រាជធានីភ្នំពេញ៖ ទំនងជាស្រវឹងស្រាបើករថយន្ដសេរីទំនើបក្នុងល្បឿនលឿនជ្រុលបុកឡើងឃឿនសួនច្បារកណ្ដាលទ្រូងផ្លូវនិងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមចំណែករថយន្ដកល់ជាប់ឃឿនសួនច្បារទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរារចណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣ទាបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងមុខផ្សាទំនើបស្ទឹងមានជ័យថ្មី តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកTUNTRA ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2AL-1754. បើកបរដោយបុរសនារី៦នាក់មិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់អស់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ថបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតឡើងឃឿនសួនច្បារហើយបានបន្តទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវស្លាកសញ្ញារបស់ក្រុមហ៊ុនលឹមម៉េងបណ្តាលអោយបាក់រៀបស្មើដល់ដី តែសំណាងល្អមិនមានអ្នករងរបួស។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបាននាំគ្នាចុះពីលើរថយន្តហើយគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយតាមផ្លូវច្បាប់៕