យើងមានឧបករណ៏ BMI ដើម្បីធ្វើការវាស់ទំងន់របស់អ្នក។
រូមបន្តនេះតំរូវអោយអ្នកដឹងពីទំងន់ និងកំពស់ពិតប្រាកដរបស់អ្នក។
ទំងន់ត្រូវស្តង់ដា BMI = ទំងន់អ្នក(គ.ក)/ កំពស់អ្នក(ម)2
លទ្ធផល
- បើ ទំងន់ត្រូវស្តង់ដា BMI គឺ < 18.5 មានន័យថាអ្នកខ្វះទំងន់
- បើ ទំងន់ត្រូវស្តង់ដា BMI គឺនៅចន្លោះ 18,5 - 25 មានន័យថាអ្នកមានទំងន់ធម្មតា
- បើ ទំងន់ត្រូវស្តង់ដា BMI គឺ > 25 មានន័យថាអ្នកមានលើសទំងន់
- បើ ទំងន់ត្រូវស្តង់ដា BMI គឺ > 30 មានន័យថាអ្នកលើសទំងន់កំរិតធ្ងន់ធ្ងរ
ឧទាហរណ៏ៈ
- ធារីមានទំងន់ 55 គីឡូក្រាម និង កំពស់ 1,60ម
- សុកមានទំងន់ 90 គីឡូក្រាម និងកំពស់ 1,62ម
- កុលាបមានទំងន់ 40 គីឡូក្រាម និង កំពស់ 1,65
លទ្ធផលៈ
- ធារី ទំងន់ត្រូវស្តង់ដា BMI = 55/(1,60)2=55/2,56= 21,48 មានន័យថា ធារី មានទំងន់ ធម្មតា
- សុក ទំងន់ត្រូវស្តង់ដា BMI = 90/(1,62)2= 90/2,62 = 34,35 មានន័យថាសុក មានលើសទំងន់កំរិតធ្ងន់ធ្ងរ
- កុលាប ទំងន់ត្រូវស្តង់ដា BMI =40/(1,65)2= 40/2,72= 14,70 មានន័យថាកុលាប ខ្វះទំងន់
ផលប៉ះពាល់នៃការលើស រឺ ខ្វះទំងន់ៈ
ជាការពិត កាលណារាងកាយរបស់យើងលើសទំងន់កាន់តែខ្លាំង វាធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់យើង មានដូចជា ការប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង ជំងឺ មហារីក និងជំងឺជាច្រើនទៀត។ ចំនែកការទំងន់មិនគ្រប់វិញក៏មានផលប៉ះពាល់ជាច្រើនដែរមានដូចជា ធ្វើអោយប្រព័ន្ធភាពស៊ាំនៃរាងកាយយើងចុះខ្សោយ ងាយទទួលជំងឺ។ ចំពោះស្រ្តីដែលមានទំងន់មិនគ្រប់ច្រើនធ្វើអោយបាត់រដូវ រឺ រដូវមិនទៀង គ្មានកូន រឺ មានផលវិបាកក្នុងការមានផ្ទៃពោះ មានជំងឺខ្វះឈាម ជ្រុះសក់ និង ជំងឺពុកឆ្អឹង។