MENU
|
ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរជាច្រើននាក់ កំពុងសំរុកចេញទៅធ្វើការនៅប្រទេសថៃវិញបន្ទាប់ពីចូលឆ្នាំខ្មែររួចក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីចូលឆ្នាំខ្មែររួច ពលរករខ្មែរប្រុសស្រី បានសំរុកចេញទៅប្រទេសថៃជាច្រើនពាន់ៗនាក់ក្នុងមួយថ្ងៃៗដើម្បីទៅរកការងារធ្វើនៅប្រទេសថៃវិញ អ្នកខ្លះទៅតាមច្រកអន្តរជាតិប៉ោយប៉ែតដោយស្របច្បាប់ អ្នកខ្លះទៀត ទៅតាមច្រករបៀងដោយខុសច្បាប់គឺមានសភាពយ៉ាងគគ្រឹកគគ្រេងផងដែរ។
ជាក់ស្តែងនៅតាមមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតមានពលករជាច្រើនដែលកំពុងញាប់ដៃញាប់ជើងបានបំពេញបែបបទចេញទៅប្រទេសថៃ ខ្លះមានលិខិតpast sportខ្លះមានលិខិតស៊ីជំពូដែលចេញដោយអាជ្ញាធរថៃផងដែរដោយស្របច្បាប់។
ក៍ប៉ុន្តែយើងឃើញថាសំរាប់ពលករខ្មែរ មួយចំនួនធំបានលួចទៅធ្វើការ ដោយខុសច្បាប់តាមរយៈមេខ្យល់ញុះញ៉ង់ដែលមានការ សហការជាមួយសម្ថកិច្ចខិលខូចមួយចំនួនដែលឈរជើងនៅតាមបន្ទាត់ខ្សែរព្រំដែន ជាច្រើនកន្លែងបានលួចបើកច្រកល្បៀងដោយខុសច្បាប់ដើម្បីប្រមូលលុយចូលហោរបៅរបស់ខ្លួនដោយពុំគិតពីច្បាប់ទំម្លាប់មានផលប៉ះពាល់ដល់បងប្អូនពលករទ្បើយ ដោយមន្រ្តីទាំងនោះបានអោយមេខ្យល់ជាអ្នកដើរប្រមូលលុយពីពលករទាំងអស់អោយទៅគេ ។
នេះបើតាមការបញ្ចាក់ពីពលករបានប្រាប់ថា ពួកគាត់ចេញទៅធ្វើនៅប្រទសថៃតាមច្រករបៀងនេះ គឺគាត់បានបង់លុយទៅអោយតាមរយះមេខ្យល់ជាអ្នករត់ការ ក្នុងម្នាក់ត្រូវបង់អស់ប្រាក់ចំនួន ២០០០បាតទៅ៣០០០បាតផងដែរ ដើម្បីធ្វើការឆ្លងទៅធ្វើការនៅថៃ។
សមត្ថកិច្ចជាក់ស្តែងមានការលួចបើច្រកល្បៀងជាច្រើនកន្លែង ដូចជានៅតំបន់ ទំនប់ដាច់ គឺមានការគ្រប់គ្រង ដោយលោកវរះសេនីយ៍ទោ កែវណារិន្ទ មេបញ្ជាការរងវិរះកងការពារព្រំដែន លេខប្រាំរបី(503) ចំណុះអោយយោធភូមិភាគប្រាំ.ដែលស្ថិតនៅ ភូមិជោគជ័យ ហៅ(ណងចាន់)គឺស្ថិត នៅឃុំអូបី ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបន្តថាអ្នកដែលបានលួចឃុបឃឹតជាមួយមេខ្យល់លួចបើកច្រករវាងដើម្បីប្រមូលលុយពីពលករក្នុងមួយថ្ងៃៗរាប់រយអ្នក មិនតែប៉ុណ្ណោះមានច្រករបៀង ជាច្រើនទៀតដែលបានលួចបើកច្រកដោយខុសច្បាប់ ដូចជានៅច្រក អរប៉(93)ដែលគ្រប់គ្រង់ដោយ( លោកម៉ាប់)នគរបាលវរការពារព្រំដែនគោក៨១៥ និង នៅច្រករបៀងបឹងប៉េង នៅស្រុកម៉ាទ្បៃផងដែរ។