MENU
សម្តេច ហ៊ុន សែន ជឿថានៅកូរ៉េពិតជាមិនមានសង្រ្គាមកើតឡើងទេ និងផ្តាំផ្ញើដល់ពលករខ្មែរនៅកូរ៉េកុំរត់ចោលប្រជាជនកូរ៉េ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២០ មេសា ២០១៧, ១៥:៣៤ | ២៧៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៅថ្ងៃទី២០ខែមេសាឆ្នាំ២០១៧នេះបានថ្លែថផ្តាំផ្ញើដល់ពលករកម្ពុជាកុំរត់ចោលប្រជាជនកូរ៉េក្នុងពេលមិនទាន់មានបញ្ហាអ្វីកើតឡើងផងនោះ។ សម្តេចជឿថានៅកូរ៉េពិតជាមិនមានសង្គ្រាមកើតឡើងទេ ហើយបើចាំបាច់សម្តេចនឹង អញ្ជើញទៅជួបពលករផ្ទាល់នៅកូរ៉េ។សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងក្នុងពេលអញ្ជើញចូករួមចែកសញ្ញាបត្រនិស្សិតនៅកោះពេជ្រ។

សម្តេចតេជោផ្ញើសារទៅកាន់ពលករនៅកូរ៉េនិងក្រុមគ្រួសារកុំមានការព្រូយបារម្មណ៏  មិនមានសង្គ្រាមនៅកូរ៉េឡើយទេ ។សម្តេចសង្ឃឹមថា៩៩.៩៩ភាគរយ គឺពិតជាមិនអាចកើតមានសង្គ្រាមនៅកូរ៉េដែរ។ សម្តេចបានបញ្ជាក់ថាគ្មានមូលហេតុណាមួយត្រូវជំលាសពលករកម្ពុជាចេញ ពីកូរ៉េនោះទេ។

សម្តេចអំពាវនាវឱ្យប្រជាពលរដ្ឋស្ងបមអារម្មណ៏ ហើយពលករបន្តរស់នៅជាមួយប្រជាជនកូរ៉េ បង្កើនសាមគ្គីភាពឱ្យបានល្អ។ការបន្តរស់នៅប្រទេសកូរ៉េ គឺមានសុវត្ថិភាពបំផុត ក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលកូរ៉េ។ការជំលាស់គ្មានសុវត្ថិភាពទរ  ហើយបើជំលាសមានន័យថាពលករកម្ពុជាប្រមាណ៤ម៉ឺននាក់ត្រូវបាត់បង់ការងារធ្វើ ។ដូច្នេះត្រូវស្តាប់ការណែនាំរបស់អាជ្ញាធរកូរ៉េដើម្បីសុវត្ថិភាព។

សម្តេចបានលើកលើងថារាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយអំពីបញ្ហានេះទេគឺបានតាមដានបញ្ហានេះជាប់ជាប្រចាំជាមួយស្ថានទូតកម្ពុជានៅកូរ៉េ។តែទោះជាយ៉ាងណាសម្តេចបានអគពាវនាវកុំឱ្យមានការប្រើប្រាស់កម្លាំណាមួឱ្យសោះ ត្រូវតែដោះស្រាយបញ្ហាជាមួយគ្នា។យកល្អគួរងាកមកចរចារ៦ភាគីឡើងវិញ ថើម្បីស្វះស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយគ្នា។

សម្តេចតេជោលើកទឹកចិត្តដល់គ្រប់សាកលវិទ្យាល័យឱ្យយកចិត្តទុកដាក់លើកាតបណ្តុះបណ្តាលផ្នែកជំនាញដល់និស្សិត។ សម្តេចបានលើកលើងថាសម័យកាលនេះជាសម័យកាលប្រកួតប្រជែងដែលទាមទាជំនាញច្បាស់លាស់។

សម្តេចក៍បានស្នើឱ្យរៀនចំផែនទីចង្អុលផ្លូវឱ្យបានច្បាស់លាស់ ថាតើត្រូវធ្វើអ្វីខ្លះពីមួយជំហានទៅមួយជំហាន។សម្តេចបានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបានកំណត់ផ្លូវដែលត្រូវដើរក្នុងពេលកន្លងមកជាពិសេសលើស័យសុខាភិបាលនិងវិស័យអប់រំ រហូតមកដល់ពេលនេះយើងសម្រេចបានតាមចក្ខុវិស័យដែលបានដាក់ចេញជាបន្តបន្ទាប់។                       

Tags:
  • ហ៊ុន សែន
  • កូរ៉េ
  • សង្រ្គាម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥