MENU
ពលករខ្មែរ ២៤នាក់ត្រូវបានមន្រ្តីកុងស៊ុលកម្ពុជាខេត្តសាកែវថៃ ជួយអន្តរាគមន៍ឲ្យបានធ្វើការស្របច្បាប់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៧ មេសា ២០១៦, ១២:៣៧ | ៥២២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ​៖​   សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦​ខែ​មេសា​ឆ្នាំ២០១៦​បាន​បញ្ជាក់​ថា​នៅ​ចុង​ខែ​មិនា​ឆ្នាំ​២០១៦​អាជ្ញាធរ​ចំរុះ​ថៃ​ខេត្ត​សា​កែវ បាន​ចុះ​ត្រួត​ពិនិត្យ​ពលករ​នៅ​ទី​តាំង​ចិញ្ចឹម​ជ្រូក​ចំនួន​២​កន្លែង​នៅ​ស្រុក​វឌ្ឍនាណាខន​(មាន​ពលករ​កម្ពុជា​ចំនួន ១០៥​នាក់​ក្នុង​នោះស្រី ៣៥​នាក់) ​និង​ស្រុក​សាកែវ (មាន​ពលករ​កម្ពុជា​ចំនួន​៧៥​នាក់​ក្នុង​នោះ​ស្រី ២៥​នាក់)  ។

       លោក​ជុំ សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​ថា ហើយ​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​ពលករ​កម្ពុជា​សរុប​ចំនួន​១៨០​នាក់​នោះ​ពលករ​ចំនួន​១៥៦​នាក់​ប្រើ​ប្រាស់​Border Pass ​ដែល​មាន​វាយ​ត្រា ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​តាម​រដូវ​នៅ​ក្នុង​ខេត្ត​សាកែវ​ស្រប​ច្បាប់។

​       លោក​បន្ត​ថា ពលករ​ចំនួន​២៤​នាក់​(ស្រី​៤​នាក់)​ប្រើ​ប្រាស់​Border​Pass ប៉ុន្តែ​មិន​មាន​សញ្ញា​សំគាល់​សំរាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​គឺ​មាន​តែ​ត្រា​ចេញ ចូល​សំរាប់​ធ្វើ​ដំណើរ​ធម្មតា និង​អាច​ស្នាក់​នៅ​បាន​ត្រឹម​រយៈ​ពេល​៧​ថ្ងៃ​ប៉ុណ្ណោះ ។

លោក​ជុំ​សុន្ទរី​ បាន​អះអាង​ថា​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា ​ប្រចាំ​នៅ​ខេត្ត​សាកែវ ​បាន​ជួប​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ​នៃ​ខេត្ត​សាកែវ ស្នើ​សុំ​ឲ្យ​ជួយ​សម្រួល​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ទាំង​២៤​នាក់​នោះ​។​អាជ្ញាធរ​ថៃ បាន​យល់​ព្រម​តាម​សំណើ​សុំ​របស់​ស្ថាន​អគ្គ​កុងស៊ុល ​ហើយ​បាន​ណែ​នាំ​ឲ្យ​ស្នង​ការ​នគរបាល​អន្តោប្រវេសន៍​ខេត្ត​រៀបចំ​តាម​នីតិវិធី ដើម្បី​ឲ្យ​ពលករ​ទាំង​២៤​រូប​អាច​ធ្វើ​ការងារ​តាម​រដូវ​នៅ​ក្នុង​ខេត្ត​សាកែវ​បាន​ដោយ​ស្រប​ច្បាប់៕

 

Tags:
  • ពលករខ្មែរ
  • មន្រ្តីកុងស៊ុល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥