MENU
|
រាជធានីភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់អាយុ១២ឆ្នាំយកមកសាកសួរនាំបន្ទាប់ពីបានទទួលពាក្យបន្តឹងថាកុមារាដែលជាជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភទៅកុមារីអាយុ៤ឆ្នាំម្នាក់។ ហេតុការណ៍នេះកើតហេតុឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨ត្រង់ចំណុចបន្ទប់ជួលអត់លេខ ស្ថិតក្នុងភូមិទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
កុមារាដែលជាជនសង្ស័យត្រូវសមត្ថកិច្ចខ្លួនខាងលើមានឈ្មោះសៀង សាក់ អាយុ១២ឆ្នាំរៀននៅសលាបឋមសិក្សាបឹងសាឡាង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ចំណែកឯកុមារីរងគ្រោះមានឈ្មោះ ត.ស.ល អាយុ៤ឆ្នាំ ស្នាក់នៅជាក្រុមគ្រួសារក្នុងបន្ទប់ជួលក្បែរកន្លែងកើតហេតុ។
បើកតាមសម្តីស្ត្រីម្នាក់មានឈ្មោះ ឆែម លី អាយុ៤៦ឆ្នាំលក់ផ្លែឈើនៅផ្សារដើមគដែលត្រូវជាយាយរបស់កុមារីរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថាពួគាត់បានមកស្នាក់នៅកន្លែងកើតហេតុអស់រយះពេលជាងមួយឆ្នាំមកហើយ។ជារៀងរាល់ថ្ងៃពេលដែលគាត់និងឪពុកម្តាយរបស់កុមារីរងគ្រោះចេញទៅលក់ផ្លែឈើនៅផ្សារដើមគអស់ គឺបានទុកកុមារីរងគ្រោះឲ្យលោកតាដែលពិការជើងនិងមានជំងឺទឹកនោមផ្អែមប្រចាំកាយមើលថែនៅឯផ្ទះ។
ប្រភពពីម្តាយបន្តទៀតថានៅមុនពេលកើតហេតុពួកគាត់ក៏បានត្រលប់មកពីលក់ផ្លែឈើនៅផ្សារដើមគរវិញ លុះដល់វេលាកើតហេតុលោកយាយរបស់កុមារីរងគ្រោះក៏បាននាំកុមារីរងគ្រោះទៅងូតទឹក ហើយខណះពេលដែលកំពុងតែងូតទឹកកុមារីរងគ្រោះក៏ចេះតែស្រែថាឈឺត្រង់ប្រដាប់ភេទ។
បន្ទប់មកលោកយាយរបស់កុមារីរងគ្រោះក៏បានចាប់កុមារីរងគ្រោះពិនិត្យមើលត្រង់ប្រដាប់ភេទក៏ឃើញមានស្នាមដាច់រលាត់ រួចក៏បានសួរទៅចៅស្រីដែលជាកុមារីរងគ្រោះជាពីរទៅបីដង ហើយកុមារីរងគ្រោះក៏បានរៀបរាប់ប្រាប់ទៅលោកយាយរបស់ខ្លួនថា កុមារាដែលជាជនសង្ស័យខាងលើបានចាប់រំលោភនាងកាលពីថ្ងៃ។
ប្រភពដដែលបន្តទៀតថាបន្ទាប់ពីចៅស្រីដែលជាកុមារីរងគ្រោះបានរៀបរាប់សាច់រឿងប្រាប់ហើយក៏បានរាយការណ៍ជូនមេភូមិក៏ដូនជាសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងភ្លាមៗតែម្តង។
ដោយឡែកកុមារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅយកទៅមន្តីរពេទ្យសម្ភពក្រុងធ្វើការពិនិត្យដោយខាងមន្ទីរពេទ្យមិនបានចេញលិទ្ធផលមកក្រុមគ្រួសាររបស់កុមារីជនរងគ្រោះនោះទេដោយប្រាប់រងចាំសមត្ថកិច្ចឬមានតិការពីតុលារការទើបអាចប្រគោលលិទ្ធផលត្រួតពិនិត្យនេះបាន។
បើតាមសម្តីពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបន្ទាប់ពីធ្វើការសាកសួរនាំទៅលើកុមារាដែលជាជនសង្ស័យខាងលើរួចមកជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិជាបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះខាងលើពិបាកមែន។ ដោយកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃកើតហេតុរូបគេនិងក្មេងជាច្រើនអ្នកទៀតរួមទាំងកុមារីរងគ្រោះបានលេងបាយលុកបាយឡរ នៅខាងមុខបន្ទប់ជួលដែលជាកន្លែងកើតហេតុ។
លុះមួយស្ទុះក្រោយមករូបគេក៏បានដើរចូលទៅក្នុងបន្ទប់ជួលរបស់រូបគេ ខណះពេលដែលឪពុកម្តាយចេញទៅធ្វើការអស់ ពេលនោះកុមារីរងគ្រោះក៏បានដើរចូលទៅតាមរូបគេដល់ក្នុងបន្ទប់ ភ្លាមនោះកុមារាដែលជាជនសង្ស័យក៏ចាប់អោបកុមារីរងគ្រោះ ហើយស្រាតខោរបស់នាងរួចផ្តួលនាងទៅនិងឥដ្ឋការ៉ូ ហើយក៏បានធ្វើការចាប់រំលោភទៅលើកុមារីរងគ្រោះតែម្តង។ ប៉ុន្តែមិនបានសម្រេចនេះទេរួចក៏នាំកុមារីរងគ្រោះចេញពីក្នុងបន្ទប់របស់គេវិញទៅ។
ចំពោះមូលហេតុដែលបណ្តាលឲ្យរូបគេកើតមានកាមតណ្ហាចាប់រំលោភទៅលើកុមារីរងគ្រោះខាងលើនោះ គឺព្រោះតែរូបគេបានចូលទៅលេងហ្គេមនៅក្នុងណេតមួយកន្លែងដែលនៅជិតនិងកន្លែងដែលគេស្នាក់នៅ ហើយគេតែងតែបើកមើលរឿងអះអាភាសជាច្រើនដងរហូតកើតមានតណ្ហា ឈានទៅដល់ការចាប់រំលោភកុមារីរងគ្រោះតែម្តងទៅ។
ក្រោយពេលកើតហេតុក្រុមគ្រួសាររបស់កុមារីរងគ្រោះបានទៅធ្វើការដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងសាឡាង។ បច្ចុប្បន្នកុមារាដែលជាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងសាឡាងកសាងសំណុំរឿងបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្ត៕