ដំណើរការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិការឆ្នាំ២០១៦ខាងមុខមានការប្រែប្រួលគួរឲ្យគត់សម្គល។
នៅក្នុងការបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនាថ្ងៃទី១២ខែមីនានៅទីក្រុងវ៉ាស៊ីតោនឌីស៊ី និងរដ្ឋWyoming ។បេក្ខភាពដែលកំពុងតែនាំមុខនោះគឺមហាសេដ្ឋីដូណាលត្រាំ ពេលនេះបានបរាជ័យយ៉ាងខ្លាំងដោយទទួលបានសម្លេងគាំទ្រតែ13,7ភាគរយប៉ុណ្ណោះ។ ដំណាងរាស្ត្រមកពីគណបក្ស Floridaលោក marco Rubio បាននាំមុខលើលោកដូណាលដោយមានសម្លេងគាំទ្រយ៉ាងច្រើនគឺ37,3ភាគរយ។ចំណែក អភិបាលរដ្ឋ Ohio លោកJohn Kasich មានសម្លេងគាំទ្រ៣៥,៥ភាគរយ។
នៅក្នុងការបោះឆ្នោតជ្រើរើសបេក្ខភាពប្រធានាធិបតីកន្លងមកលោកដូណាលត្រាំងទទួលបានជ័យជាបន្តបន្ទាប់ប៉ុន្តែមិនដែលមានសម្លេងគាំទ្រលើសពី៥០ភាគរយនោះឡើយ។លើសពីនេះទៅទៀតផ្លូវនៅវេងឆ្ងាយខាងមុខ បេក្ខភាពគណបក្សសាធារណរដ្ឋត្រូវទទួលបានសម្លេងគាំទ្រយ៉ាងតិច១២៣៧ពីសមាជិកគណបក្សនៅក្នុងមហាសន្និបាតគណបក្សនាខែកក្កដា ដើម្បីបោះឆ្នោតសម្រេចជាលើកចុងក្រោយទៅលើបេក្ខភាពដំណាងឲ្យគណបក្សរបស់ខ្លួន។
ការប្រគួតប្រជេងចូលកាន់ដំណែងនៅសេតវិមានតាមការព្យាករណ៍គឺកាន់តែតានតឹងជាងមុនពេលដែលបោះឆ្នោតនៅរដ្ឋសំខាន់ៗនាថ្ងៃទី១៥ខែមីនា គឺរដ្ឋFlorida , Illionois , Missouri, north Carolina និង Ohio។
បើប្រៀបធៀបនិងការគាំទ្រទៅលើគណបក្សប្រជាធិបតេយ្យវិញ គឺមានសម្លេងគាំទ្រលើសពី៥០ភាគរយ។ទាំងនោះមានន័យថា បើទោះបីបុគ្គលណាក្លាយជាបេក្ខភាពរបស់គណបក្សធាធារណរដ្ឋ នោះក៏ពិបាកយកឈ្នះលើបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យដែល លោកស្រីហ៊ីលឡារីគ្លីនតុនកំពុងតែនាំមុខ។