![]() |
MENU
|
ប្រធាន FBI លោកJames Comey កាលពីថ្ងៃទី២០ខែមីនា បានបញ្ចាក់ថា FBI កំពុងស្រាវជ្រាវពីទំនាក់ទំនងទៅលើទំនាក់ទំនង រវាងលោកដូណាលត្រាំនិងរុស្ស៊ី ក្នុងពេលដែលទីក្រុងមូស្កូបានព្យាយាមស្វែងរកឥទ្ថិពលទៅលើការបោះឆ្នោតនៅមេរិក ។
លោក James Comey និងអគ្គនាយកសន្តិសុខជាតិ លោក Mike Rogers បានបញ្ចាក់ថា នៅក្នុងការស្រាវជ្រាវស្តីពីការជ្រៀតជ្រេករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិកកន្លងមក អាចនឹងត្រូវអូសបន្លាយជាច្រើនខែទៀត។
មានប្រសាសន៍នៅមុខគណកម្មធិការសភា លោក Jame Comey បានបញ្ចាក់ថា នឹងមិនដកពាក្យ ដែលធ្លាប់បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី បានជ្រៀតជ្រេក ធ្វើឲ្យបេក្ខភាពលោកស្រីហីលឡារីគ្លីនតុនចាញ់ និងជួយឲ្យលោកត្រាំទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៦។លោកក៏បានបញ្ចាក់ទៀតថា FBI នឹងបើកការស្រាវជ្រាវ ពីការជ្រៀតជ្រេករបស់រុស្ស៊ីទៅលើសកម្មភាពបោះឆ្នោតនៅអាមេរិកចាប់តាំងពីខែ កក្កដាឆ្នាំ២០១៦។
អង្គការចារកម្មអាមេរិកបានបញ្ចាក់ថា រុស្ស៊ីបានព្យាយាមជួយដល់លោកត្រាំ តាមរយៈវាយប្រហារដោយហែកឃឺ ទៅលើបេក្ខភាពគណបក្សប្រជាធិបតេយ្យ នៅនាទីចុងក្រោយធ្វើឲ្យគណបក្សប្រជាធិបតេយ្យបរាជ័យ។
លោក Comey ក៏បានប្រកាស ប្រឆាំងនឹង សេចក្តីប្រកាសរបស់ប្រធានាធិបតីត្រាំថា អតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា បានលួចស្តប់ លោកត្រាំ នៅមុនពេលបោះឆ្នោត កាលពីឆ្នាំ២០១៦។លោក Comey បញ្ចាក់ថា« អំពីព័ត៌មាន របស់ប្រធានាធិបតីដេលចោទប្រកាន់រដ្ឋាភិបាលថ្មី លួចស្តាប់ នោះខ្ញុំគ្មានព័ត៌មានណាមួយ ដែលអាចគាំទ្រទៅលើការប្រកាសទាំងនោះឡើយ»។
មន្ត្រីសំខាន់របស់អាមេរិកពីររូបបាន ថ្លែងនៅក្នុងគណកម្មធិការចារកម្មសភាអាមេរិក កាលពីថ្ងៃទី ២០ខែមីនា ដោយមន្ត្រីទាំងពីរូបបានថ្លែងរយៈពេល៥ម៉ោងពីបញ្ហាខាងលើ។នេះជាលើកទីមួយហើយ ដែលលោក James Comey អគ្គនាយក FBI និងលោក Mike Rogers អគ្គនាយកទីភ្នាក់ងារសន្តិសុខជាតិ NSAត្រូវចូលទៅឆ្លើយបំភ្លឺ នៅចំពោះមុខគណកម្មការស៊ើបការសំងាត់ នៃសភាតំណាង ស្តីពីសំណុំរឿងពាក់ព័ន្ធនឹងរុស្ស៊ី។ សវនាកាសួរដេញដោល នឹងត្រូវធ្វើជាសាធារណៈ ដែលនេះគឺជាការទាមទាររបស់សមាជិកសភាជាច្រើនអ្នកដើម្បីជំរះរាល់ មន្ទិលសង្ស័យ។
តែយ៉ាងណាគេជឿថា លោកនាយក FBI និង NSA អាចប្រហែលជាមិនអាចនិយាយអ្វីបានច្រើនទេ ដោយសារតែផ្នែកខ្លះនៃសំណុំរឿងនេះ ត្រូវចាត់ទុកជាកិច្ចការសំងាត់របស់រដ្ឋ។ យ៉ាងណាមិញ សមាជិកសភាតំណាង មិនថាមកពីគណបក្សប្រជាធិបតេយ្យ រឺសាធារណៈរដ្ឋទេ បានរិះគន់ ស្ថាប័នទាំងពីរនេះ ថាមិនបានផ្តល់ព័ត៌មានរឺក៏ទិន្ន័យឲ្យបានច្បាស់សោះទាក់ទិននឹងចារកិច្ចរុស្ស៊ី។
ដោយឡែក ចំពោះការចោទប្រកាន់របស់លោកដូណាល់ត្រាំ ដែលថាលោកអូបាម៉ា បានបញ្ជាឲ្យគេលបស្តាប់ទូរស័ព្ទគាត់ កាលពីកំឡុងពេលឃោសនា បោះឆ្នោតនោះ មានសមាជិកសភាជាច្រើន ដែលអ្នកខ្លះមកពីគណបក្សសាធារណៈរដ្ឋយល់ឃើញថា វាជាការចោទប្រកាន់ ដោយគ្មានភស្តុតាង និងដោយប្រឌិតទាំងស្រុង។ តាមរយៈ សវនាកាសួរដេញដោល នៅថ្ងៃនេះ និងលើកទីពីរ នៅថ្ងៃ២៨មីនាខាងមុខនេះ គេសង្ឃឹមថា ការពិតប្រាកដជាលាតត្រដាង ហើយលោកដូណាល់ ត្រាំ ត្រូវតែសុំទោសលោកអូបាម៉ា ជាសាធារណៈ ចំពោះពាក្យចោទប្រកាន់ បំភ្លើសការពិតរបស់ខ្លួន៕