MENU
|
ខេត្តបាត់ដំបង៖ សមត្ថបានធ្វើការឃាត់ខ្លួន បុរសវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីមានបណ្ដឹងចោទប្រកាន់ថា បានចាប់កុមារីអាយុ៨ឆ្នាំម្នាក់រំលោភសេពសន្ថវៈកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ មិថុនា នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ ។
យោងតាមលោក គឹម ពន្លក អធិការស្រុកកំរៀងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សូ ឌី អាយុ៥៣ឆ្នាំ រីឯកុមារីរងគ្រោះឈ្មោះ សណ.ល អាយុ៨ឆ្នាំ ។ ជនសង្ស័យ និងជនរងគ្រោះមានផ្ទះក្បែរគ្នាដែលស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។ លោកថា ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានចុះទៅឃាត់ខ្លួនបន្ទាប់ពីម្ដាយកុមារីរងគ្រោះ ប្ដឹងចោទប្រកាន់ថា បានចាប់រំលោភកូនស្រីគាត់នៅនឹងផ្ទះរបស់ជនសង្ស័យ) រហូតបានសម្រេច ហើយកូនស្រីបាននិយាយរឿងនេះប្រាប់គាត់ពេលនាងរត់មកដល់ផ្ទះ ។
បើតាមការស្រង់សំដីរបស់សមត្ថកិច្ច ម្តាយកុមារីរងគ្រោះបាននិយាយថា ផ្ទះជនសង្ស័យ និងផ្ទះអ្នកស្រីនៅក្បែរខាងគ្នាហើយនៅព្រឹកកើតហេតុនោះកូនស្រីគាត់បានទៅលេងនៅផ្ទះជនសង្ស័យទើបជនសង្ស័យមានឱកាសលូងលោមចាប់រំលោភកូនស្រីគាត់តែម្ដង ។ គាត់និយាយទៀតថា ក្រោយពីត្រូវជនសង្ស័យឈ្មោះ សូ ឌី ចាប់រំលោភ នាងបានរត់មកផ្ទះហើយនិយាយរឿងដ៏គម្រក់របស់ជនសង្ស័យប្រាប់គាត់ ទើបគាត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៏ភ្លាមៗដែរ ។
អធិការនគរបាលស្រុកកំរៀងបាននិយាយថា ក្រោយពេលឃាត់ខ្លួនយកមកសួរនាំជនសង្ស័យឈ្មោះ សូ ឌី បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវទង្វើនេះពិតប្រាកដមែន តែជននេះបានប្រាប់ថា ខ្លួនរំលោភនាងមិនបានស្រេចទេ ដោយសារលិង្គរបស់គាត់គ្មានកម្លាំង ។ ទោះជាយ៉ាងណាលោកអធិការរូបនេះបានបញ្ជាក់ថា ដោយយោងលើបណ្ដឹងជនរងគ្រោះលោកស្នងការខេត្តបានបញ្ជាឲ្យកម្លាំងជំនាញសួរនាំជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ៕