MENU
ព័ត៌មានអន្តរជាតិ
ប៉ូលិសហ្វីលីពីន​ នៅថ្ងៃទី ២ខែឧសភា បានប្រកាសថា ការបាញ់ប្រហារនៅ តំបន់​ Resorts World Manila ​ស្ថិតនៅទីក្រុង  Pasay គឺជាសកម្មភាពវាយប្រហាភេរវកម្ម​ហើយខ្មាន់កាំភ្លើង ត្រូវបានសម្លាប់។ ស្នងការប៉ូលិស លោក​ Ronald Rela Rosa បានបញ្ចាក់ថា​នេះជាសកម្មភាពវាយប្រហារប្លន់  ។ លោកបន្តទៀតថា  ខ្មាន់កាំភ្លើងបានសម្រុកចូលទីតាំងរក្សាកាក់និងប្រាក់នៅកាស៊ីណូ  ហើយយកកាក់ និងប្រាក់ ជាច្រើនដាក់នៅក្នុង វាលី ។ អ្នកនៅជិតខាងបានឬស៊ូសម្លេងផ្ទុះកាំភ្លើងនៅខាងក្នុងអាគា​ Resorts World Manila ​ហើយមើលឃើញផ្សេងផុះចេញពីអាគានោះដែរ។  លោក​ Dela Sosa ​បញ្ចាក់ថា ខ្មាន់កាំភ្លើងយកសាំងទៅជាមួយហើយចាក់នៅលើតុលេងល្បែង​ដុតតែម្តង។ ខ្មានកាំភ្លងបាញ់រ៉ះតែម្តងមិនសម្តៅទៅលើបុគ្គលណាមួយនោះឡើយ។ មន្ត្រីប៉ូលិសបានឲ្យដឹងថា មានមនុស្ស​ជាង ៣០នាក់រងរបួស  ក្នុងនោះមានរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ។ប៉ុន្មានម៉ោងក្រោយការផ្ទុះអាវុធ  ក្រុមស្រាវជ្រាវហ្វីលីពីន មានឯកទេស តាមដានសកម្មភាពភេវកម្មបានបញ្ចាក់ថា ក្រុម ភេរវកម្ម ដែលស្និតនិង​IS នៅពីក្រោយការវាយប្រហារខាងលើ ។ នាង  Jeri Ann Santiago បុគ្គលិកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ​ San Juan De Dios នៅជិត អាគារងការវាយប្រហារខាងលើ បានឲ្យដឹងថា អ្នករងរបួសភាគច្រើន គឺធប់ដង្ហើមដោយផ្សេងខ្លាំង ខ្លះទៀតបាក់ឆ្អឹង  និងត្រូវគ្រាប់កាំភ្លើង។ ប៉ូលិបានឡោមព័ទ្ធអាគាខាងលើ  និងការពារសន្តិសុខដល់ អតិថជននិង បុគ្គលិកនៅទីនោះ។ ​ Resorts World Manilaគឺជាទីតាំងទេសចរណ៍ដ៏ល្បីបំផុត​ នៅក្នុងទីក្រុងម៉ានីល​ ទលមុខ អាកាសយានដ្ឋានអន្តរជាតិ  Ninoy Aquino ​នៅក្នុងអាគា ​ Resorts World Manilaមាន ទាំង សណ្ឋាគា ផ្សាទំនើប និង កាស៊ីណូ ទៀតផង។ ក្រុមអ្នកវិភាគបានលើកឡើងថា​ការវាយប្រហារខាងលើ គឺជាការសងសឹក ទៅលើកម្លាំងទាហាន ហ្វីលីពីន​ដែលបានបើកការវាយប្រហារ ទៅលើ ទីក្រុង ម៉ារ៉ាវី  ដណ្តើមទីតាំងគ្រប់គ្រង​វិញ ពីក្រុមភេរវកម្មស្និត​​ IS ​។នៅពេលនេះទីក្រុងនោះ មិនទាន់ដណ្តើមបានទាំងស្រុងនៅឡើយ គឺក្រុមភេរវកម្មនៅគ្រប់គ្រងតំបន់ មួយចំនួននៅក្នុងក្រុងដដែល។ ក្រុមអ្នកឯកទេសប្រឆាំងភេរវកម្ម បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីកាវាយប្រហារ ទៅលើទីតាំងសំខាន់ៗរបស់ហ្វីលីពីន ក្នុងនោះមានទីតាំងដែល មានជនបរទេសរស់នៅច្រើន ដូចអាគា  ​ Resorts World Manila ជាដើម។ ក្រៅពីនេះអាចនឹងមានការចាប់ជំរិត ប្ល​​ន់ជាច្រើនកើតឡើងនៅក្នុងប្រទេសនេះ៕  
ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១២:១៨ | ០ មតិ | ៨៦ ដង

ដូចជាបណ្តាមេដឹកនាំពិភពលោកដទៃទៀត ផងដែរ  លោកគីមជុងអ៊ុនតែងតែ បង្ហាញខ្លួន​នៅក្នុងរូបភាព កំពុងនិយាយ ពេលត្រូតពិនិត្យ ទីតាំងនានា ដូចជាកសិដ្ឋាន គម្រោងអភិវឌ្ឍន៍ឬ ទីតាំងសាកល្បងនិងផលិតអាវុធជាដើម។ នៅពេលលោកគីមជុងអ៊ុនបង្ហាញខ្លួនម្តង គឺមានមន្ត្រីជាន់ខ្ពស់ជាច្រើនអមដំណើរ ហើយមន្ត្រីទាំងនោះតែងតែមានកូនសៀវភៅកំណត់ហេតុគ្រប់ដៃ ចាំគត់ត្រានៅពាក្យពេជ្យ​ដែល​លោកគីមជុងអ៊ុនបាននិយាយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគ្រាប់ពេល​ គ្រប់រូបភាព អ្នកនៅកៀកគីមជុងអ៊ុន ចាំសរសេរនៅអ្វីដេលមេដឹកនាំរបស់ខ្លួនបាននិយាយ។ លោក​ James Grayson ​អ្នកឯកទេសស្តីពីកូរ៉េខាងជើង មកពីមហាវិទ្យាល័យ ​ Sheffield  បានបញ្ចាក់ថា ការគត់ត្រាគឺជាប្រពៃណី មានតាំងពីជំនន់ មេដឹកនាំគីមអ៊ីលស៊ុង មកម៉្លោះ។​ ការគត់ត្រានៅសម្តីនិងការណែនាំដ៏ល្អៗពីមេដឹកនាមរបស់ខ្លួន។ ហើយប្រសិនបើ គត់ត្រា មិនបានត្រឹមត្រូវ  នឹងប្រឈមមុខនៅលទ្ធផលអាក្រក់ អាចប្រហារជីវិត ទៀតផង។ នៅពេលដែលលោកគីមជុងអ៊ុន បាននិងយាយថា​ត្រូវធ្វើអានេះអានោះ ហើយបើ មិនគត់ត្រាឲ្យច្បាស់លាស់ ហើយមិនធ្វើ មន្ត្រីទទួលបន្ទុកផ្នែកនោះនិងត្រូវ ដាក់ទោសជាមិនខាន់។ មួយវិញទៀតការគត់ត្រាគឺជា​ការ គោរពនៅសម្តី មេដឹកនាំរបស់ខ្លួនដែលបាននិយាយមក គ្រប់មាត់ គឺមន្ត្រីទាំងអស់ត្រូវតែចងចាំទុកហើយធ្វើតាម​ បើធ្វេសប្រហែស និងមានទោសជាមិនខាន៕    
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ១៣:០៦ | ០ មតិ | ១២៣ ដង

ទាហានតួគី​១៣នាក់នៅលើឧទ្ធម្ភាគច័ក្រ​ បានស្លាប់​ក្រោយពេល ហោះហើរទាក់នឹងខ្សែភ្លើង​នៅជិតព្រំដែនជាប់ប្រទេសអីរ៉ាក់។ ឧទ្ធម្ភាគច័ក្រយោធាប្រភេទ AS532 Cougar របស់កម្លាំងទាហានតួគី​បានហោះទាក់ខ្សែភ្លើង  មានកម្លាំងភ្លើងខ្លាំង មុនពេលធ្លាក់ចុះដី ស្ថិនៅខេត្ត  Sirnak ។​ហេតុការគ្រោះ​ថ្នាក់ខាង​លើកើតឡើង ក្រោយពេល​២នាទី​ដែលឧទ្ធម្ភាគច័ក្រខាងលើធ្វើការហោះហើរចេញ​ពីទីតាំងនៅតំបន់​ Senoba។ ឧទ្ធម្ភាគច័ក្រ AS532 Cougar ដឹកមន្ត្រីយោធា​១០រូប​និងទាហាន ។លទ្ធផលស្រាយជ្រាវ ជាបឋមបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ខាងលើបណ្តាលឲ្យ មន្ត្រីនិងទាហាន​១៣នាក់ស្លាប់ រួមទាំងអ្នកបើកបរផងដែរ។ ឧត្តមសេនី  Hulusi Akar មេបញ្ចាការកងទ័ពតួគី បានទៅកាន់កន្លែងគ្រោះថ្នាក់​ឧទ្ធម្ភាគច័ក្រខាង​លើ​ដើម្បីត្រួតពិនិត្យស្ថានភាព។មូលហេតុ ពិតប្រាកដបណ្តាលឲ្យ ឧទ្ធម្ភាគច័ក្រ ហោះទាក់ខ្សែភ្លើងកំពុងតែស្រាវជ្រាវបញ្ចាក់ឲ្យច្បាស់។ កាលពីខែមីនាកន្លងមក  មនុស្ស​៧នាក់ស្លាប់ ក្នុងនោះមានជនជាតិរុស្ស៊ី​៤នាក់ ក្រោយពេលឧទ្ធម្ភាគច័ក្រមួយគ្រឿងហោះបុកបង្កោល អង់ទែន ទូរទស្ស មួយក្នុងទីក្រុង  Istanbul ​ប្រទេសតួគីផងដែរ។ បច្ចុប្បន្នកម្លាំងទាហានតួគី​កំពុងតែចូលរួមយ៉ាង សកម្មនៅក្នុងសង្គ្រាមវាយប្រហារ ទៅលើក្រុមជនជាតិឃឺត​ស្ថិតនៅតំបន់ភ្នុំ ក្នុងខេត្ត​sirnak ​ជាប់ព្រំដែនប្រទេសអីរ៉ាក់និងស៊ីរី៕    
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ១៣:០០ | ០ មតិ | ១២៤ ដង

កិច្ចពិភាក្សា​​Shangri la នៅថ្ងៃទី​២ខែមិថុនា  ជាកិច្ចពិភាក្សា​ប្រចាំឆ្នាំលើកទី​១៦ ធ្វើ​ឡើងនៅប្រទេសសឹង្ហបុរី​ មានរយៈពេល ៤-៦ថ្ងៃ ដោយពិភាក្សា​លើបញ្ហា​សំខាន់ៗ​ក្នុងតំបន់និងលើពិភពលោក។ នៅក្នុងកិច្ចពិភាក្សាឆ្នាំនេះ បញ្ហាសមុទ្រចិនភាគខាងត្បូង និងការប្រឆាំងភេរវកម្ម គឺជាប្រធានបទសំខាន់បំផុត ដោយក្រុមភេរវកម្ម​ IS ​បានលេច​ចេញជារូបរាងនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។ ទទឹមនិងនោះ ទម្រងសន្តិសុខនៅក្នុងតំបន់ ក៏ត្រូវបានលក់មកពិភាក្សា ​ពិសេសគឺបញ្ហាភេរវកម្ម​ IS ​កំពុងតែស្វែងរកកម្លាំង ធុនធាន​ដើម្បីបង្កើត ប្រទេសអិស្លាម នៅតំបន់អាស៊ីភាគអាគ្នេយ៍។ តាមគម្រោងនាយករដ្ឋមន្ត្រីអង់គ្លេស លោក​ Malcolm Turnbull នឹងថ្លែងសន្តរកថា​បើកកិច្ចពិភាក្សា  ​​Shangri la ។ សារព័ត៌មាន  Business Times បានដកស្រងព័ត៌មានពីរដ្ឋាភិបាលអូស្ត្រាលី បញ្ចាក់ថា​ លោក Malcolm Turnbull នឹងលើកឡើងពីបញ្ហាធំៗ ក្នុងនោះមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង  កម្មវិធីបរមាណូ​កូរ៉េខាងជើង   និងការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម ឆ្លងដែន។ គិតដល់ថ្ងៃទី​៣១ខែឧសភា មាន តំណាងប្រទេសជាង ៥០បានចុះឈ្មោះចូលរួម កិច្ចពិភាក្សានេះ​ ក្នុងនោះមានរដ្ឋមន្ត្រីជាច្រើនរូប មេបញ្ចាការកងទ័ព  និងអ្នកឯកទេសសន្តិសុខ​អន្តរជាតិ។​ ចំណែកអាមេរិក រដ្ឋមន្ត្រីក្រសួងការពារជាតិលោក​ James Mattis នឹងចូលរួមកិច្ចពិភាក្សានេះ ហើយនឹងថ្លែងសន្តរកថា​ នៅថ្ងៃទី​២នៃកិច្ចពិភាក្សា ដោយមានប្រធានបទ (​អាមេរិក និងសន្តិសុខអាស៊ីប៉ាស៊ីហ្វិក)។ ក្រុមអ្នកវិភាគលើកឡើងថា កិច្ចពិភាក្សានេះគឺជាឧកាសដើម្បី ឲ្យរដ្ឋាភិបាលអាមេរិកបង្ហាញពី​គោលនយោបាយឆ្ពោះមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិ ដែលអតីតប្រធានាធិប​តីអូបាម៉ា​បានអនុវត្ត។លោកត្រាំនៅតែបន្តអនុវត្ត គោលនយោបាយទាំងនោះដដែល ។ រដ្ឋាភិបាលសឹង្ហបុរី បានបញ្ចូនកម្លាំងប៉ូលិសទ្រងទ្រាយធំ​ការពារសន្តិសុខ កិច្ចពិភាក្សា​​Shangri la   ដោយខា្លចក្រុមភេរវកម្ម​​ឆ្លៀតឧកាសវាយប្រហារ បំផ្លាសសន្តិខុសជាតិនៅទីនេះ។ ដោយសារតែពេលនេះមាន ក្រុម ភេរវកម្ម​ IS ​ចូលមកដំបន់អាស៊ានកាន់តែច្រើន ហើយកំពុងតែគ្រប់គ្រង តំបន់មួយចំនួននៅក្នុងប្រទេសហ្វីលីពីន៕    
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ១២:៥៧ | ០ មតិ | ៦៨ ដង

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី៣០ខែឧសភា បានប្រកាសថា លោកកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាល ដូណាលត្រាំឲ្យបានយល ពីតម្លៃនៃការចំណាយ ទៅលើកម្មវិធីនានារបស់អង្គការសហប្រជាជាតិ និងកិច្ចការបរទេស។ ជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រមានថា ប្រសិនបើអាមេរិកដកខ្លួចចេញពីតួនាទីជាប្រទេសមហាអំណាចដឹកនាំពិភពលោក ប្រទេសមហាអំណាចដទៃទៀតនឹងចូលជំនួសដំណែងអាមេរិកភា្លម ។ កន្លងមកអាមេរិកមានបំណងកាត់បន្ថយជំនួយ ដល់ទៅ១ភាគ៣ដល់អង្គការសហប្រជាជាតិ គិតជាទឹកប្រាក់ប្រមាន ១៩ពាន់លានដុល្លារ។ ក្នុងចំណោមទឹកប្រាក់ទាំងនោះ រួមទាំង ១ពាន់លានដុល្លារ សម្រាប់រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ ប្រសិនបើគណបក្សធំៗទាំងពីរនៅអាមេរិកគឺ គណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ឯកភាពកាត់បន្ថយការចំណាយ របស់លោកត្រាំនោះ នឹងមានប្រទេសមហាអំណាចផ្សេងទៀតមកជំនួស ដំណែង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ចាក់នៅក្នុងព្រិត្តិការមួយនៅមហាវិទ្យាល័យទីក្រុងញ៉ុវយ៉កថា «យើងកំពុងតែខិតខំពិភាក្សាជាមួយរដ្ឋាភិបាលអាមេរិក  និងសភាអាមេរិក ដើម្បីបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់អង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍ របស់អាមេរិកផ្ទាល់និង ពិភពលោកទាំងមូល។ អាមេរិកគឺជាប្រទេសដែលបានផ្តាល់ជំនួយច្រើនបំផុត ដល់អង្គការសហប្រជាជាតិ ស្មើរ ២២ភាគរយនៃប្រាក់ជំនួយទាំងអស់ ។លោក Antonio Guterres បានប្រមានថា បើអាមេរិកដកថយនោះ អត្ថិពលរបស់អាមេរិក ដែលជាប្រទេសដឹកនាំពិភពលោកនឹងត្រូវបាត់បង់ហើយធ្លាក់ចូលក្នុងដៃប្រទេសផ្សេង វិញ។ បច្ចុប្បន្នមិនត្រឹមតែរុស្ស៊ីឬចិនប៉ុណ្ណោះទេ ដែលចងស្នងដំណែងអាមេរិកនៅអង្គការសហប្រជាជាតិ សូម្បីតែប្រទេសសាឌីអារ៉ាប៊ី  តួគីឬអីរ៉ង ក៏បានត្រៀមលក្ខណផងដែរ បើអាមេរិកដកខ្លួនថយនោះ៕  
ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ១៥:១៥ | ០ មតិ | ១១១ ដង

មន្ត្រីហ្វីលីពីនបានឲ្យដឹងថា​រដ្ឋាភិបាល បានចេញ ឱសានវាទ ដល់កម្លាំងក្រុមម៉ៅទេ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម​ IS ទីមួយគឺចេញសារភាពចុះចាញ ទីពីរ គឺស្លាប់។ អ្នកនាំពាក្យកម្លាំងទាហាន ហ្វីលីពីនលោក​ Restituto Padilla ​បានឲ្យដឹងថា  «យើង បានអំពាវនាវដល់កម្លាំងក្រុមភេរវកម្ម នៅទីក្រុងម៉ារ៉ាវី ចេញសារភាពចុះចាញ​ពេលនៅមានឧកាស។​ចំពោះក្រុមភេរវកម្មដែលមិនព្រមចុះចាញនោះ​ និងត្រូវស្លាប់​»។ លោក Restituto Padilla ​ បានអំពាវនាវដល់កម្លាំងក្រុមភេរវកម្ម ចេញសារភាពដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់​ កម្លាំងទាហាននិងកម្ចាត់ក្រុមភេរវកម្ម​ ឲ្យអស់ពីទឹកដីហ្វីលីពីន​ នៅពេលដ៏ខ្លីខាងមុខ។ ប្រធានាធិបតីហ្វីលីពីនលោក​​ឌូទើរទេបានបញ្ចាក់នៅក្នុងសន្និសីទការសែតថា​«យើងនិងធ្វើសង្គ្រាមជារៀងរាល់ថ្ងៃ រហូតដល់​ ហេតុការទាំងឡាយត្រូវបានបញ្ចប់»។ នៅពេលនេះដែរកម្លាំងទាហានហ្វីលីពីនបានឲ្យដឹងថា ពួកគេបានគ្រប់គ្រងទីក្រុង​ម៉ារ៉ាវី​ប្រមាណ​៧០ភាគរយមកវិញ ។ប៉ុន្តែសង្គ្រាមវាយប្រហារនៅតែបន្ត តានតឹងដដែល ដោយក្រុម ភេរវកម្មនៅតែការពារទីតាំង​ដែលខ្លួនកំពុងគ្រប់គ្រង។ ពលរដ្ឋដែលរួចផុតពីការចាប់ធ្វើជារនាំរបស់ក្រុមម៉ៅទេ ក្នុងទីក្រុងម៉ារ៉ាវី​បានបញ្ចាក់ថា ខ្មាន់កាំភ្លើងក្រុមភេរវកម្មភាគច្រើនគឺជាយុវជន និងកុមារ ។ ខ្មាន់កាំភ្លើងវ័យក្មេងទាំងនោះ​បាន​បាញ់សម្លាប់មនុស្ស មិនមានការអាណិត្តអាស៊ូនោះឡើយ​។ ក្រុមម៉ៅទេ​បានបង្កើតឡើង កាលពីឆ្នាំ​២០១៣  ដែលមានសមាជិកប្រមាណ១០០នាក់ប៉ុណ្ណោះ​។ ក្រុមនេះមានខ្មាន់កាំភ្លើង អាយុវ័យក្មេងជាក្រុមនានា នៅក្នុងប្រទេសហ្វីលីពីន។ នៅពេលនេះដែរកម្លាំងទាហានហ្វីលីពីនបន្ត វាយប្រហារទៅលើក្រុម ភេរវកម្មនៅទីក្រុង ម៉ារ៉ាវី។នៅព្រឹកថ្ងៃទី​៣០ខែឧសភានេះ កម្លាំងទាហានហ្វីលីពីន​បានប្រកាសថា និង​បណ្តេញក្រុមនេះ​ទាំងស្រុងចេញពីទីក្រុងម៉ារ៉ាវី​។ បច្ចុប្បន្ន​ពលរដ្ឋប្រមាណ​៨៤ពាន់នាក់​បានរត់ភៀសខ្លួនចេញពីទីក្រុង ខាងលើទៅកាន់តំបន់មានសុវត្ថភាព។    
ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ១៣:៤១ | ០ មតិ | ១៧២ ដង

រុស្ស៊ីទើបតែសាកល្បងដោយជោគជ័យ​នៅប្រភេទយន្តហើស៊ីវិលសម្រាប់ដឹកអ្នកដំណើរ រយៈចម្ងាយមធ្យមប្រភេទ​ MS-21 ។ នេះជាលើកទីមួយហើយដែលរុស្ស៊ីផលិតយន្តហោះដឹកអ្នកដំណើរជាលើកតំបូង​ ចាប់តាំងពីអតីតសហភាពស៊ូវៀតដួលរលំ។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងការប្រកាសរបស់ក្រុមហ៊ុន  Irkut Corporation ​និងក្រុមហ៊ុនមេ គឺក្រុមហ៊ុន United Aircraft Corporation (UAC) បានធ្វើការសាកល្បងដោយជោគជ័យ នៅប្រភេទយន្តហោះ ដឹកអ្នកដំនើរ​MS-21-300 ដោយបានហោះហើររយៈពេល​៣០នាទី​ក្នុងកំពស់​១០០០ម៉ែត្រ​​ ។ មន្ត្រីរុស្ស៊ីបានឲ្យដឹងថា យន្តហោះ​ MS-21 មានប្រៀបទៅលើយន្តហោះផលិតនៅប្រទេសលោកខាងលិច ជាច្រើនមុខ​។ប៉ុន្តែ ក្រុមហ៊ុនផលិត យន្តហោះលើពិភពលោក​មានការផ្ញាក់ផ្អើល​ពីពេលវេលា សាកល្បងខាងលើ​ ដោយប្រើពេលតិចពេក គួរណាស់តែហោះហើរបានរយៈពេល​៣ទៅ​៤ម៉ោង និងមានកម្ពស់ខ្ពស់ជាងនេះ។ ក្រោយការប្រកាស​ពីការសាកល្បងដោយជោគជ័យ​ ប្រធានាធិបតីរុស្ស៊ីលោកពូទីន​បាន អបអរសាទរ​ដល់ក្រុមហ៊ុនផលិតយន្តហោះ ខាងលើ​ដោយចាត់ទុកថា នេះជា ព្រិត្តិការដ៏សំខាន់របស់រុស្ស៊ី។ ជាមួយនិងភាពជោគជ័យខាងលើ​ រុស្ស៊ីអាចនឹងមានយន្តហោះដឹកអ្នកដំណើរ សម្រាប់តម្រូវការធ្វើដំណើរក្នុងស្រុក​ ហើយនៅពេលខាងមុខ រុស្ស៊ីអាចនិងប្រជេងទីផ្សា យន្តហោះជាមួយក្រុមហ៊ុនធំ គឺ អ៊ែរបឺស និង ប៊ូអ៊ិន។ កន្លងចិនក៏បានផលិតយន្តហោះដឹកអ្នកដំណើរស៊ីវិល​ ហើយសាកល្បងដោយជោគជ័យផងដែរ​ ហើយនៅពេលដ៏ខ្លីខាងមុខចិននិងមានយន្តហោះដឹកអ្នកដំណើរក្នុងស្រុកផលិតដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ​ ចិននិងរុស្ស៊ី ក៏បានចាប់ដៃគ្នាផលិតយន្តហោះពាណិជ្ជកម្ម ដឹកអ្នកដំណើរ  ដើម្បីប្រជេងជាមួយ ក្រុមហ៊ុនធំៗទាំងពីរលើពិភពលោក គឺ អែរបឺស​និងប៊ូអិន នៅលើទីផ្សាយអន្តរជាតិ។ តម្រូវការធ្វើដំណើររបស់ពលរដ្ឋចិននិងរុស្ស៊ីមានច្រើន នៅពេលដែលប្រទេសទាំងពីរមានយន្តហោះដឹកអ្នកដំណើរ ហើយមានតម្លៃថោកជាង នោះ​អាចនិងទទួលបានអតិថជនជាច្រើន កម៉ងទិញ​ពិសេស​នៅប្រទេសក្រីក្រ ដែលនៅប្រើប្រាស់យន្តហោះចាស់ៗផលិត ក្នុងសម័យសហភាពស៊ូវៀត ជាដើម៕    
ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ១៣:៣១ | ០ មតិ | ១០៣ ដង

ក្រុមភេរវកម្មនៅតំបន់អាស៊ីភាគអាគ្នេយ៍ បានបង្ហាញខ្លួនជាទ្រងទ្រាយធំ​ហើយនៅក្នុងប្រទេសហ្វីលីពីន ដោយក្រុមនេះមានបំណងបង្កើតទីតាំងគ្រប់គ្រងនៅទីនោះ ដូចក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ។ ចំពោះហេតុការនេះ​ប្រធានាធិបតីហ្វីលីពីន ​លោក រ៉ូឌ្រីហ្គោ ឌូទើរតេ បានស្បថថា និងធ្វើគ្រប់យ៉ាងដើម្បីកម្ចាត់ក្រុមភេរវកម្មឲ្យអស់ពីប្រទេសរបស់លោក។ នៅពេលនេះសង្គ្រាមវាយប្រហារគ្នាបានកើតឡើងយ៉ាងខ្លាំងនៅទីក្រុងម៉ារ៉ាវី​ ប៉ុន្តែទាហានហ្វីលីពីននៅតែមិនទាន់អាចដណ្តើមបានទីក្រុងខាងលើមកគ្រប់គ្រងនៅឡើយ។ ទាំងនោះហើយបានបង្ហាញពីភាពទន់ខ្សោយនៃកម្លាំងទាហានហ្វីលីពីន ដែលសូម្បីតែ ក្រុមភេរវកម្មមានគ្នា ប្រមាណ​៥០០នាក់ ក៏មិនអាចយកឈ្នះបានឡើយ ដោយសារតែទាហានហ្វីលីពីនខ្វះអាវុធទំនើបៗ គ្រាប់រំសែវនិង ស្បៀងអាហារ។ សកម្មភាពកម្ចាត់ក្រុមភេរវកម្ម លោក រ៉ូឌ្រីហ្គោ ឌូទើរតេ បានប្រកាសលាលែងចេញពីតំណែងប្រធានាធិបតីហ្វីលីពិន និងប្រគល់ដំណែងនេះទៅជូនមនុស្សផេ្សងទៀត បើលោកគ្មានសមត្ថភាពកម្ទេចកពួកភេរវករ និងគ្មានលទ្ធភាពរក្សាសណ្តាប់ធ្នាប់នៅក្នុងប្រទេសហ្វីលីពិន។ ការប្រកាសរបស់លោក បានធ្វើឡើងបន្ទាប់ពីពួកអ្នកប្រយុទ្ធមួតេដែលមានទំនាក់ទំនងជាមួយពួកជីវពលរដ្ឋអ៊ីស្លាម បានវាយដណ្តើមកាន់កាប់ទីក្រុងម៉ារ៉ាវីក្នុងខេត្តមីនដាណាវកាលពីថ្ងៃអង្គារ៍ ហើយកងទ័ពហ្វីលីពិនកំពុងបើកយុទ្ធនាការវាយប្រហារតាមអាកាស និងថ្មើរជើង ដើម្បីបណ្តេញពួកអ្នកប្រយុទ្ធទាំងនេះចេញពីប្រទេសហ្វីលីពិន។  តាមរបាយការណ៍មនុស្សយ៉ាងតិច១០០នាក់ត្រូវបានសម្លាប់ រួមមានជនស៊ីវិល២៧នាក់ និងពួកភេរវករ៦១នាក់ ហើយមនុស្សប្រមាណ២០០០នាក់កំពុងជាប់នៅក្នុងដៃរបស់ពួកអ្នកប្រយុទ្ធ ដែលគម្រាមសម្លាប់ដោយគ្មានមេត្តា បើហ៊ានព្យាយាមរត់គេចចេញពីទីក្រុងម៉ារ៉ាវីនេះ។ លោក ជូ អា ហ៊ើរ៉េរ៉ា អ្នកនាំពាក្យយោធាប្រចាំតំបន់ បាននិយាយថាពួកជីវពលហាក់ដូចជាចុះខ្សោយ ដោយសារប្រតិបត្តិការយោធា ហើយមិនបង្ហាញការប្រឆាំងខ្លាំងក្លាទេ។ «យើងជឿថាឥឡូវនេះ ពួកអ្នកប្រយុទ្ធនៅសល់គ្រាប់ និងម្ហូបអាហារបន្តិចបន្តួច»។ សារព័ត៌មាន​ Philstar ​បានដកស្រងសម្តី​មន្ត្រីជាន់ខ្ពស់ហ្វីលីពីនបានឲ្យដឹងថា មកទលពេលនេះមានពលរដ្ឋស្លូតត្រង ៧៨នាក់ ត្រូវបានកម្លាំងទាហានរដ្ឋាភិបាលរំដោះចេញពី មន្ទីពេទ្យ  Amai Pakpak ដែលក្រុមភេរវកម្ម ប្រើប្រាស់ធ្វើជារនាំង ការពារគ្រាប់​ រារាំងការវាយប្រហាររបស់ទាហានរដ្ឋាភិបាល។ មន្ត្រីហ្វីលីពីនមិនបានបញ្ចាក់ពិចំនួនអ្នកស្លាប់ច្បាស់លាស់នោះឡើយ ដោយបានបញ្ចាក់ថា​មានទាហាន​៣១នាក់រងរបួសនៅក្នុងសមរភូម។ ការកកម្ចាត់ក្រុមភេរវកម្ម យឺតយ៉ាង​​​ជាក្តីបារម្ភយ៉ាងខ្លាំង ដល់​បណ្តាប្រទេសនៅក្នុងតំបន់ ដោយខ្លាចក្រុមនេះ មានកម្លាំងទាហាន កាន់តែច្រើនឡើងនោះ​អាចធ្វើឲ្យ ទាហានហ្វីលីពីនពិបាកយកឈ្នះ​ ពេលនេះ ទីតាំងគ្រប់គ្រង របស់ក្រុម​ IS និង រីកធំឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ពេលនោះតំបន់អាស៊ានទាំងមូលនិងជួបគ្រោះថ្នាក់ហើយ។ កាលពីក្រុម​ IS ​កកើតតំបូងនៅក្នុងប្រទេសស៊ីរី គឺមានគ្នាប្រមានតែ​ ៥០០ ទៅ ១០០០នាក់ដូចគ្នា ប៉ុន្តែ​ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ក្រុម​ IS ​បានគៀងគរ ប្រមូលកម្លាំង បានរាប់មឺននាក់​ ពង្រីងទីតាំងគ្រប់គ្រងដល់ប្រទេសអីរ៉ាក់ទៀតផង។ ពេលនេះនៅប្រទេសហ្វីលីពីនដូចគ្នា ប្រសិនបើ​មិនអាចកម្ចាត់ទាន់ពេលវេលាទេនោះ​ ស្ថានភាពដូចនៅក្នុងប្រទេសស៊ីរីនឹងកើតឡើងនៅ ហ្វីលីពីន៕  
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៩:៤៩ | ០ មតិ | ១០៨ ដង

គ្រោះធម្មជាតិវាយប្រហារប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសថៃ បង្ករឲ្យមានលិចលងតំបន់មួយចំនួនក្នុងក្រុងបាងកក់ ។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេពីសម្ពាធទាប បណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំងគឺប្រទេសស្រីល័ង្ការ  ដោយមកទល់ពេលនេះមានអ្នកស្លាប់កើតឡើងដល់ទៅ​១៦៤ និងបាត់ខ្លួន ១០៤នាក់។ សារព័ត៌មាន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ដោយដកស្រងការប្រកាស ពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ ទឹកជំនន់នៅក្នុងប្រទេសស្រីល័ង្កា និងបង្កឲ្យមានករណីបាក់ដីហូរច្រោះ បានកើនឡើង១៦៤នាក់ហើយ ។ រីឯពលរដ្ឋចំនួន ១០៤នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ។ គ្រោះទឹកជំនន់ខាងលើ បណ្តាលឲ្យពលរដ្ឋប្រមាណជាង ៤០០.០០០នាក់ រងនូវផលប៉ះពាល់ដោយសារ តែមានភ្លៀងធ្លាក់ចុះ និងខ្យល់បោកបក់ខ្លាំង ហើយពលរដ្ឋប្រមាណជាង ១០០.០០០នាក់ ត្រូវបានប្តូរទីតាំងទៅកាន់ទីតាំង មានសុវត្ថិភាពចំនួន ៣០៤កន្លែង នៅទូទាំងប្រទេស ។ នៅព្រឹកថ្ងៃទី​២៩ខែឧសភា នេះដែរ មជ្ឈមណ្ឌលគ្រប់គ្រងឧតុនិយម បានព្រមានថា នឹងមានភ្លៀងធ្លាក់ យ៉ាងខ្លាំងជាបន្តបន្ទាប់ លាយឡំនឹងខ្យល់បោកបក់ខ្លាំង ហើយពលរដ្ឋដែលរស់នៅ ក្នុងតំបន់វាលទំនាប ដែលស្ថិតនៅភាគខាងត្បូង ប្រទេសស្រីល័ង្កា ត្រូវបានបង្ខំឲ្យជម្លៀសខ្លួនចេញ ដោយសារតែមានការគំរាម ខ្លាំងពីលំហូរនៃទឹកទន្លេ ៕    
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៩:៤០ | ០ មតិ | ៨៥ ដង

ក្រោយពេលដែលមានក្រុម ជ្រុលនិយមនៅក្នុងតំបន់​មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម​ IS ​បង្កើនការវាយប្រហារ ភេរវកម្ម   ដូចជានៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី​និង ការវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុងម៉ារ៉ាវី ប្រទេស​ហ្វីលីពីន​ រដ្ឋាភីបាលប្រទេសជាច្រើនក្នុងតំបន់បានបង្កើតសកម្មភាពការពារតាមព្រំដែនខ្លាច ក្រោយ​ IS ​រាលដាល់ចូលដល់ប្រទេសរបស់ខ្លួន បង្ករអសន្តិសុខ ។ សារព័ត៌មាន​ The Staits Times ​បានដកស្រងសម្តីរដ្ឋមន្ត្រី​ការពារជាតិម៉ាឡេស៊ី​​លោក​ Hishammuddin Hussein ​បានឲ្យដឹងថា​ ប្រទេសនេះបានបង្កើនសន្តិសុខការពារតាមព្រំដែនជាប់ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន​ និងថៃ ក្រោយពេលដែលមានក្រុមភេរវកម្ម​ IS  មានវត្តមាននៅប្រទេសទាំង​៣ ហើយបើកការវាយប្រហារ​ជាបន្តបន្ទាប។ នៅក្នុងតំបន់​ Sabah ​កម្លាំងទាហានបានដាក់ពង្រាយ អាវុធ ទំនើប​ៗ ​និងនាវាយាមល្បាត់ពីរគ្រឿង​ នឹងបញ្ចូនកមា្លងទាហានបន្ថែមទៅកាន់ទីនោះ​ ដើម្បីធានាសុវត្ថភាព ដល់ឆ្នេរសមុទ្រ ទេសចរណ៍​ Lahad Datu ។ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបានបញ្ចាក់ថា ការសម្រេចបង្កើតសកម្មភាពការពារ ក្រោយពេល មានការវាយប្រហារ​កើតឡើងនៅក្នុង ទីក្រុងបាងកក់ប្រទេសថៃ ទីក្រុងចាការតា​ប្រទេសឥណ្ឌូនេស៊ី  ពិសេស គឺការដណ្តើមទីតាំងគ្រប់គ្រងនៅទីក្រុងម៉ារ៉ាវី ប្រទេសហ្វីលីពីន ។ នៅពេលនេះដែរកម្លាំងទាហាន​ហ្វីលិពិននៅតែមិនទាន់អាចដណ្តើមបាន ទីតាំមកវិញនៅឡើយ  ដែលជាក្តីបារម្ភយ៉ាងខ្លាំង ដល់ការរីករាលដាល បង្កើតទីតាំគ្រប់គ្រងធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ «ឆេះផ្ទះឃើញកណ្តុរ»​​​នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្ម នៅទីក្រុង ម៉ារ៉ាវី​ របស់កម្លាំងទាហានហ្វីលីពីន​បានឈានចូលដល់ថ្ងៃទី​៦ហើយ​ ។ចំណែកទាហានក្រុមភេរវកម្មវិញមានតែប្រមាណ​៥០០នាក់ប៉ុណ្ណោ តែអាចទប់ទលនិងរក្សាទីក្រុង ម៉ារ៉ាវី​ បណ្តេញទាហានហ្វីលីពីនចេញពីទីនោះទៀត។  ទាំងនោះបានបង្ហាញឲ្យឃើញថា​ហ្វីលីពីន ខ្វះអាវុធទំនើៗ រថក្រោះ​ រថពាសដែល គ្រាប់រំសែវ  ស្បៀងអាហាផងដែរ។  ទាំងនោះហើយទើបធ្វើឲ្យក្រុមភេរវកម្ម អាចគ្រប់គ្រងទីតាំង ទាំងនោះបានយ៉ាងងាយស្រួល។ អ្នកឯកទេសវិភាគបានលើកឡើងថា នេះហើយជាលទ្ធផល ទទួលបានមកវិញពីប្រធានាធិបតី ឌូទើរទេដែលបណ្តេញទាហានអាមេរិកចេញពីប្រទេសរបស់ខ្លួន។ ប្រសិនបើមានទាហានអាមេរិកនៅទីនេះ ប្រហែលជាក្រុម  IS មិនហាន វាយប្រហារដណ្តើមគ្រប់គ្រងទីនោះ៕
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៩:៣៣ | ០ មតិ | ១១៤ ដង

ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមវាយប្រហារ​រវាងរដ្ឋាភិបាលនិង ក្រុម​ភេរវកម្ម​នៅទីក្រុង ម៉ារ៉ាវី ភាគខាងត្បូងហ្វីលីពីនកើនឡើងដល់ជាង​១០០នាក់ហើយ ក្នុងនោះមានពលរដ្ឋស្លូតត្រង ២៧នាក់និង ខ្មាន់កាំភ្លើងក្រុមភេរវកម្ម ៦១នាក់។ សារព័ត៌មាន​ RT បានផ្សាយថា មានពលរដ្ឋប្រមាន​២០០០នាក់ជាប់គាំនៅខាងក្នុង ពេលដែលខ្មាន់កាំភ្លើងក្រុមម៉ៅទេ​មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS ​វាយប្រហារ បង្ខាំងធ្វើចំណាប់ខ្មាំង ហើយប្រកាសថា​នឹងសម្លាប់បើ​ មានសកម្មភាពក្បថនោះ។ មកទល់ពេលនេះ មានពលរដ្ឋស្លូតត្រង់ ២៧នាក់ស្លាប់​នៅទីក្រុង​ម៉ារ៉ាវី​ ចាប់តាំងពីក្រុម​ឧទ្ទាម ម៉ៅទេ បើកការវាយប្រហារ ដណ្តើមគ្រប់គ្រងទីក្រុងនោះ​តាំងពីថ្ងៃទី​២៣ខែឧសភា ។ ក្នុងចំណោមពលរដ្ឋស្លាប់ មាន ៨នាក់ ទើបតែរងការសម្លាប់ នាពេលថ្មីនេះ ដែលជាកម្មកររបស់រោងច័ក្រកិនស្រូវ  និងបុគ្គលិក​សាលាពេទ្យនៅទីនោះ។អ្នកនាំពាក្យកម្លាំងទាហាននៅក្នុងតំបន់បានឲ្យដឹងថា​ ពលរដ្ឋដែលរងការសម្លាប់មានស្ត្រីនិងកុមារផងដែរ​។ ក្រៅពីការស្លាប់ រងរបួស ទៅលើពលរដុ្ឋស្លូតត្រង នៅមានទាហាន ១១នាក់ស្លាប់និង​៤នាក់រងរបួស ក្នុងរយៈពេល​១ខែនៃការវាយប្រហារគ្នា។ ក្នុងពេលជាមួយគ្នានេះដែរ កម្លាំងទាហានហ្វីលីពីន​បានឲ្យដឹងថា​ បានសម្លាប់ក្មាន់កាំភ្លើង ម៉ៅទេ ៦១នាក់​ផងដែរ​។ មេទ័ពដឹកនាំការវាយប្រហារ ក្រុមឧទ្ទាមបានបញ្ចាក់ថា យុទ្ធនាការវាយប្រហារនោះ ធ្វើឲ្យកម្លាំងក្រុមភេរវកម្ម ចុះខ្យោយយ៉ាងខ្លាំង ប៉ុន្តែ ក្រុមនេះនៅតែជា ការគ្រោះថ្នាក់ដល់ពលរដ្ឋស្លូតត្រងនៅទីនោះ។ មេទ័ពហ្វីលីពីនបញ្ចាក់ថា ពេលនេះ កំពុងតែខ្វះគ្រាប់និង ស្បៀងអាហារដើម្បី ទប់ទលនិងក្រុមភេរវកម្ម។ នៅក្នុងយុទ្ធនាការវាយប្រហាររបស់កម្លាំងទាហានហ្វីលីពីនដើម្បីរំដោះ​ពលរដ្ឋស្លូតត្រង ដែលជាប់គាំនៅតំបន់ដែលក្រុមម៉ៅទេ​គ្រប់គ្រង ក៏បានរំដោះពលរដ្ឋ ១២៤នាក់ ផងដែរ។ ក្រុមអ្នកវិភាគបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការគ្រប់គ្រង កោះមីនដាណាវទាំងមូល​ហើយពង្រីកទីតាំងគ្រប់គ្រង របស់ក្រុម  IS ​ប្រសិនបើកម្លាំងទាហានហ្វីលីពីន​មិនអាចយកឈ្នះក្រុមនេះ ក្នុងពេលខ្លីទេនោះ។ នៅពេលដែលមានការចូលរួមពីក្រុម  IS ​នៅខាងក្រៅ សង្គ្រាមប្រឆាំង ក្រុមនេះនិងកាន់តែលំបាក់ដូចនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ជាដើម បង្ករឲ្យមានវិបត្តិជនភៀសខ្លួន នៅក្នុងតំបន់។ កន្លងមកកង​ទ័ព​ហ្វីលីពីន​បាន​ទទួល​បរាជ័យ​យ៉ាងជូរចត់ ក្រុមខ្មាន់កាំភ្លើង ​បាន​វាយបក​រុញ​​កង​សន្តិសុខ​ជាតិ ហើយ​​ចូល​គ្រប់គ្រង​ក្រុង ដោយ​ទង់ជាតិ​ខ្មៅ​រដ្ឋអ៊ីស្លាម​​ ព្រម​ទាំង​ចាប់​ខ្លួន​សង្ឃ​កាតូលិក និង​ប្រជាជន​១៤​នាក់​ជា​ចំណាប់​ថ្នូរ។ អំពើ​ហិង្សា​នេះ​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​ ឌុយទែរតេ បង្រួញ​ទស្សនកិច្ច​នៅ​រុស្ស៊ី ហើយ​ប្រកាសដាក់​តំបន់​ភាគ​ខាង​ត្បូង​ក្រុង​ទី​សំខាន់​ទី​ពីរ​របស់​ក្នុង​ ច្បាប់​អាជ្ញាសឹក តាំង​ពី​ថ្ងៃអង្គារ​មក។   នៅ​ថ្ងៃ​នេះ ការ​ប្រយុទ្ធ​មាន​សន្ធឹក​កាន់​តែ​ខ្លាំង ! ​ ដើម្បី​បោស​សម្អាត​ពួក​ជ្រុល​និយម​ឱ្យ​អស់​ពី​ក្រុង ទាហាន​ហ្វីលីពីន​បាន​ទទួល​បញ្ជា​ឱ្យការ​ទម្លាក់​គ្រាប់បែក ​លើ​តំបន់​មាន​ផ្ទះ​សម្បែង​ប្រជាជន​ណា ដែល​គេ​សង្ស័យ​ថា​មាន​ពួក​អ៊ីស្លាម​ជ្រុល​និយម​ចូល​លាក់​ខ្លួន។ ក្រៅ​ពីស្លាប់​ជនស៊ីវិល​១៩​នាក់ ទាហាន​១៣​នាក់ ប៉ូលិស​ពីរ​នាក់ និង​សកម្មជន​អ៊ីស្លាម​ជ្រុល​និយម​៥១​នាក់ បាន​បាត់បង់​ជីវិត។ ប្រជាជន​ភាគ​ច្រើន​បាន​នាំគ្នា​រត់​ភៀស​ខ្លួន​ចាក​ចេញ​ពី​ក្រុង។   បើ​តាម​លោកប្រធានាធិបតី​ ឌុយទែរតេ ​ពួកកាន់​អាវុធ​​​អ៊ីស្លាម​ជ្រុលនិយម​ទាំង​នោះ​ជា​ពួក​ឧទ្ទាមនៃ​​ក្រុម​ Maute ដែល​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹងអង្គការ​រដ្ឋ​អ៊ីស្លាម ហើយ​​ទទួល​ការ​គាំទ្រ​ពី​ក្រុមឧក្រិដ្ឋជន​ក្នុង​តំបន់៕      
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៩:២៨ | ០ មតិ | ១២១ ដង

នៅព្រឹកថ្ងៃទី​២៩ខែឧសភា កូរ៉េខាងជើងបន្តសាកល្បងកាំជ្រួចមីស៊ីល ថ្មីមួយទៀត នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសនេះ។​តាមការសន្និដ្ឋានពីកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងនេះជាប្រភេទ Scud  ហើយ​ហោះហើរបានចម្ងាយ​៤៥០គីឡូម៉ែត្រក៏ធ្លាក់ចូលសមុទ្រ។ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបានបាញ់ចេញពីទីក្រុង  Wonson ខេត្ត​ Gangwon នៅវេលាម៉ោង​៥និង​៣៩នាទី​ព្រឹកថ្ងៃទី​២៩ខែឧសភានេះ។ កូរ៉េខាងត្បូងនិងអាមេរិក កំពុងតែធ្វើការវិភាគទៅលើមីស៊ីលដែលកូរ៉េខាងជើង បានសាកល្បង។ ប្រធានាធិបតីកូរ៉េខាងត្បូង​លោក​ Moon Jae in ​បានកោះប្រជុំជាបន្ទាន់ គណកម្មធិការការពារជាតិ នៅវេលាម៉ោង ៧និង​៣០នាទីព្រឹកថ្ងៃទី​២៩ ដើម្បីរកវិធានការទប់ទល់និងកូរ៉េខាងជើង។ សារព័ត៌មានរ៉យទ័របានដកស្រងប្រភពព័ត៌មាន​ពីការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានផ្សាយថា​ មីស៊ីលរបស់កូរ៉េខាងជើង ដែលទើបតែបាញ់នោះ អាចធ្លាក់ចូលដែនសមុទ្រ ជប៉ុន។ សកម្មភាពរបស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែលប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានប្រកាសថា បញ្ហាកូរ៉េខាងជើង នឹងត្រូវតែដោះស្រាយ បើទោះបីនេះជាបញ្ហា ធំក្តី។ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន​ ស៊ីនហ្ស៊ូអាបេ ​នៅក្នុងកិច្ចប្រជុំ​ G-7  នៅប្រទេសអីតា​លី ប្រធានាធិបតីអាមេរិកបានបញ្ចាក់ថា កូរ៉េខាងជើងជាក្តីបារម្ភធំបំផុត ហើយជាបញ្ហារបស់ពិ​ភពលោក  ។ទទឹមនិងនោះ​បញ្ហាទាំងឡាយត្រូវបានដោះស្រាយ​ ក្នុងពេលសមស្របណាមួយ។  លោកត្រាំក៏បានលើកឡើង ពីយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាកូរ៉េខាងជើង ក្នុងនោះមាន ទាំងការបរទេសនិង កម្លាំងយោធាផងដែរ។ ការបាញ់មីស៊ីល នៅព្រឹកថ្ងៃទី ២៩ខែឧសភា ឆ្នាំ​២០១៧គឺជាការបាញ់សាកល្បងលើកទី​៩ហើយ​របស់កូរ៉េខាងជើង នៅក្នុងឆ្នាំ​នេះ​។​ កាលពីថ្ងៃទី​២១ខែឧសភា កូរ៉េខាងជើង ក៏បាន បាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យម  Pukguksong-2  ដោយហោះហើរបានចម្ងាយ​៥០០គីឡូម៉ែទ្រ​ទើបធ្លាក់ចូលសមុទ្រ។ ការសាកល្បងរបស់កូរ៉េខាងជើងបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះមិនដែលខ្វល់ពីការថ្កោលទោសឬដាក់ទណ្ឌកម្មណាមួយពីសហគមន៍អន្តរជាតិឡើយ  ដោយសារតែរដ្ឋាភិបាលកូរ៉េខាងជើង យលឃើញថា នេះជាសកម្មភាពសម្រាប់ការពារជាតិ មិនសម្តៅទៅលើប្រទេសណាមួយឡើយ។ ប៉ុន្តែកូរ៉េខាងជើង និងវាយបកវិញ​ប្រសិនបើ​ ប្រទេសណាមួយបង្ករសង្គ្រាមជាមួយកូរ៉េខាងជើងនោះ។ កូរ៉េខាងជើងធ្លាប់បានលើកឡើង ថា ប្រសិនបើអាមេរិកនិងកូរ៉េខាងត្បូង បញ្ចប់កំនុំ បញ្ចប់ការប៉ុនប៉ងឈ្លានពាន់ទឹកដីកូរ៉េខាងជើងនោះ ដោយបញ្ចប់សកម្មភាពធ្វើសមយុទ្ធ កូរ៉េខាងជើង​ក៏មិនខំផលិតអាវុធ នោះដែរ ។ ដោយសារតែមានការគំរាមកំហែងអត់ឈប់ឈរទើប ទីក្រុងព្យុង​យ៉ាងមិនបោះបង់កម្មវិធីបរមាណូ និងមីស៊ី៕    
ថ្ងៃច័ន្ទ ទី២៩ ឧសភា ២០១៧, ១២:៥១ | ០ មតិ | ៧៩ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩