![]() |
MENU
|

ភ្នំពេញ ៖ បង្គោលភ្លើងមួយ ដើមដែលហ៊ំព័ទ្ធទៅដោយខ្សែភ្លើងបានបាក់ត្រឹមគល់ដោយសារគ្រឿងចក្រកាយដីធ្វើផ្លូវជាតិលេខ១ លើកដៃឡើងលើ ខ្ពស់ពេក ពេលទម្លាក់មកវិញ ក៍ទាក់ជាមួយខ្សែភ្លើងបណ្តាលអោយទាញបង្គោលភ្លើងបាក់តែម្តង ។ ករណីបាក់បង្គោលខ្សែ ភ្លើងនេះបានកើតឡើងនៅវេលាម៉ោង៤,៤៥នាទីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ នៅចំនុចទល់មុខសាលាសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ អំពៅ ។
លោករស់ សុភ័ក្រ អភិបាល រងខណ្ឌច្បារអំពៅដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុបានអោយដឹងថា ករណីនេះបាក់ នេះកើតឡើងដោយសារគ្រឿងចក្រកាយដីធ្វើផ្លូវជាតិលេខ១ ខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយប្រម៉ោយអេស្កាវ៉ាទ័រទាក់ជាមួយខ្សែភ្លើងដែលតឆ្លងកាត់ផ្លូវទាញបង្គោលភ្លើងបាក់សង្កត់ទៅលើម៉ូតូរ៉ឺម៉កមួយគ្រឿង តែសំណាង ល្អម្ចាស់ម៉ូតូមិនមានគ្រោះថ្នាក់មិនមានគ្រោះថ្នាក់ឡើយ ពោលគឺដើរចេញទាន់ហើយក៍មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដែរ ។ មួយម៉ោងក្រោយ កើតហេតុខាងក្រុមហ៊ុនអគ្គីសនីបានមករៀបចំដាក់ដាំបង្គោលថ្មីជំនួសវិញ ហើយបង្គោលដែលបាក់នេះគ្រោងនិងចេញនៅឆាប់ៗខាងមុខនេះដែរដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាផ្លូវជាតិលេខ១ ។
លោកអភិបាលរងបាន បន្តថា ករណីនេះមិនបង្ក អោយមានការកកស្ទះចរាចរទេ ចំណែកម៉ូតូដែលរងនូវការ ខូចខាតត្រូវបានអ្នកគ្រប់គ្រងការដ្ឋានស្ថាបនាផ្លូវ ចេញសំ ណងអោយជនរងគ្រោះ ។ ជា មួយគ្នានេះ ដែរក្នុងនាមអាជ្ញា ធរខណ្ឌសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានសំណងផលប៉ះគម្រោងស្ថាបនាផ្លូវជាតិលេខ១នេះ សូមរុះរើឬកាត់លំនៅដ្ឋានដែលរងនូវផលប៉ះពាល់អោយបានរុះរាន់ ដើម្បីផ្តល់លទ្ធភាព អោយក្រុមការងារស្ថាបនាផ្លូវជាតិអនុវត្តដោយរលូនរួចរាល់ទៅតាមផែនការ ក្នុងចន្លោះ ពេលអនុវត្តគម្រោងនេះដែរសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មេត្តាយោគយល់ដល់អាជ្ញាធរ និងប្រុង ប្រយ័ត្នដោយខ្លួនឯង ៕


