MENU
|
ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាននិយាយនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០១៧ថាអំឡុងខែមេសាឆ្នាំ២០១៧ភាគីថៃចាប់បញ្ជូនពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន១៤,៤០៨នាក់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
បើយោងតាមលោក វួច អូន ប្រធានគណះកម្មាធិការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ដោយយោងតាមរបាយការគណះកម្មករទទួលពលករខ្មែរខុសច្បាប់គឺភាគីថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅខែមេសាឆ្នាំ២០១៧នេះមានសរុបចំនួន១៤,៤០៨នាក់ក្នុងនោះមានស្រីចំនួន៥,២១៧នាក់កុមាចំនួន១,២២២នាក់។
លោកបានបញ្ជាក់ថា រយៈពេលដើមខែឧសភាឆ្នាំ២០១៧នេះភាគីថៃចាប់បញ្ជូនមកក្នុង១ថ្ងៃមានប្រមាណជាង១០០នាក់បើប្រៀបធៀបនៅខែមេសាឆ្នាំ២០១៧នេះគឺក្រោយពេលបុណ្យឆ្នាំប្រពៃណីយ៍ខ្មែរហើយប្រជាពលរដ្ឋបានសម្រុកទៅរកការងារធ្វើនៅប្រទេសថៃតាមរយះមេខ្យល់ខុសច្បាប់ដែលឆ្លងដែនតាមច្រករបៀងខុសច្បាប់ត្រូវបានភាគីថៃចាប់បញ្ជូនមកវិញ១ថ្ងៃរាប់ពាន់នាក់។
បើតាមន្ត្រីគណៈកម្មការទទួលពលករខ្មែរខុសច្បាប់បានបង្ហើបអោយដឹងគឺពលករខ្មែរថៃចាប់បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រោយបុណ្យចូលឆ្នាំថ្មីហើយគឺតាមការសម្ភាសន៍បានដឹងព័ត៌មានគឺភាគច្រើនថៃចាប់ពាក់ព័ន្ធពលករខ្មែរប្រើលិខិតឆ្លងដែន(រឺបដឺផាស់ក្លែងក្លាយ)ទើបចាប់បញ្ជូនមកវិញ។
តាមសំដីពលករចំណាក់ស្រុកថៃចាប់បញ្ជូនមកវិញប្រាប់ថាពួកគាត់ភាគីច្រើនទៅតាមរយះមេខ្យល់ដែលឆ្លងដែនខុសច្បាប់ទើបសមត្តកិច្ចចាប់ខ្លួនមកវិញហើយពីគាត់គឹតបើមិនទៅរកការងារធ្វើនៅប្រទេសថៃ គឺរំពឹងការងារនៅប្រទេសកម្ពុជាការងារសំណង់បានតំលៃថោកនិងគ្មានលុយធ្វើប៉ាស្ព័រទើបនាំគ្នាទៅរកការងារធ្វើខុសច្បាប់នៅប្រទេសថៃទោះជាខុសច្បាប់យ៉ាងណាក៍ដោយ៕