MENU
ព័ត៌មានអន្តរជាតិ
ក្រុមភេរវកម្ម​ម៉ៅទេ ដែលមានភាពស្មោះត្រងនិងក្រុមអិស្លាម​ IS ​ ទើបតែបានវាយប្រហារបណ្តេញកម្លាំងទាហានពិសេសរបស់ហ្វីលីពីន​ចេញពីទីតាំងដែលខ្លួនគ្រប់គ្រង។ ការបរាជ័យរបស់កម្លាំងទាហានហ្វីលីពីន  និងជ័យជំនៈរបស់​ក្រុមភេរវកម្ម ម៉ៅទេ កើតឡើងចំពេលដែលក្រុម  IS ​ព្យាយាម បង្កើតតំបន់គ្រប់គ្រងនៅតំបន់អាស៊ាន​ក្រោយពេលទីតាំងរបស់ពួគគេនៅ ស៊ីរីនិងអីរ៉ាក់កំពុងតែបាត់បង់បន្តិចម្តងៗ។ កាលពីថ្ងៃទី​២៦ខែឧសភា រដ្ឋាភិបាលហ្វីលីពីន​បានប្រកាសថា ប្រទេសរបស់ខ្លួន កំពុងតែត្រូវបាន ក្រុមភេរវកម្ម ឈ្លានពាន។ នៅពេលនេះ​៣ភាគ៤នៃទីក្រុង ម៉ារ៉ាវី​ដែលមានពលរដ្ឋ ប្រមាណ​២សែននាក់រស់នៅ​ ស្ថិតនៅភាគខាងត្បូងកោះមីនដាណាវ ត្រូវបានក្រុមម៉ៅទេនិងគ្រុម អាប៊ូ សាយ៉ាហ្វ គ្រប់គ្រង ។ នៅក្នុងសារផ្ញើទៅកាន់រដ្ឋសភា លោកឌូទើរទេ បានបញ្ចាក់ថា កម្លាំងក្រុមភេរវកម្ម បានរំដោះអ្នកទោស និង គ្រប់គ្រង​ទីតាំងជាច្រើនក្នុងនោះមានស្ពាន​៣ធំៗ។ កម្លាំងភេវកម្ម​នៅពេលនេះកំពុងតែ ស្វែងរកនឹងបណ្តេញអ្នកកាន់សាសាន គ្រឹស្ត ចេញពីទីក្រុងម៉ារ៉ាវីផងដែរ ដោយក្រុមនេះស្វែងរកចាប់ខ្លួនអ្នកកាន់សាសនាគ្រឹស្តមកធ្វើជារនាំងការពារ សម្រាប់វាយប្រហារជាមួយកម្លាំងទាហានហ្វីលីពីន។ តាមតួលេខដែលកម្លាំងទាហានហ្វីលីពីនបានផ្តាល់  មកទលពេលនេះមានមនុស្ស ៤២នាក់ស្លាប់ ។ កម្លាំងខ្មាន់កំាភ្លើងម៉ៅទេ  គឺជាក្រុមដែលមានសម្ថភាព ធ្វើសង្គ្រាម​អាចទប់ទលនិងការវាយប្រហាររបស់កម្លាំងទាហានរដ្ឋាភីបាល ។បច្ចុប្បន្ន​ក្រុម​អាប៊ូសាយ៉ាហ្វ ​ដែលមានទំនាក់ទំនងជិតស្និតនិងក្រុម​ IS ​ក៏បានចូលរួមជួយដល់ក្រុមម៉ៅទេ ក្នុងការវាយប្រហារទៅលើទាហានរដ្ឋាភិបាលហ្វីលីពីន។ តាមរបាយការចារកម្ម ហ្វីលីពីន បានឲ្យដឹងថា មេដឹកនាំក្រុមភេរវកម្មឈ្មោះ Isnilon Hapilon ជាអ្នកប្តេជ្ញាស្មោះត្រងជាមួយក្រុម​ IS ​ដែលមានរហ័សនាមថា​ Daesh ត្រូវបានក្រុមភេរវកម្ម​IS ជឿទុកចិត្ត ឲ្យដឹកនាំ បង្កើតទីតាំងគ្រប់គ្រងនៅហ្វីលីពីន។ កាលពីឆ្នាំ​២០០៥ ក្រសួងហិរញ្ញវត្ថុអាមេរិកបានរិបអូសទ្រព្យសម្បត្តិ របស់  Hapilon  ដោយសារតែមានសកម្មភាព ពាក់ព័ន្ធនិងក្រុមភេរវកម្ម​ ក្នុងនោះមានទំនាក់ទំនងជាមួយអូស្មាន ប៊ីនឡាឌិនទៀតផង។ កាលពីថ្ងៃទី​២៣ខែឧសភា កម្លាំងទាហានហ្វីលីពីន បានបើកការវាយប្រហារ ទៅលើទីបញ្ចាការរបស់មេដឹកនាំក្រុមភេរវកម្ម​ Hapilon ​ប៉ុន្តេ ការវាយប្រហារនោះត្រូវបាន ក្រុមភេរវកម្ម​វាយមកវិញ ធ្វើឲ្យទាហានរដ្ឋាភិបាលបរាជ័យ។ នៅពេលនេះក្រុម​ IS ​បានដាក់ទង់ជាតិនៅគ្រប់ទិសទីក្នុងទីក្រុង ម៉ារ៉ាវី។ កម្លាំងទាហានហ្វីលីពីន បានបើកការវាយប្រហារជាទ្រងទ្រាយធំ កាលពីថ្ងៃទី ២៥ខែឧសភា  ក្នុងគោលដៅ​ បណ្តេញក្រុម​ IS ​ចេញពីទីក្រុងម៉ារ៉ាវី​។ប៉ុន្តែទាហានហ្វីលីពីនរងការវាយបកយ៉ាងខ្លាំង  បណ្តាលឲ្យទាហាន​៦នាក់ស្លាប់​និងរងរបួសជាច្រើន ។ ក្រុម​ IS ​បានបណ្តេញទាហានហ្វីលីពីនចេញពីទីក្រុង ខាងលើ។ កាលពីថ្ងៃទី​២៦ខែឧសភា  ការវាយប្រហារនៅតែបន្តកើតឡើងនៅទីក្រុងម៉ារ៉ាវី​ ដោយខ្មាន់កាំភ្លើងក្រុម​ IS វាយប្រហារ បំផ្លាញរថពាសដែករបស់កម្លាំងទាហានហ្វីលីពីន និងដុតបំផ្លាញ​ទីតាំងយោធា នៅជាយក្រុងផងដែរ។ ដើម្បីវាយប្រហារយកឈ្នះក្រុមភេរវកម្ម ហ្វីលីពីនបានបញ្ចូនកម្លាំងទាហាន និងអាវុធទំនើបៗជាច្រើនទៀត ដើម្បីដណ្តើមទីក្រុងខាងលើមកវិញ។ កម្លាំងទាហាន ហ្វីលីពីន​កំពុងតែ ស្វែករកចាប់ខ្លួនមេដឹកនាំ  អាប៊ូសាយ៉ាហ្វ និង  Hapilon   ដែលដឹកនាំខ្មាន់កំាភ្លើងជាង ៥០០នាក់​គ្រប់គ្រងទីក្រុងនេះ។ ក្រុម IS កំពុងតែដាក់ក្តីសង្ឃឹម ប្រែក្លាយទីក្រុងម៉ារ៉ាវី ទៅជាទីតាំគ្រប់គ្រងរបស់ក្រុមនេះ​នៅតំបន់អាស៊ាន។ ក្រុមអ្នកកាន់សាសនាអិស្លាមនិកាយសាន់នី រាប់រយនាក់ ស្ម័គចិត្តចូលរួមជាមួយក្រុម​ IS នៅម៉ារ៉ាវី​  ក្នុងនោះមានទាំង​អ្នកទោសជាច្រើនត្រូវក្រុមនេះរំដោះចេញពីមន្ទីឃុំឃាំង កាលពីថ្ងៃទី​២៤ខែឧសភាផងដែរ។ មេបញ្ចាការ ខ្មាន់កាំភ្លើង ក្រុមភេរវកម្ម​នៅម៉ារ៉ាវីនាពេលនេះគឺ លោក​ Isnilon Hapilon អ្នកផ្សព្វផ្សាយទស្សនអិស្លាម ដែលនិយាយភាអារ៉ាប។ លោកមានភាពល្បីឈ្មោះ​ដោយសារតែសម្ថភាពដឹកនាំការវាយប្រហារ ដោយជោគជ័យ។  មេដឹកនាំខាងលើមានទំនាក់ទំនង យ៉ាងជិតស្និតជាមួយក្រុមឧទ្ទាមផ្សេងទៀត ​ដើម្បីសហការ បង្កើតកម្លាំងកាន់តែខ្លាំង​នៅតំបន់អាស៊ីភាគអាគ្នេហ៍។ Hapilon ជាមេដឹកនាំក្រុម​ Abu Sayyaf ​ជាក្រុមបានស្បថ ស្មោះត្រងនិង ក្រុម  IS  កាលពីឆ្នាំ​២០១៤។ Hapilon បានដឹកនាំក្រុមភេរវកម្ម​ តូចៗជាង​១០ក្រុម ក្នុងនោះមានក្រុមម៉ៅទេ​ជាដើម។ ឧត្តមសេនី​ Restituto Padilla ​មេបញ្ចាការកងទ័ព​វាយប្រហារនៅទីក្រុងម៉ារ៉ាវី​បានឲ្យដឹងថា ក្រុមនេះបានវាយប្រហារដណ្តើមគ្រប់គ្រង​ទីក្រុងម៉ារ៉ាវី គឺដើម្បីទទួលបានការគាំទ្រពីក្រុម​ IS ​និងផ្តល់ហិរញ្ញវត្ថុ ពីក្រុមភេរវកម្មនៅលើពិភពលោក។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បាន ប្រកាសផ្តល់ប្រាក់រង្វាន់​​៥លានដុល្លារ​ដល់អ្នកណាដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនឬសម្លាប់ Hapilon  ។​ទាហានហ្វីលីពីនធ្លាប់បានវាយប្រហារ បណ្តាលឲ្យ​​Hapilon រងរបួសម្តងរួចមកហើយ​កាលពីខែមករា  ប៉ុន្តែបានរត់រួច។ នៅថ្ងៃទី​២៤ខែឧសភា ឆ្នាំ​២០១៧ ទាហានហ្វីលីពីនក៏វាយប្រហារ ទីតាំងរបស់​Hapilon តែពេលនោះត្រូវ កម្លាំង Hapilon ​វាយបកវិញ  ហើយក៏គេចខ្លួនបាត់ទៅ។ ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា​ប្រសិនបើក្រុមនេះ គ្រប់គ្រងហ្វីលីពីនបានជោគជ័យនោះ​ តំបន់អាស៊ីភាគអាគ្នេហ៍ទាំងមូលប្រឈមនៅអសន្តិសុខ ​ដោយការវាយប្រហារ ពង្រីកទីតាំងគ្រប់គ្រង ក៏ដូចជាចាប់ជំរិត​យកប្រាក់ដើម្បី ចិញ្ចឹមក្រុម ភេរវកម្ម។ នៅពេលនេះក្រុមភេរវកម្មបង្កើនការវាយប្រហារនៅក្នុងប្រទេសមួយចំនួនក្រៅពីហ្វីលីពីន​ក្នុងនោះមានឥណ្ឌូនេស៊ី​ ថៃជាដើម៕    
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៤:៥១ | ០ មតិ | ២២៣ ដង

យន្តហោះចម្បាំងចិនពីរគ្រឿង​កាលពីថ្ងៃទី​២៦ខែមិថុនា បានទៅរារាំងយន្តហោះយាមល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិកនៅតំបន់សមុទ្រចិនភាគខាងត្បូង  ដោយក្នុងនោះយន្តហោះចម្បាំងចិនហោះ​គៀកយន្តហោះអាមេរិកតែម្តង មានចម្ងាយតែ​១៨០ម៉ែត្រប៉ុណ្ណោះ។ សារព័ត៌មានរ៉យទ័រ​បានផ្សាយថា មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ​បានឲ្យដឹងថា យន្តហោះយាមល្បាតប្រភេទ  P-3 Orion របស់អាមេរិក​កាលពីថ្ងៃទី​២៦ខែឧសភា​ បានហោះហើរលើដែនអាកាស​អន្តរជាតិ​ចម្ងាយពីកោះហុងកុងប្រមាន​២៤០គីឡូម៉ែត្រ នៅភាគអាគ្នេយ៍ ក៏ស្រាប់តែមានយន្តហោះចម្បាំងចិនពីរគ្រឿងទៅរារាំង​ ដោយបានហោះក្នុងរយៈចម្ងាយគ្មានសុវត្ថភាព  ។មិនត្រឹមតែប៉ុណ្ណោះយន្តហោះចិនបានហោះហើរស្តាត់មុខ  ធ្វើឲ្យការប្តូរទិសដៅហោះហើរ ជួបផលលំបាកយ៉ាងខ្លាំង។ មន្ទីបញ្ចាកកោណ​អាមេរិកបានបញ្ចាក់ថា យន្តហោះចម្បាមអចិន បានរារាំង​យន្តហោះយាមល្បាតអាមេរិក គឺជាសកម្មភាព ខ្វះបច្ចេកទេស និង គ្មានបទពិសោធ​ របស់ទីក្រុងប៉កាំង។ អ្នកនាំពាក្យមន្ទីបញ្ចកោណលោក​ Gary Ross ​បានឲ្យដឹងថា «យើងបន្តត្រួតពិនិត្យទៅលើហេតុការខាងលើ​ ហើយ បង្ហាញពីក្តីបារម្ភ​ផ្ញើទៅកាន់រដ្ឋាភិបាលចិនតាមរយៈកិច្ចការបរទេស»។ នេះជាលើកទីពីរហើយដែលយន្តហោះចិនទៅរារាំងយន្តហោះអាមេរិក។ កន្លងមកថ្មីៗយន្តហោះចម្បាំងចិន​ SU-30 ​បានហោះទៅរារាំងយន្តហោះ «ហិតខ្លិន»​បរមាណូរបសស់អាមេរិក ដែលហោះហើរនៅលើដែនអាកាសអន្តរជាតិ​ នៅតំបន់សមុទ្រចិនភាគខាងកើត។ ហេតុការ​ខាងលើកើតឡើង​ ក្រោយពេលដែលនាវាយាមល្បាតអាមេរិកមួយគ្រឿង បានចូលទៅកៀកកោះសិប្បនិមិត្តរបស់ចិន​ បង្ករក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងប៉េកាំ​ ដោយការបញ្ចូននាវាយមល្បាត់របស់អាមេរិកគឺជាលើកទីមួយ​ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក៕    
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៤:៤៧ | ០ មតិ | ៩១ ដង

នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ​ដែលមានការចូលរួមពីប្រធានាធិបតីអាមេរិកដូណាលត្រាំនៅទីក្រុង​ព្រុចសែល ប្រទេសប៊ែលហ្សិច ​លោកត្រាំបានបញ្ចុះបញ្ចូលកម្លាំងអូតង់​ចូលរួមនៅក្នុងសង្គ្រាមប្រឆំាងភេរវកម្ម ។ អូតង់ ក៏បានសម្រេចចូលរួម ក្រោយពេល មានការវាយប្រហារសម្លាប់មនុស្សជាច្រើនកើតឡើងនៅក្នុងតំបន់អឺរ៉ុប។ ​ក្រោយភេរវកម្ម សម្លាប់​មនុស្ស​២២​នាក់ នៅទីក្រុង​Manchester រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​សមាជិក​ទាំង​២៨​របស់អូតង់​បាន​សម្រេច​ ព្រមព្រៀង​ឲ្យ​អូតង់​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​អាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ សម្រាប់​លោក​ Jens Stoltenberg អគ្គលេខាធិការ​របស់អង្គការ​អូតង់ ការចូលរួម​របស់​អូតង់​ក្នុង​សម្ព័ន្ធអន្តរជាតិ គឺ​ជា​សារ​នយោបាយ​សំខាន់ ដែល​បញ្ជាក់​ពីការរួបរួម​គ្នា ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​របស់​ក្រុមភេរវនិយម។​ អាមេរិក និង​​អង់គ្លេស បាន​ទាមទារ ចង់​ឲ្យ​អូតង់ ចូលរួម​ជា​សមាជិក​ពេញមុខ នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ បារាំង​បាន​ចេញមុខ​ប្រឆាំង។   បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី បាន​ចេញមុខ ជំទាស់​នឹង​ការទាមទារ​របស់​អង់គ្លេស និង អាមេរិក ដោយសារ​តែ​បារាំង​ខ្លាចបារម្ភ​ថា អន្តរាគមន៍ លូកដៃ​របស់​អូតង់ ទៅក្នុង​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី និងអ៊ីរ៉ាក់ នឹង​អាច​បង្ក​ឲ្យមាន​ផលរមាស់ ចលាចល និង​អនាធិបតេយ្យ នៅ​ដើមបូព៌ា ដូចដែល​អូតង់​កំពុង​បន្សល់ទុក នៅ​ប្រទេស​លីប៊ី។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​អាហ្វហ្កានីស្ថាន ដែល​អូតង់ ក្រោម​ការផ្តួចផ្តើម​របស់​អាមេរិក​បាន​ចូលផុង​ខ្លួន ទៅក្នុង​សង្រ្គាម​រ៉ាំរ៉ៃ គ្មាន​ច្រក​ចេញផង។   តាម អគ្គលេខាធិការ​របស់អង្គការ​អូតង់ ការចូលរួម​របស់​អូតង់​មាន​លក្ខណៈ នយោបាយ និង​ជា​និមិត្តរូប ប៉ុន្តែ វា​មិនមែន​មានន័យ​ថា អូតង់​នឹង​មិន​ចូលរួម​ប្រយុទ្ធ ដោយ​ផ្ទាល់ នៅក្នុង​សមរភូមិ នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​នោះទេ។ តាម​ប្រភព​មន្រ្តីទូត​មួយចំនួន នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អូតង់​នឹង​ផ្តល់​តែ​ជំនួយ ផ្នែក​ពិគ្រោះ​យុទ្ធសាស្រ្ត​យោធា ដែល​អូតង់​បាន​បទពិសោធន៍​ពីការធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ហើយ​និង​ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យ​ប្រទេស​ដៃគូ តែប៉ុណ្ណោះ។ ការចូលរួម​តែប៉ុណ្ណោះ គឺ​មិនឆ្លើយតប​នឹង​ការចង់​បាន​របស់អាមេរិក និង​អង់គ្លេស ដែល​តាមពិតទៅ ចង់​ឲ្យ​អូតង់​បញ្ជូន​យន្តហោះ​Awacs​ទៅ​យក​ការណ៍​បន្ថែម​នៅ​ស៊ីរី។   សព្វថ្ងៃនេះ ទោះបី​ជា​អូតង់​មិនទាន់​ចូល​ដោយ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​យោធា​របស់​ សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយអាមេរិក ប៉ុន្តែ រាល់​សមាជិក​ទាំង​២៨​របស់​អូតង់ គឺ​បាន​ចូលរួម រៀងៗខ្លួន​រួចហើយ ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ដូចជា​បណ្តុះបណ្តាល​យោធា អ៊ីរ៉ាក់ ​ជាដើម៕    
ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ១៧:២០ | ០ មតិ | ៥៦ ដង

ប្រធានាធិបតីអាមេររិកលោកដូណាលត្រាំ​បានលើកឡើងថា ក្រុមភេរវនិយម បញ្ហាជនអន្តោបវេសនិង ការគំរាមកំហែងពីរុស្ស៊ី គឺជាបញ្ហាប្រឈមមុខរបស់អង្គការ ណាតូ។ ប្រធានាធិបតីអាមេរិកបានបញ្ចាក់យ៉ាងច្បាស់ថា«​អនាគត់ ណាតូចាំបាច់ត្រូវតែយកចិត្តទុកដាក់នៅក្នុងសង្គ្រាម​ប្រឆាំងក្រុមភេរវកម្ម​ក៏ដូចជាការគំរាមកំហែងនានាពីប្រទេសរុស្ស៊ី នៅតំបន់ភាគខាងកើតនិងភាគខាងត្បូង។ ការប្រកាសរបស់ប្រធានាធិបតីត្រាំ​ ត្រូវបានបណ្តាញទូរទស្សអាមេរិក ផ្សព្វផ្សាយ​ នៅពេលដែលលោកចូលរួមនៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ នៅទីក្រុង ប្រុចស៊ែល ប្រទេសបែលហ្សិចកាលពីថ្ងៃទី​២៥ខែឧសភា។ អឺរ៉ុប ជា ទីតាំចុងក្រោយនៃដំណើរទស្សនកិច្ច ក្រៅប្រទេសរបស់ប្រធានាធិបតីអាមេរិក ជាលើកដំបូង ក្នុងរយៈពេល​៩ថ្ងៃ។នៅមុនពេលចូលទៅកាន់អឺរ៉ុប លោកត្រាំបានទស្សនកិច្ចទៅកាន់​ប្រទេស សាឌីអារ៉ាប៊ី​ អីស្រាអែល និង ប៉ាឡេស្ទីន​។ ប្រទេសចុងក្រោយក្នុងដំណើរទស្សនកិច្ចនោះគឺអីតាលី  ហើយលោកនិងចូលរួមកិច្ចប្រជុំ​ G-7 ដែលរៀបចំឡើងនៅទីក្រុង​ Sicily ប្រទេសអីតាលី។ ដំណើរទស្សនកិច្ចរបស់ ប្រមុខដឹកនាំ ប្រទេស មហាអំណាចមានសារសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនង ដោះស្រាយបញ្ហា ធំៗលើពិភពលោក។ ជាទូទៅ ប្រទេសដែល ត្រូវធ្វើដំណើរទស្សនកិច្ចដំបូងគេបំផុត ក្នុងតំណែងប្រធានាធិបតី ប្រទេសនិមួយៗបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនោះគឺពិតជាមានសារសំខាន់ ជាគេ មានទំនាក់ទំនងល្អជាប្រទេសដទៃទៀត ឬមានផលប្រយោជន៍ច្រើនជាង។ ការទៅកាន់ប្រទេសសាឌីអារ៉ាប៊ី របស់លោកត្រាំបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសដែលសំខាន់ បំផុត សម្រាប់អាមេរិកគឺប្រទេសសាឌីអារ៉ាប៊ី​បន្ទាប់មកអីស្រាអែល ហើយអឺរ៉ុប គឺជាប្រទេសសំខាន់ទី​៣របស់អាមេរិកប៉ុណ្ណោះ៕    
ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ១៣:៥៩ | ០ មតិ | ៨៤ ដង

ភាពចលាចលនៅក្នុងទីក្រុង  Marawi ​កាន់តែធ្ងន់ធ្ងូរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យពលរដ្ឋ រាប់សិបពាន់នាក់ បានរត់ចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថភាព ​ដោយសារតែក្រុមភេរវកម្ម មានភាពជិតជាមួយក្រុមភេរវកម្ម​ IS ដែលដណ្តើមគ្រប់គ្រងទីក្រុងនេះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា  ក្រុម​ IS ​ស្ថិតនៅពីក្រោយ​ភាពចលាចលនៅទីក្រុង​ Marawi ​លើកោះ Mindanao ។ ប្រធានាធិបតីហ្វីលីពីន​បានប្រកាស អនុវត្តច្បាប់អាជ្ញាសឹកនៅទីនោះដើម្បីរារាំងក្រុមភេរវកម្ម។ អំពើហឹង្សាក្នុងទីក្រុង  Marawi ​កើតឡើងតាំងពីដើមសប្តាហ៍ ក្រោយពេល​ក្រុម ភេរវកម្មនៅក្នុងតំបន់គឺក្រុម​ Maute បើកការវាយប្រហារទៅលើ កម្លាំងសន្តិសុខ ហើយប្រកាសគ្រប់គ្រងទីក្រុងនោះ ។ ក្រៅ ម៉ៅទេ បានប្រកាស ស្មោះត្រងជាមួយក្រុម  IS ហើយមានបំណងចងបង្កើតទីតាំងគ្រប់គ្រងរបស់ខ្លួននៅក្នុងប្រទេសនេះ។ ខ្មាន់កាំភ្លើង បានដុតបំផ្លាញផ្ទះសម្បែង​ពលរដ្ឋជាច្រើនខ្នង  និងមន្ទីពេទ្យ រំដោះអ្នកទោស បំផ្លាញវិសាសានា គ្រឹស្ត និងសាលារៀន ។ កាលពីយប់ថ្ងៃទី​២៤ខែឧសភា រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា ស្នងការប៉ូលិស នៅទីក្រុងនោះត្រូវបានក្រុម​ IS សម្លាប់។ កម្លាំងប៉ូលិសទាហានត្រូវបានដាក់ពង្រាយនៅទីក្រុង​ Marawi តាមបញ្ចាក បង្កើតច្បាប់អាជ្ញាសឹកនៅទីនោះ។ កម្លាំងទាហានបានបង្កើតទីតាំងត្រួតពិនត្យយ៉ាងតឹងតែងនៅជាយក្រុង ក្នុងពេលដែលពលរដ្ឋរាប់សិបពាន់នាក់នៅក្នុងក្រុង បានរត់ភៀសខ្លួនចេញមកក្រៅ។ សារព័ត៌មានរ៉យទ័របានដកស្រងសម្តីមន្ត្រី មួយរូបនៅទីក្រុង​Marawi បញ្ចាក់ថា បច្ចុប្បន្ន ទីក្រុង នេះមិនខុសអ្វីពីទីក្រុងខ្មោចឡើយ។ ពលរដ្ឋនៅដែលបានរត់ចេញពីទីក្រុងបានឲ្យដឹងថា ក្រុមភេរវកម្ម ដែលគ្រប់គ្រងនៅទីក្រុងនោះ យកប្រជាជនធ្វើជារនាំការពារគ្រាប់ឲ្យពួគគេ​ ហើយគំរាមសម្លាប់ពលរដ្ឋជាចំណាប់ខ្មាំងប្រសិនបើរដ្ឋាភិបាលមិនដកទាហានចេញពីទីក្រុងនោះទេ។ ប្រធានាធិបតីហ្វីលីពីនលោក​  Duterte បានចេញបញ្ចាក់អនុវត្តច្បាប់អាជ្ញាសឹកនៅលើកោះ​ Mindanao ហើយអាចអូសបន្លាយរយៈពេល​១ឆ្នាំ​ ។មិនតែប៉ុណ្ណោះលោកក៏បានឡើងគម្រោង អនុវត្តបែបនេះនៅតំបន់ ក្បែរនោះផងដែរ។លោកឌូទើរទេ​បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយក្រុមជ្រុលនិយមនៅទីនោះ ដាក់ទងរបស់ក្រុម​ IS នៅទីក្រុង Marawi ។ លោកឌូទើរទេ បញ្ចាក់ថា​«ខ្ញុំបានត្រៀមលក្ខណ  ក្រោយពេលមានវត្តមានទងក្រុម​ IS ​បង្ហាញខ្លួននៅលើទឹកដីនេះ ហើយរដ្ឋាភិបាលនឹងបញ្ចប់ស្ថានភាព​នេះ។ប៉ុន្តេលោកមិនអាច ភ្នាល់ជាមួយក្រុមភេរវកម្ម​ IS នេះឡើយដោយសារតែពួកគេមាននៅគ្រប់ទីកន្លែង»។ លោកឌូទើរទេសបានបញ្ចាប់ដំណើរទស្សនកិច្ចរុស្ស៊ីមុនពេលកំណត់ វិលទ្រឡបមកកាន់ប្រទេសវិញដើម្បីដោះស្រាយស្ថានភាព ក្រោយពេលក្រុម​ IS ប្រកាសគ្រប់គ្រង ទីក្រុង​ Marawi។ អ្នកនាំពាក្យកម្លាំងទាហាន​ហ្វីលីពីនបានឲ្យដឹងថា មកទលពេលនេះមានទាហាន​១៣នាក់ស្លាប់​ ចំណែកក្រុមភេរវកម្មវិញ​ ក៏ត្រូវទាហានសម្លាប់ជាច្រើននាក់ផងដែរ។ កាលពីថ្ងៃ ទី​២៤ ខែឧសភា ក្រសួងមហាផ្ទៃហ្វីលីពីនបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង ម៉ៅទេ បានវាយប្រហារ រំដោះអ្នកទោស​១០៧នាក់នៅទីក្រុង Marawi៕    
ថ្ងៃព្រហស្បតិ៍ ទី២៥ ឧសភា ២០១៧, ១៨:០២ | ០ មតិ | ៩៦ ដង

មានករណីផ្ទុះគ្រាប់បែកពីរលើកផ្សេងគ្នា នៅស្ថានីយ៍រថយន្តក្រុង​ក្នុងទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃទី​ ២៤ ខែ​ឧសភា ​បណ្តាលឲ្យមនុស្ស​៥នាក់ស្លាប់​និង​១០នាក់រងរបួស។ ហេតុការខាងលើ បង្ករឲ្យមានភាពចលាចលនៅក្នុងតំបន់ភាគខាងកើតទីក្រុងចាការតា ។ សារព័ត៌មាន​ Channel news Asia ​បានផ្សាយថា តាមប្រភពព័ត៌មានពេល​ដំបូងពីក្រុមអ្នកស្រាវជ្រាវ បង្ហាញឲ្យឃើញថា ជនវាយប្រហារខាងលើធ្វើឡើងដោយ ជនវាយប្រហារអត្តឃាត​។ អ្នកស្លាប់ ទំាង៥នាក់ មាន ប៉ូលិស​៣នាក់និង ជនវាយប្រហារអត្តឃាតពីរនាក់ ។ ក្រៅពីនេះក៏មានមនុស្ស ១០នាក់រងរបួសផងដែរ ភាគច្រើនជាពលរដ្ឋ។​ការវាយប្រហារកើតឡើង ក្នុងពេលដែល មានមនុស្សជាច្រើន រងចាំធ្វើដំណើរ នៅស្ថានីយរថយន្តក្រុង។ លោកស្រី​ Pasmi ​អាយុ​៥៥ឆ្នាំ ជាអាជីវករលក់ផ្លែឈើ នៅចម្ងាយពីកន្លែងកើតហេតុប្រហែល​១០០ម៉ែត្របានឲ្យដឹងថា​«ការផ្ទុះ​លើកដំបូង បង្ករឲ្យមានសម្លេងយ៉ាងខ្លាំង និងការផ្ទុះលើកទី​ពីរ មានសម្លេងតូចជាង  បង្ករឲ្យមានផ្សេងខ្មៅ ខ្មួរខ្មាញ់នៅកន្លែងកើតហេតុ។ មនុស្សនៅទីនោះស្រែកថា​មាន គ្រាប់បែក ៗ ហើយរត់ឆ្លេយឆ្លាពេញទីនោះតែម្តង»។ ការវាយប្រហារគ្រាប់បែកកើតឡើងចំពេលដែលប៉ូលិសការពារ ក្រុមអ្នកដង្ហែរក្បួនឆ្លងកាត់ ចំណត់រថយន្តក្រុង Kampung Melayu ។ ភ្លាមៗនោះប៉ូលិស ទីក្រុង ចាការតា បានឡោមព័ទ្ធទីនោះ ហើយរុករកខ្លាចមានគ្រាប់បែកផ្សេងទៀតដែលជនដៃដល់បង្កៃនៅទីនោះ។ នៅពេលនេះមិនទាន់មាន ក្រុមណាមួយចេញមុខទទួលស្គល់នៅឡើយ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ មន្ត្រីក្នុងតំបន់បានប្រមានពីសកម្មភាពវាយប្រហារភេរវកម្ម បង្ករឡើងដោយក្រុមភេរវកម្ម មានទំនាក់ទំនងជាមួយក្រុម​ IS នៅក្នុងប្រទេសស៊ីរី៕    
ថ្ងៃព្រហស្បតិ៍ ទី២៥ ឧសភា ២០១៧, ១៧:៥៩ | ០ មតិ | ៩៩ ដង

ប្រធានាធិបតីឌូទើរទេ  បានប្រញ៉ាបវិលទ្រឡប់ ពីបំពេញទស្សនកិច្ចរុស្ស៊ី ដោយសារស្ថានភាព អំពើហឹង្សាកាន់តែតានតឹងនៅតំបន់ភាគខាងត្បូងប្រទេសនេះ។ សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី​២៥ខែឧសភាថា លោកឌូទើរទេ​បានប្រកាស ពីការប្តេជ្ញា ខាងលើ​ ពេលដែលលោកកំពុងតែ ជិះយន្តហោះវិលត្រឡប់មកពីទស្សកិច្ចរុស្ស៊ីមុនកំណត់ ដោយសារ តែភាពចលាចលនៅទីក្រុង​ Marawi លើកោះ​Min danao ។ លោកឌូទើរទេ​បានបញ្ចាក់នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដែលអមដំណើរពីទីក្រុងមូស្កូ មកកាន់ទីក្រុង ម៉ានីលវិញ លោលទៅកាន់ប្រទេសរុស្ស៊ី ពេលនៅលើអាកាស​វិលត្រឡប់មកប្រទេសវិញថា «លោក​សូមផ្ញើរដល់អ្នកស្រុកដែលកំពុងតែ​ប្រឈមនៅច្បាប់​អាជ្ញាសឹក ។ នឹងមិនមានអ្វីខុសពីប្រធានាធិបតី​Macros ឡើយ ខ្ញុំនឹងធ្វើយ៉ាងចាសដៃទៅលើក្រុមជ្រុលនិយម។ លោកឌូទើរទេ​បានបញ្ចាក់ថា​ លោកសូមផ្ញើរទៅកាន់​ពលរដ្ឋ​របស់លោកថា កំព្រួយបារម្ភខ្លាំងពេល លោកកំពុងតែវិលត្រឡប់មកស្រុកវិញ។ លោកនឹងដោះស្រាយ​បញ្ហានេះ​ភ្លាមពេលចូលដល់ប្រទេស។  លោកបានបន្តទៀតថា​នៅពេលនេះមានទាហានពីរនាក់ស្លាប់ និង ១២នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នានៅទីគ្រុង​Marawi  ដែលមានពលរដ្ឋរស់នៅប្រមាន​២សែននាក់ ភាគច្រើនកាន់សាសនាអិស្លាម។ ក្រុម​បះបោរ  Maute ​បានគ្រប់គញរង អាគាធំៗជាច្រើន​និង ដុតបំផ្លាញសាលារៀន​ព្រះវិហារ មន្ទីឃុំឃាំង​ចាប់តាំងពីថ្ងៃទី​២៣ខែឧសភាកន្លងមក។កន្លងមក ហ្វីលីពីនបានអនុម័តច្បាប់អាជ្ញាសឹកចាប់តាំងពីឆ្នាំ​១៩៧២-១៩៨១ ក្រោមការដឹកនាំរបស់ប្រធានាធិបតី​ Ferdinand Marcos​ ក្រោយមានការវាយប្រហារគ្រាប់បែកជាច្រើនលើកនៅទីក្រុងម៉ានីល។ ប្រធានាធិបតីហ្វីលីពីន​ លោកឌូទើរទេ​ក៏បាន ប្រកាសថា លោកនឹងចេញច្បាប់ អាជ្ញាសឹកនៅតំបន់ភាគខាងត្បូង ដោយសារតែក្រុម ម៉ៅទេ​បានដណ្តើមគ្រប់គ្រងតំបន់ជាច្រើននៅទីក្រុង ម៉ារ៉ាវី។ ក្រុម អាបូសាយ៉ាហ្វ ក្រុម ម៉ៅទេ  បានប្តេជ្ញាស្មោះត្រងជាមួយក្រុមភេរវកម្ម​ IS ​នៅក្នុងប្រទេសស៊ីរី ។ ប្រធានាធិបតី​បានប្រកាសថា កោះមីនដាណាវ កំពុងក្លាយទៅជាទីតាំគ្រប់គ្រងដោយក្រុម​ IS ​មកពីប្រទេសស៊ីរីនិងអីរ៉ាក់។ ប៉ុន្តែលោកមិនអនុញ្ញាត្តិឲ្យមានក្រុមនេះឈរជើងនៅហ្វីលីពីនឡើយ៕  
ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ១៥:៤០ | ០ មតិ | ៨៩ ដង

កាលពីថ្ងៃទី​២៣ខែឧសភា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី​ Theresa May បានបញ្ចាដល់កម្លាំងទាហាន រុករកនៅតាមពហុកីឡដ្ឋាន​និង រោងមហោស្រព នានា ​ក៏ដូចជាទីប្រជុំជន ដោយខ្លាចមានការវាយប្រហារអត្ថឃាតផ្សេងទៀតកើតឡើង ក្រោយពេលដែលមានការវាយប្រហារសម្លាប់មនុស្សដល់ទៅ​២២នាក់​និងជិត​៦០នាក់រងរបួស។ ការវាយប្រហារភេរវកម្មទ្រងទ្រាយធំបំផុតនៅក្នុងប្រទេសអង់គ្លេស គឺនៅឆ្នាំ​២០០៥ ពេលនោះនៅសល់តែ ២សប្តាហ៍ទៀតប៉ុណ្ណោះដល់ការបោះឆ្នោត​ជ្រើសរើសមេដឹកនាំ។ ក្រោយការវាយប្រហារនោះ បណ្តាគណបក្សនៅអង់គ្លេសក៏បានផ្អាក់សកម្មភាពឃោសនាបោះឆ្នោត ផងដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃទី​២៣ខែឧសភាឆ្នាំ​២០១៧​បានប្តេជ្ញា​ស្វែងរកចាប់ខ្លួន​ក្រុមភេរវកម្មដល់ទីបញ្ចាប់​ ។តាមការប្រកាសរបស់រដ្ឋាភិបាល ជនដៃដល់វាយប្រហារ ភេរវកម្ម សម្លាប់មនុស្ស ២២នាក់ របួស ៥៩នាក់​មានឈ្មោះ​ Sal man Ramadan Abedi ​អាយុ​២២ឆ្នាំ កើតនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែក្រុមប៉ូលិសត្រូវការពេលវេលាបន្ថែដើម្បីស្រាវជ្រាវស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធឬបក្សពួករបស់ជនដៃដល់ខាងលើ។ នាយករដ្ឋមន្ត្រីអង់គ្លេសបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការវាយប្រហារខាងលើ ដោយមានការ​សហការគ្នារបស់ក្រុមភេរវកម្មនៅក្នុងប្រទេស។​ក្រោយហេតុការខាងលើ​ប៉ូលិសអង់គ្លេស​បានឃុំខ្លួន បុរសវ័យ​២៣ឆ្នាំម្នាក់ រស់នៅតំបន់ភាគខាងត្បូងទីក្រុង​ Manchester ​ដោយសង្ស័យជាប់ពាក់ព័ន្ធ។ នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានអំពាវនាវ ពលរដ្ឋ​កុំភ័យខ្លាចខ្លាំងពេក  ហើយរដ្ឋាភិបាលនិងខិតខំអស់ពីសម្ថភាពរារាំង ហេតុការបែកនេះកើតឡើង ជាបន្តទៀត។ ក្នុងរយពេល​២ឆ្នាំកន្លងមក​ អឺរ៉ុប ត្រូវប្រឈមនិងការវាយប្រហារភេរវកម្មជាច្រើនលើក ។ បញ្ហាប្រឆំាងភេរវកម្ម​គឺជាប្រធានបទសំខាន់បំផុតនៅក្នុងកិច្ចប្រជុំរបស់ណាតូ នាពេលខាងមុខនៅទីក្រុងប្រុចស៊ែល ប្រទេសបែលហ្សិច។ អ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម IS បានអប អរសាទរ លើបណ្ដាញ សង្គមអនឡាញ បន្ទាប់ពីហេតុការណ៍ បំផ្ទុះគ្រាប់បែកមួយ បានវាយប្រហារ លើកម្មវិធីប្រគំតន្ត្រី នៅក្នុងទីក្រុងមែនឆេស្ទើរ ដោយបានសម្លាប់មនុស្ស ១៩នាក់ និងជិត៥០នាក់ ដទៃទៀតរងរបួស កាលពីរាត្រីថ្ងៃចន្ទ។  រហូតដល់ពេលនេះ នៅមិនទាន់មាន ក្រុមភេរវករណាមួយ ចេញមុខទទួលខុសត្រូវ ចំពោះហេតុការណ៍ បំផ្ទុះគ្រាប់បែក នោះនៅឡើយទេ ប៉ុន្តែប៉ូលីស ចក្រភពអង់គ្លេស កំពុងចាត់ទុកវាថា គឺជាអំពើភេរវកម្ម។ បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមអ្នកគាំទ្រពួក ISIS បានចូលទៅកាន់ បណ្ដាញសង្គមដូចជា ធ្វីតធើ និងតេឡេក្រាម ជាដើម និងបានបង្ហាញ ការអបអរចំពោះ ឧប្បត្តិហេតុ និងអំពាវនាវឲ្យមាន ការវាយប្រហារបែបនេះទៀត នៅក្នុងប្រទេស លោកខាងលិច ហើយអ្នកគាំទ្រទាំងនោះ ក៏បាននិយាយថា នេះគឺជាការសងសឹង ចំពោះការវាយប្រហារ តាមអាកាសរបស់កងកម្លាំង ចម្រុះដឹកនាំ ដោយអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕      
ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ១៣:៤០ | ០ មតិ | ៩៤ ដង

រាជធានីភ្នំពេញ៖  បុរសម្នាក់ដេកស្លាប់ដោយមិនដឹងមូលហេតុ នៅលើសួនច្បារព្រះភិរុន ក្បែរគល់ស្ពានអាកាស៧មករាដោយមិនដឹងមូលហេតុ។ហេតុការភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង២ៈ៣០នាទីរសៀលថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧នៅក្បែរស្ពានអាកាស៧មករាស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ។ តាមសំដីសាក្សីដែលបានឃើញហេតុការដំបូងគេបានអោយដឹងថាមុនពេលកើតហេតុនៅវេលាព្រឹក ថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧ គាត់ឃើញជនរងគ្រោះដើរដេកនៅក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងទឹកដីខណ្ឌសែនសុខ ហើយបុរសអានាថាខាងលើដើរដេកៗក្នុងអាការៈហេវហត់អស់កំលាំង ។លុះនៅវេលារសៀលថ្ងៃដដែលស្រាប់តែឃើញដេកស្លាប់នៅលើសួនច្បារខាងលើតែម្តងទៅ ។ តាមសមត្ថកិច្ចជំនាញបានពិនិត្យមិនមានឃើញស្លាកស្នាមអ្វីដែលកើតចេញពីការធ្វើឃាតអ្វីឡើយ ។ ហើយតាមការសន្និដ្ឋានករណីនេះអាចមកពីជនរងគ្រោះខ្យល់គរស្លាប់ ។ក្រោយពេលពិនិត្យរួចរាល់ហើយសមត្ថកិច្ចបានដឹកសពយកទៅតំកល់នៅវត្តទឹកថ្លាដើម្បីបូជាតាមប្រពៃណី ៕⁠⁠⁠⁠
ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ១៦:២៧ | ០ មតិ | ១១៤ ដង

នៅយប់ថ្ងៃទី​២២ខឧសភា  មានហេតុការផ្ទុះគ្រាប់បេកនៅកណ្តាល​ពីធី​សម្តែង​ច្រៀងនៅក្នុងអាពហុកីឡដ្ឋាន​ទីក្រុង​ Manchester ​ប្រទេសអង់គ្លេស បណ្តាលឲ្យមនុស្ស​១៩នាក់ស្លាប់និង​៥០នាក់រងរបួស។ ប៉ូលិសអង់គ្លេសបានឲ្យដឹងថា នេះជាសកម្មភាពវាយប្រហារភេរវកម្មដែលបានឡើងគម្រោងជាមុន។ សារព័ត៌មាន​ NBC news បានផ្សាយថា យ៉ាងហោចណាសក៏មានមានមនុស្ស២០នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងហេតុការខាងលើ។ ក្រោយការសម្តែងច្រៀងរបស់តារាចំរៀង​ Ariana Grande ​ក្នុងពហុកីឡដ្ឋាន​ ម៉ែនឆែស្ទើរ។ រថយន្តជួយសង្គ្រោះជាច្រើនបានទៅដល់កន្លែងកើតហេតុ​ហើយប៉ូលិសបានជម្លៀសពលរដ្ឋចេញពីពហុកីឡដ្ឋានខាងលើហើយស្នើរដល់ពលរដ្ឋឲ្យចៀសតំបន់ប្រមូលផ្តុំគ្នា​ខ្លាចមានការវាយប្រហារផ្សេងទៀត។ ផ្លូវរថភ្លើងនៅក្នុងទីក្រុងម៉ែនឆែស្ទើរ​ក៏ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ។ កម្លាំងប៉ូលិសអង់គ្លេសបានបញ្ចាក់ថា អាចមានករណីផ្ទុះពីរផ្សេងគ្នា​នៅក្នុងពិធីសម្តែងច្រៀងនោះ ប៉ុន្តែប៉ូលិសមិនទាន់បញ្ចាក់ពីមូលហេតុពិតនៅឡើយ។ ហេតុការផ្ទុះកើតឡើងនៅវេលា(ម៉ោង​៥និង​៤០នាទី​ព្រឹកថ្ងៃទី​២៣ខែឧសភា ម៉ោង កម្ពុជា) ហើយកម្លាំង ដោះមីនក៏បានបញ្ចូនទៅកាន់ទីនោះដោយខ្លាចមានគ្រាប់បែកផ្សេងទៀត។ ចំណែកកម្លាំងប៉ូលិសប្រឆាំងភេរវកម្មនៅទីក្រុងញ៉ូវយ៉កបានឲ្យដឹងថា ប៉ូលិសកំពុងតែតាមដានសកម្មភាពខាងលើ​ ។ចំណែកតំណាងតារាចំរៀង​ Ariana Grande ​បានប្រកាសថា តារាចំរៀង​ Ariana មានសុវត្ថភាព ទេ។ រូបភាពបានបង្ហាញឲ្យឃើញថា ពលរដ្ឋ​នៅក្នុងពហុកីឡដ្ឋា ធ្លាក់ក្នុងសភាពចលាចល រត់​ភៀសខ្លួនចេញទៅក្រៅ។​ ពហុកីឡដ្ឋានខាងលើ ផ្ទុកមនុស្សបាន​២១០០០នាក់  ជាពហុកីឡដ្ឋាននៅក្នុងផ្ទះធំបំផុតក្នុងតំបន់អឺរ៉ុប។ បច្ចុប្បន្ន​អង់គ្លេសបានប្រកាសអាសន្ន ក្រហម ពីការវាយប្រហារភេរវកម្ម ផ្សេងទៀតដែលអាចកើតឡើង ។ ប៉ូលិមិនទាន់អាចសន្និដ្ឋានបានពីមូលហេតុផ្ទុះសម្លាប់មនុស្សយ៉ាងច្រើននោះឡើយ​​។ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នេះជាការវាយប្រហារភរវកម្ម អត្តឃាត់ ។ នេះជាលើកទីមួយ ដែលមានការវាយប្រហារទ្រងទ្រាយធំនៅក្នុងប្រទេសអង់គ្លេសដែលជាប្រទេសមានសុវត្ថភាពបំផុតនៅក្នុងតំបន់អឺរ៉ុប ​ហើយក៏ជាលើកទីមួយដែលរងការវាយប្រហារ​ចាប់តាំងពីអង់គ្លេសសម្រេចចាកចេញពីអឺរ៉ុបផងដែរ៕    
ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ១៤:៥០ | ០ មតិ | ៩៥ ដង

សមាជិក នៅក្នុងកិច្ចព្រមព្រៀងដៃគូរពាណិជ្ជកម្មឆ្លងទ្វីប​ TPP  បានឯកភាពគ្នា បន្តសកម្មភាពរបស់ខ្លួន បើទើបីអាមេរិកបានដកខ្លួនចេញក្តី។ ក្រោយពេលចូលកាន់តំណែងប្រធានាធិបតី លោកដូណាលត្រាំបានចុះហត្ថលេខាង ដកអាមេរិកចេញពីកិច្ចព្រមព្រៀង​ TPP ដោយលោកព្រួយបារម្ភថានឹងធ្វើឲ្យពលរដ្ឋអាមេរិកត្រូវបាត់បង់ការងាធ្វើជាច្រើន​។ ហេតុការទាំងនោះ​បង្ករឲ្យផ្លាសប្តូរជាច្រើន​នៅក្នុងកិច្ចពិភាក្សា នាំ​TPP ​ទៅកាន់អនាគត់ដ៏ភ្លឺស្វាង របស់ប្រទេសជាសកមាជិក។ បន្ទាប់ពី​វេទិការសេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វិក APEC ធ្វើឡើងនៅទីក្រុងហាណូយ​កាលពីថ្ងៃទី ២១ខែឧសភា  សមាជិក​១១ប្រទេសរបស់​ TPP សង្ឃឹមថា អាមេរិកនិងពិចារណាឡើងវិញ​នៅការសម្រេច ចាក់ចេញពី កិច្ចព្រមព្រៀងនេះ​។​ប្រទេសជាសមាជិកបានសម្រេច កំណើតគោលដៅ ដែលខ្លួនត្រូវដើរពេលគ្មានអាមេរិក។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា​ TPP ​នឹងមិនដួលរលំឡើយ​បើទោះគ្មានអាមេរិក។ ក្នុងពេលជាមួយគ្នានេះដែរ ដំណាងពាណិជ្ជកម្មអាមេរិកលោក​ Robert Lighthizer​បញ្ចាក់ថា អាមេរិកគ្មានផ្លូវវិលត្រឡប់ចូលទៅកាន់​ TPP វិញឡើយ  ដោយអាមេរិកចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី​ជាមួយដៃគូររបស់អាមេរិកនៅលើពិពភលោក គឺល្អប្រសើរជាង TPP ។ នៅពេលនេះប្រទេស ជាសមាជិក​ TPP  នៅតែបន្តរក្សា កិច្ចព្រមព្រៀងនេះ  ប៉ុន្តែ កិច្ចពិភាក្សា ឡើងវិញ​និងត្រូវចំណាយពេលវេលាយ៉ាងយូទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ប្រទេស ញ៉ូវហ្សឺឡែន លោក​ Todd McClay ​បានឲ្យដឹងថា «ប្រទេសជាសមាជិកទាំង​១១ មានបង្ហាញពីសមគ្គីគ្នា ដើម្បីបន្តដំណើរឆ្ពោះទៅមុខ ។​ មន្ត្រី​ TPP ​ទាំង​១១នឹងជួបប្រជុំគ្នា​នៅក្នុងប្រទេសជប៉ុន នាខែកក្កដាខាងមុខ។ ដោយឡែក ​ដើម្បី​អោយ​កិច្ចព្រមព្រៀងពាណិជ្ជកមុ្ម​TPP ចូលជាធរមាន ប្រទេស​សមាជិក​ត្រូវផ្តល់​សច្ចាប័ន​អោយ​បានគ្រប់គ្នា នៅ​ខែមិនា ឆ្នាំ​២០១៨។ រហូតពេលនេះ ​​ក្នុងចំណោម​សមាជិក​១១ប្រទេស​ មានតែ​នូវែលហ្សេឡង់ និង​ជប៉ុន​ប៉ុណ្ណោះ​ដែល​បាន​អោយ​សច្ចាប័ន។ បញ្ហា​ពេលនេះដែរ គឺ​គេត្រូវ​បញ្ចុះបញ្ចូល​វៀតណាម និង​ម៉ាឡេស៊ី អោយ​រក្សា​ជំហរ​រក្សា​កិច្ចព្រមព្រៀង​នេះ។   ​​កិច្ចព្រមព្រៀង TTPធ្លាប់​រងការ​រិះគន់​ថា​បង្ខូច​ក្បួនច្បាប់​ពាណិជ្ជកម្ម​ជាទូទៅ ដោយ​​​​​​ផ្តល់​​ប្រយោជន៍​អោយ​ក្រុមហ៊ុន​ធំថ្នាក់​ពហុជាតិ​ច្រើន ហើយអាច​ធ្វើអោយ​បាត់បង់​អធិបតេយ្យ​ជាតិ​និមួយៗ។ នៅ​ម៉ាឡេស៊ី និង​នូវែលហ្សេឡង់ ធ្លាប់​មា​នបាតុកម្មច្រើនដង​​ប្រឆាំង​កិច្ចព្រមព្រៀង​ TTP៕  ​      
ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ១៥:៥៨ | ០ មតិ | ៩៨ ដង

កាលពីថ្ងៃទី​២១ខែឧសភា​ប្រធានាធិបតីអាមេរិក លោកដូណាលត្រាំបានអំពាវនាវដល់មេដឹកនាំប្រទេសកាន់សាសនាអិស្លាម នាំមុខនៅក្នុងសង្គ្រាមប្រឆាំងក្រុមអិស្លាមជ្រុលនិយមដែលបានធ្វើសកម្មភាពឃោឃៅសម្លាប់មនុស្សស្លូតត្រង។ មានប្រសាសន៍ទៅកាន់មេដឹកនាំ៥៥ប្រទេសលោកត្រាំបានបញ្ចាក់ថា ប្រទេសកាន់សាសនាអិស្លាមភាគច្រើន​ចាំបាច់ត្រូវតែនាំមុខ​នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវនិយម។ ប្រធានាធិបតីត្រាំបានបញ្ចាក់ផងដែរថា ប្រទេសអារ៉ាបមានចំនួនអ្នកស្លាប់ច្រើនបំផុតដោយសារអំពើរហឹង្សា ការវាយប្រហារភេរវកម្ម ។ លោកត្រាំបានបញ្ចាក់ទៀតថាអំពើភេរវកម្ម បង្ករឲ្យមាន គ្រោះថ្នាក់ដល់សន្តិសុខ និង មនុស្សធម៌រាលដាលនៅក្នុងតំបន់ទាំងមូល។ ក្រៅពីនេះលោកត្រាំ បានជម្រុញឲ្យប្រទេសអិស្លាមធានាថា ក្រុមភេរវកម្ម​នឹងមិនអាចស្វែងរកកន្លែងលាកខ្លួននៅក្នុងប្រទេស អារ៉ាបឡើយ។នៅក្នុងសន្តរកថានោះដែរ លោកត្រាំបានប្រកាសពីកិច្ចព្រមព្រៀង ជាមួយប្រទេស តំបន់ឈូងសមុទ្រ ស្តីពិការប្រឆាំង ដល់ការគាំទ្រ ហិរញ្ញវត្ថុដល់ក្រុមភេរវកម្ម។ ក្នុងពេលជាមួយគ្នានោះដែរព្រះមហាក្សត្រសាឌីអារ៉ាប៊ី  Salman Bin Abdul Aziz ​បានបញ្ចាក់ថា សាឌីអារ៉ាប៊ី​នឹង មិនលើកលេងដល់បុគ្គលណាមួយដែលជួយដល់ក្រុមភេរវកម្មនោះឡើយ។ព្រះមហាក្សត្រសាឌីអារ៉ាប៊ី​បានប្តេជ្ញាកម្ចាត់ក្រុមភេរវកម្ម​IS ទាំងស្រុង។ ក្នុងថ្ងៃជាមួយគ្នានោះដែរប្រធានាធិបតីត្រាំ បានជួបពិភាក្សាជាមួយមេដឹកនាំបណ្តាលប្រទេស​ តំបន់ឈូងសមុទ្រ ​ GCC  ។ ជំនួបនោះនឹងត្រូវធ្វើឡើងនៅថ្ងៃទីពីរដែលលោកត្រាំទស្សនកិច្ចនៅអារ៉ាប៊ី​​ ជំនួបពិភាក្សាធ្វើឡើងមុនប៉ុន្មានម៉ោង ដែលនៃការចាប់ផ្តើមកិច្ចប្រជុំ អាមរិក អារ៉ាប ។ នៅក្នុងតំណើរទស្សនកិច្ច ទៅកាន់អារ៉ាប៊ីសាអូឌិត ថ្ងៃតំបូង ប្រទេសទាំងពីរ អាមេរិក អារ៉ាប៊ីសាអូឌិត បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀង ដែលគិតជាទឹកប្រាក់មានរហូតដល់ទៅ​៣៨០ពាន់លានដុល្លារ  ក្នុងនោះមានវិស័យ​អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ នៅអាមេរិក និង វិនិយោគលើវិស័យការពារជាតិ ក្នុងរយៈពេល​១០ឆ្នាំខាងមុខ។ សាឌីអារ៉ាប៊ី គឺជាប្រទេសទីមួយនៅក្នុងតំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំ​ ជាលើកតំបូង ។ក្រៅពីនេះលោកនឹងទៅកាន់ប្រទេស អីស្រាអែល  បុរីវ៉ាទីកង់ ប៊ែលហ្សិក និងអីតាលី៕  
ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ០៩:៣៦ | ០ មតិ | ១២៨ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩