ការបោះឆ្នោតអាមេរិកចាប់ផ្តើមជាផ្លូវការ ហើយការស្ទងមតិថ្មីបំផុតពេលកំពុងបោះឆ្នោត បានបង្ហាញឲ្យឃើញថា លោកស្រីហ៊ីឡារីគ្លីនតុនមានប្រៀប ទៅលើគូរប្រជេងគឺលោកដូណាលត្រាំ។
មានពលរដ្ឋអាមេរិកបោះឆ្នោតមុនពេលរហូតដល់៤១លាននាក់ គឺបោះឆ្នោតចាប់ពីថ្ងៃទី២២ខែតុលា រហូតមកទលពេលនេះ។ ការស្ទងមតីរបស់បណ្តាញព័ត៌មាន ABS news. ABC news. Bloomberg, NBC news បានបង្ហាញឲ្យឃើញថា បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ចាញ់ប្រៀបលើបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីឡារីគ្លីនតុន។
នៅក្នុងដ្ឋFlorida មានពលរដ្ឋ៤៩,៩៤ភាគរយបោះឆ្នោតមុនពេល ក្នុងនោះក្រុមអ្នកគាំទ្រគណបក្សប្រធាធិបតីទៅបោះច្រើនជាងគណបក្សសាធារណរដ្ឋរហូតដល់៨៨.០០០នាក់។
នៅពេលនេះលោកស្រីហ៊ីលឡារីគ្លីនតុនមានឧកាសក្លាយជាប្រធានាធិបតីអាមេរិករហូតដល់ទៅ៩០ភាគរយ។នៅក្នុងការស្ទងមតិទូទំាំង៥០រដ្ឋនៅអាមេរិក សម្លេងគាំទ្រលោកស្រីគ្លីនតុនខ្ពស់ជាងលោកដូណាលត្រាំងយ៉ាងច្រើន គឺអាចនិយាយបានថាលោកស្រីគ្លីនតប្រាដក់ជាក្លាយជាប្រធានាបតីស្រីអាមេរិកជាមិនខានឡើយ។ ប៉ុន្តែទោះបីយ៉ាណតាក្តី លទ្ធផលចុងក្រោយអាចនឹងប្រែប្រួល៕