MENU
ពលករខ្មែរ៤នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏១ នៅក្នុងប្រទេសថៃ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ១៤:៣២ | ៦២១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖  តាមការឲ្យដឹងពីសមត្ថកិច្ចប្រទេសថៃបញ្ជាក់ថា មានពលករខ្មែរចំនួន៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅក្នុងចំណោមពលករខ្មែរទាំង៧នាក់និងរងរបួសធ្ងន់ចំនួន០៣នាក់ ខណៈដែលពួកគេបាននាំគ្នាជិះរថយន្តតាក់ស៊ីចូលទៅកាន់ទីក្រុងបាងកកដើម្បីរកការងារធ្វើស្របច្បាប់ក៏បានជួបនឹងឧប្បទ្ទវហេតុនៅតាមដងផ្លូវតែម្តងរវាងរថយន្តបុកនិងរថយន្ត ។

សមត្ថកិច្ចថៃបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៧ឧសភាម្សិលមិញនេះលើកំណាត់ផ្លូវលេខ៣៣១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២១ និង១២២ ស្ថិតនៅត្រង់ចំណុចណងអ៊ីថូន ភូមិ១៤ ឃុំកោះខ្នុរ ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅប្រទេសថៃ ។

រវាងរថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា  ព៌ណខ្មៅពាក់ស្លាកលេខ ៧២៦២បានបើកទៅបុកពីក្រោយរថយន្តធុនធ្ងន់ម៉ាកហ៊ីណូ HINOប្រភេទយីឌុប សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ៧០.០៩៨០ និង ៧០.៣១១៦ដោយរថយន្តនីសាន់ស្ថិតក្នុងសភាពខ្ទេចខ្ទីនិងធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់ដោយនៅចំណុចកើតហេតុពេលនោះមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង អាចអ្នកបើកបររថយន្តតូចមើលផ្លូវនិងរថយន្តនៅពីខាងមុខមិនឃើញក៏មកបុកចំពីក្រោយពេញទំហឹងតែម្តង។

តម្រួតថៃខាងលើបន្តថា នៅពេលនោះក្រុមតម្រួតថៃបានទៅដល់រួមនិងប្រជាពលរដ្ឋបាននាំគ្នាគាស់ទាញយកសពអ្នកបើកបរដែលត្រូវក្បាលរថយន្តកៀបជាប់ទៅនឹងចង្កូត ជាតៃកុងរថយន្តតូចជនជាតិថៃស្លាប់មានឈ្មោះ ផុងផាត់ មេតអាំផន  ភេទប្រុស អាយុ២៨ឆ្នាំ  រស់នៅភូមិ១ឃុំបាងក្លឿ  ស្រុកបាងប៉ាក់កុង ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។

ចំណែកអ្នករួមដំណើរនៅខាងក្រោយដែលជាពលករជនជាតិខ្មែរចំនួន៧នាក់ត្រូវស្លាប់នៅនឹងកន្លែងចំនួន៤នាក់និង៣នាក់

ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពទ្យដើម្បីជួយសង្គ្រោះជាបន្ទាន់ ។

ដោយឡែកពលករខ្មែរអ្នករួមដំណើរដែលស្លាប់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយគ្រាន់តែដឹងថា អ្នករបួសមានឈ្មោះ នីត ភេទស្រី  អាយុ៣៤ឆ្នាំ  ឈ្មោះខេងភេទប្រុស អាយុ២២ឆ្នាំ និងកុមារម្នាក់អាយុ២ឆ្នាំ។

លោក ជីរ៉ាក់វ៉ាត់ ភូក្រងថង  អាយុ៣៩ឆ្នាំ  អ្នកបើកបររថយន្តធំបានរៀបរាប់ថា ខណៈដែលខ្លួនកំពុងបើកបរដល់ត្រង់ចំណុចកើតហេតុពេលនោះមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ស្រាប់តែឮសម្លេងគ្រាំងមកបុកចំពីក្រោយរថយន្តលោកខណៈពេលបើកបរស្របទិសគ្នា ពេលនោះខ្លួនក៏ចុះទៅមើលស្រាប់តែឃើញសភាពបែបនេះខ្លួនក៏ប្រញ៉ាប់ទូរស័ព្ទទៅប្រាប់សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចថៃកំពុងដាក់កម្លាំងដើម្បីចុះធ្វើការសាកសួរបន្ថែមទៅលើអ្នកដែលរងរបួសកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកសពក៏កំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីទាក់ទងទៅអគ្គកុងស៊ុលនិងបញ្ជូនទៅកាន់ស្រុកកំណើតនៅឯប្រទេសកម្ពុជាវិញ។

ដោយបញ្ហានេះសមត្ថកិច្ចបានដាក់ការសន្និដ្ឋានថាអាចបណ្តាលមកពីការរអិលទឹកភ្លៀងដោយសារតែការបើកបរលឿនហួសកំណត់ ឬក៏អាចបណ្តាលមកពីអ្នកបើកបរងងុយដេកនិងមើលផ្លូវមិនឃើញផងព្រោះភ្លៀងធ្លាក់ខ្លាំងពេក។

សូមបញ្ជាក់ថា នៅក្នុងរថយន្តតូចណាវ៉ារ៉ាមានមនុស្សជិះចំនួន៧នាក់រួមនិងតៃកុងម្នាក់សរុប៨នាក់ បានស្លាប់ពលករខ្មែរ០៤នាក់និងម្នាក់តែកុងរថយន្តតូចជនជាតិថៃស្លាប់សរុបស្លាប់ចំនួន៥នាក់និងរងរបួសធ្ងន់ចំនួន៣នាក់ជាពលករខ្មែរ៕                 

Tags:
  • ពលករខ្មែរ
  • របួសធ្ងន់
  • ឧបទ្ទវហេតុ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥