ខេត្តតាកែវ៖ លំនៅដ្ឋានមួយខ្នងដែលមានបណ្តោយ៧ម៉ែត្រ និងទទឹង៦ម៉ែត្រសង់ឡើងអំពីថ្មក្រោយឈឺលើប្រក់ស៊ីប្រូ ម្ចាស់ឈ្មោះ ស៊ុំ ឆាយ និង ប្រពន្ធ ឈ្មោះ ជា មួយ មានកូនប្រុសពីរនាក់ក្នុងបន្ទុកត្រូវបានអគ្គីភ័យឆាបឆេះហ្មត់ស្ទើរតែទាំងស្រុង បង្កអោយមានការភ្ញាក់ភ្អើលឡើងកាលពីវេលាម៉ោង ៣ : ៣០នាទីរសៀលត្រូវនឹងថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅ ភូមិ តោល ឃុំ រវៀង ស្រុក សំរោង ខេត្ត តាកែវ។
ប្រភពព័ត៏មានបានអោយដឹងថាមុនពេលកំពង់កើតហេតុគេសង្កេតឃើញមានផ្សែងហុយខ្មួរខ្មាញ់ចេញពីលំនៅដ្ឋានខាងលើ លុះមិនបានប៉ុន្មាននាទីផងស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាងចេញមកជួយអន្តរាគមន៌ពន្លត់អគ្គីភ័យនោះដោយអ្នកខ្លះយក ប៉ោត ផ្តឹល ទុយោ ទាញបាញ់ទៅលើអណ្តាតភ្លើងដែលកំពង់ឆាបឆេះនោះ។ បើទោះបីខិតខំប្រឹងប្រែងអន្តរាគមន៌ពីបងប្អូនប្រជាពលរដ្ឋយ៉ាងណា លំនៅដ្ឋានក៏តែត្រូវបាន អណ្តាតភ្លើងផ្លាញស្ទើរតែទាំងស្រុង។ក្រោយកើតហេតុគេសង្កេតឃើញថាពុំមានខូចខាតដល់លំនៅដ្ឋានអ្នកជិតខាងនិងមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។
ចំពោះមូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីផ្ទុះសេខ្សែភ្លើង រីឯទ្រព្យនៅក្នុងលំនៅដ្ឋានរបស់គាត់ត្រូវបានបំផ្លាញទាំងស្រុងរួមមានទូទរស្សន៏មួយគ្រឿង ធុងបាស់ ឧបករណ៏ចាក់ធុងបាស់ សំភារះជាងសំណង់ កង់៣គ្រឿង ប្រាក់រៀល២,០០០,០០០រៀល ប្រាក់ដុល្លា ២,៥០០$ ស្រូវអង្ករ និង សំភារះផ្សេងៗទៀត។