MENU
|
ខេត្តកំពង់ឆ្នាំង៖ បុរសពោះម៉ាយក្រីក្រអាយុ៤៧ឆ្នាំម្នាក់ ដោយសារតែមានជម្ងឹធ្ងន់ធ្ងរគ្មានប្រាក់ព្យាបាល អស់សង្ឃឹមថាខ្លួនមិនរស់បានប៉ុន្មានថ្ងៃទៀតនោះ បានសុំអំពាវនាវដល់សប្បុរសជននានា និងអាជ្ញាធរមេត្តាជួយ យកកូនស្រីទាំង៤នាក់ដែលនៅតូចៗទៅចិញ្ចឹម ឬដាក់ក្នុងមណ្ឌលកុមារកំព្រា ដើម្បីអោយពួកគេបានរៀនសូត្រដោយក្តីអនុគ្រោះផងចុះ។
លោក សំ ឈុនហាក់ អាយុ៤៧ឆ្នាំ ជាប្រជាពលរដ្ឋក្រីក្ររស់នៅជើងភ្នំវត្តធម្មវ័ន្តស្ថិតក្នុង ភូមិត្រពាំ ងអញ្ចាញឃុំស្វាយជ្រុំ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៣០ ខែមិថុនា បានខំប្រមូលកម្លាំងដើម្បីនិយាយរៀបរាប់ប្រាប់អ្នកយកពត៏មានយើងអំពីជីវិតរស់នៅរបស់គ្រួសារលោក ទាំងសម្លេងខ្សាវៗស្ទើរស្តាប់មិនបានថា៖ សព្វថ្ងៃលោកមានកូនស្រី៤នាក់ កូនស្រីច្បងទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ កូនស្រីពៅអាយុ៧ឆ្នាំ។
គាត់បាននិយាយថាកូនៗពួ កគេទាំងអស់គ្នាបានចូលរៀនអស់ហើយ ដោយឡែកកូនស្រីច្បង ព្រោះតែគ្រួសារលោកជួបការលំបាកមានជីវភាពខ្វះខាត និងដោយខ្ឡួនលោកមានជម្ងឺមិនអាចធ្វើការងារបាន ដើម្បីរកប្រាក់មកទិញអង្ករ និងផ្គត់ផ្គង់កូនៗរៀននោះ រូបគេក៏បានសុំឈប់រៀន ទៅស៊ីឈ្នួលមើលកូនអោយគេនៅឯភ្នំពេញដើម្បីយកប្រាក់តិចតួចមកដោះស្រាយជីវភាពគ្រួសារ ។
ចំណែកម្តាយរបស់ពួកគេ បានចងកសម្លាប់ខ្លួន ចោលពួកគេតាំងតែពីកូនស្រីពៅទើបតែមានអា យុបាន៧ខែម្លេះកាលណោះប្រពន្ធរបស់លោកសម្លាប់ខ្លួនព្រោះតែជំពាក់ប្រាក់គេជាង១លានរៀលគ្មានប្រាក់សងគេ ចាប់តាំងពីពេលនោះមកលោកទទួលភារះចិញ្ចឹមមើលថែពួកគេទាំង៤នាក់យ៉ាងលំបាក ដោយសារតែពួកគេនៅតូចៗ ដោយលោកបានប្រកបមុខរបរធ្វើជាកម្មករ និងលក់ការ៉េមតាមកង់បានប្រាក់សម្រាប់ដោះស្រាយបានតែមួយថ្ងៃប៉ុៗណ្ណោះ ហើយក៏ធ្លាក់ខ្លួនឈឺធ្ងន់ទៀត។
នៅក្នុងដំណាក់កាលនៃក្តីសង្ឃឹមចុងក្រោយនេះ លោកសុំអង្វរដល់សប្បុរសជននាៗ និងអាជ្ញាធរ មេត្តាជួយយកកូនទាំង៤នាក់របស់គាត់ទៅចិញ្ចឹមដោយក្តីអនុគ្រោះផងចុះ និងសូមឧបត្ថម្ភជាម្ហូបអាហារ សំលៀកបំពាក់សិស្ស និងសម្ភារះសិក្សាដល់កូនៗរបស់លោកអោយបានស្លៀកពាក់សមរម្យនិងគេដោយក្តីមេត្តាផង ព្រោះលោកចង់ឃើញពួកគេស្លៀកពាក់អោយបានសមរម្យ មុននិងលោកនេះទៅ ។
តាមព័ត៌មានចុងក្រោយបន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះ លោកជំទាវ ឈឹម ស្រីមុំ ភរិយាលោក អភិបាលខេត្តកំពង់ឆ្នាំង បាននាំយកបុរសមានជម្ងឺធ្ងន់ធ្ងរនេះទៅព្យាល បាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងហើយដោយឡែកកូនៗរបស់គាត់បានអោយទៅស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ដើម្បីបានរៀនសូត្រដូចគេឯង ៕