MENU
|
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចាប់រំលោភកុមារីម្នាក់ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន នៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨ ដែលឃាត់ខ្លួននៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះប្រាក់ សុធា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មខាងកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានឲ្យដឹងបន្តថា យោងតាមការបំភ្លឺពីកុមារីរងគ្រោះឈ្មោះ ឈ.ដ.ល អាយុ១២ ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើបានប្រាប់ថាកុមារីរងគ្រោះនិង ជនសង្ស័យ ធ្លាប់ស្គាល់គ្នា និងមានទំនាក់ទំនងតាមបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបានលួងលោមកុមារីរងគ្រោះទៅជួបដល់ក្នុងបន្ទប់ជួលរបស់គេ និងបានបង្ខំអោយរួមភេទជាមួយគេរហូតបានសម្រេច ០១លើក ថែមទាំងគំរាមមិនអោយកុមារីរងគ្រោះនិយាយប្រាប់អ្នកណាទេ បើមិនដូច្នោះជនសង្ស័យនិងសម្លាប់នាងចោល ទើបពេលកើតហេតុភ្លាមៗ កុមារីរងគ្រោះមិនហ៊ាន និយាយប្រាប់ម្តាយ និងយាយរបស់នាងឡើយ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទើបកុមារីរងគ្រោះហ៊ានបង្ហើបប្រាប់ម្តាយ និងយាយរបស់នាង ។
ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ រូបគេ ពិតជាបានលួងលោមកុមារីរងគ្រោះទៅដល់បន្ទប់ជួល ហើយបានធ្វើសកម្មភាពថើប ច្របាច់សុដន និងលេងប្រដាប់ភេទកុមារីរងគ្រោះប្រាកដមែន តែមិនបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះដូចការចោទប្រកាន់នោះទេ ។
ចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ បានប្រព្រឹត្តបទល្មើស ៖ រំលោភសេពសន្ធវះ យ៉ាងពិតប្រាកដ ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕