ខេត្តបាត់ដំបង៖ អាជ្ញាធរកម្ពុជាបាននិយាយនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០១៧ថាថៃបញ្ជូនសពពលករខ្មែរម្នាក់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូង ស្រុកកំរៀងធោយាថៃបានបញ្ជូនសាកសពពលករខ្មែរម្នាក់ស្លាប់ដោយជម្ងឺរលាកសួតប្រគល់អោយអាជ្ញាធរច្រកអន្តរជាតិដូងដើម្បីប្រគល់បន្តរដល់ក្រុមគ្រួសារ។
លោកឈុន វឿន មន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកកំរៀងបានអោយដឹងថា អាជ្ញាធរថៃនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះបានបញ្ជូនសាកសពពលករខ្មែរដែលឆ្លងដែនស្វែងរកការងារធ្វើក្នុងទឹកដីថៃហើយបានស្លាប់ដោយសារមានជម្ងឺប្រចាំកាយដើម្បីប្រគល់អោយក្រុមគ្រួសារវិញតាមរយះអាជ្ញាធរមានសមត្ថកិច្ចប្រចាំច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង។
សាកសពជនរងគ្រោះឈ្មោះឈើន វ៉ាន់ឆៃ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតក្នុងភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ជនរងគ្រោះបានស្លាប់កាលពីថ្ងៃទី១០ ខៃឧសភា ឆ្នាំ២០១៧កន្លងមកនេះដោយសារជម្ងឺរលាកសួត។
ប្រភពខាងលើបញ្ជក់បន្ថែមថា រយះពេលចុងក្រោយនេះមានពលករខ្មែររាប់ពាន់នាក់បានសម្រុកឆ្លងដែនចូលក្នងប្រទេសថៃដើម្បីស្វែងរកការងារធ្វើនិងមានពលករខ្មែរជាច្រើននាក់ផ្សេងទៀតត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកស្រុកកំណើតវិញដែរ ក្រៅពីនេះក៍មានពលករខ្លះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍និងដោយជម្ងឺផ្សេងៗជាបន្តរបន្ទាប់ត្រូវបានថៃបញ្ជូនត្រឡប់មកវិញឆ្លងកាត់តាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង