MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងទៅកាន់អ្នកកាសែតក្នុងបន្ទប់បោះឆ្នោតថា”សន្លឹកឆ្នោត១សន្លឹកពលរដ្ឋមានសិទ្ធិស្មើគ្នា”។ការថ្លែងរបស់ឯកឧត្តមពេលដែលអញ្ជើគចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។
ឯកឧត្តកឹម សុខា បានថ្លែងថាលោកបានដើរតាមរាជធានីខេត្តចំនួន២៥ទូទាំងប្រទេសជួបជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយបានដឹងថាពួកគាត់បានអ្វីពិតប្រាកដ។ឯកឧត្តមបានលើកឡើងថាជាទូទៅការបោអឆ្នោតសម្រាប់អាណតិ្តនេះប្រសើរជាងអាណត្តិមុនៗ។នៅពេលដែលចូលក្នុងបការិយាល័យបោះឆ្នោតលេខ០៩៩៦អ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនបានចោមរោមថតរូបនិងថតវីដេអូ។
ឯកឧត្តមកឹម សុខាមិនបានថ្លែងលម្អិតទៅកាន់អ្នកកាសែតទេនៅពេលសួរថាបើឯកឧត្តមលើកឡើងបែបនេះគេអាចប្តឹង។ឯកឧត្តមបញ្ជាក់ថាគេចង់ប្តឹងអីប្តឹងទៅព្រោះប្រជាពលរដ្ឋមិនចង់បានតួកាចទេបងប្អូនគឺចង់បានតួស្លូត។អ្នកកាសែតប្រមាណ១០០នាក់បានសាកសួរនិងថតរូបប្រធានគណបក្សប្រឆាំងបន្ទាប់ពីបានថតរូបសម្តេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានៅសាលាគរុកោសល្យនិងវិក្រិត្យការខេត្តកណ្តាល។ឯកឧត្តមកឹម សុខាថ្លែងក្នុងប៉ុន្មានម៉ោងនៃការបោះឆ្នោតស្ថានការណ៍ជាមុនតែលោកថាមិនទាន់ដឹងច្បាស់ទេចាំមើលតទៅមុខទៀត។
សម្តេចតេជោហ៊ុនសែននិងភរិយាបានអញ្ជើគទៅបោះឆ្នោតកាលពីវេលាម៉ោងប្រមាណ៨ព្រឹកនៅការិយាល័យមួយក្នុងសាលាគរុកោលនិងវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។សម្តេច វិបុលសេនាភក្តីសាយ ឈុំប្រធានរដ្ឋព្រឹទ្ធសភាបោះឆ្នោតនៅការិយាល័យសាលាបឋមសិក្សាវត្តកោះ។
តែគជបបានបញ្ជាក់ថា បានចេញសេចក្ដីប្រកាសព័ត៌មាន លេខ ១៣៦ គឺគ.ជ.ប បានចេញលិខិតព្រមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំពោះការប្រើប្រាស់ប្រព័ន្ធអនឡាញ(online) ធ្វើការផ្សព្វផ្សាយវាយប្រហាទៅលើគណបក្សនយោបាយផ្សេងទៀត នៅថ្ងៃហាមឃាត់នៃការធ្វើសកម្មភាពឃោសនា។
ទោបីយ៉ាងណាលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះគ្រោងប្រកាសនៅវរលាម៉ោង៤ដោយ គ ជ ប នឹងប្រកាសក្នុងសន្និសីទកាសែតតែម្តង៕