MENU
ព័ត៌មានអន្តរជាតិ
កាលពីថ្ងៃទី​២១ខែឧសភា​ប្រធានាធិបតីអាមេរិក លោកដូណាលត្រាំបានអំពាវនាវដល់មេដឹកនាំប្រទេសកាន់សាសនាអិស្លាម នាំមុខនៅក្នុងសង្គ្រាមប្រឆាំងក្រុមអិស្លាមជ្រុលនិយមដែលបានធ្វើសកម្មភាពឃោឃៅសម្លាប់មនុស្សស្លូតត្រង។ មានប្រសាសន៍ទៅកាន់មេដឹកនាំ៥៥ប្រទេសលោកត្រាំបានបញ្ចាក់ថា ប្រទេសកាន់សាសនាអិស្លាមភាគច្រើន​ចាំបាច់ត្រូវតែនាំមុខ​នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវនិយម។ ប្រធានាធិបតីត្រាំបានបញ្ចាក់ផងដែរថា ប្រទេសអារ៉ាបមានចំនួនអ្នកស្លាប់ច្រើនបំផុតដោយសារអំពើរហឹង្សា ការវាយប្រហារភេរវកម្ម ។ លោកត្រាំបានបញ្ចាក់ទៀតថាអំពើភេរវកម្ម បង្ករឲ្យមាន គ្រោះថ្នាក់ដល់សន្តិសុខ និង មនុស្សធម៌រាលដាលនៅក្នុងតំបន់ទាំងមូល។ ក្រៅពីនេះលោកត្រាំ បានជម្រុញឲ្យប្រទេសអិស្លាមធានាថា ក្រុមភេរវកម្ម​នឹងមិនអាចស្វែងរកកន្លែងលាកខ្លួននៅក្នុងប្រទេស អារ៉ាបឡើយ។នៅក្នុងសន្តរកថានោះដែរ លោកត្រាំបានប្រកាសពីកិច្ចព្រមព្រៀង ជាមួយប្រទេស តំបន់ឈូងសមុទ្រ ស្តីពិការប្រឆាំង ដល់ការគាំទ្រ ហិរញ្ញវត្ថុដល់ក្រុមភេរវកម្ម។ ក្នុងពេលជាមួយគ្នានោះដែរព្រះមហាក្សត្រសាឌីអារ៉ាប៊ី  Salman Bin Abdul Aziz ​បានបញ្ចាក់ថា សាឌីអារ៉ាប៊ី​នឹង មិនលើកលេងដល់បុគ្គលណាមួយដែលជួយដល់ក្រុមភេរវកម្មនោះឡើយ។ព្រះមហាក្សត្រសាឌីអារ៉ាប៊ី​បានប្តេជ្ញាកម្ចាត់ក្រុមភេរវកម្ម​IS ទាំងស្រុង។ ក្នុងថ្ងៃជាមួយគ្នានោះដែរប្រធានាធិបតីត្រាំ បានជួបពិភាក្សាជាមួយមេដឹកនាំបណ្តាលប្រទេស​ តំបន់ឈូងសមុទ្រ ​ GCC  ។ ជំនួបនោះនឹងត្រូវធ្វើឡើងនៅថ្ងៃទីពីរដែលលោកត្រាំទស្សនកិច្ចនៅអារ៉ាប៊ី​​ ជំនួបពិភាក្សាធ្វើឡើងមុនប៉ុន្មានម៉ោង ដែលនៃការចាប់ផ្តើមកិច្ចប្រជុំ អាមរិក អារ៉ាប ។ នៅក្នុងតំណើរទស្សនកិច្ច ទៅកាន់អារ៉ាប៊ីសាអូឌិត ថ្ងៃតំបូង ប្រទេសទាំងពីរ អាមេរិក អារ៉ាប៊ីសាអូឌិត បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀង ដែលគិតជាទឹកប្រាក់មានរហូតដល់ទៅ​៣៨០ពាន់លានដុល្លារ  ក្នុងនោះមានវិស័យ​អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ នៅអាមេរិក និង វិនិយោគលើវិស័យការពារជាតិ ក្នុងរយៈពេល​១០ឆ្នាំខាងមុខ។ សាឌីអារ៉ាប៊ី គឺជាប្រទេសទីមួយនៅក្នុងតំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំ​ ជាលើកតំបូង ។ក្រៅពីនេះលោកនឹងទៅកាន់ប្រទេស អីស្រាអែល  បុរីវ៉ាទីកង់ ប៊ែលហ្សិក និងអីតាលី៕  
ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ០៩:៣៣ | ០ មតិ | ៤៥ ដង

ប្រធានាធិបតីអីរ៉ងលោក​រ៉ូហានី មានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះគូរប្រជេងដើម្បីបន្តដឹកនាំអីរ៉ងថែមមួយអាណាត្តិទៀត​ដោយនៅពេលនេះមានសន្លឹកឆ្នោត ៣៧លានសន្លឹកបានរាប់រួច គឺលោករ៉ូហានីទទួលបាន ដល់ទៅ ២១,៦លានសន្លឹក ចំណែកគូប្រជេងវិញគឺលោក រ៉ាយស៊ី ទទួលបានតែ​១៤លានសន្លឹកប៉ុណ្ណោះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា  តាមលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន  ប្រធានាធិបតីរ៉ូហានី កំពុងតែនាំមុខដាច់លើគូប្រជេងរបស់ខ្លួន។ ជាមួយនិងលទ្ធផលខាងលើ លោករ៉ូហានី សង្ឃឹមឈ្នះ​៩០ភាគរយ ។ បើទោះបីការបោះឆ្នោតលើកនេះមានបេក្ខភាពដល់ទៅ៤រូប ប៉ុន្តែប្រជេងគ្នានោះមានតែពីររូបបុណ្ណោះគឺលោក រ៉ូហានី និង លោក អីប្រាហ៊ីម រ៉ាយស៊ី ដែលជាបុគ្គលជិតស្និតនិងមេដឹកនាំសាសនាដែលមានអត្ថិពលបំផុតនៅក្នុងប្រទេសនេះ​គឺលោក​ Khamenei ។ លទ្ធផលបោះឆ្នោតប្រធានាធិបតីអីរ៉ងជាផ្លូវការនឹងត្រូវប្រកាស​​ក្នុងពេលឆាប់ៗខាងមុខនេះ៕    
ថ្ងៃសៅរ៍ ទី២០ ឧសភា ២០១៧, ១៤:៥៨ | ០ មតិ | ៩៦ ដង

គណរដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី​១៩ខែឧសភានេះ បានអនុម័ត ច្បាប់អនុញ្ញាត្តិឲ្យ ព្រះចៅអធិរាជ្យជប៉ុន  Akihito ​ដាក់រាជ្យសម្បត្តិ បាន ហើយផ្ទេរដំណែងឲ្យទៅព្រះរាជ្យបុត្រ  Naruhito ។ នេះជាលើកទីមួយ ក្នុងរយៈពេល​២០០ឆ្នាំកន្លងមក​ដែល ស្តេចជប៉ុនអាចដាក់រាជ្យសម្បត្តិបាន​។ រដ្ឋាភិបាលជប៉ុន បានបញ្ចាក់ថា ពេលវេលាដែលព្រះចៅអធិរាជ្យ ដាក់រាជ្យសម្បត្តិគឺនៅខែធ្នូឆ្នាំ​២០១៨ ពេលដែលព្រះអង្គយាងចូលព្រះជន ៨៥វស្សា។  នៅដើមឆ្នាំ ២០១៩ ជប៉ុននិងមានស្តេចថ្មី​ តែម្តង ។ ច្បាប់ខាងលើ ត្រូវបានរៀបចំឡើងជាពេសេស​សម្រាប់តែព្រះចៅអធិរាជ្យ​ Akihito តែប៉ុណ្ណោះ​ នៅពេលដែលបានអនុម័ត​ច្បាប់នេះមានប្រសិទ្ធិភាព តែម្តងគត់ ។ ទាមងនោះមានន័យថា ស្តេចក្រោយរបស់ជប៉ុននិង គ្មានច្បាប់ ដាក់រាជ្យសម្បត្តិទៀតឡើយ  បើអាចគឺត្រូវបង្កើតច្បាប់ថ្មីទៀត។ កាលពីខែ សីហាឆ្នាំ​២០១៦ ព្រះចៅអធិរាជ្យ​ Akihito ​បានស្នើរ ដាក់រាជ្យសម្បត្តិ ដោយសារតែសុខភាពមិនអំណោយផល ។ នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្ស៊ូអាបេ​ក៏បានរៀបចំបង្កើតច្បាប់ពិសេស ដើម្បីឲ្យព្រះអង្គបានដាក់រាជ្យ​។ ក្រោយរដ្ឋាភិបាលអនុម័ត​ច្បាប់ដាក់រាជ្យនឹងត្រូវសភាអនុម័តនៅខែក្រោយនេះ។ តាមច្បាប់ជប៉ុន ស្តេចគឺត្រូវតែគ្រោងរាជ្យ អស់មួយជីវិត្ត  រហូតដល់ចូលទីវង្គត់ទើបព្រះរាជ្យជប៉ុនឡើងជំនួស ។ ដូច្នេះការដាក់រាជ្យនាពេលនេះ គឺជាលើកទីមួយក្នុងរយៈពេល ២០០ឆ្នាំកន្លងមក។ ការដាក់រាជ្យរបស់ព្រះចៅ​ Akihito ​ស្របពេលដែល ព្រះនាង  Mako​ដែលជាចៅ​ បានសម្រេច​បោះបង់​តួនាទី​ទៅរៀបការជាមួយពលរដ្ឋធម្មតាម្នាក់ ។ ការរៀបការជាមួយ មនុស្សធម្មតា​និងត្រូវចាកចេញពីរវាំង ហើយតំណែង ក៏ត្រូវដកហូតផងដែរ៕    
ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១៤:២៤ | ០ មតិ | ១០២ ដង

នៅព្រឹកថ្ងៃទី​១៩ខែឧសភា ពលរដ្ឋអីរ៉ង​ចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន  ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ ។ មេដឹកនាំជាន់ខ្ពស់អីរ៉ង  លោក​ Ali Khamenei បានទៅបោះឆ្នោត​ ក្រោយពេលដែល ការិយាល័យបោះឆ្នោតបានបើកទ្វាតែប៉ុន្មាននាទីប៉ុណ្ណោះ គឺនៅវេលាម៉ោង ៨ព្រឹក(ម៉ោង ១០និង ៣០នាទី ម៉ោងកម្ពុងជា)។  មានប្រសាសន៍ទៅកាន់ពលរដ្ឋ លោក​ Khamenei ​បានប្រកាសថា ជោគវាសនាប្រទេសជាតិកំពុងតែស្ថិតនៅលើដៃពលរដ្ឋ​គ្រប់រូប។ កាលពីថ្ងៃទី ២០ខែមេសា គណកម្មធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសពីបេក្ខភាព ប្រធានាធិបតី​៦រូប ដែលមានលក្ខណពេញលេញ​សម្រាប់ប្រគួតប្រជេងនៅក្នុងការបោះឆ្នោត ប្រធានាធិបតីលើកទី ១២នៅក្នុងប្រទេសនេះ។ ​ប៉ុន្តែក្រោយមក មានបេក្ខភាព ២រូបបានដកខ្លួនចេញពីការប្រគួតប្រជេង ។ ដូច្នេះពេលនេះមានតែបេក្ខភាព ​៤រូបប៉ុណ្ណោះ ដែលប្រគួតប្រជេងតំណែងប្រធានាធិបតី​​ ក្នុងនោះមានបេក្ខភាព ពីររូបដែលលេខថ្លោជាងគេបំផុត  គឺប្រធានាធិបតី  Hassan Rouhani  និង​លោក​ Ebrahim Raisi មកពីគណបក្សប្រឆាំង។ តាមការស្ទងមតិក្រៅផ្លូវការបានឲ្យដឹងថា ប្រធានាធិបតីរ៉ូហានី កំពុងតែមានប្រៀប ប៉ុន្តែលោកក៏ប្រឈមនិង ឧប្បស័គជាច្រើន​ក្នុងនោះមានបញ្ហាសេដ្ឋកិច្ច ដែលដើរទៅមុខយឺត។ ចំណែកលោក​ Raisi វិញបានច្រានចោល​គោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីរ៉ូហានី ​ក៏ដូចជា គោលនយោបាយការបរទេស​ផ្សះផ្សាជាមួយលោកខាងលិច។ ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីរ៉ូហានី​បានបញ្ចាក់ថា សេដ្ឋកិច្ច អីរ៉ង​បានកែលម្អជាច្រើនក្រោយការបោះឆ្នោតកាលពីឆ្នាំ​២០១៣  ជាមួយគ្នានោះលោកបានអំពាវនាវឲ្យបន្តសហការជាមួយប្រទេសជាដៃគូរដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើងថែមទៀត៕  
ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១៤:២១ | ០ មតិ | ៨៣ ដង

ការជក់បារី បានធ្វើឲ្យអ្នកជក រហូតដល់ទៅជាង ៦លាននាក់ស្លាប់ក្នុងមួយឆ្នាំៗនៅលើពិភពលោក ។ នៅប្រទេសវៀតណាម ហ្វីលីពីន ក៏ដូចជាប្រទេសដទៃទៀត ក្នុងតំបន់ មាន អ្នកស្លាប់ដល់ទៅ​១០០នាក់ក្នុងមួយថ្ងៃ ។ ដើម្បីកាត់បន្ថយ​ការជក់បារី​ និងផ្សែងបារី​ធ្វើឲ្យប៉ះពាល់ដល់សុខភាព បានជាអង្គការសុខភាពពិភពលោក​ WTO ​បានសម្រេចជ្រើសរើស យកថ្ងៃទី ៣១ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃ​ពិភពលោកគ្មានផ្សែងបារី។ សារសម្រាប់ទិវាគ្មានផ្សេងបារី ឆ្នាំ​២០១៧នេះ គឺអំពាវនាវ ដល់ប្រទេសទាំងអស់ជុំវិញពិភពលោក អនុវត្តទៅតាមសេចក្តីសម្រេច ស្តីពីការគ្រប់គ្រង បារី។ កាលពីសតវត្តទី​២០​បារីបានសម្លាប់មនុស្ស ១០០លាននាក់ នៅលើពិភពលោក ។  WTO ​បានប្រមានថា ប្រសិនបើ​មិនអនុវត្ត ជាបន្ទាន់ទេនោះ​និងប្រកបដោយប្រសិទ្ធិភាព  នឹងធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារបារី លើពិភពលោក កើនដល់ ៨លាននាក់នៅឆ្នាំ​២០៣០ ហើយនៅក្នុងសតវត្តទី ២១នេះនឹងមានអ្នកស្លាប់ដល់ទៅ​១ពាន់លាននាក់។ បារីមានសារធាតុ ​ជាង​៤០០០ផ្សេងគ្នា  ក្នុងនោះមាន​ជាង​២០០ជាសារធាតុ ប៉ះពាល់ដល់សុខភាព  និងមានសារធាតុ​ជាង​៤០​បង្ករឲ្យមានជម្ងឺមហារីក ។សារធាតុ នីកូទីន ​មាននៅក្នុងបារីជះឥទ្ធិពលដល់ខួរក្បាលអ្នកជក់។ នៅពេលជកសារធាតុ  នីកូទីន នឹងចូលទៅក្នុងសួត​ក្រោយមក ធ្វើចរាចរណ៍នៅក្នុងឈាម ហើយរយៈពេល​៧វិនាទីប៉ុណ្ណោះនឹងធ្វើចរាចរណ៍ដល់ខួរក្បាល។ ដោយសារតែមានផលប៉ះពាល់ខ្លាំងបានជាប្រទេសជាច្រើន​សម្រេច ផាកពិន័យអ្នកដែលជកបារីនៅទីសាធារណ​ ជាក់ស្តែងប្រទេសហ្វីលីពីនជាដើម ដោយប្រធានាធិបតីបានចេញច្បាប់ហាមប្រាំ បើអ្នកណាបំពាននឹងត្រូវផាកពិន័យជាទឹកប្រាក់ ១០០ដុល្លារ​ ហើយជាប់គុក​រយៈពេល​៤ខែផងដែរ។ កាលពីអតីតកាលនោះ លោក ឌូទើតេ ក៏ជាបុគ្គលម្នាក់ ដែលធ្លាប់ជក់បារីខ្លាំងក្លាម្នាក់ដែរ ប៉ុន្តែក្រោយពីគាត់រោគសញ្ញា ជំងឺស្ទះសម្ពាធឈាមមក គាត់ក៏លះបង់តែម្តង ។ សារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ថា លោកប្រធានាធិបតី ឌូទើតេ បានដាក់បទបញ្ញត្តយ៉ាងតឹងរឹងបែបនេះ ព្រោះថា អ្នកដែលប្រព្រឹត្តខុស គឺជាអ្នកដែលប្រឆាំងនឹងច្បាប់ប្រើប្រាស់ថ្នាំជក់ នៅក្នុងប្រទេសសមាជិកអាស៊ាន ដែលមានពលរដ្ឋដ៏មមាញឹកមួយនេះ ។ បើតាមការបញ្ជាក់របស់ លោក Ernesto Abella ដែលជាអ្នកនាំពាក្យមួយរូប របស់ប្រធានាធិបតី ឌូទើតេ បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការហាមប្រាមនេះ គឺបានអនុវត្តន៍ ដោយកំណត់ការជាប់ពន្ធនាគារ អតិបរមា​រយៈពេល៤ខែ និងពិន័យជាប្រាក់៥.០០០ប៉េសូ (រូបិយបណ្ណហ្វីលីពីន) ស្មើនឹង ១០០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះរាប់បញ្ចូលទាំងអ្នកជក់ខាងក្នុង​ និងខាងក្រៅទីសាធារណៈ ​។ បទបញ្ជានេះក៏បានហាមប្រាមទៅលើរាល់ការផ្សព្វផ្សាយពាណិជ្ជកម្ម ស្តីអំពីថ្នាំជក់នានាការបង្ហាញអំពីផលិតផលបារី ឬម្ចាស់ឧបត្ថម្ភ ជាដើម ត្រូវរងការពិន័យ​ជាប្រាក់លើសពី៤០០.០០០ប៉េសូ និងកម្រិតជាប់ពន្ធនាគារជាអតិបរមា រយៈពេល៣ឆ្នាំ និងមិនត្រូវអនុញ្ញត្ត ឲ្យប្រកបអាជីវកម្មទៀតផង ៕    
ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១៤:១៧ | ០ មតិ | ៤០៧ ដង

រដ្ឋាភិបាលហ្វីលីពីន​បានប្រកាសទៅកាន់អឺរ៉ុប ឲ្យបានដឹងថា ទីក្រុងម៉ានីល​នឹងមិនទទួលជំនួយអភិវឌ្ឍន៍ពីសហគមន៍អឺរ៉ុបទៀតឡើយ​។ អគ្គរដ្ឋទូទអឺរ៉ុប ប្រចាំនៅទីក្រុងម៉ានីល​លោក​ Franz jessen ​បានឲ្យដឹងនៅថ្ងៃទី​១៧ខែឧសភា ពីការផ្អាកទទួលជំនួយខាងលើ​។ ការសម្រេចរបស់ទីក្រុងម៉ានីលនិងធ្វើឲ្យប្រទេសនេះបាត់បង់ប្រាក់ជំនួយប្រមាន​២៧៨លានដុល្លារ​ ប្រាក់ជំនួយអភិវឌ្ឍន៍ពីសហគមន៍អឺរ៉ុប។ ប្រាក់ជំនួយពីអឺរ៉ុប ភាគច្រើន៊ទៅលើគម្រោងអភិវឌ្ឍន៍នៅក្នុងសហគមន៍អិស្លាមក្រីក្រ​នៅភាគខាងត្បូងប្រទេសនេះដែល ប្រឈមនៅអំពើហឹង្សាគ្រប់រូបភាព។ ការសម្រេចខាងលើរបស់ហ្វីលីពីន​ក្រោយពេលប្រធានាធិបតី  Rodrogo Duterte ទទួលបានការសន្យា ផ្ទល់ជំនួយ​រាប់ពាន់លានដុល្លារ ពីរដ្ឋាភិបាលទីក្រុងប៉េកាំង​ក្រោយពេល​ប្រធានាធិបតីហ្វីលីពីនទៅចូលរួមវេទិការ សេដ្ឋកិច្ចនៅទីក្រុងប៉កាំង។ កន្លងមកអឺរ៉ុបបានរិះគន់ដល់យុទ្ធនាការកម្ចាត់គ្រឿងញៀនរបស់​លោកឌូទើរទេដែលបានសម្លាប់មនុស្សជាច្រើន​ ជាការបំពាន់សិទ្ធិមនុស្ស ។ ពេលនោះលោកឌូទើរទេបានតបតវិញ​ថា​អឺរ៉ុបមិនបានដឹងពីទំហុំ នៃ ជនល្មើគ្រឿងញៀនដែលធ្វើសកម្មភាពនៅក្នុងប្រទេសរបស់លោកឡើយ។ អ្នកទោសគ្រឿងញៀនជិត៩០០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតី​ កាលពីថ្ងៃទី​៣០ខែមិថុនាឆ្នាំ​​២០១៦។ ប៉ូលិសហ្វីលីពីន​បានឲ្យដឹងថាក្នុងចំណោមអ្នកស្លាប់ មាន​១ភាគ​៣ត្រូវប៉ូលិសបាញ់សម្លាប់​ដើម្បីការពារខ្លួន នៅពេលដែលជនជួញដូរគ្រឿងញៀននោះ​មានសកម្មភាពតដៃនឹងប៉ូលិស។ អឺរ៉ុបបានផ្តល់ជំនួយដល់ហ្វីលីពីនគឺដើម្បី​បញ្ចប់ការបះបោរ របស់ក្រុមជនជាតិអិស្លាម​ នៅក្នុងប្រទេសនេះ ក្លាយទៅជាសង្គ្រាម អូសបន្លាយរយៈពេលជាង ៥០ឆ្នាំកន្លងមក សម្លាប់មនុស្សជាង ១២០ពាន់នាក់ និង ជាង​១លាននាក់បាត់បង់ផ្ទះសម្បែង ។លើសពីនេះទៅទៀតតំបន់ទាំងនោះប្រឈមនៅភាពក្រីក្រ គ្មានការអភិវឌ្ឍន៍ឡើយ។ អឺរ៉ុបបានផ្តល់ជំនួយដល់ហ្វីលីពីន​ជាទឹកប្រាក់​១៤៥លានដុល្លារនៅក្នុង ដំណាក់កាលឆ្នាំ ២០០៧-២០១៣។ នៅក្នុងឆ្នាំ​២០១៥អឺរ៉ុបបានសម្រេចផ្តល់ជំនួយ ៣៦៣លានដុល្លារ ក្នុងរយៈពេល​៤ឆ្នាំ ដើម្បីអភិវឌ្ឍន៍តំបន់​ Mindanao ក្រោយពេលទីក្រុងម៉ានីល​បានព្រមព្រៀង​សន្តិភាពជាមួយក្រុមឧទ្ទាមកាលពីខែមីនាឆ្នាំ​២០១៤៕    
ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ១៣:៤៥ | ០ មតិ | ៧៣ ដង

កាលពីថ្ងៃទី​១៧ខែឧសភា អាមេរិកបានសម្រេចកាត់បន្ថយការដាក់ទណ្ឌកម្មទៅលើប្រទេសអីរ៉ង តាមកិច្ចព្រមព្រៀង បរមាណូដែលអីរ៉ងបានចុះហត្ថលេខាងជាមួយប្រទេស ៥+១​កាលពីឆ្នាំ ២០១៥។ ប៉ុន្តែលោកត្រានៅតែ បន្តអនុវត្តការដាក់ទណ្ឌកម្ម ទៅលើបុគ្គលមួយចំនួន នៅក្នុងប្រទេសចិននិងអីរ៉ង ដែលជាប់ពាក់ព័ន្ធនិងកម្មវិធីកាំជ្រួចមីស៊ីលរបស់អីរ៉ងនាពេលកន្លងមក។ ការដែលក្រសួងហិរញ្ញវត្ថុអាមេរិក លើកឡើងនៅក្នុងសេចក្តីប្រកាសពីរផ្សេងគ្នាបានបង្ហាញយ៉ាងច្បាស់ថា   អាមេរិកនៅតែមានគោលជំហរតឹងតែងចំពោះអីរ៉ងដដែល បើទោះបីលោកត្រាំបានអនុវត្តទៅតាមកិច្ចព្រមព្រៀង បរមាណូដែលបានចុះហេត្ថលេខាក្តី។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួង ការបរទេសអាមេរិក បានបញ្ចាក់ថា​​ អាមេរិក នឹងបន្តការកាត់បន្ថយទណ្ឌកម្មទៅលើប្រទេសអីរ៉ង តាមកិច្ចព្រមព្រៀងកាលពីឆ្នាំ​២០១៥ បើទោះបីកន្លងមកលោកត្រាំតែងតែគំរាមថានឹងលុបចោលកិច្ចព្រមព្រៀងនោះក្តី។ នៅថ្ងៃទី ១៧ខែឧសភា រដ្ឋាភិបាលលោកត្រាំ បានសម្រេចបន្តអនុវត្ត កិច្ចព្រមព្រៀងដោយមិនលុបចោលនោះឡើយ។ ទាំងនោះជាសញ្ញាមួយយ៉ាងល្អបំផុត នៅក្នុងទំនាក់ទំនងរវាងអីរ៉ងនិងអាមេរិក ។ ប្រធានាធិបតីអីរ៉ងលោក​ Hassan Rouhani ជាបេក្ខភាពនាំមុខនៅក្នុងការបោះឆ្នោតប្រធានាធិបតីអីរ៉ង នាពេលខាងមុខ ក៏បានប្រកាសរក្សាកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិកនិងប្រទេស 5+1 ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង៕    
ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ១៣:៤០ | ០ មតិ | ៧១ ដង

មេដឹកនាំសមក្រុមភាគច្រើន របស់គណបក្សសាធារណរដ្ឋ  អាមេរិកនៅក្នុងសភាលោក​ Kevin Cmcarthy ​ បានបញ្ចាក់ថា លោកត្រាំ អាចបានទទួលប្រាក់ពី ប្រធានាធិបតីរុស្ស៊ី នៅខែមិថុនាឆ្នាំ​២០១៦។ សារព័ត៌មាន  The Washington Post ​នៅថ្ងៃទី ១៧ខែឧសភា បានដកស្រងសម្តីលោក Kevin Cmcarthy បានឲ្យដឹងថា ប្រធានាធិបតី​ពូទីន ដូចជាបានប្រគល់ប្រាក់ឲ្យមនុស្សពីរនាក់​ក្នុងនោះគឺលោកត្រាំ និងតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋលោក​ Dana Rohrabacher មកពីរដ្ឋ​កាលីហ្វ័រនីញ៉ាដែលជាបុគ្គលគាំទ្រយ៉ាងពេលទំហឹងដល់ប្រទេសរុស្ស៊ី។ ការបញ្ចាក់របស់លោក​ Kevin Cmcarthy​បានធ្វើឲ្យដំណាងរាស្ត្រមួយចំនួនផ្ទុះសំណើរប៉ុន្តែលោកបញ្ចាក់ថា​«ហានស្បថចំពោះមុខព្រះ» ការសន្ទនាខាងលើ​ត្រូវបានថតសម្លេង​កាលពីថ្ងៃទី​១៥ខែមិថុនា ឆ្នាំ​២០១៦ ដែលសារព័ត៌មាន​ Washington post  ទទួលបាន។  ក្នុងនោះមានទាំងសម្តីរបស់ប្រធានរដ្ឋសភា​ Paul D Ryan ​និងសមាជិក គណបក្សសាធារណរដ្ឋផ្សេអតៀតផងដែរ។ ការលើកឡើងរបស់លោក Kevin Cmcarthy​​ កើតឡើងចំពេលដែល លោកត្រាំដកហូតដំណែង ប្រធាន​FBI ដែលជាការបញ្ចប់ទៅលើទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី ក្រោមការដឹកនាំរបស់លោកត្រាំ។ នៅពេលនេះដែរ លោកត្រាំបានផ្អាក ការងារ​ រដ្ឋអាជ្ញា​ដែលតាមដានសកម្មភាពស្រាវជ្រាវ​ចោទប្រកាន់រុស្ស៊ី​ថាបានជ្រៀតជ្រេកចូលក្នុងការបោះឆ្នោត អាមេរិក។ ការផ្អាក អតីតប្រធាន​ FBI លោក​ Robert Mueller  ធ្វើឡើងតាមការចងបានរបស់រដ្ឋាភិបាលអាមេរិក។ ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី​១៧ខេឧសភា បានបញ្ចាក់ថា អតីតប្រធាន​ FBI លោក​ Robert Mueller ​ធ្វើជារដ្ឋអាជ្ញា​ទទួលខុសត្រូវស្រូវជ្រាវការចោទប្រកាន់ ជ្រៀតជ្រេករបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតអាមេរិកឆ្នាំ​២០១៦។ >នៅពេលនេះដែរគណៈកម្មាធិការយុត្តិធម៌ នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក បានធ្វើការកោះហៅ លោក James Comey អតីតប្រធាន FBI ដើម្បីចូលមកបំភ្លឺជុំវិញរឿង សម្រេចចិត្តរបស់លោក ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានបណ្តេញ លោកចេញពីមុខតំណែង ។ កាលពីថ្ងៃទី​១៧ខែឧសភា សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ ចំនួន២រូប ដែលសមាជិក នៃក្រុមគណៈកម្មាធិការ ក្នុងនោះមានលោក Sens. Chuck Grassley និងលោក Dianne Feintein បានផ្ញើរ លិខិតមួយច្បាប់ ជូនចំពោះលោក Comey ដើម្បីអញ្ជើញមកចូលរួម ស្រាយបំភ្លឺចំពោះខ្លួនគាត់ អំពីរឿងស៊ើបអង្កេត ក្នុងការជ្រៀតជ្រែក ពីសំណាក់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលបោះឆ្នោត និងបច្ចុប្បន្ននេះ ការស៊ើបអង្កេតរឿងសារ របស់លោកស្រី ហ៊ីលឡារី គ្លីនតុន នោះត្រូវបានបញ្ចប់ ទាំងស្រុងហើយដែរ ។ សមាជិកព្រឹទ្ធសភាពីររូបខាងលើ បានសរសេរនៅក្នុងលិខិតនោះថា "យើងទាំងអស់គ្នា សូមធ្វើការអញ្ជើញអ្នក ដើម្បីចូលរួមបកស្រាយ ជាសាធារណៈ សម្រាប់ការវិនិច្ឆ័យ ពីគណៈកម្មាធិការព្រឹទ្ធសភា អំពីរឿងរ៉ាវ នៃការបណ្តេញចេញ ពីមុខតំណែងជានាយក FBI និងប្រតិកម្មរបស់អ្នក ជាមួយនឹងលោក ត្រាំ និងក្រុមមន្ត្រី រដ្ឋបាលរបស់លោក អូបាម៉ា ដែលក្នុងនាម FBI បើកការស៊ើបអង្កេតជុំវិញ ទំនាក់ទំនងរុស្ស៊ី និងការស៊ើបអង្កេតអ៊ីម៉ែល របស់លោកស្រី គ្លីនតុន" ។ យោងតាម លិខិតអញ្ជើញនោះដែរ ពេលវេលា និងកាលបរិច្ឆេទ មិនទាន់បានកំណត់ច្បាស់ អំពីសវនការនៅឡើយទេ ។ បច្ចុប្បន្នប្រធានាធិតីអាមេរិកដូណាលត្រាំប្រឈមនិងរឿងអាស្រូវ ជាបន្តបន្ទាប់ ពិសេសគ្រោយពេលដែលលោកដកដំណែងប្រធាន​ FBI ​ធ្វើឲ្យពលរដ្ឋ​អាមេរិកយលថា ជាការបំបិទការស្រាវជ្រាវលើទំនាក់ទំនង រវាងរដ្ឋាភិបាលត្រាំនិងរុស្ស៊ី។ នៅពេលនេះ ពលរដ្ឋអាមេរិកជាច្រើន ក៏ដូចជាគណបក្សប្រជាធិបតេយ្យ បានស្នើរឲ្យសភា ចោទប្រកាន់ទោស ប្រធានាធិបតីត្រាំ ពីបទក្បថជាតិ ក្រោយពេលដែលលោកត្រាំទម្លាយរឿងសម្ងាតរបស់ជាតិឲ្យភាគីរុស្ស៊ី ដឹង ក្នុងនោះមានពាក់ព័ន្ធនិងក្រុមភេរវកម្មផងដែរ៕      
ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ១០:៥៥ | ០ មតិ | ៧១ ដង

ជារឿងគួរឲ្យផ្ញាក់ផ្អើល  ដោយសូម្បីតែប្រធានាធិបតីអាមេរិកដូណាលត្រាំក៏បានទម្លាយរឿងសម្ងាត់ ស្តីពីចរកិច្ចឲ្យរុស្ស៊ីដឹងគឺជារឿងត្រឹមត្រូវឬជាការក្បថជាតិ? ពលរដ្ឋអាមេរិកកំពុងតែខឹងសម្បាក្រោយពេលសារព័ត៌មាន​ The Washington Post ​របស់អាមេរិកបានផ្សាយកាលពីថ្ងៃទី​១៥ខែឧសភា ដោយចោទប្រកាន់ប្រធានាធិបតីដូណាលត្រាំ​ ប្រាប់រឿងសម្ងាត់បំផុតស្តីពីយុទ្ធសាស្ត្រប្រឆាំងក្រុមភេរវកម្ម  IS ឲ្យភាគីរុស្ស៊ីបានដឹង  នៅពេលដែលលោកត្រាំជួបពិភាក្សាជាមួយ​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឡារ៉ូនៅទីក្រុងវ៉ាស៊ីនតោន។ បើទោះបីសេតវិមាន បានច្រានចោទនៅព័ត៌មានខាងលើ​ក្តី ប៉ុន្តែពលរដ្ឋអាមេរិក នៅតែខ្វល់ខ្វាយ  ដោយនាំគ្នា ស្វែងរកពាក្យ (លោកត្រាំក្បថជាតិ)នៅ​  Google ​កើនឡើងខ្ពស់បំផុត ប៉ុន្មានថ្ងៃចុងក្រោយនេះ។ នៅពេលនេះដែរ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​បាន នាំគ្នាធ្វើបទសម្ភាសន៍ជាមួយអ្នកឯកទេសច្បាប់។ តាមច្បាប់អាមេរិកការទម្លាយរឿងសម្ងាត់របស់ជាតិ​គឺជាការខុសច្បាប់​។ដូច្នេះ​តើការដែលលោកត្រាំ ទម្លាយរឿងសម្ងាត់ឲ្យភាគីរុស្ស៊ីដឹង អាចជាសកម្មភាពក្បថជាតិដែរឬទេ? ដោយសារតែមានសកម្មភាពចោទប្រកាន់កាន់តែខ្លាំងឡើង លោកត្រាំបានចេញមុខប្រកាស​ថា​ «ខ្ញុំមានសិទ្ធពេញលេញ​ក្នុងការចែករំលែក ព័ត៌មាន ជាមួយរុស្ស៊ី»។ នៅក្នុងបណ្តាញ  Twitter កាលពីថ្ងៃទី​១៦ខែឧសភា លោកត្រាំ បានប្រកាស ពីខ្លឹមសារនៃការសន្ទនា រវាងលោកនិង មន្ត្រីការបរទេសរុស្ស៊ី ​នៅសេតវិមាន។ ដោយក្នុងនោះលោកត្រាំ បានចែករំលែកព័ត៌មានស្តីពីយុទ្ធសាស្ត្រ ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម  ការពារសន្តិសុខជើងហោះហើរ ថែមទាំងអំពាវនាវ​ឲ្យភាគីរុស្ស៊ី អនុវត្តតាមផងដែរ។ លោកត្រាំបញ្ចាក់ថា លោកមានសិទ្ធគ្រប់គ្រាន់នៅក្នុងការចែករំលែក​ព័ត៌មាន​ទាំងនោះជាមួយរុស្ស៊ី​ហើយលោកចង់ធ្វើនៅរឿងនោះ។ សារព័ត៌មាន​ Washington Post ​បានផ្សាយថា នៅពេលដែលប្រធានាធិបតីត្រាំ ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី   Sergey Lavrov   ដោយពេលនោះលោកត្រាំបានផ្តល់ព័ត៌មានសម្ងាត់បំផុត ស្តីពី  IS ។ ហេតុការខាងលើបានធ្វើឲ្យ​គគ្រើកអាមេរិកជាថ្មី​និងធ្វើឲ្យអាមេរិកប្រឈមនិងការបែកបាក់ ដោយសារតែហេតុការខាងលើ​បានកើតឡើង ក្នុងពេលដែលពលរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយ​ បានប្រឆាំងនិង​ប្រទេសរុស្ស៊ី។ ក្រោយពេលដែលគណបក្សប្រជាធិបតេយ្យ ចោទប្រកាន់ទៅលើ រុស្ស៊ី ថាបាន​វាយប្រហារទៅលើប្រព័ន្ធបោះឆ្នោតអាមេរិក។ អ្វីដែលពិសេសទៅទៀតនោះ ក្រោយពេលដែល លោកត្រាំបានដកហូតដំណែងប្រធាន  FBI  បានធ្វើឲ្យពលរដ្ឋអាមេរិក ខឹងសម្បាយ៉ាងខ្លាំង​ ដោយប្រធាន​ FBI ​អាចនឹងស្រាវជ្រាវដឹងពីការពិត ក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងប្រធានាធិបតីត្រាំ។ នៅពេលនេះដែរសារព័ត៌អាមេរិកបានបើកការស្រាវជ្រាវថាតើ​លោកត្រាំ ក្បថជាតិដែរឬទេ ពេលទម្លាយព័ត៌មានសម្ងាត់ឲ្យរុស្ស៊ីដឹង។ ប៉ុន្តែទៅតាមច្បាប់ អាមេរិក ប្រធានាធិបតី ជាបុគ្គល់ តែមួយគត់​ដែលមានសិទ្ធ អំណាចពេញលេញ នៅក្នុងការសម្រេចធ្វើអ្វីមួយនោះ។ ​​ប៉ុន្តែ​​​អាមេរិក​មិន​អាច​ស្ងប់​អារម្មណ៍​បាន​ឡើយ ! ព្រោះ​គេ​ស្គាល់​ចរិក​លោក​ត្រាំ​ច្បាស់ ! ជួនកាល​លោក​ចង់សំញ៉ែង​សាច់​ដុំ​ដាក់​រុស្ស៊ី​ ទើបធ្លោយ​មាត់​និយាយភ្លេច​គិត។ ភាព​សង្ស័យ​លើ​សមត្ថភាព​ដឹកនាំ​របស់​លោក ត្រាំ ដែល​មាន​ស្រាប់​ នឹង​កាន់​តែ​រីកដុះ​ដាល។ ថ្វី​បើ​ការ​ទម្លាយ​រឿង​សម្ងាត់​មិនមែន​សុទ្ធ​តែ​ខុស​ច្បាប់​សម្រាប់​ ប្រធានាធិបតី​មែន ប៉ុន្តែ​ពេល​នេះ ការ​រិះគន់​ធ្លាក់​មក​ពី​គ្រប់​មជ្ឈដ្ឋាន។ មិន​មែន​ត្រឹម​អ្នក​នៅក្នុង​បក្ស​ប្រឆាំង​ទេ សូម្បី​តែ​អ្នក​សាធារណរដ្ឋ​ដូច​គ្នា​ ក៏​លែង​អាច​ទប់​ចិត្ត​បាន។ ប្រធានព្រឹទ្ធសភា​អាមេរិក​បាន​លាន់​មាត់​ថា សេតវិមាន​កំពុង​ស្ថិតក្នុង​ភាព​វឹកវរ និង​វិលវល់​រក​ច្រក​ចេញ​មិន​រួច​ទេ។​ ឯ​ប្រធានសភា​មក​ពី​បក្ស​សាធារណរដ្ឋ​ដូច​គ្នា​ និង​តាម​រយៈអ្នក​នាំពាក្យ ក៏​បាន​សម្តែង​ក្តី​សង្ឃឹម​ ​ថា នឹង​មាន​ការ​ពន្យល់​បំភ្លឺ​ពេញ​លេញ​ពី​រដ្ឋបាលលោកត្រាំ៕    
ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ១០:៥៩ | ០ មតិ | ១០២ ដង

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង  បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង មុនគេបង្អស់ក្នុងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនោះធ្វើឡើងក្រោយពេលដែលលោកស្បថចូលកាន់តំណែង ភ្លាម។ មេដឹកនាំទាំង​ពីរបានសម្រេចពង្រឹងអឺរ៉ុប ប្រឆាំងនិងក្រុម ជ្រុលនិយម បំបែកអឺរ៉ុប។ ប្រធានាធិបតីបារាំងលោក​ Emmanuel Macron និងអធិការបតីអាល្លឺម៉ង លោកស្រី​ Angela Merkel ​បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី​១៥ខែឧសភា ក្នុងទីក្រុងប៊ែកឡាំង។ សារព័ត៌មានរ៉យទ័របានផ្សាយថា ជំនួបពិភាក្សានោះមេដឹកនាំទាំងពីរបានរួមគ្នាស្វែងរក អត្ថិពលថ្មីរសម្រាប់អឺរ៉ុប  បើទោះត្រូវផ្លាសប្តូរច្បាប់ក្តី។ លោក ម៉ាក្រុង បានអំពាវនាវឲ្យមានការកែប្រែជាប្រវត្តិសាស្ត្រ​ចំពោះអឺរ៉ុប ដើម្បីប្រឆាំងនិងសកម្មភាព បំបែកបំបាក់អឺរ៉ុប។ ក្នុងពេលជាមួយគ្នានោះលោកស្រី ម៉ាកគែល ដែលជាអ្នកដឹកនាំអាល្លឺម៉ង មួយទស្សវត្តកន្លងមក បញ្ចាក់ថា ប្រទេសមហាអំណាចទាំងពីរ​​នឹងជាក្បាលម៉ាស៊ីនអឺរ៉ុបចង់បង្កើតកម្លាំងជម្រុញថ្មី​សម្រាប់អឺរ៉ុប និងទំនាក់ទំនងទ្វេភាគី។ ពេលបារាំងនិងអាល្លឺម៉ងរួមដៃគ្នានឹងក្លាយទៅជាកម្លាំងដ៏ខ្លាំង​ដើម្បីការពារ អឺរ៉ុបទាំងមូល។ លោកស្រី​ម៉ាក់គែលបញ្ចាក់នៅក្នុងសន្និសីទការសែតរួមថា  «យើង​មានការយល​ដូចគ្នា គឺមិនគិតពីការចាកចេញរបស់អង់គ្លេសនោះឡើយគឺ ធ្វើយ៉ាងណា ធ្វើឲ្យសហគមន៍អឺរ៉ុបខ្លាំងឡើង  ពិសេសគឺតំបន់ប្រទេសចាយប្រាក់រួមអឺរ៉ូ និងការប្រឆាំងភេរវកម្ម ។ អឺរ៉ុប ខ្លាំងគ្មានប្រទេសណាមួយចងចាកចេញឡើយ គឺមានតែចូលប៉ុណ្ណោះ  »។នៅក្នុងពេលឃោសនាបោះឆ្នោត លោកម៉ាក្រុង ក៏បានលើកឡើងថា  និងមានការកែទម្រង  Eurozone  ធ្វើឲ្យប្រាក់អឺរ៉ូ មានតម្លៃ វិញ   ។ លោក​ម៉ាក្រុងបានចូលកាន់តំណែងនៅថ្ងៃទី​១៤ខែឧសភា ជំនួសតំណែង អតីតប្រធានាធិបតីហូឡង ដែលបញ្ចប់អាណាត្តិ។ នៅពេលនេះពលរដ្ឋ​បារាំង​ក៏ដូចជាពលរដ្ឋ តំបន់អឺរ៉ុបទាំងមូលបានដាក់ក្តីសង្ឃឹមទៅលើមេដឹកនាំ វ័យក្មេង របស់បារាំង ដែលអាចជួយដល់អឺរ៉ុប មានការសមគ្គីគ្នាវិញ ឆ្ពោះទៅរកភាពរីកចំរើន៕      
ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ១១:៤៩ | ០ មតិ | ៧១ ដង

ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ចាក់ថា កូរ៉េខាងជើងកំពុងរងការគំរាមកំហែង ហើយអំពាវនាវដល់ពិភពលោកទាំងមូលមានវិធីសាស្ត្រ សន្តិភាពដើម្បីដោះស្រាយភាពតានតឹង ក្នុងតំបន់។ ការអំពាវនាវរបស់រុស្ស៊ីកើតឡើងក្រោយពេលដែលកូរ៉េខាងជើង បានបាញ់មីស៊ីលកាលពីថ្ងៃទី​១៤ខែឧសភា  ដោយមីស៊ីលនោះហោះបានចម្ងាយ ៧០០គីឡូម៉ែត្រក៏ធ្លាក់ចូលសមុទ្រជប៉ុន​ តែមានចម្ងាយពីរុស្ស៊ីប្រមានជិត១០០គីឡូម៉ែត្រប៉ុណ្ណោះ។ មីស៊ីលខាងលើមានឈ្មោះថា ​Hwansong ​12 អាចបំពាក់ក្បាលគ្រាប់បរមាណូ​ បាញ់ដល់ទឹកដីអាមេរិក។ ក្រោយការបាញ់មីស៊ីលខាងលើក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​បានកោះប្រជុំបន្ទាន់មួយនៅថ្ងៃទី ១៦ខែឧសភា  ពិភាក្សាពីសកម្មភាពរបស់កូរ៉េខាងជើង  ដែលតែងតែបំពានច្បាប់អន្តរជាតិ។ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល​ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក​ Antonio Guterres  បានថ្កោលទោសកូរ៉េខាងជើង ពីការបាញ់មីស៊ីលខាងលើ  ហើយអំពាវនាវដល់ទីក្រុងព្យុងយ៉ាង បញ្ចប់កម្មវិធីអាវុធ ។ សារព័ត៌AFP ​បានដកស្រងសម្តី អគ្គលេខាធិការអង្គការសហប្រជាជាតិបាន ប្រកាសថា សកម្មភាពរបស់កូរ៉េខាងជើង គឺបំពាន់ច្បាប់ អន្តរជាតិ និងជាការគំរាមកំហែងដល់តំបន់ទាំងមូល ។ លោកបានអំពាវនាវដល់កូរ៉េខាងជើងបំពេញតាម កតព្វកិច្ចអន្តរជាតិ​ ហើយវិលត្រឡប់ ទៅកាន់​វិថីគ្មានបរមាណូនៅឧប្បទ្វីបកូរ៉េ។ តាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើង ត្រូវបានហាមប្រាំអភិវឌ្ឍន៍កម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូ បើបំពាននឹងរងការដាក់ទណ្ឌកម្មពី សហគមន៍អន្តរជាតិ។ កាលពីឆ្នាំ​២០១៦ អង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មកូរ៉េខាងជើង ពីរផ្សេងគ្នាក្នុងនោះបានរារាំងប្រភ័ពរូបិយវត្ថុអន្តរជាតិ ដែលអាចយកទៅទិញ​សម្ភារៈបរមាណូ នៅក្រៅប្រទេសបាននិងដាក់គំនៀបលើប្រព័ន្ធសេដ្ឋកិច្ចប្រទេសនេះ។ បច្ចុប្បន្នកូរ៉េខាងជើងកំពុងរងការដាក់ទណ្ឌកម្ម ដល់ទៅ ៦ ករណីផ្សេងគ្នាពីអង្គការសហប្រជាជាតិ ចាប់តាំងពីប្រទេសនេះ សាកល្បងគ្រាប់បែកបរមាណូ ដំបូង កាលពីឆ្នាំ​២០០៦មកទលពេលនេះ។ នៅក្នុងសន្និសីទកាសែត ក្នុងទីក្រុងប៉េកាំង ពេលចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ចាក់ថា «យើងប្រឆាំងនិងការពង្រីកកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ។យើងចាត់ទុកការសាកល្បង មីស៊ីល​ទាំងនោះ គឺជារឿង អត់ប្រយោជន៍បង្ករភាពគ្រោះថ្នាក់នៅក្នុងតំបន់»។ ប្រធានាធិបតីពូទីនក៏បានស្នើរដល់កូរ៉េខាងជើង វិលត្រឡប់ចូលតុពិភាក្សាវិញដើម្បីបញ្ចប់ភាពតានតឹង ។ ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានបញ្ចាក់ថា លោក មិនជឿថារុស្ស៊ីពេញចិត្តនិង សកម្មភាពរបស់កូរ៉េខាងចើងនោះឡើយ​នៅពេលដែលមីស៊ីលរបស់កូរ៉េខាងជើងធ្លាក់ចូលក្នុងតំបន់សមុទ្រមានចម្ងាយមិនឆ្ងាយពីរុស្ស៊ីនោះ៕    
ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ១០:០០ | ០ មតិ | ៩៧ ដង

ក្នុងរយៈពេល​២សប្តាហ៍ចុងក្រោយនេះគឺចាប់ពីថ្ងៃទី​២៧ខែមេសាដល់ថ្ងៃទី​១៣ខែឧសភា ជំងឺអាសន្នរោគ​ បានសម្លាប់មនុស្សដល់ទៅ​១១៥នាក់ក្នុងប្រទេសយេម៉ែន ។ ក្រៅពីនេះនៅមានមនុស្ស ៨,៥០០នាក់បានឆ្លងជំងឺ​នេះនៅ ១៤ខេត្តក្រុង ក្នុងប្រទេសដែលរងការបំផ្លាញដោយសង្គ្រាម។ នាយកប្រតិបត្តិអង្គការកកបាតក្រហម អន្តរជាតិ​ ICRC  លោក​ Dominik Stillhart ​បានបញ្ចាក់ថា យេម៉េនកំពុង ប្រឈមនិងវិបត្តិ ជំងឺអាសន្នតរោគ ទ្រងទ្រាយធំ ។ លោកបន្តទៀតថា មន្ទីពេទ្យនៅក្នុងប្រទេសនេះនៅតែបន្តបើទោះបី​មានសង្គ្រាម បំផ្លាញជាទ្រងទ្រាយធំ ក្តី ។ ជំងឺអាសន្នរោគ រាគរូស គឺដោយសារតែការហូតចុក ខ្វះ អនាម័យ ឬ អាហារមានវិរុស្ស។  កាលពីឆ្នាំ​២០១៦ នៅក្នុងប្រទេសយេម៉ែន មានការរាតត្បាតនៃជំងឺអាសន្នរោគ​ ម្តងរួចមកហើយដោយសាតែ ខ្វះគុណភាពនៃការ ហូបចុក បណ្តាលមកពីសង្គ្រាម  ហើយនៅពេលនេះបានបន្តរាលដាក់បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ ពលរដ្ឋនៅទីនោះ។  អង្គការសុខភាពពិភពលោក​ WHO ​បានចាត់ទុកយេម៉ែន ជាប្រទេស ដែលត្រូវប្រកាសអាសន្ន ពីកង្វះមនុស្សធម៌ជាទ្រងទ្រាយធំ  បន្ទាប់ពីស៊ីរី​ សូដងខាងត្បូង នីហ្សេរីយ៉ា និងអីរ៉ាក់។ យេម៉ែនធ្លាក់ក្នុងសភាព ចលាចល ក្រោយពេលកម្លាំងទាហានប្រឆាំង គឺក្រុមឧទ្ទាម ហូធី​និងកម្លាំងទាហានដែលស្មោះត្រងជាមួយអតីតប្រធានាធិបតី Ali Abdullah Saleh ដណ្តើមគ្រប់គ្រង​ទីក្រុងនេះ​  ក្នុងនោះមានទីក្រុង  Sanaa ។  តាមការប្រកាសរបស់​ WHO  សង្គ្រាម ស៊ីវិលអូសបន្លាយនៅក្នុងប្រទេសនេះ បានសម្លាប់មនុស្ស ជាង ៨ពាន់នាក់ និង ជាង ៤៤.៥០០នាក់រងរបួស ចាប់តាំងពី ខែមីនាឆ្នាំ​២០១៥ មកទលពេលនេះ។ ក្រៅពីនេះក៏មានមនុស្ស ជាង ១៩លាននាក់​ស្មើរ ៦០ភាគរយ ត្រូវរស់នៅក្នុងស្ថានភាព ខ្វះស្បៀងអាហាបរិភោគ ថ្នាំសង្កូវព្យាបាលជំងឺ៕    
ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១៣:១៩ | ០ មតិ | ៧៦ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩