![]() |
MENU
|
សារព័ត៌មានAFP បានផ្សាយថា សមាជិកព្រឹទ្ធភា លោកBernie Sanders បានយកឈ្នះលើបេក្ខភាពទីមួយរបស់គណបក្សប្រជាធិបតេយ្យគឺលោកស្រីគ្លីនតុន នៅក្នុងការបោះឆ្នោតក្នុងរដ្ឋkansas អាមេរិក។ ការទទួលជ័យជំនៈជាលើកទីមួយនោះបានក្លាយជាកម្លាំងជម្រុញដ៏សំខាន់សម្រាប់ការឃោសនាបោះឆ្នោតរបស់លោកSanders។
មន្ត្រីគណបក្សប្រជាធិបតេយ្យ ក៏បានបញ្ចាក់ពីការទួលជ័យជំនៈរបស់លោក Bernie Sanders ផងដែរ។ កន្លងមកលោក Bernie Sandersបានទទួលបរាជ័យជាបន្តបន្ទាប់ ក្រោមលោកស្រីគ្លីនតុន។
ប៉ុន្តែ ដោយមានសម្លេងគាំទ្រជាច្រើននាពេលកន្លងមកសម្រាប់លោកស្រីគ្លីនតុន នឹងការស្ទងមតិបង្ហាញឲ្យឃើញថា លោក Bernie Sanders ពិបាក់យកឈ្នះលើលោកស្រីគ្លីនតុនក្លាយជាបេក្ខភាពប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨វិច្ឆិការខាងមុខ។
ចំណែកគណបក្សសាធារណរដ្ឋវិញលោកដូណាលត្រាំកំពុងតែមានប្រៀងទៅលើបេក្ខភាពនានានៅក្នុងបក្សដើម្បីក្លាយជាបេក្ខភាពបើទោះបីមានមន្ត្រីជាន់ខ្ពស់ក្នុងបក្សជាច្រើនរូបមិនពេញចិត្តក៏ដោយ។ កន្លងមកមានបក្ខភាពជាច្រើនរូបបានដកខ្លួនចេញពីការប្រគួតប្រជេង ហើយពេលថ្មីៗនេះមានលោក Ben Carson ត្រូវបានប្រកាស ដកខ្លួនជាផ្លូវការ ពីយុទ្ធនាការ ស្វែងរកសន្លឹកឆ្នោត គាំទ្រជាបេក្ខជន ប្រធានាធិបតី នៅក្នុងការបោះឆ្នោត ជាសកលដែលនឹង ត្រូវធ្វើឡើងក្នុង ឆ្នាំ២០១៦ នេះហើយ។
ប្រភពព៍ត៍មានរបស់ BBC បានឲ្យដឹងនៅថ្ងៃនេះថា លោក Carson ដែលជាអតីត គ្រូពេទ្យម្នាក់ និងបេក្ខភាព តំណាងមកពីបក្ស សាធារណនោះ បានបញ្ឈប់ ការប្រកួតប្រជែង ស្វែងរកការគាំទ្រហើយ។ លោក Carson ធ្លាប់ជាបេក្ខភាព ដ៏មានប្រជាប្រិយភាពជាងគេ នៅក្នុងតំណាក់កាល ចាប់ផ្តើមតំបូង ប៉ុន្តែដោយសារ សំណួរជាច្រើន ដែលទាក់ទង ទៅនឹង ប្រវត្តិរូបរបស់លោក និងការបញ្ចេញសមត្ថភាព មិនបានល្អក្នុងការ ឆ្លើយទៅសំណួរ មួយចំនួនដែលនិយាយ អំពីការងារការទូត។
លោកធ្លាប់បាននិយាយថាអ្នកគាំទ្រ ស្រលាញ់ និងចូលចិត្ត របស់លោក ជាច្រើនប៉ុន្តែពួកគេ មិនបានបោះឆ្នោត គាំទ្រលោក ហើយគាត់បានបន្ថែម ទៀតថា ខ្លួនមិនទាន់បាន សម្រេចចិត្តក្នុងការ គាំទ្របេក្ខភាពរូបណា នៅក្នុងចំណោម បេក្ខភាពដែលនៅសល់ ៤នាក់ទៀត របស់បក្សសាធារណ នៅឡើយទេ៕