ដោយសារតែមានព្យុះភ្លៀង ពីសាធារណៈមតិស្តីពិសុខភាពរបស់លោកស្រី មិនគ្រប់គ្រាន់ដើម្បីក្លាយជាប្រធានាធបតីអាមេរិក ។ កាលពីថ្ងៃទី១២ខែកញ្ញាលោកស្រីបានប្រកាសថានឹងវិលត្រឡប់ចូលរួមប្រគួតប្រជេង ក្នុងការឃោសនាបោះឆ្នោត នាពេលដ៏ខ្លីខាងមុខ។
លោកស្រីបានប្រកាសព័ត៌មាននៅលើគេហទំព័រផ្ទល់ខ្លួនTwitter ថា «ស្ថានភាពសុខភាពរបស់លោកស្រីមានភាពល្អប្រសើរឡើង ហើយ នឹងចេញបន្តសកម្មភាពឃោសានបោះឆ្នោតនៅប៉ុន្មានថ្ងៃខាងមុខនេះ។
សុខភាពរបស់លោកស្រីគ្លីនតុនក្លាយទៅជា បញ្ហាដែលក្រុមប្រឆាំងបានលើកឡើង ជាបន្តបន្ទាប់ ដោយបញ្ចាក់ថាលោកស្រីគ្មានសុខភាបគ្រប់គ្រាន់កា្លយជាប្រធានាធបិតីអាមេរិកឡើយ។ ហេតុការខាងលើកើតឡើងក្រោយពេលដែលលោកស្រី ចាកចេញពីពិធីគោរពវិញ្ញាណ្ណខ័ន្ធជនរង្គ្រោះថ្ងៃទិ១១កញ្ញា ក្នុងស្ថានភាពទន់ដៃជើងជិតសន្លប់។ទាំងនោះហើយបានធ្វើឲ្យលោកស្រីត្រូវផ្អាក់សកម្មភាពឃោសនា២ថ្ងៃនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
គណបក្សសាធារណរដ្ឋដែលជាគណបក្សដ៏ធំរបស់លោកស្រីគ្លីនតុន បានបញ្ចាក់ថា ក្រុមអ្នករៀបចំឃោសនាបោះឆ្នោតឲ្យលោកស្រី គ្មានភាពស្មោះត្រង និងយឺតយ៉ាវក្នុងការប្រកាសពីសុខភាពរបស់លោកស្រី ។ ចំណែកលោកស្រីគ្លីនតុនវិញដ៏បានប្រកាសទទួលស្គល់ដែរថាពិតជាមាន ចន្លោះប្រហោងនៅក្នុងការផ្តល់ព័ត៌មាន ។លោកស្រីបានសន្យាថានឹងប្រកាសព័ត៌មានគ្រប់គ្រាន ក្នុងពេលខាងមុខ។
ក្នុងពេលជាមួយគ្នានោះស្វាមីរបស់លោកស្រីគឺអតីតប្រធានាធិបតិប៊ីលគ្លីនតុនបានឆ្លើយតបទៅនឹងបទសម្ភាសរបស់បណ្តាញព័ត៌មានCBS ថា ភរិយារបស់គត់ធ្លាប់ជួបបញ្ហាខ្វះជាតិទឹកកន្លងមកដោយសារតែធ្វើការហួសកម្លាំង។ ប៉ុន្តែនោះមិនមែនជាបញ្ហាធ្ងន់ធ្ងូនោះឡើយ៕