MENU
សិល្បៈនិងកំសាន្ត
រាជធានីភ្នំពេញ៖  តារាចម្រៀងវ័យក្មេងស្រស់ស្អាតសម្រស់ស្រអែមកញ្ញាសម្បត្តិ លិកាបាននឹងព្យួរការងារសិល្បៈចម្រៀងមួយរយៈខ្លីដើម្បីត្រៀមផលិតបទថ្មីៗនិងស្នាដៃថ្មីជាបន្តទៀតនៅលើកញ្ចក់ទូរទស្សន៍គ្រាដែលយុវវ័យសម័យថ្មីនិយមតែចម្រៀងប្លែកៗនិងស្ទីលរាំទាំងហ្វូងនៃក្រុមរាំ។   កញ្ញាសម្បត្តិ លិកាប្រការដែលផ្អាកសិល្បៈខ្លីនេះដើម្បីយល់ថាតារាសិល្បៈម្នាក់បើចេញមុខច្រៀងតែបទដដែលៗមិនមានអ្វីប្លែកគឺនាងមិនអាចទាញយកចំណាប់អារម្មណ៍ពីមហាជនបានឡើយ។ជាពិសេសនាងឃើញរៀមច្បងសិល្បៈល្បីៗជាច្រើនបានខិតខំបង្ហាញស្នាដៃប្លែកៗទាំងចម្រៀងក្បាច់រាំការស្លៀកពាក់តុបតែងកាយមើលទៅសមភ្នែកតែម្តង។ដូចនេះហើយទើបនាងត្រូវតែរំលេចរកចំនុចល្អៗទាំងអស់នេះតោងខ្លួនឯងឲ្យកាន់តែមានសភាពលេចធ្លោកជាបន្តទៀតគ្រាដែលនាងស្រឡាញ់ការច្រៀងសិល្បៈនេះតាំងពីវ័យក្មេងមកម្ល៉េះ។  កញ្ញាសម្បត្តិ លិកាកាបានថ្លែងថាក្នុងនាមជាតារាចម្រៀងនាងបានច្រៀងបទលេចធ្លោគួរសមមួយចំនួនរបស់នាងដូចជាប«ពេលបាត់បងទើបដឹងថាស្តាយក្រោយ»បទទី២បទ«កុំហាមអូនមិនឲ្យស្រឡាញ់បង»ដែលជាបទរបស់បងប្រុសនាង«កុំហាមបងមិនឲ្យស្រឡាញ់អូន»ដែលមានមិត្តយុវវ័យជាច្រើនស្តាប់កម្សាន្តធ្វើឲ្យគេស្គាល់។នាងមួយរយៈនេះនាងសុំស្ងាត់ជាមួយស្ថានីយ៍ទូរទស្សន៍ខ្លីសិនដោយសារតែកំពុងធ្វើបទថ្មីៗឲ្យច្រើននិងរវល់ទៅបរទេសមិនទាន់មានពេលនៅក្នុងស្រុកច្រើននៅឡើយ។ការងារសិល្បៈរបស់នាងមិនមែនឈប់ឬបោះបង់នោះទេនៅតែពេញចិត្តប្រឡូកគ្រាន់តែនាងរវល់ការងារក្នុងមុខរបររកស៊ីដែលមិនអាចនិយាយបាន។ណាមួយចង់ប្រមូលអ្វីដែលថ្មីក្នុងសិល្បៈចែកជូនអ្នកគាំទ្រអាចជាស្ទីលតុបតែងខ្លួនក្បាច់រាំព្រមជាមួយបទចម្រៀងថ្មីមួយទៀតមានក្នុងហ្វេសបុករបស់នាងអាចបងប្អូនស្តាប់កម្សាន្តទាំងអស់គ្នាផងដែរ។ នាងរំពឹងថាពេលវិលមកវិញបងប្អូនទាំងអស់និងជួយគាំទ្រការសម្តែងរបស់នាងដដែលដោយនាងពេញចិត្តក្នុងការសម្តែងឲ្យបានល្អតាមការសំណូមពររបស់ទស្សនិកជនផងដែរ។ 
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៩:២៥ | ០ មតិ | ២៣៦ ដង

រាជធានីភ្នំពេញ៖  ផ្ទុយពីតារាសម្តែងតារាចម្រៀងមួយចំនួនដែលប្រាថ្នាទៅសម្តែងនៅអាមេរិកម្នាក់ៗសុទ្ឋតែតាំងជំហរទៅឲបានច្រើនខែព្រោះថានៅទីនោះជាទឹកដីជឿនលឿននិងសម្បូរដុល្លារគ្រប់ទិស។យ៉ាងណាក៍ដោយអ្នកនាងកាឆយហាក់មានការចម្លែកបន្តិចដោយសារតែបានទៅអាមេរិកហើយបែរជាសម្តែងរយៈពេលខ្លីជាងគេគ្រាដំណើរទៅបីខែហើយលៃលកពេលបាន២ខែព្រោះចំណងក្នុងស្រុក។ តារាកំប្លែងល្បីឈ្មោះអ្នកនាងយូ សុខសុធា ហៅកាឆយ ប្រាប់ឱ្យដឹងថា នាងនឹងចាកចេញពីប្រទេសកម្ពុជាក្នុងពេល ឆាប់ៗនេះហើយ ទៅសម្ដែងនៅលើទឹកដីអាមេរិក ដោយសមាគមខ្មែរនៅទីនោះជាអ្នកធានា ។ មិនអាចសម្ដែងរហូតដល់៣ខែតាមការចង់បានរបស់អ្នកធានាទេ គឺបានតែរយៈពេល២ខែប៉ុណ្ណោះ ។ នៅអំឡុងខែកញ្ញាខាងមុខនេះ នាងនឹងត្រូវធានាចេញដោយសមាគមខ្មែរនៅសហរដ្ឋអាមេរិក ដោយវាគឺជាការងារក្រៅស្រុកថ្មីមួយបន្ទាប់ពីខកខានចេញទៅក្រៅស្រុកអស់រយៈពេលជាយូរកន្លងមក ។ អ្នកនាងកាឆយធ្លាប់ចេញទៅសម្តែងនៅបារាំង៣លើក និងអូស្ត្រាលី១លើក ។ បន្ទាប់មកនាងលែងចេញទៅក្រៅប្រទេសដោយសារតែត្រូវច្រៀងកាត់សក់ផង ច្រៀងកម្មវិធីផង និងសម្ដែងភាពយន្តផងនៅក្នុងស្រុក ។ អ្នកនាងកាឆយសម្រេចចិត្តទទួលសម្ដែងនៅលើទឹកដីអាមេរិក ដោយសារតែជាប្រទេសសម្បូរជនរួមជាតិខ្មែររស់នៅ និងជាប្រទេសដែលនាងមិនធ្លាប់ទៅ ។ អ្នកនាងកាឆយនិយាយថា «សមាគមខ្មែរដែលធានាយកខ្ញុំទៅច្រៀងនៅលើទឹកដីអាមេរិកនោះ បានចាត់ចែងលើការរត់ច្បាប់រួចហើយ ដោយគ្រោងឱ្យខ្ញុំនៅសម្ដែងដល់ទៅ៣ខែពេញជាមួយលោកដួង សុខគា និងតារាបង្ហាញម៉ូដកញ្ញាអុឹង និមល ប៉ុន្តែខ្ញុំមិនអាចទទួលសម្ដែងបានទេ ក្នុងពេលដែលខ្ញុំក៏បានកុងត្រាការងារក្នុងស្រុកមិនអាចទៅយូរតាមការចង់បាន ។ បើការចេញដំណើរចេញរួចនៅអំឡុងខែ៩ នោះ ខ្ញុំនឹងអាចបន្តសម្ដែងដល់ទៅ២ខែពេញ ប៉ុន្តែបើការធានាចេញពន្យារពេលដល់អំឡុងខែ១០ នោះការទទួលសម្ដែងក៏មិនបាន២ខែនោះដែរ ដោយសារតែខ្ញុំជាប់ទទួលកុងត្រាការងារក្នុងស្រុករួចហើយ» ។ អ្នកនាងកាឆយ សប្បាយចិត្តដែលមានអ្នកធានាឱ្យចេញទៅសម្ដែងនៅក្រៅប្រទេស ជាពិសេសទឹកដីអាមេរិកដែលនាងប្រាថ្នាចង់ទៅសម្ដែងឱ្យបានម្ដងសម្រាប់អាជីពសិល្បៈកំប្លែង និងចម្រៀង។                                               
ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៩:១៩ | ០ មតិ | ១៦៥ ដង

រាជធានីភ្នំពេញ៖  ដោយសារតែទឹកចិត្តស្រឡាញ់ការងារមនុស្សធម៌ក្រុមតារាទាំងអស់របស់ក្រុមគ្រួសារតារាកម្ពុជាដែលបាននាំគ្នាសម្តែងច្រៀងនៅស្តាតអូឡាំពិកកាលពីពេលកន្លងទៅនោះបានសម្រេចលទ្ឋផលជាផ្លូវការដោយបាននាំយកទឹកប្រាក់មួយចំនួនដែលសរុបបានជូនដល់ពេទ្យគន្ឋបុប្ជាជាផ្លូវការ។ ថវិកាដែលទទួលគឺ៦លាន៨០ម៉ឺន ដែលនេះជាថវិកាមិនច្រើនមែន តែមានតម្លៃ ដោយសារតែថវិកាទទួលបានភាគច្រើន គឺបានពីការរៃអង្គាស ក្រោមដំណក់ទឹកភ្លៀង របស់តារាសិល្ប:។ ពិធីប្រគល់ថវិកា ត្រូវបានចូលរួមដោយលោកបណ្ឌិត្យ មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោកកុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី លោក សុខ រ៉ាស៊ី ពិធីករPNN កញ្ញា មាស សម្ផស្ស តារាសម្ដែង លោកនាង វ៉ាងសាន់ ពិធីករហង្សមាស អ្នកនាងឈឹម ស្រីអូន តារាចម្រៀង លោកស៊ឹម ស៊ីណាត តារាចម្រៀង តារាចម្រៀងកញ្ញានីនិច និងតារាល្បីឈ្មោះជាច្រើនរូបទៀត។ នៅរសៀលថ្ងៃទី៣០ ឧសភា នេះសមាជិកគ្រួសារតារាកម្ពុជា បានប្រគល់ថវិកាដែលបានពីការដើររៃអង្គាសរបស់តារាសិល្ប: ក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ កាលពីថ្ងៃទី២២ ឧសភា នៅស្តាតអូឡាំពិក។ នេះជាព្រឹត្តិការណ៍សប្បុរសធ៍ ដែលបានធ្វើឡើងក្រោមការរៀបចំរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងចាត់ចែងដោយគ្រួសារតារាកម្ពុជា។ យ៉ាងណាសមាជិកតារាទាំងនេះបានតាំងជំហរថាពួកគេនៅតែពេញចិត្តចុញជួយការងារសង្គមគ្រប់រូបភាពទាំងអស់ក្នុងន័យចង់បង្ហាញឲមហាជនបានដឹងថាតារានៅកម្ពុជានាពេលបច្ចុប្បន្នចេះរួបរួមគ្នាជាក្រុមធ្វើអំពើល្អ។ម្យ៉ាងចង់សាងគម្រូល្អដល់តារារលកក្រោយចេះសាមគ្គីគ្នាដូចពេលនេះផងដែរ។                  
ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ០៧:៥៧ | ០ មតិ | ១៤៨ ដង

រាជធានីភ្នំពេញ៖  តារាចម្រៀងដែលដុះចេញពីការបង្ហាញវត្តមានក្នុងកម្មវិធីប្រឡងចម្រៀងខេមបូឌានអាយឌលរដូវកាលទី១របស់ហង្សមាសលោកសៅ ឧត្តមដែលមានសំឡេងពិរោះបានងាកមកពង្រីកទីផ្សារសម្តែងដោយរំពឹងថាអាចស្តាភាពលេចធ្លោជាបន្តទៀតផងដែរ។ សម្រាប់អ្នកគាំទ្រសៅ ឧត្តមពួកគេពិតជាទទួលបានការប្លែកអារម្មណ៍ដែលតារាកំពុងលេចធ្លោរូបនេះបានងាកមកចាប់ការងារទីផ្សារសម្តែងដោយក្តាប់ចម្រៀងដូចពីមុនដដែល។ក្នុងការចូលមកកាន់វិថីសម្តែងពេលនេះសៅ ឧត្តមបានសម្តែងជូនផលិតកម្មអិលឌីដោយបានចែចូវចូលមុនគេយកលោកជាតារាប្រចាំផលិតកម្ម។សម្បុរស្រអែមស្រស់រាងខ្ពស់មុខមាត់កាត់ខ្មែរពិតៗជាចំនុចពិសេសធ្វើឲ្យឧត្តមកាន់តែទាក់ទាញហើយត្រូវម៉ាច់សម្រាប់ត្រេមុខតួខ្មែរដែលផលិតករកំពុងចង់បានណាស់។ លោកសៅ ឧត្តមបានបញ្ជាក់ថា "និយាយទៅអត់មានចង់បោះបង់អីទេបងសម្រាប់ចម្រៀងនៅតែច្រៀងដដែលចាប់ទាំង២។ ខ្ញុំស្រលាញ់ទាំងហ្នឹង ហើយបើអាចរីកចម្រើនទាំងពីរមែនកាន់តែប្រសើរឡើង"។ តារាចម្រៀងវ័យក្មេងរូបនេះអះអាងដូច្នេះគ្រាដែលលោកទើបចុះកុត្រាឱ្យផលិតកម្ម  LD Picture រយៈពេល ៣ឆ្នាំ កាលពីពេលថ្មីៗ។ គ្រាន់តែចុះកុងត្រាភ្លាមម្ចាស់ផលិតកម្មលោក លៀក លីដា ផ្ដល់ការថតភាពយន្ត ៣ទៅ៤រឿងភ្លាម ហើយថែមទាំងមានឱកាសអាចច្រៀងឱ្យផលិតកម្ម បានទៀតផង។ ប្រការបែបនេះហើយបានធ្វើឱ្យលោក សៅ ឧត្ដម បង្ហាញក្ដីសប្បាយរីករាយជាខ្លាំង។ ក្នុងនោះលោកជឿជាក់ថា ការបោះជំហានចូលក្នុងអាជីពសម្ដែងអាចនឹងធ្វើឱ្យប្រជាប្រិយភាពរបស់ខ្លួនកើនខ្ពស់មួយកម្រិតទៀត។ ទន្ទឹមនឹងក្ដីសប្បាយរីករាយចំពោះអ្វីដែលម្ចាស់ផលិតកម្ម  LD Picture ផ្ដល់ឱ្យតារាចម្រៀងលោក សៅ ឧត្ដម បានប្ដេជ្ញាចិត្តថានឹងប្រឹងសម្ដែងឱ្យអស់ពីសមត្ថភាពក្នុងន័យកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងពិភពសិល្បៈឱ្យកាន់តែខ្លាំងជាងមុន។ យ៉ាងណាលោកក៏ស្នើទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនជួយគាំទ្រស្នាដៃភាពយន្តរបស់លោកត្រៀមនឹងចេញនាពេលដ៏ខ្លីខាងមុខផងដែរ។                                                                       
ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ០៧:៥២ | ០ មតិ | ១៤៨ ដង

រាជាធានីភ្នំពេញ៖  គេស្មានថាអាចនឹងជម្រៅស្នេហ៍បែកខ្ញែកហើយក្រោយពីស្វាមីបានប្រើអំពើហឹង្សារហូតចេញក្បាច់គុនវាយមកលើនាងជាំសាច់គ្រប់ជ្រុង។ក្រោយប្តីដឹងកំហុសមុី ហ្សុិនយ៉ាបានសម្រួលចិត្តហើយលើកទោសមួយគ្រាដោយមិនចង់លះលែង។ចំណែកស្វាមីវិញថែមទាំងផ្តល់ជូនហាងសាឡនថ្មីសន្លាងមួយទុកជាការលាងកំហុសជូននាងដើម្បីជាការបន្ទន់ចិត្តក្រោយវៃប្រពន្ឋជាទីស្រឡាញ់មក។ អ្នកនាងមុី ហ្សិនយ៉ាដែលជូរចត់ជាមួយស្នេហារហូតត្រូវស្វាមីជាមន្ត្រីនៅក្រសួងផែនការវាយដំបង្កឲនាងរងផ្លូវចិត្តហើយមហាជនជាច្រើនអាណិតនាងជាពន់ពេក។យ៉ាងណាពេលនេះក្រោយភ្លៀងមេឃស្រលះហើយដោយប្តីសុំទោសរហូតផ្តល់តួនាទីជាថៅកែហាងធំមួយដោយអ្នកគាំទ្រនាងរំពឹងថាស្នេហារបស់នាងនិងមានសេចក្តីសុខឡើងវិញ។  ជម្លោះស្នេហាដ៍ក្ដៅគគុករវាង តារាសម្ដែងអ្នកនាង មុី ហ្សុិនយ៉ា និងស្វាមី ជាមន្ត្រីក្រសួងផែនការ ត្រូវបាបញ្ចប់ហើយ បន្ទាប់ពីស្វាមីរបស់នាងប្រកាសសុំទោសចំពោះអ្នកនាង និងបានសន្យារថាឈប់ប្រើហិង្សាលើនាង ដូចដែលតារាសម្ដែងរូបនោះធ្លាប់ទទួលរង។ យ៉ាងណាមិញអ្នកនាង ការសុំផ្សះផ្សាររបស់ស្វាមីមិនមែនជាលើកទី១នោះដោយគ្រាន់តែការផ្សះផ្សារលើកនេះមានការដឹងឮពីចាស់ទុំទាំងសងខាងជាងមុនដែលធ្វើអោយអ្នកនាងជឿជាក់ជាងមុនប៉ុណ្ណោះ។ អ្នកនាងនិយាយថា ហេតុផលនៃការផ្សះផ្សារគឺដោយសារតែអ្នកនាងមិនចង់អោយកូនប្រុសស្រីរបស់នាងកំព្រាឪពុកម្ដាយ ដោយសារតែអ្នកនាងនិងស្វាមី សម្រេចចិត្តលែងលះគ្នាប៉ុណ្ណោះ។ អ្នកនាងថា ក្រោយប្រើហិង្សាលើកចុងក្រោយ ហើយមានការបែករឿងខ្ចរខ្ចាយ ស្វាមីរបស់អ្នកនាងចាប់ផ្ដើមដឹងកំហុសខុសពីមុន ដោយបានចូលខ្លួនសុំផ្សះផ្សារ និងបានទាំងបើកហាងសាឡនអោយអ្នកនាងអស់ដើមទុនប្រមាណជាង៧ពាន់ដុល្លារនៅផ្សារឯករាជ្យ២នៅផ្លូវវ៉េងស្រេង ដើម្បីអោយអ្នកនាងសប្បាយចិត្ត។ អ្ននាងបានចាត់ទុកថា ជម្លោះដែលបានកើតឡើងគឺជាជម្លោះប្ដីប្រពន្ធដែលកើតពីការប្រច័ណ្ឌគ្នាដោយអ្នកនាងបញ្ជាក់ថា ក្រោយការផ្សះផ្សារ គឺស្ថានភាពយល់ចិត្តមានភាពប្រសើរឡើង បើធៀបនឹងមុនពេលកើតជម្លោះ។ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់របស់អ្នកនាង មុី ហ្សុិនយ៉ា តារាសម្ដែងនិងជាសមាជិកគ្រួសារតារាកម្ពុជាក្រោយសម្រេចចិត្តត្រូវរ៉ូវជាមួយស្វាមី។ អ្នកគាំទ្រនាងបាននឹងរំពឹងថានាងពិតជារក្សាចំណងស្នេហាប្តីប្រពន្ឋមួយនេះឲល្អដូចគ្រាដំបូងដោយមិនឲមានដានចាស់វាយដំគ្នាទៀតទេ។ជាពិសេសស្វាមីនាងតាំងចិត្តឲធ្ងន់សំខាន់ប្រពន្ឋជាអ្នកសិល្បៈដែលគេស្គាល់ច្រើនជៀសឲផុតពីការប្រចណ្ឌហើយសួរនាំហេតុផលដោយកាយវិការត្រជាក់ជាការល្អ។                                                
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៩:២២ | ០ មតិ | ២១៦ ដង

រាជធានីភ្នំពេញ៖  តារាចម្រៀងវ័យក្មេងជះពន្លឺក្នុងសិល្បៈដែលមានប្រភពចេញពីការប្រឡងខេមបូឌានអាយឌលរដូវកាលទី១កញ្ញាសុវត្ថិឌី ធារិកាកាលពីមួយរយៈលេឭថានាងបានច្រៀងជូនផលិតកម្មមួយជាផ្លូវការជាមួយក្រុមប្រឡងរបស់នាង។យ៉ាងណាពេលនេះតារាសំឡេងពិរោះរូបនេះបានប្រកាសថានាងមិនទាន់ច្រៀងឲ្យផលិតកម្មណាមួយនៅឡើយទេពោលទំនេរសុទ្ឋតែម្តង។ ការធ្លាប់ដឹងដំណឹងនេះក្រោយមានការអះអាងថានាងច្រៀងក្នុងផលិតកម្មរីកឃីតមេឌាដែលក្នុងនោះមានតារាចម្រៀងអ៊ាម វន្នី សៅ ឧត្តម មាស មុនីរាជនិងសុវត្ថិឌី ធារិកាដែលបង្កឲ្យអ្នកស្រឡាញ់គាំទ្រតារាទាំងអស់នោះសង្ឃឹមថាពួកគេនិងទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជនព្រោះសុទ្ឋតែជាអ្នកមានសំឡេងល្អៗទាំងអស់និងដុះចេញពីកម្មវិធីប្រឡងលំដាប់ពិភពលោកត្រូវឆ្លងកាត់បណ្តាវិញ្ញាសាយ៉ាងច្រើនពោលចិញ្ច្រាំយ៉ាងអស់ដៃតែម្តងមុននិងមានឈ្មោះជាតារាដែលមហាជនចាប់អារម្មណ៍ពេលនេះ។ បញ្ជាក់ជូនទស្សនិកជនជាថ្មីម្តងទៀតតារាតូចច្រឡឹងតែសំឡេងច្រៀងពិរោះសុវត្ថិឌី ធារិកាបានថ្លែងថានាងមានការភ្ញាក់ផ្អើលដែលសុខមានគេនិយាយថានាងបានចូលច្រៀងជូនផលិតកម្មមួយជាមួយក្រុមប្រឡងរបស់នាងដូចបងប្អូនបានស្គាល់កន្លង។យ៉ាងណាមិញរហូតមកទល់ពេលនេះនាងអត់ទាន់បានសម្រេចចិត្តចូលច្រៀងក្នុងផលិតកម្មណាទាំងនៅតែអស់គឺនាងទំនេរមិននៅក្រោមការគ្រប់គ្រងរបស់អ្នកណាឡើយ។នាងទទួលស្គាល់ថាពីមុននាងនិងបងៗជាអ្នករួមប្រឡងជាមួយមានបងអ៊ាម វន្នី សៅ ឧត្តម មាស មុនីរាជជាដើមធ្លាប់តែរួមគ្នាតែងជាចម្រៀងច្រៀងជូនតាមប្រព័ន្ឋយូធូបប៉ុណ្ណោះមិនមែនតាមផលិតកម្មនោះឡើយ។ចំណែកនាងគឺពេលនេះមានតែឆ្លៀតពេលទំនេរពីការងាររៀនសូត្រធ្វើជាបទចម្រៀងតែងថ្មីបែបស្នាដៃកូនខ្មែរច្រើនជាងតែត្រង់នៅខាងណានោះមិនទាន់មានដែរ។ តារាខ្លាចគេយល់ច្រឡំច្រៀងក្នុងផលិតកម្មធារិកានិយាយថាដោយសារតែមមាញឹកជាមួយការងារសិល្បៈនិងសិក្សានាងនៅមិនទាន់សម្រេចចិត្តប្រឡូកក្នុងវិស័យចម្រៀងរបស់ផលិតកម្មណានៅឡើយទេ។ក្នុងពេលនេះនាងនៅឯករាជ្យទាំងអស់ហើយច្រៀងជូនតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានាដែលកំពុងតែមានការអញ្ជើញនាងចូលច្រៀងជាបន្តបន្ទាប់។ដូចនេះនាងរំពឹងថាបើនាងបានច្រៀងក្នុងផលិតកម្មណាមួយពិតប្រាកដបងប្អូនទាំងអស់ពិតជាជួយគាំទ្រដល់ទឹកដមសំឡេងរបស់នាងជាបន្តទៀតជាក់ជាមិនខាន។                
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:៤០ | ០ មតិ | ២៥៥ ដង

រាជធានីភ្នំពេញ៖​  តារាសម្តែងទើបតែមានឈ្មោះក្នុងពិភពសិល្បៈកញ្ញាទេព កញ្ញាបានខិតខំទទួលថតរឿងពីមួយទៅមួយរហូតរកពេលសម្រាកគ្មាន។ម្ល៉ោះហើយទើបសម្រេចចិត្តថាសុំពេលដកឃ្លាមួយអន្លើខ្លះសិនដើម្បីឲស្រួលខ្លួនរួចនឹងវិលមកវិញម្តងទៀត។ ក្នុងអំឡុងពេលដកឃ្លាជាមួយសិល្បៈមួយរយៈខ្លីស្រីស្អាតទេព កញ្ញាបានឆ្លៀតពេលវេលាខ្លះយកជីវិតឯកជនរបស់នាងដើរកម្សាន្តនៅតំបន់អង្គរវត្តទឹកដីល្បីល្បាញនៃប្រាសាទខ្មែរ។ជាមួយនិងសម្រស់រំលេចខ្លួនតានតួប្រាសាទនៅរូបភាពជាច្រើនប្លង់បានធ្វើឲតារាកូនខ្មែររូបនេះហាក់បានជួយផ្សព្វផ្សាយពីវប្បធម៌ប្រាសាទបុរាណមួយចំណែកដែរគ្រាដែលនាងសរសេរពាក្យពេចន៍ជាច្រើនស្តីទឹកដីអង្គរនៃប្រាសាទអង្គរតូច។តាមរយៈរូបភាពទាំងនោះហាក់ធ្វើឲកញ្ញាសប្បាយរីករាយធូរអារម្មណ៍ក្នុងពេលសម្រាកពីការងារមួយរយៈសិននេះ។ក្នុងនាមជាតារាសិល្បៈចាប់ផ្តើមមានគេស្គាល់ទេព កញ្ញាបានឆ្លៀតចូលរួមក្នុងសកម្មភាពកិច្ចការសង្គមបែបមនុស្សធម៌ជាមួយក្រុមការងារឈ្មោះ«មូនិធិសប្បុរសធម៌ ដើម្បីសង្គមនិងវិស័យសិល្បៈតែងនិពន្ឋនៅកម្ពុជា»ដោយទេព កញ្ញាជាអ្នកតំណាងមូនិធិហើយរមែងរំលេចការងារចែករំលែកទឹកចិត្តជួយសង្គមរហូតហូរហែរ។  ទេព កញ្ញាបានថ្លែងឲដឹងថាមួយរយៈនេះនាងទទួលថតចំនួនបីរឿងថតចប់មួយរឿងនៅ២រឿង។ជាមួយនេះមានស្ពតថ្មីជាច្រើននិងរឿងថ្មីផ្សេងគេហៅថតតែអត់ហ៊ានទទួលខ្លាចរត់មិនរួចចង់សម្រាកសិន។រឿងដែលនាងកំពុងថតមានរឿង«ផ្ការីកក្នុងចិត្ត»និងរឿង«ម្ចាស់គ្រងបេះដូង»ដែលពីររឿងនេះកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ដូចគ្នា។បន្ថែមពីនេះមានការងារជាច្រើនហៅសម្តែងដោយមិនទាន់សម្រេចចិត្តគោលដៅសម្រាកយកកម្លាំងសិនមុននឹងផ្តើមឡើងវិញ។តារាដែលល្បីទាំងតួសម្តែងនិងចិត្តសប្បុរធម៌ក្នុងនាមជាមូនិធិបានបន្តទៀតថានាងមិនបោះបង់សិល្បៈចោលពេលនេះទេគ្រាដែលកំពុងមានផ្លែផ្កា។ប៉ុន្តែមកពីនាងមិនចង់ធ្វើការឲហួសកម្លាំងខ្លាចដួលទៅខាតទាំងអស់ទើបសម្រេចចិត្តលម្ហែកាយខ្លះកុំឲស្មុគពេក។ដូចនេះនាងរំពឹងថាទស្សនិកជននិងផលិតករចាងហ្វាងផលិតកម្មនិងអធ្យាស្រ័យដល់នាងដែលបានបដិសេធដោយនាងនិងសម្តែងវិញឆាប់ៗនេះក្រោយពេលស្រលះខ្លួនល្អពេញលេញដូចដើម។                       
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:៣៥ | ០ មតិ | ៤៦៦ ដង

រាជធានីភ្នំពេញ៖  តារាសម្តែងដែលទុំលើតំណែងកំពូលជាមួយអ្នកស្រីអម្ពរទេវីគឺអ្នកនាងកែវ កល្យាណនៅតែមានវត្តមាននៅក្នុងប្រទេសកម្ពុជារស់នៅជាលក្ខណៈសាមញ្ញដោយមិនទាន់សម្រេចចិត្តចូលសិល្បៈវិញដូចរៀមច្បងរួមជំនាន់បើទោះជាអ្នកនាងមានផលិតករជាច្រើនទាក់ទងស្នើសុំការវិលមកសម្តែងបែបណានៅមិនទាន់ចិត្តទន់តបមកវិញនៅឡើយ។ បើទោះជាអ្នកនាងមិនទាន់គិតសម្រេចចិត្តមករកការសម្តែងឡើងវិញបែបណាក៍តារាសម្តែងល្បីល្បាញសម្រស់ពិតពីធម្មជាតិរូបនេះនៅតែពេញចិត្តចូលរួមគ្រប់ការអញ្ជើញពីតារារលកក្រោយល្បីឈ្មោះជាបន្តបន្ទាប់ឲ្យតែមានការស្រឡាញ់រាប់អានចំពោះអ្នកនាងគឺនៅតែចូលរួម។ក្នុងកម្មវិធីខួបអាពាហ៍ពិពាហ៍តារាកំប្លែងទេព បុទុមបូផលអ្នកនាងកែវ កល្យាណបានចូលរួមក្នុងពិធីនោះដែរដោយរបៀបរបបការស្លៀកពាក់ជាលក្ខណៈប្រពៃណីខ្មែរសមរម្យមើលទៅនៅតែស្អាតបើវ័យទៅមុខបែបចាស់ទុំដែលសម្រស់តារាជំនាន់មុនគឺស្អាតពីធម្មជាតិពិតៗមិនមានលេប្រេងម្ស៉ៅណាប៉ះប៉ូវមុខមាត់ឬម្ជុលច្នៃឡើយ។អ្នកនាងត្រូវបានសិល្បៈករជាច្រើនរួមគ្នាសុំថតរូបស្និតស្នាលនឹករលឹកនិងខ្លះចង់ឲ្យតារាឆ្នើមរូបនេះបានឆ្លៀតពេលណាមួយមកសម្តែងបានមួយរឿងពីររឿងដើម្បីបន្សល់ទុកស្នាដៃជូនអ្នកគាំទ្រក្នុងនិងក្រៅប្រទេសដែលនៅតែពេញចិត្តនិងដក់អារម្មណ៍កែវ កល្យាណជាប់រហូតមិនដែលភ្លេច។ យ៉ាងណាមិញអ្នកនាងកែវ កល្យាណបានអះអាងថាអ្នកស្រីពេញចិត្តសិល្បៈណាស់នៅពេលឃើញភាពរីកចម្រើនផ្នែកភាពយន្តខ្មែរកាន់តែល្អឡើងៗមានរោងកុនទំនើបរីកព្រោងព្រាតតារាថ្មីៗស្អាតក៍មានច្រើនផងដែរ។ អ្នកនាងបន្តថាដោយសារមមាញឹកមានការមើលថែរទាំកូនចៅនិងបងប្អូនព្រមទាំងមុខរបររកស៊ីប្រចាំថ្ងៃអ្នកនាងនៅមិនទាន់មានពេលវេលាគ្រប់គ្រាន់ដល់ពេលណាទេដើម្បីមកច្បាមសិល្បៈឡើងវិញពោលអត់មានពេលតែម្តង។មានខាងផលិតករអ្នកដឹកនាំរឿងច្រើនណាស់ដែលបានមកទាក់ទងចង់បានសម្តែងតែធ្វើមិនទាន់កើតព្រោះតែបន្ទុកគ្រួសារទើបចេះតែបដិសេធរហូតមក។ ទោះបីជាបែបនេះក្តីអ្នកនាងនៅតេចង់ឲ្យតារាយើងស្រករក្រោយប្រឹងសម្តែងឲ្យបានសមជាងនេះរៀនមើលរៀមច្បងស្តាប់រៀមច្បងអាចទៅសាលាហាត់រៀនមានគ្រូគឺជាចំនុចល្អមួយផងដែរ។ជាពិសេសភាពរួសសាយមិនឆ្មើមឆ្មៃអោនលំទោននិងសុជីវធម៌ល្អក៍ជាការជួយឲ្យយើងល្បីល្បាញបានយូរអង្វែងផងដែរ។ ទស្សនិកជនជាច្រើននិងរំពឹងថានៅពេលណាមូួយអ្នកនាងកែវ កល្យាណអាចនិងរេចិត្តមកសម្តែងក្នុងវិស័យភាពយន្តខ្មែរយើងនាពេលបច្ចុប្បន្នវិញជាក់ជាមិនខានដើម្បីឆ្លើយតមការនឹករលឹករបស់ទស្សនិកជននិងការពេញចិត្តទេពកោសល្យសម្តែងរបស់តារាល្បីឈ្មោះរូបនេះ។           
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:០០ | ០ មតិ | ១២៩ ដង

រាជធានីភ្នំពេញ៖​ តារាកំប្លែងមានវត្តមានក្នុងសិល្បៈជាយូរឆ្នាំមកហើយអ្នកាងទេពបុទុមបូផលបានសម្តែងការដឹងគុណចំពោះស្វាមីវ័យចំណាស់ដែលខំមើលថែរចំណងស្នេហានាងជាង១៥ឆ្នាំមិនខ្លាចនឿយហត់។ម្ល៉ោះហើយនាងនាងតាំងចិត្តមើលថែស្នេហាមួយនេះឲរឹងមាំតទៅទៀតរហូតចាស់កោងខ្នងនៃជីវិត។ ការធ្វើអារម្មណ៍តាំងចិត្តបែបនេះគ្រាដែលអ្នកនាងទេព បុទុមបូផលតារាកំប្លែងរាងល្អិតមាន់ចែបានប្រារព្ឋពិធីខួបអាពាហ៍ពិពាហ៍គម្រប់ខួប១២ឆ្នាំក្រោយមានស្នេហាជាមួយលោកអៀង ធីដែលជាអ្នកជំនួញមកពីប្រទេសបារាំងវ័យ៥២ឆ្នាំ។ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៧ដែលជាខួបអាពាហ៍ពិពាហ៍ផងនិងឡើងគេហដ្ឋានថ្មីនៅបុរីមង្គលភ្នំពេញស្ថិតតាមផ្លូវឯកឧត្តមជា សុផារ៉ា។ អ្នកនាងបុទុមបូផលដែលចូលដល់វ័យ៣៧ឆ្នាំបានបញ្ជាក់ឲដឹងថាអ្នកនាងបានស្រឡាញ់គ្នាជាមួយស្វាមីវ័យចំណាស់នេះអស់ជាង១៥ឆ្នាំមកហើយដោយស្រឡាញ់គ្នាបាន៣ឆ្នាំទើបការ។នាងនិងស្វាមីបានរៀបការម្តងហើយនៅប្រទេសបារាំងដោយការបែបអុឺរ៉ុបទើបគិតថានឹងរៀបចំជាលក្ខណៈមង្គលការតាមប្រពៃណីខ្មែរវិញម្តងព្រោះនាងចូលចិត្តណាមួយជាកូនខ្មែរត្រូវតែគោរពតាមប្រពៃណី។ រហូតមកទល់ពេលនេះនាងមានកូនពីរនាក់ប្រុសទាំង២កូនបងអាយុ១៥ឆ្នាំប្អូន៦ឆ្នាំ។តារាដែលស្រឡាញ់មង្គលការជាលក្ខណៈខ្មែរសុខចិត្តចំណាយប្រាក់ការម្តងទៀតរូបនេះនិយាយទៀតថារយពពេល១៥ឆ្នាំស្វាមីនាងគាត់ចំណាយការមើលថែរនាងច្រើនណាស់ដាំស្លការងារក្នុងផ្ទះមើលមួយចប់មិនឲខ្វល់ចិត្ត។លើសពីនេះនាងអាណិតគាត់ក្រោយដឹងថាគាត់វះកាត់បេះដូងកាលពីរឆ្នាំមុនដោយពេទ្យគេឲទៅនៅបារាំងវិញព្រោះត្រជាក់អាចជួយសុខភាពបាន។អុីចឹងហើយទោះជានាងមិនចេះនៅបារាំងក៍នាងសុខចិត្តតាំងជំហរមើលថែរគាត់វិញឲអស់ពីបេះដូងតែម្តង។នាងធ្លាប់នៅបារាំងតែត្រជាក់ពេករហូតឈាមច្រមុះបានប្តីថែររហូតទើបនាងយល់ថាការលះបង់ខ្ពស់ណាស់របស់ស្វាមីចំពោះនាងទើបនាងមិនកម្សាកក្នុងការតបស្នងគាត់ឡើង។នាងនឹងឡើងទៅបារាំងចុងឆ្នាំនេះសិល្បៈនៅតែប្រឡូកដោយឡើហចុះៗរហូតមិនចោលស្រុកខ្មែររបស់យើងឡើយ។                                                                   
ថ្ងៃច័ន្ទ ទី២៩ ឧសភា ២០១៧, ០៧:៤៧ | ០ មតិ | ១,៤២០ ដង

រាជានីភ្នំពេញ៖  ​ជាការកត់សម្គាល់តារាសម្តែងតូចស្រីពេជ្របានធ្វើខួបកំណើតដល់កូនស្រីសំណប់ចិត្តផ្អើលអ្នកសិល្បៈ។កាន់តែប្លែកគឺកូនស្រីនាងជាអ្នកនៅអាមេរិកហើយបានហោះមកខ្មែររៀបចំខួបក្រោមការអនុញ្ញាតពីស្វាមីនៅឆ្ងាយព្រមឲ្យចាត់ចែង។ តារាសម្តែងតូចស្រីពេជ្រដែលកំពុងមានឈ្មោះលេចធ្លោក្នុងសិល្បៈបាននិងគេសង្ស័យថាមានប្តីនិងកូនបន្ទាប់ពីនាងធ្វើខួបកំណើតឲក្មេងស្រីម្នាក់។នៅពេលជជីកសួរនាំនាងបានសារភាពថាពិតជាមានកូនមានប្តីដោយប្តីនាងមិនចង់ចេញមុខហើយរស់នៅអាមេរិកឯណោះ។ តូច ស្រីពេជ្រ និយាយថាការពិតអ្នកនាងមិនដែលលាក់បាំងរឿងមានកូនស្រីនិងមានស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែមកពីស្វាមីអ្នកនាងជាអ្នករកស៊ីមិនចង់ឲ្យមានព័ត៌មានណាមួយពាក់ព័ន្ធលោក ហើយបណ្ដាអ្នកសារព័ត៌មានក៏មិនសូវសួរនាំរឿងជីវិតឯកជនរបស់អ្នកនាងផង ទើបអ្នកខ្លះយល់ថាអ្នកនាងបិទបាំងរឿងជីវិតអាពាហ៍ពិពាហ៍ និងគិតថាមិនទាន់មានស្វាមីមានកូន។ អ្នកនាងខ្លួនរៀបការប្រមាណជា១១ឆ្នាំ ហើយអ្នកនាងទើបតែបានប្រឡូកការសម្ដែងប្រមាណជា២-៣ឆ្នាំចុងក្រោយប៉ុណ្ណោះ ជាពិសេសក្រោយពេលកូនស្រីត្រូវបានស្វាមីធានាយកចេញទៅរស់នៅអាមេរិក។ អ្នកនាងថាកូនស្រីដែលអ្នកនាងសម្រេចធ្វើខួបឲ្យនោះ មានវ័យពេញ៩ឆ្នាំឈានចូល១០ឆ្នាំ ដោយពិធីខួបនោះត្រូវបានធ្វើឡើងនៅហាងវីហ្វ្រេនបឹងត្របែកជាមួយគ្នានឹងខួបកំណើតរបស់អ្នកនាងលី ម៉ារីណាដែរ ដោយគ្រាន់តែអ្នកនាងរៀបចំនៅហាងខាងក្រោម ហើយអ្នកនាងលី ម៉ារីណា រៀបចំនៅបន្ទប់ខារ៉ាអូខេ។ អ្នកនាងថាកូនស្រីរបស់ខ្លួនមានឈ្មោះថា សុខ សេរីមរកត ដោយការចុះមកដល់ស្រុកខ្មែររបស់កូនស្រី គឺមិនមានវត្តមានស្វាមីឡើយដោយសារតែស្វាមីអ្នកនាងជាប់ភារ:ចុះពីអាមេរិកមិនទាន់បាន។ អ្នកនាងថាកូនស្រីចុះមកជាមួយអ្នករាប់អានដែលចុះមកលេងនៅកម្ពុជា ដោយស្វាមីរបស់អ្នកនាងមានការសោកស្ដាយយ៉ាងខ្លាំងដែលមិនបានចុះមកធ្វើខួបកូនស្រីជួបជុំជាមួយអ្នកនាង។ យ៉ាងណាមិញ អ្នកនាងថាសប្បាយចិត្តដែលស្វាមីអ្នកនាងបានអនុញ្ញាតិឲ្យកូនស្រីចុះមកចំថ្ងៃខួបកំណើតជាមួយអ្នកជិតខាងដែលអាចឲ្យនាងរៀបចំធ្វើខួបឲ្យបាន ដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយម្ដាយកូន។ អ្នកនាងថាពិធីខួបគ្រោងធ្វើតែ២០តុប៉ុណ្ណោះ ប៉ុន្តែពេលនេះឈានដល់២៥តុហើយ ដោយសារតែអ្នកសិល្ប:ស្រឡាញ់រាប់អានអ្នកនាងហើយសូម្បីតែអញ្ជើញតាមឆាតហ្វេសប៊ុក ក៏ផ្ដល់កិត្តិយសចូលរួម។ នៅក្នុងពិធីខួបរបស់កូនស្រីអ្នកនាង គេឃើញវត្តមានតារាសិល្ប:យ៉ាងច្រើនកុះករ ជាពិសេសគឺវត្តមានតារាល្បីៗ ដោយសារតែអ្នកនាងដ្បិតថាមិនមែនជាតារាជួរមុខ ប៉ុន្តែកេរ្តិ៍ឈ្មោះនិងមុខមាត់នៅក្នុងពិភពសិល្ប: ក៏ត្រូវបានគេចាត់ទុកថាជាតារាជើងចាស់មួយរូប។ តារាដែលមានវត្តមានដូចជា លោក កុយ ស៊ីឌឿន ឆឹម សក្កដា ស៊ុន ណារីម៉ូនីកា យេយេ ប៉ុប ពី ឆៃលីដាឡែន ទេព កញ្ញា ទេព សម្ជស្ស ជេសុីកា ស្រីពៅមុខឈើ នាយឃ្លោក មីុ សុីនយ៉ា សាន សុម៉ាលី អ៊ុន សុធា ឈួន សុវណ្ណឆៃ ឈួន ស្រីម៉ៅនិងតារាជាច្រើនទៀត។                                              
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៩:៣៦ | ០ មតិ | ៣០២ ដង

រាជធានីភ្នំពេញ៖  អ្នកនាងលី ម៉ារីណាបានសម្រេចចិត្តវិលមករស់នៅប្រទេសកម្ពុជាវិញក្រោយពេលដែលស្វាមីនាងយល់ព្រមបើកផ្លូវឲ្យសម្តែងតាមនិស្ស័យពីកំណើត៕នៅពេលនេះអ្នកនាងមានវ័យឈានដល់៣៧ឆ្នាំហើយដោយមើលទៅនៅក្មេងពូកែថែសម្រស់ដោយសាមីខ្លួនអត់ខ្លាចភ័យការធ្លាក់ចុះនៃសម្រស់និងខ្លាចចាស់ស្បែកជ្រួញឡើយ៕  តារាសម្តែងរូបនេះបានរៀបចំធ្វើពិធីខួបកំណើតដោយមានតារាសិល្បៈជិតស្និតជាច្រើនដួងមកចូលរួមយ៉ាងច្រើនកុះករនាភោជនីយដ្ឋានវីហ្វេ្រនបឹងត្របែករាជធានីភ្នំពេញ។ អ្នកនាងលី ម៉ារីណាបានគូសបញ្ជាក់ក្នុងឈុតសម្លៀកបំពាក់ស្រស់ប្រណិតថាអ្នកនាងអត់ដែលលាក់តួលេខអាយុពិតនោះទេហើយថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងផ្ទាល់ដែលឈានចូលដល់វ័យ៣៧ឆ្នាំគត់តែម្តងដែលគិតថារៀបអាយុច្រើនដែរ។យ៉ាងណាមិញការរៀបចំពិធីខួបកំណើតនេះជាលក្ខណៈគ្រួសារមើលទៅឲ្យមានហុងស៊ុយល្អខ្លះយកសិរីសួស្តីបន្តទៀតក្រៅពីអ្នកផ្ទះបងប្អូនក៍មានការចូលរួមពីសំណាក់អ្នកសិល្បៈជិតដិតផងដែរ។ អ្នកនាងបន្តថាគោលដៅមួយទៀតចង់បញ្ជាក់ផងដែរថានាងត្រូវចូលសិល្បៈសម្តែងវិញពេញលេញតាមការផ្តល់ជូនពីសំណាក់ស្វាមីជាអ្នកបើកភ្លើងខៀវដែលនាងសប្បាយចិត្តក្រោយអាចចាប់ការងារសិល្បៈវិញដូចបំណង។អ្នកនាងមិនប្រកាន់ថាតួបែបណានោះទេបើទោះជាអ្នកនាងវ័យចាស់ចង់សែតួអ្វីក៍លេងសម្តែងដែរ។ចំពោះតម្លៃសម្តែងវិញអត់ហ៊ានបញ្ជាក់នោះទេស៊ីសងយើងចរចារគ្នាជាមួយថៅកែកុន។រឿងចូលសិល្បៈនេះនាងនៅបន្តថតសម្តែងធ្វើជាពិធីការិនីដោយអ្នកនាងយកពេលខ្លះមកសម្តែងបើមានពេលនាងនិងមកមើលថែរមុខជំនួញឲ្យបានល្អផងដែរ។ ទោះបីជាយ៉ាងណាអ្នកនាងសូមអរគុណដល់មហាជនទាំងអស់ដែលស្រឡាញើគាំទ្រនិងនៅតែចង់ឲ្យលី ម៉ារីណាសម្តែងឥឡូវនេះនាងបានត្រឡប់មកវិញហើយសូមជួយបន្តការគាំទ្រចំពោះរូបនាងជាបន្តទៀតហើយនាងនិងខិតខំសម្តែងឲ្យបានល្អស្តារស្នាដៃឡើងវិញជូនទស្សនិកជន។                           
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៩:២៣ | ០ មតិ | ១៨២ ដង

រាជធានីភ្នំពេញ៖  ជាថ្មីម្តងទៀតតារាចម្រៀងតារាសម្តែងនិងសប្បុរសជនជាច្រើនបានអំពាវនាវសាជាថ្មីជូយដក់អ្នកចម្រៀងអភ័ព្ទជាមេម៉ាយដែលធ្លាក់ខ្លួនឈឺដោយជំងឺមហារីកសុដន់។ តារាចម្រៀងដែលមិនសូវបានចេញមុខនៅក្នុងការប្រគំតន្ត្រីនានានៅតាមស្ថានីយ៍ទូរទស្សន៍ធំៗអ្នកនាងប៊ូ ស៊ីណាបានធ្លាក់ខ្លួនឈឺជំងឺមហារីកសដន់ប្រមាណជាជាង២០ថ្ងៃមកហើយដោយមិននឹកស្មានថាមានអាការៈទៅជាបែបនេះឡើយរហូតមានការស្លត់ស្មារតីយ៉ាងខ្លាំង។បើទោះជាខ្លួនធ្លាក់ខ្លួនរុំព័ទ្ឋជំងឺសាហាវមួយនេះបែបណាក៍អ្នកនាងបានប្តូរផ្តាច់តាមព្យាបាលរហូតដល់សុរិន្ទប្រទេសថៃថែមទាំងយកប្លង់ដីភូមិបញ្ចាំគេទុកថ្លៃព្យាបាលផងដែរ។ ទោះជាយ៉ាងណាក្តីក្រោមការខ្នះខ្នែងពីលោកសន វិជ្ជបុត្រនិងតារាចមរៀងអេណាបានខិតខំប្រកាសប្រមែប្រមូលរកជំនួញជួយពីសំណាក់ទឹកចិត្តសប្បុរជននានាទាំងក្នុងនិងក្រៅប្រទេសជាពិសេសបានអ្នកនៅអូស្ត្រាលីជួយច្រើនជាងគេ។ការខិតខំរបស់តារាទាំងពីរដួងនេះបានរកប្រាក់ជូនអ្នកនាងស៊ីណាក្នុងខ្ទង់ជាង៤ពាន់ដុល្លារដែលអ្នកនាងត្រូវទៅវះកាត់នៅប្រទេសថៃក្នុងថ្ងៃសៅរ៍ទី២៧ ឧសភា ឆ្នាំ២០១៧នេះដើម្បីជាជំនួញដោះទាល់ខ្លះ។ អ្នកនាងប៊ូ ស៊ីណាតមានវ័យ៣៩ឆ្នាំដែលជាអ្នកខេត្តកំពង់ចាមនិងបានចាប់អាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ២០០៣មកហើយកំពុងតែរងនូវសភាពជំងឺកាចដែលអ្នកណាមិនចង់ស្គាល់ឡើយបានរៀបរាប់ទាំងក្តុកក្តួលថាអ្នកនាងបានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីមួយអំឡុងឆ្នាំ២០០០របស់ប៉ុស្តីបាយ័នកាលនៅក្រុងតាខ្មៅជាប់លេខ៥ទូទាំងប្រទេស។ក្រោយមកនៅឆ្នាំ២០០៣ទើបសម្រេចចិត្តចូលច្រៀងតាមរយៈដើរច្រៀងក្នុងកម្មវិធីមង្គលការនានានិងតាមបៀហ្គាឌិនរង្គសាលមួយចំនួនដោយមិនបានឡើងប៉ុស្តី៍ទូរទស្សន៍ច្រើនដូចគេទេ។រយៈពេលកន្លងមកអ្នកនាងមិនធ្លាប់ឈឺធ្ងន់អីទេតែទើបតែកាលពីជាង២០ថ្ងៃមុនអ្នកនាងចេះតែខំធ្វើការផ្ទះបោកគក់ខោអាវលើកនេះលើកនោះតែចេះចុងចាប់ត្រង់គល់សុដន់រួចមកឡើងចេញពណ៌ក្រហមរលោងអត់ឈប់ចុកទៅៗទ្រាំមិនបានឡើយក៍ទៅពេទ្យ។ទៅដល់ពេទ្យសុរិន្ទគេថាជំងឺកាចណាស់ប្រញាប់វះកាត់ឲ្យបានមុន១៤ថ្ងៃមិនហួសពេលអាចជួយបាន៦០ទៅ៧០%ហើយវះរួចមួយខែមកតាមដានពេទ្យបណ្តើរ។អ្នកនាងគ្មានលុយនោះទេកុំតែបានលោកសន វិជ្ជបុត្រនិងកញ្ញាអេណាជួយអំពាវនាវរកអ្នកចិត្តធម៌ជួយកុំអីមានតែតាមព្រហ្មលិខិតព្រោះមុននេះអ្នកស្រីបានដាក់ប្លង់ដីភូមិនៅស្រុកកំណើតកំពង់ចាមបានតម្លៃ១៥០០ដុល្លារគេយកការក្នុង១០០ដុល្លារការ១០ដុល្លារ។ចាយទៅចាយមកថ្លៃព្យាបាលអស់ឡើងមិនចេះតិចរហូតពេលនេះសល់តែជាង២០០ដុល្លារប៉ុណ្ណោះដោយដូចគុណបុណ្យជួយសប្បុរសជនទាំងអ្នកនៅអូស្ត្រាលីនិងភ្នំពេញជួយបានជាង៤ពាន់ដុល្លារដែលអ្នកស្រីពិតជាត្រេកអរនៅពេលបានសាហ៊ុយទៅវះកាត់បន្តទៀតសូមថ្លែងអំណរគុណអ្នកចិត្តបុណ្យទាំងឡាយ។ នាឱកាសនោះចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់ផ្ទះជួលរបស់អ្នកជំងឺក្បែរសណ្ឋាគារសុខាភ្នំពេញជ្រោយចង្វាដែលរៀបចំដោយលោកសន វិជ្ជបុត្រ កញ្ញាតារាសម្តែងយ៉ាយ៉ាឃ្វីន កញ្ញាអេណាតារាចម្រៀងក្នុងផលិតកម្មអឹម អ្នកនាងចន ច័ន្ទលក្ខិណាបានផ្ញើថវិកា៥០ដុល្លារ និងលោកឧកញ៉ាធី ឬទ្ឋសីដែលឃើញតាមការផ្សព្វផ្សាយបានឆ្លៀតពេលចុះទៅផ្ទាល់យកអំណោយថវិកាជូនដល់ដៃអ្នកជំងឺសរុបជាថវិកាបានចំនួន៤៣២៨ដុល្លារអាមេរិក។ក្នុងឱកាសនោះសប្បុរជនបានផ្តាំឲ្យអ្នកជំងឺប្រមូលស្មារតីខំតស៊ូយកឈ្នះអាការៈកុំឲ្យជំងឺទាញទៅៗហើយតាំងចិត្តឲ្យល្អពេលឲ្យពេលវះកាត់ត្រូវមានសង្ឃឹមឡើងវិញ។ អ្នកនាងប៊ូ ស៊ីណាជានារីមេម៉ាយនៅជាមួយម្តាយបង្កើតនិងលោកយាយដោយអ្នកនាងមានកូនប្រុសពីរនាក់ផងដែរ។ លោកសន វិជ្ជបុត្របានបញ្ជាក់ថាលោកមិនបានពាក់ព័ន្ឋបក្សនយោបាយណាបានឡើយ ព្រោះលោកធុញនឹងប្រភេទមនុស្សប៉ែងជើងគ្នាដើម្បីចង់បានតួនាទីបានទេ ទោះថ្នាក់ដឹកនាំបក្សណាមួយមិនដែលជ្រោមជ្រែងខ្ញុំជួយកំលាំងចិត្តដូចតារាផ្សេងៗក៌ដោយក៌ខ្ញុំសប្បាយចិត្តដែរ ព្រោះជីវិតខ្ញុំមួយរស់ដើម្បីជួយសង្គមបានប៉ុនណឹងបានហើយ ខ្ញុំកើតមកបាត់ដៃទទេទៅវិញក៌បាត់ដៃទទេ រឿងដែលសំខាន់ខ្ញុំបានសាងអំពើល្អ ។                                                                        
ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ១៧:១៥ | ០ មតិ | ១៨៧ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩