ៉េខាងជើងគឺខុសទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ការប្រកាស ស្នើរសំខាងលើរបស់ចិនកើតឡើងក្នុងពេលដែលស្ថានភាពនៅកូរ៉េខាងជើងកំពុងតែតានតឹងខ្លាំងឡើងដូច្នេះបើភាគីពាក់ព័ន្ធមិនរក្សាការអត់ធ្មត់ទេនោះ​នឹងមានសង្គ្រាមកើតឡើងនៅឧប្បទ្វីកូរ៉េជាមិនខាន។ ក្នុងថ្ងៃជាមួយគ្នានេះដែរអ្នកនាំពាក្យ វិមាក្រែមឡាំរុស្ស៊ី​បានបញ្ចាក់ថា ប្រធានាធិបតីពូទីន​បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការបាញ់មីស៊ីលថ្មីរបស់កូរ៉េខាងជើង ។ ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង កើតឡើងចំពេលដែលចិន​បានរៀបចំកិច្ចប្រជុំកំពូលដែលមានមេដឹកនាំ​២៨ប្រទេសចូលរួម​ក្នុងនោះមានប្រធានាធិបតីរុស្ស៊ីលោកពូទីនផងដែរ។ ហេតុអ្វីបានជាកូរ៉េខាងជើងបាញ់មីស៊ីលនាពេលនេះ?  ទីក្រុងព្យុងយ៉ាងកំពុង​តែបំផ្លាញ​កិច្ចប្រជុំរបស់ចិនឬ? នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះដែលចិន​ចាប់ផ្តើមនៃវេទិការសេដ្ឋកិច្ច ដែលជា ព្រិត្តិការដ៏សំខាន់បំផុតរបស់ចិន ក្នុងការគ្រប់គ្រង​សន្តិសុខសេដ្ឋកិច្ចតំបន់អាស៊ីទាំងមូល។ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងធ្វើឡើងនៅជាបព្រំដែនចិន​ ធ្វើឲ្យ ប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោក បង្វែរការចាប់អារម្ភ មកកាន់កូរ៉េខាងជើង ជាជាង​វេទិការសេដ្ឋកិច្ច ។ សារព័ត៌មាន  New  York Times ​បានដកស្រងព័ត៌មានពីកម្លាំងទាហានចិនបាន​ឲ្យដឹងថា មីស៊ីលខាងលើ បានបាញ់ចេញពីទីក្រុង  Kusong ភាគខាងជើង​កូរ៉េខាងជើង ហើយហោះហើរបានប្រមាន​៧០០គីឡូម៉ែត្រក៏ធ្លាក់នៅក្នុងតំបន់ស​មុទ្រចន្លោះកូរ៉េខាងត្បូងនិងជប៉ុន។ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើង បាញ់នៅពេលព្រឹក ថ្ងៃទី​១៤ខែឧសភា ហើយធ្លាក់តំបន់សមុទ្រមានចម្ងាយពីរុស្ស៊ីប្រមាន ១០០គីឡូម៉ែត្រប៉ុណ្ណោះ។ សារព័ត៌មាន​ CNN ​បានដកស្រងសម្តី មន្ត្រី អាមេរិកបានបញ្ចាក់ថា មីស៊ីលកូរ៉េ​ខាងជើង​បានធ្លាក់នៅចម្ងាយពីតំបន់​ Vladivostok ​ដែលមានទីតាំងកងពលប៉ាស៊ីហ្វិក របស់រុស្ស៊ីឈរជើងនៅទីនោះ។ ក្នុងពេលជាមួយក្នានោះដែរ សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានលើកឡើងថា «មិនអាចស្មានដល់ថា រុស្ស៊ី ពេញចិត្ត​ និងការសាកល្បង​មីស៊ីលរបស់កូរ៉េខាងជើង ដែលធ្លាក់នៅជិតទឹកដីរុស្ស៊ី​ ច្រើនជាង ជប៉ុននោះ»។ សេតវិមានបានប្រកាសថា ប្រធានាធិបតីដូណាលត្រាំបានអំពាវនាវ ឲ្យដាក់ទណ្ឌកម្មកូរ៉េខាងជើង ខ្លាំងជាងនេះទៀត ដោយចាត់ទុកព្រិត្តិការ បាញ់មីស៊ីលនៅពេលនេះ​ជាការ បញ្ចាក់ស្នើរឲ្យដាក់ទណ្ឌកម្មបន្ថេម​។ ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ដែលមានទស្សនផ្សះផ្សាជាមួយ កូរ៉េខាងជើងលោក​ Moon Jae in បានថ្កោលទោស ការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង នៅព្រឹកថ្ងៃទី​១៤ខែឧសភា ដោយចាត់ទុកថា​ជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់​​។ លោក មូនបញ្ចាក់ថា​និងមានសកម្មភាពតបតទៅនឹង ការបាញ់មីស៊ីលខាងលើ​របស់កូរ៉េខាងជើង។ ចំណែកជប៉ុនវិញ នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូ អាបេ បាន ថ្កោលទោស ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង គឺចាការគំរាមកំហែងដល់ជប៉ុន  បំពានសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ៕  
ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១០:៥៧ | ០ មតិ | ៨២ ដង

ប្រធានាធិបតីថ្មីបារាំង លោក​ Emmanuel Macron ​នៅថ្ងៃទី​១៤ខែឧសភា បានស្បថចូលកាន់តំណែងជាផ្លូវការ ក្លាយទៅជា អ្នកស្នងដំណែងអតីតប្រធានាធិបតី ហ្វ្រាំងស័រ ហូឡែន ។ ពិធីចូលកាន់តំណែងនោះ ធ្វើឡើង ដោយមានការបាញ់កាំភ្លើងធំ ២១គ្រាប់ផងដែរ។ជាមួយគ្នានោះលេខសម្ងាត់ បរមាណូ ក៏ត្រូវបានប្រគល់ជូន​ម្ចាស់ថ្មីគ្រប់គ្រងជាងបន្តទៀត។ លោក ម៉ាក្រុង អាយុ​៣៩ឆ្នាំ ក្លាយទៅជាប្រធានាធិបតីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្របារាំង ក្រោយពេលដែលធ្វើដំណើរនៅលើគម្រាលព្រំក្រហម ចាប់ដៃ​ជាមួយអតីតប្រធានាធិបតី ហូឡែននៅវិមាន​ Elysee នាថ្ងៃទី​១៤ខែឧសភា តាម ប្រពៃណី នៃការផ្ទេរអំណាច។ ពិធីចូលកាន់តំណែងធ្វើឡើងនៅវេលាម៉ោង​១០ព្រឹក (ម៉ោងក្នុងប្រទេសបារាំង) ជាទូទៅ ភរិយាប្រធានាធិបតីគឺលោកស្រី​ Brigitte Trogneux នឹងត្រូវធ្វើដំណើ​រនៅ​លើក​ម្រាលព្រំក្រហមជាមួយស្វាមីក្នុងពិធីចូលកាន់តែំណែងនោះដែរប៉ុន្តែដោយសារតែអតីត ប្រធានាធិបតីលោកហូឡង គ្មានភរិយា ទើប លោកស្រី Brigitte Trogneux ធ្វើដំណើរ​ចូល​ទៅកាន់វិមាន  Elysee មុនស្វាមី​ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ លោក​ម៉ាក្រុង និងហូឡង និងជួបពិភាក្សា ជាសម្ងាត់ ស្តីពីបញ្ហា ជាតិ សំខាន់ៗរយៈពេល​កន្លះម៉ោង ក្នុងពេលពិភាក្សា លោកហូឡង និងប្រគល់លេខសម្ងាត់ឲ្យទៅ​លោកម៉ាក្រុង គ្រប់គ្រងបន្ត។ ក្រៅពីនេះ លោកហូឡង ក៏បានជូនលោកម៉ាក្រុង ធ្វើដំណើរ ទស្សនា ណែនាំ នៅក្នុងវិមាន ប្រធានាធិបតី  និងរូងក្រោមដី នៅក្នុងវិមាននោះ ដែលជាទីបញ្ចាការ បរមាណូ របស់​បារាំង។ ក្រោយពិធីផ្ទេរអំណាចជាមួយលោកហូឡងរួចរាល់ ក៏មានការបាញ់កាំភ្លើងធំ​២១គ្រាប់​ជា​ការ​ជូនពរ ។ នៅពេលនោះលោក ម៉ាក្រុងនឹងធ្វើដំណើរចេញតាមទ្វាដែក នៃវិមាន  Elysee ដែលមាន មាន់គក់ នៅពីលើ ជាដំណាងនៃប្រទេសបារាំង ជាច្រើន​សតវត្ត​កន្លងមក។ ក្រោយពិធីរួចរាល់ក្បួនរថយន្តក៏បានដឹកប្រធានាធិបតីថ្មី ទៅទស្សនា ទីតាំងសំខាន់ៗមួយ​ចំនួនក្នុងទីក្រុង។ ការងាដំបូងបំផុតដែលលោកម៉ាក្រុង ត្រូវធ្វើក្រោយពេលចូលកាន់តំណែង គឺរៀបចំគណរដ្ឋមន្ត្រី ឲ្យបានរួចរាល់​។ដំបូងគឺជ្រើសរើសនាយករដ្ឋមន្ត្រី ។ នៅថ្ងៃទី​១៥ខែឧសភា លោកម៉ាក្រុង និង មានតំណើរទៅកាន់ប្រទេសអាល្លឺម៉ង ភ្លាម ៗផងដែរ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន  ក្នុងនោះមានការ​ផ្សះផ្សាអឺរ៉ុប ដែលកំពុងប្រឈមនិងការបែកបាក់ក្រោយ អង់គ្លេសចាកចេញពីអឺរ៉ុប។ បារាំងនិងអាល្លឺម៉ង ជាប្រទេសដើរតួនាទីយ៉ាងសំខាន់របស់អឺរ៉ុប ៕  
ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១០:៥១ | ០ មតិ | ១០៣ ដង

អាមេរិកបានបញ្ចប់រួចរាល់នៅកិច្ចព្រមព្រៀង លក់អាវុធដែលមានតម្លៃដល់ទៅជាង​១០០ ពាន់លានដុល្លារ ឲ្យទៅប្រទេសសាឌីអារ៉ាប៊ី ។​ តាមគម្រោង ភាគីទាំងពី​បាន និងចុះកិ្ចចព្រមព្រៀងចុងក្រោយ បង្អសនៅពេលដែលប្រធានាធិប​តីអាមេរិកដូណាលត្រាំទស្សនកិច្ចទៅកាន់​ទីក្រុង​ Riyadh នៅសប្តាហ៍ក្រោយ។ មន្ត្រីអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ​ គម្រោងទិញអាវធរបស់ប្រទេសអារាប មានរហូតដល់ទៅ ៣០០ពាន់លានុដុល្លារ ក្នុងរយៈពេល ១ទស្សវត្ត  ដើម្បីជួយបង្កើនសម្ថភាពយោធារបស់ប្រទេសនេះ ។ មន្ត្រីអាមេរិកបញ្ចាក់ទៀតថា ពេលនេះបានរៀបចំរួចរាល់ នៅកិច្ចព្រមព្រៀងលក់ ទិញអាវុធរវាងប្រទេសទាំងពិ នៅពេលនេះរងចាំតែការចុះហត្ថលេខា  ពេលប្រធានាធិបតីត្រាំទស្សនកិច្ច អារ៉ាប៊ីសាអូឌិតនៅថ្ងៃទី​១៩ខែឧសភាខាងមុខ។ អារ៉ាបីសាអូឌិត គឺជាប្រទេសសម្ព័ន្ធមិត្ត ដ៏សំខាន់បំផុតរបស់អាមេរិក នៅ ក្នុង សម្ព័ន្ធអារ៉ាប ហើយប្រទេសនេះក៏បាន ទិញអាវុធ ជាច្រើនពីអាមេរិករយៈពេលកន្លងមក។  មិនត្រឹមតែប៉ុណ្ណោះ ប្រទេស នេះ​គឺជាអ្នកវិនិយោកច្រើនបំផុតទៅកាន់អាមេរិក  ដោយគិតជាទឹកប្រាក់វិនិយោគនៅអាមេរិក មានរហូតដល់ជាង ៧០០ពាន់លានុដល្លារ៕    
ថ្ងៃសៅរ៍ ទី១៣ ឧសភា ២០១៧, ១០:១៧ | ០ មតិ | ៨៦ ដង

ប្រធានាធិបតីជាប់ឆ្នោត បារាំងលោ​ក Emmanuel Macron ​បានជ្រើសរើស បញ្ចីឈ្មោះបេក្ខភាប ទាំង៤២៨រូប សម្រាប់ការបោះឆ្នោត សភា នៅខែក្រោយដោយក្នុងនោះមានពាក់កណ្តាលជាស្ត្រី។ សារព័ត៌មាន​ BBC ​បានផ្សាយថា​បញ្ជីឈ្មោះត្រូវបានប្រកាស កាលពីថ្ងៃទី​១២ខែឧសភា ដើម្បីត្រៀមបោះឆ្នោតសភានៅក្នុងខែមិថុនាខាងមុន។ ក្នុងចំណោមបេក្ខភាពសមាជិកសភាខាងលើមាន​២៤រូប ដែលជាតំណាងរាស្ត្រា​ចាស​ និង ៥២ភាគរយមិនធ្លាប់ចូលក្នុងសភា ឡើយ​។ អ្វីដែលគួរឲ្យចាប់អារម្ភបំផុតនោះគឺ មានស្ត្រីដល់ទៅ​ពាក់កណ្តាល​ ជាបេក្ខភាពតំណាងរាស្ត្រក្នុងសភា។ នៅពេលនេះដែរលោក ម៉ាក្រុង និងត្រូវជ្រើសរើសបន្ថេម​១០០រូបទៀត ដើម្បីបំពេញគ្រប់ជំនួន ៥៧៧អាសនក្នុងសភា​។ អ្នកនាំពាក្យលោក​ម៉ាក្រុងបញ្ចាក់ថា  មាន មនុស្ស ១៩ពាន់នាក់ បំពេញឯកសារ ចងក្លាយជាតំណាង រាស្ត្រ ក្នុង នោះមាន ១៧០០រូប បានសម្ភាសន៍តាមទូរស័ទ្ទ។ លោក​ Ferrand ​អ្នកនាំពាក្យប្រធានាធិបតីថ្មីបានបញ្ចាក់ថា​ អាយុជាមធ្យមរបស់បក្ខភាពគឺ ៤៦ ហើយក្មេងបំផុតគឺ​២៤ ហើយអ្នកដែលមានវ័យ​ចាស់បំផុត អាយុ​៧២ឆ្នាំ ។ តាមរបាយការរបស់អង្គការសហប្រជាជាតិ  ប្រទេសបារាំង ប៊ុលហ្គារី និង នីការ៉ាហ្គ័រ ជាប្រទេសដេលនាំមុខ គេលើពិភពលោកដែលមានស្ត្រី គ្រប់គ្រងក្រសួងច្រើន ក្នុងរដ្ឋាភិបាល៕  
ថ្ងៃសៅរ៍ ទី១៣ ឧសភា ២០១៧, ១០:១៤ | ០ មតិ | ៨៨ ដង

មន្ត្រី​ចារកម្ម របស់មន្ទីបញ្ចកោណអាមេរិកបញ្ចាក់ថា កូរ៉េខាងជើង​ត្រូវ ឆ្លងកាត់នៅឧប្បស័គ្រជាច្រើនទៀតទើបអាចផលិតមីស៊ីលឆ្លងទ្វីប​ ICBM ​បំពាក់ក្បាលគ្រាប់បរមាណូដែលអាចបាញ់ដល់ទឹកដីអាមេរិក ។ សារព័ត៌មាន​ Bloomberg ​បានផ្សាយថា អ្នកនាំពាក្យមន្ទីបញ្ចកោណ​ លោក​ William Marks ​បានបញ្ចាក់ថា  បើទោះបីមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន  នឹងពង្រីកសកម្មភាពផលិតអាវុធ មិស៊ីលឆ្លងទ្វីប បាញ់ដល់អាមេរិកនោះគឺត្រូវតែចំណាយពេលយ៉ាងយូទៀតទើបអាចសម្រេចបាន។ ក្នុងពេលជាមួយគ្នានោះ ភាពតានតឹងនៅឧប្បទ្វីបកូរ៉េ មិនទាន់មានសញ្ញា ថយចុះនៅឡើយ​ ដោយទីក្រុងព្យុងយ៉ាងបន្តសាកល្បង កាំជ្រួចមីស៊ីលបើទោះបី​រងការ​ប្រឆាំង និងដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ និងអាមេរិកក្តី។ នៅពេលនេះ អាមេរិក បានបញ្ចូនអាវុធ គ្រាប់គ្រាន់ទៅកាន់ឧប្បទ្វីបកូរ៉េ ដែលជាការត្រៀមលក្ខណវាយប្រហារទៅលើ កូរ៉េខាងជើង។ មន្ត្រីចារកិច្ចអាមេរិកបានបញ្ចាក់ថា  កូរ៉េខាងជើងអាចចំណាយពេលដល់ឆ្នាំ​២០២០ ទើបអាចផលិត មីស៊ីលឆ្លងទ្វីបបាញ់ដល់ទឹកដីអាមេរិក។ ប៉ុន្តែមិនប្រាកដថា​ហោះទៅដល់អាមេរិកនោះឡើយគឺត្រូវឆ្លងកាត់ រនាំងការពារជាច្រើនទៀតរបស់អាមេរិក។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ  កម្លាំងយោធារបស់ព្យុងយ៉ាង កំពុងតែរីកដុះដាលខ្លាំងក្លាឡើង ប៉ុន្តែនៅតែស្ថិតនៅក្នុងលំដាប់ថ្នាក់ ក្រោយកម្លាំងទ័ពសេអ៊ូល ដែលជាប់ចំណាត់ថ្នាក់លេខទី១១ ក្នុងពិភពលោក។ ការស្ទង់មតិរបស់ Global Firepower ទើបបានចេញនូវលទ្ធផល ចាត់ថ្នាក់ប្រចាំឆ្នាំ ចំពោះកងកម្លាំងប្រដាប់អាវុធពិភពលោក កាលពីថ្ងៃពុធ ដោយបង្ហាញឲ្យឃើញថា កងកម្លាំងយោធារបស់កូរ៉េខាងត្បូង អាចយកឈ្មះកងទ័ពកូរ៉េខាងជើង បានយ៉ាងងាយ ក្នុងករណីមានជម្លោះណាមួយកើតឡើង។  យោងតាមការចុះផ្សាយ របស់គេហទំព័រ UPI បានឲ្យដឹងថា យោធាទីក្រុងព្យុងយ៉ាង ដែលមានតួនាទីដ៏លេចធ្លោរ ក្នុងការការពាររបបរដ្ឋាភិបាលរបស់ គីម ជុងអ៊ុន ត្រូវបានគេចាត់ថ្នាក់ លំដាប់លេខ២៣ នៃភាពខ្លាំងក្លាបំផុត ក្នុងពិភពលោក ហើយលំដាប់ថ្នាក់នេះ គឺស្ថិតនៅក្រោមអូស្ត្រាលី ប៉ុន្តែនៅលើកាណាដា និងអារ៉ាប៊ី សាអូឌីត៕      
ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ១៤:០២ | ០ មតិ | ១០២ ដង

លោក​Moon Jae In ចង់ពិភាក្សា និងបង្កើនទំនាក់ទំនងការបរទេស សេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ។អ្វីដែលសំខាន់នោះគឺលោកចង់ដឹកនាំផ្ទាល់នៅក្នុងការដោះស្រាយវិបត្តិជាមួយកូរ៉េខាងជើង គឺដើរផ្ទុយពី​គោលជំហររបស់អាមេរិកទៅលើកូរ៉េខាងជើង។ តាមការប្រកាសរបស់ក្រុមអ្នកឯកទេសវិភាគបញ្ចាក់ថា  ការជាប់ឆ្នោតរបស់លោក​ Moon Jae In និងគោលនយោបាយដឹកនាំរបស់លោកអាចធ្វើឲ្យអាមេរិកនិង​កូរ៉េខាងត្បូងមានវិវាទ​នឹងគ្នាក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង​។ ដូចកាលពីប្រធានាធិបតីហ្វីលីពីន លោក ឌូទឺទេ ឡើងកាន់តំណែង ដែលមានគោលនយោបាយផ្ទុយពីប្រធានាធបិតីមុន ធ្វើឲ្យសម្ព័ន្ធមិត្ត រវាងអាមេរិកនិងហ្វីលីពីន ដែលមានរយៈពេលរាប់សិបឆ្នាំមកនេះត្រូវបែកបាក់ ។ តើកូរ៉េខាងត្បូង កំពុងតែដើរតាមផ្លូវនោះឬ? សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រងសម្តីអ្នកនាំពាក្យ សេតវិមាន លោក​ Sean Spicer បញ្ចាក់ថា​ ប្រធានាធិបតីត្រាំចង់ជួបពិភាក្សាជាមួយប្រធានាធិបតីថ្មី កូរ៉េខាងត្បូង​ Moon Jae In ទៅលើបញ្ហាដែលភាគីទាំងពី​រយកចិត្តទុកដាក់នាពេលកន្លងមក។ អ្នកនាំពាក្យសេតវិមានបញ្ចាក់ទៀតថា ​លោក​រងចាំ ប្រទេសទាំងពីរអាមេរិក-កូរ៉េខាងត្បូង បន្តសហការគ្នា បង្កើនទំនាក់ទំនងមិត្តភាពកាន់តែជិតស្និតថែមទៀត។ Moon Jae In​ កំពុងតែស្វែងរកវិធីសស្ត្រ ដឹកនាំថ្មី កំណត់គោលដៅថ្មីរបស់កូរ៉េខាងត្បូង ពិសេសគឺការដោះស្រាយបញ្ហាកូរ៉េខាងជើង ។ នៅក្នុងពេលឃោសនាបោះឆ្នោត លោក​ Moon Jae In ​បញ្ចាក់ថា «យើងចាំបាច់ត្រូវតែធ្វើជាម្ចាស ក្នុងការដោះស្រាយ បញ្ហា វិវាទជាមួយកូរ៉េខាងជើង ។ សម្ព័ន្ធមិត្ត អាមេរិក ដើរតួនាទីគាំទ្រ ការសម្រេចរបស់យើង ក្នុងការរកសំណោះស្រាយជាមួយប្រទេសជិតខាង កូរ៉េខាងជើង»។ ចំណែកសារព័ត៌មាន​ Tokyo Shimbun ​របស់ជប៉ុន បានផ្សាយថា លោក​ Moon Jae In បានប្រកាសដោយបើកជំហរពីគម្រោង សហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង។ នៅពេលនេះដែរ ប្រសិនបើ រដ្ឋាភិបាលថ្មីកូរ៉េខាងត្បូង ចាប់ផ្តើមសហការសេដ្ឋកិច្ច  ជាមួយកូរ៉េខាងជើង ដូចជា ដំណើរការ តំបន់ឧស្សាហកម្ម Kaesong ដែលជាតំបន់ «មាន់ពងចេញមាស»របស់កូរ៉េខាងជើង  និងធ្វើឲ្យការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើកូរ៉េខាងជើង ពីសហគមន៍អន្តរជាតិត្រូវថយចុះ​ ជាការបំបែក ជញ្ជាំងឡោមព័ទ្ធសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។    
ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ១៣:៥៨ | ០ មតិ | ១០៦ ដង

នៅថ្ងៃទី១១ខែឧសភាកូរ៉េខាងជើងបានអំពាវនាវ ឲ្យរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូង បញ្ចប់គោលនយោបាយប្រឈមមុខដាក់គ្នា ក្នុងនោះមានទាំងការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិកជាដើម។ការអំពាវនាវខាងលើកើតឡើងក្នុងពេលដែល ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងស្បថចូលកាន់តំណែង ក្រោយការជាប់ឆ្នោតភ្លាមៗ។ សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង ព័ត៌មានពីសារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា  «កូរ៉េទាំងពីរ ចំបាច់ត្រូវតែគោរពគ្នា និងបើកនៅទំព័រថ្មី ឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរ និងឯកភាពជាតិ។ កូរ៉េខាងត្បូងនិងកូរ៉េខាងជើង ចាំបាច់ត្រូវតែស្វែងរកកិច្ចពិភាក្សា ចចារ នៅគ្រប់ថ្នាក់មន្ត្រី ពីធំដល់តូច។ ក្រៅពីនេះកូរ៉េខាងជើងក៏បានអំពាវនាវ ដល់កូរ៉េខាងត្បូងបញ្ចប់សកម្មភាព បង្ហោះខាត់ប័ណ ចូលទៅកាន់កូរ៉េខាងជើង  ពិសេសគឺបញ្ចប់ភាពតានតឹងនៅពេលនេះ ដើម្បីបញជៀសនៅការប្រឈមមុខដាក់គ្នានៅតាមព្រមដែន និងនៅដែនសមុទ្រ។ ពលរដ្ឋកូរ៉េខាងត្បូងក៏ដូចជាកូរ៉េខាងជើងសង្ឃឹមថា ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Moon  នឹងស្វែងរកដំណោះស្រាយធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរល្អប្រសើរឡើង ។ នៅក្នុងពេលឃោសនាបោះឆ្នោត លោក Moon ក៏បានសន្យាថា និងជម្រុញឲ្យមានកិច្ចចរចារ និង បោះបង់កម្មវិធីបរមាណូ។ ក្នុងប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើង ភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបចំពេលដែលមានការ បាញ់បង្ហោះគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ជាបន្ដបន្ទាប់ពីប្រទេស កូរ៉េខាងជើង ហើយក៏ត្រូវបានគេរំពឹងទុកថា របបកម្មុនិស្ដមួយនេះ អាចនឹងធ្វើតេស្តនុយក្លេអ៊ែរមួយផ្សេងទៀតឬបាញ់គ្រាប់រ៉ុកកែត រយៈចម្ងាយឆ្ងាយ ដែលធ្វើឲ្យស្ថានភាព កាន់តែតានតឹងឡើង ។ បើតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្ននេះកំពុងរក្សា បាននូវកម្រិត នៃជំហរការពារជាតិ ដ៏រឹងមាំរបស់ខ្លួន ដែលនោះជាការឆ្លើយតប របស់លោកទៅនឹង សំណួរមួយអំពីថា តើក្រសួងបាន គ្រោងនឹងបង្កើន កម្រិតប្រុងជើងការ មុន និងក្រោយព្រឹត្តិការណ៍បោះឆ្នោតជាតិជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីជ្រើសរើសអ្នកស្នងតំណែង ប្រធានាធិបតីបន្ទាប់ ពីលោកស្រី ផាក គឹនហេ ដែលត្រូវបានគេ ចោទប្រកាន់ពីបទ ទទួលសំណូក ក្នុងរឿងអាស្រូវ អំពើពុករលួយនេះ៕    
ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ១៣:៥៣ | ០ មតិ | ១៣៣ ដង

រដ្ឋមន្ត្រីការបរទេសអាមេរិកលោកសSergei Lavrov បានបញ្ចាក់ថា ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបង្ហាញពីទស្ស បង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងការដោះស្រាយវិវាទ នៅលើពិភពលោក ដើម្បីទទួលបានផលប្រយោជនទាំងសង្ខាង។ កាលពីថ្ងៃទី១០ខែឧសភា នៅក្នុងជំនួបពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន  ប្រធានាធិបតីអាមេរិកដូណាលត្រាំ បង្ហាញពីសុឆន្ទះបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី កាន់តែប្រសើរ ដើម្បីដោះស្រាយវិវាទ នៅក្នុងប្រទេសស៊ីរី និងតំបន់ក្តៅជាច្រើនទៀតលើពិភពលោក ក្នុងនោះ មានវបត្តិនៅកូរ៉េខាងជើងជាដើម។ តាមប្រភព័ត៌មានពីសេតវិមាន ប្រធានាធិបតីត្រាំ បានស្នើរដល់ ទីក្រុងមូស្កូ ដាក់គំនាបទៅលើរដ្ឋាភិបាលស៊ីរី និងអីរ៉ង ក៏ដូចជា សហការ បញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ចាក់ថា នៅក្នុងតំណើរទស្សនកិច្ចទៅកាន់អាមេរិកលើកនេះ គឺដើម្បីស្វែងរកការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ទៅលើគម្រោងបង្កើតតំបន់សុវត្ថភាពនៅក្នុងប្រទេសស៊ីរី ដែលរៀបចំឡើងដោយអីរ៉ង រុស្ស៊ី តួគី ។ នៅក្នុងតំណើរទស្សនកិច្ចនេះ លោកSergei Lavrov ក្លាយជាមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី បានបំពេញទស្សនកិច្ចទៅកាន់អាមេរិក ចាប់តាំងពីលោកឡើងកាន់តំណែង នៅខែមករាឆ្នាំ២០១៧ ។ ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ីលោកពូទីន  បានបើកកិច្ចប្រជុំសន្តិសុខ ស្តីពីទំនាក់ទំនង រវាងរុស្ស៊ីនិងអាមេរិក ក្នុងពេលដែល រដ្ឋមន្ត្រីការបរទេស រុស្ស៊ីនិង ប្រធានាធិបតីអាមេរិក។ នៅមុនពេលជួបពិភាក្សាជាមួយប្រធានាធិបតីត្រាំ លោកLavrov ក៏បានជួបពិភាក្សាជាមួយសមភាគី លោក Rex Tillerson ស្តីពីបញ្ហាមួយចំនួន ដូចជាអ៊ុយក្រែន ស៊ីរី ។នៅក្នុងជំនួបនាពេលនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងថា ពិតជាមានប្រសិទ្ធិភាព និង មានលក្ខណស្ថាបនា។  
ថ្ងៃព្រហស្បតិ៍ ទី១១ ឧសភា ២០១៧, ១១:២៩ | ០ មតិ | ៧៥ ដង

ប្រធានាធិបតីអាមេរិកដូណាលត្រាំ​នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក​ Lavrov នៅសេតវិមានដើម្បីពិភាក្សាពីបញ្ហាសន្តិសុខស៊ិរី និង បញ្ហាអន្តរជាតិនានា។ សារព័ត៌មានរ៉យទ័របានដកស្រងប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់អាមេរិកបញ្ចាក់ថា​ នៅថ្ងៃទី ១០ខែឧសភា ប្រធានាធិបតីដូណាលត្រាំ​នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ នៅសេតវិមានស្តីពីស្ថានភាពនៅស៊ីរី និងទំនាក់ទំនងប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក អាក្រក់ទៅ ក្នុងពេលដែល​អាមេរិកបើកការវាយប្រហារទៅលើ ទីតាំង​ទាហានអាកាសស៊ីរី ក្រោយពេលស៊ីរីវាយប្រហារដោយអាវុធគីមីដែលអាមេរិកចាត់ទុកថាជាសកម្មភាពរបស់រដ្ឋាភិបាលលោកអាលអាសាដ។ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងប្រធានាធិបតីត្រាំកើតឡើងចំពេលដែល អាមេរិក ទើបតែដកហូតដំណែងប្រធាន FBI ​លោក ​James Comey ។ ការដកហូតដំណែងនោះត្រូវបានគណបក្សប្រជាធិបតេយ្យ ចាត់ទុកថា ជាការរារាំង ដល់ការស្រាវជ្រាវពីទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ពិសេសគឺការលូកដៃរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិកនាពេលកន្លងមក។ ទូរទស្សន៍ BBC ទើបនឹងចេញផ្សាយអត្ថបទនៅថ្ងៃពុធទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ប្រធានា ធិបតី ដូណាល់ត្រាំ បានសម្រេចចិត្តដកតំណែង លោក James Comey ប្រធានភ្នាក់ងារ FBI នេះ បើយោងតាមអះអាង របស់សេតវិមាន។ ការថ្លែងប្រកាសដ៏គួរភ្ញាក់ផ្អើលត្រូវបានធ្វើឡើងនៅបន្ទាប់ពីពេល ដែលមានលេចឬព័ត៌មានដែលនិយាយថា លោក Comey បានផ្តល់ព័ត៌មានមិនច្បាស់លាស់អំពីសារអេឡិចត្រូនិករបស់លោកស្រី Hilary Clinton ទៅកាន់សភាជាតិ កាលពីសប្តាហ៍ មុន។ គួរបញ្ជាក់ថាលោកស្រី Clinton ដែលធ្លាប់បានបន្ទោសទៅដល់ លោក Comey ថា ជាអ្នកដែលបានធ្វើឲ្យ លោកស្រីមិនអាច ទទួលជ័យជំនះលើលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យលោក​ Chuck Schumer ​បញ្ចាក់ថា «ខ្ញុំបាននិយាយទៅកាន់ប្រធានាធិបតីថា​ គត់កំពុងតែធ្វើខុសយ៉ាងធំ»ដែលដកដំនែងប្រធាន​ FBI ។    
ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ១៣:២៤ | ០ មតិ | ១៣០ ដង

ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក​ Moon Jae in នៅព្រឹកថ្ងៃទី​១០ខែឧសភា បានស្បថចូលកាន់តំណែងភ្លាមៗហើយពិធីចូលកាន់តំណែងនោះធ្វើឡើង​យ៉ាងសាមមាញ់បំផុតនៅក្នុងអាគារដ្ឋសភា។ ការស្បថចូលកាន់តំណែងធ្វើឡើងដោយមានការចូលរួមពីតំណាងរាស្ត្រ ក្នុងរដ្ឋសភា ដោយ លោក​ Moon Jae inបានបញ្ចាក់ថា«ខ្ញុំសូមស្បថ​ចំពោះមុខប្រជាជន​ទូទាំងប្រទេសថា ខ្ញុំនិង ខិតខំអស់ពីសម្ថភាព បំពេញការងារបម្រើប្រទេសជាតិ»។ ការចូលកាន់តំណែងមួយអាណាត្តិ​៥ឆ្នាំរបស់លោក គឺត្រូវទទួលខុសត្រូវដឹកនាំកូរ៉េខាងត្បូង ចាកចេញពីភាពតានតឹង នៅក្នុងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ។ មួយវិញទៀត ទំនាក់ទំនង រវាងកូរ៉េខាងត្បូងនិងអាមេរិក អាចប្រេះឆា នៅពេលដែល​ លោក​ Moon Jae inមានទស្សន​ផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង។ លោក​ Moon Jae inបានប្រកាសកាលពីថ្ងៃទី​៩ខែឧសភាថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងចិន​រួមទាំងអាមេរិកផងដែរ ស្តីពីវិបត្តិ នៅក្នុងឧប្បទ្វីបកូរ៉េ។ បើមិនដោះស្រាយឲ្យបានទាន់ពេលវេលាទេនោះ វិបត្តិនិងរាលដាលកាន់តែធ្ងន់ទៅ ឈានដល់សង្គ្រាម។ បច្ចុប្បន្នគណបក្សប្រជាធិបតេយ្យ មានអាសន ១១៩ ក្នុងចំណោម​៣០០អាសនក្នុងរដ្ឋសភា  និង ៤៦អាសនទៀតស្ថិតទៅលើគណបក្សប្រជាជន និងគណបក្សយុត្តិធម៌ ក៏មានការគាំទ្រគោលនយោបាយរបស់លោក​ Moon Jae inផងដែរ។ ទាំងនោះហើយធ្វើឲ្យលោក​ Moon Jae in​មាន​អំណាចរឹងមាំក្នុងការដឹកនាំប្រទេស។ អំពីទស្សននយោបាយ វិញ លោក​ Moon Jae inមិនដើរតាម កន្លងរបស់អតីតប្រធានាធិបតី  Park geun hye ឡើយ​ ដោយលោកបើកទូលាយទំនាក់ទំនងជាមួយកូរ៉េខាងជើង​។ ជាមួយគ្នានេះ​ប្រធានាធិបតីថ្មី របស់ប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ទំនងជានឹង​បន្ដជំរុញ គោលនយោ បាយសេដ្ឋកិច្ចជាតិ និងគោលនយោបាយសារពើពន្ធ នៅពេលដែលរូបលោកឡើង កាន់តំណែងជាផ្លូវការ បន្ទាប់ពីបានជាប់ឆ្នោតលើ​តំណែងប្រធានាធិបតី កាលពីថ្ងៃម្សិលមិញនេះ ក្នុងសំឡេងឆ្នោត ៦០ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ បើតាមការលើកឡើងរបស់មន្រ្តីហិរញ្ញវត្ថុរដ្ឋាភិបាលបានឲ្យដឹងថា ទាំងនោះប្រហែលជា​ការផ្ដោតសំខាន់ ទៅលើកំណែទម្រង់ប្រព័ន្ធ​ហេដ្ឋារចនាចម្ព័ន្ធតាមតំបន់ជាច្រើនទៀត ក៏ដូចជាទីផ្សារពលកម្ម និងសន្ដិសុខ សង្គម ប៉ុន្ដែក្នុងអាណត្តិកាន់តំណែង​របស់ប្រ​ធានាធិបតីថ្មីរូបនេះ ត្រូវបានគេដឹងថា ទំនងជានឹងប្រឆាំង កាន់តែខ្លាំង ជាមួយនឹង​ការបង្កហេតុពីប្រទេសកូរ៉េខាងជើង ចំពោះការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និង មីស៊ីល។ មន្រ្តីហិរញ្ញវត្ថុរដ្ឋាភិបាលកូរ៉េខាងត្បូងរូបនេះ បានលើកឡើងនៅក្នុងការអត្ថា​ធិប្បាយលើការបោះឆ្នោត ប្រធានាធិបតីរបស់របស់ខ្លួនថា “យើងរំពឹងថា គោលនយោបាយសារពើពន្ធ នឹងនៅតែបោះយុថ្កា (ភាពរឹងមាំ) និងនាំមុខដោយគោលការណ៍នៃការកម្រិតភាព អន់ថយរហូតដល់ ៣ភាគរយ នៃផលិតផល ក្នុងស្រុកសរុប និងការរក្សាបំណុលរដ្ឋាភិបាលឲ្យស្ថិតនៅក្រោម៤៥ ភាគរយសម្រាប់អត្រាប្រាក់ចំណូល សរុប (GDP)៕      
ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ១២:៤៤ | ០ មតិ | ១១៥ ដង

ក្រោយពេលលទ្ធផលបានប្រកាសបណ្តោះអាសន្ន លោក​ Emmanuel Macron ​បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកដូណាលត្រាំនៅថ្ងៃទី​៨ខែឧសភា ។នៅក្នុងការសន្ទនានោះ លោក​ Macron ​បញ្ចាក់ថា​លោកនឹងការពារ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី​ការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។ អ្នកនាំពាក្យរបស់លោក​ Macron គឺលោកស្រី​ Laurence Haim ​បានប្រកាសឲ្យដឹងថា​នៅក្នុងជំនួបពិភាក្សាតាមទូរស័ទ្ទរយពេល​១០នាទី​ លោក​​ម៉ាក្រុង បានប្រកាសថា​លោកនឹងការពារ  សន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ​ ដោយសារតែនេះជាបញ្ហាសំខាន់បំផុត ចំពោះទឹកដីបារាំងនិងពិភបលោកទាំងមូល។ ក្រៅពីនេះមេដឹកនាំទាំងពីរក៏បានពិភាក្សាផ្តោតសំខាន់ទៅលើការប្រឆាំងក្រុមភេរវកម្ម​ និងសេដ្ឋកិច្ចផងដែរ។ មេដឹកនាំទាំងក៏បានសម្រេចជួបគ្នានៅទីក្រុង ប្រុចស៊ែលប្រទេសប៊េលហ្សិក នាថ្ងៃទី​២៥ខែឧសភា​បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការណាតូ។ ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតីតួគី លោក​អីដូហ្គានក៏បានទូរស័ព្ទជូនពរលោកម៉ាក្រុង ដែលបានជាប់ឆ្នោតជាប្រធានាធិបតីបារាំង ដោយលោកបញ្ចាក់ថា ជ័យជំនៈរបស់លោកម៉ាក្រុង និងនាំមកនៅក្តីសង្ឃឹមដល់អានាគត់អឺរ៉ុប កាន់តែភ្លឺថ្លា។ ក្នុងពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអីរ៉ាក់​ Haider Al Abadi ​ក៏បានផ្ញើលិខិតជូនពរដល់លោកម៉ាក្រុង  ដោយបញ្ចាក់ថា អីរ៉ាក់និងសហការជាមួយ​បារាំង ប្រឆាំងនិងក្រុមភេរវកម្ម  IS។ ក្រៅពីនេះ អីរ៉ាក់និងបារាំងនៅតែសហការគ្នាលើវិស័យជាច្រើនទៀតក្នុងនោះមានវិស័យសេដ្ឋកិច្ចជាដើម។ ជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​បានជូនពរដល់លោក​ម៉ាក្រុង ដែលទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋបារាំង ជ្រើសរើសឲ្យលោកឡើងដឹកនាំប្រទេស ក្លាយជាប្រធានាធិបតីវ័យក្មេងនៅក្នុងប្រទេសនេះ។ ជ័យជំនៈរបស់លោក ម៉ាក្រុង​ត្រូវបានគេចាត់ទុកថាជាជ័យជំនៈរបស់អឺរ៉ុបទាំង​មូល ដោយសារតែលោកមានទស្សននយោបានគាំទ្រអឺរ៉ុប​៕    
ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ១៣:១៧ | ០ មតិ | ៩៣ ដង

បើទោះបីទីក្រុងព្យុងយ៉ាងបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ចំពោះសកម្មភាពរបស់ចិនដែលបានខិតជិតអាមេរិក  ហើយចាត់ទុកកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ជាគ្រោះថ្នាក់​ដល់សន្តិសុខចិន​។ ប៉ុន្តែការប្រឈមមុខតានតឹង​ដាក់គ្នា រវាងចិននិងកូរ៉េខាងជើងមិនអាចអូសបន្លាយយូអង្វែងនោះឡើយ។ កន្លងមកសារព័តចិនបានផ្សាយ រិះគន់កម្មវិធីបរមាណូ​របស់ទីក្រុងព្យុងយ៉ាង មិនត្រឹមតែប៉ុណ្ណោះក៏បានអំពាវនាវ ឲ្យផ្អាក់ផ្តល់ប្រេងឲ្យកូរ៉េខាងជើង​ និងផ្អាក់ការទិញ ធ្យូងថ្មពីកូរ៉េខាងជើង ផងដែរ។ ប៉ុន្តែក្រុមអ្នកឯកទេសនយោបាយ បានបញ្ចាក់ថា សកម្មភាពរបស់ចិននិងកូរ៉េខាងជើង ផ្ទុះពីការចង់បានរបស់ប្រទេសមួយចំនួនពិសេសគឺអាមេរិក ដោយការប្រឈមមុខតានតឹងរវាងកូរ៉េខាងជើងនិងចិន មិនអូសបន្លាយរយៈពេលយូឡើយ​​។ លោក​ Alexander volontsov ​អ្នកឯកទេសជនជាតិរុស្ស៊ី បានបញ្ចាក់ថា​«យើងនៅតែមន្ទិលសង្ស័យ ទៅលើវិវាទរបស់ចិននិងកូរ៉េខាងជើង មិនអាចកើតឡើងយូអង្វែងឡើយ។ ទាំងនោះអាចជាយុទ្ថសាស្ត្ររបស់ទីក្រុងប៉េកាំ​ ដើម្បីបង្ហាញឲ្យពិភពលោកដឹងថា ចិនពិតជា បានដាក់គំនៀបទៅលើកូរ៉េខាងជើង ។ ខ្ញុំជឿជាក់ថា រវាងចិននិងកូរ៉េខាងជើង មិនអាចមានវិវាទយូអង្វែងឡើយ»។ តាមប្រភព័ត៌មាន ពីក្រុងអ្នកជំនួញ និងរដ្ឋាភិបាល ​​ប្រទេសមួយចំនួនបានបញ្ចាក់ថា ក្រុមហ៊ុនចិន និងកូរ៉េខាងជើង មានទំនាក់ទំនងរក្សី ជាមួយគ្នា ជាច្រើនទស្សវត្តកន្លងមក​។ជាក់ស្តែងក្រុមហ៊ុន​ Limac របស់ចិន និងក្រុមហ៊ុន​ Ryonbong ​របស់កូរ៉េខាងជើង ដែលអាមេរិកដាក់ចូលក្នុងបញ្ចីខ្មៅកាលពីឆ្នាំ​២០០៤​បានរួមគ្នា ឃួងយកសារធាតុ​ Tantalum, Niobium និង​ Zirconium ។ សារធាតុទំាងនោះ អាចប្រើប្រាស់សម្រាប់ ចម្រាញផលិត រោងច័ក្រ ចំរើនសាធាតុបរមាណូ និងមីស៊ីល។ នៅក្នុងរបាយការ​ដែលបានប្រកាសកាលពីខែកុម្ភៈឆ្នាំ​២០១៧ ក្រុមអ្នកឯកទេសបញ្ចាក់ថា កូរ៉េខាងជើង បាននាំចូលសម្ភារៈសម្រាប់ផលិតមីស៊ីលនិងយន្តហោះធុនតូចមកពីប្រទេសចិន។ អ្នកឯកទេសវិភាគរបស់រុស្ស៊ីលោក Alexander volontsov ​បានបញ្ចាក់ទៀតថា ចិន កំពុងតែបញ្ចៀស​ការប្រឈមមុខតានតឹង ជាមួយកូរ៉េខាងជើង ហើយ ក៏មិនចង់ឲ្យកូរ៉េខាងជើង ផ្លាសប្តូររដ្ឋាភិបាល ឬជួបសង្គ្រាមនោះដែរ។    
ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ១៣:១០ | ០ មតិ | ៩៣ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩