MENU
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨ | ៩៤៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ ជ ប )បានថ្លែងប្រាប់សារព័ត៍មានយើងនៅរសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ថា គ ជ បបានពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ខែមិថុនាដែលតាមការគ្រោងទុកលទ្ធផលបណ្តោះអាសន្ននេះនឹងប្រកាសនៅថ្ងៃតី៧ខែមិថុនា។

លោកហង្ស ពុទ្ធាបានលើកឡើងថាដោយមានការផ្ទៀងផ្ទាត់ឯកសារមួយចំនួនដែលមានការសង្ស័យខ្លះនៅឡើយ។លោកថាលទ្ធផលបឋនឹងត្រូវចេញផ្សាយទាំងអស់នៅលើគេហទំព័រគជបនៅថ្ងៃទី៧ខែមិថុនាចំណែកលទ្ធផលបណ្តោះអាសន្នវិញមិនទាន់កំណត់ច្បាស់ទេតែនៅពេលចេញផ្សាយគឺបិទនៅតាមការិយាល័យឃុំសង្កាត់រៀបចំការបោះឆ្នោតទូទាំងប្រទេស។

លោកងហង្ស ពុទ្ធាបានបញ្ជាក់ថាលោកមិនទាន់ហានអះអាងពីការចេញលទ្ធផលបណ្តោះអាសន្ននៅពេលណានោះទេលុះត្រាតែខាងបច្ចេកទេសគេប្រាប់មកលោកថាចេញពេលណាទើបអាចប្រាប់អ្នកសារព័ត៌មានបាន។នៅពេលសួរថាលទ្ធផលបឋមដែលអះអាងដោយគណបក្សនយាបាយនោះគជបទទួលស្គាល់ទេ?។

លោកហង្ស ពុទ្ធាបានលើកឡើងថាគណបក្សនយោបាយនីមួយៗគេមានអ្នកសង្កេតការណ៍របស់គេរាប់។តែលោកថាគជបមិនទាន់ទទួលស្គាល់ពីការអះអាងរបស់គណបក្សនយោបាយថាជាលទ្ធផលផ្លូវការនោះទេខណៈដែលគជបកំពុងតែផ្ទៀងផ្ទាត់នៅឡើយ។តែមន្រ្តីគជបបានលើកឡើងថាទោះបីយ៉ាងណាគជបមិនទានហានថាការបង្ហាញលទ្ធផលបឋមក្រៅផ្លូវអាចប្រហាក់ប្រហែលនឹងលទ្ធផលបឋមរបស់គជបនៅឡើយទេគឺគណបក្សប្រជាជនកម្ពុជា១១៦៣ឃុំសង្កាត់និងគណបក្សសង្រ្គោះជាតិ៤៨២ឃុំសង្កាត់។

សេចក្តីប្រកាសព័ត៌មានរបស់គជបកាលពីល្ងាចថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧បានបញ្ជាក់ថាតាមរបាយការណ៍របស់គណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោតបានបញ្ជាក់ថាមានពាក្យបណ្តឹងចំនួន៧១បានប្តឹងក្នុងនោះ២៨បណ្តឹងសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនោង៤៣បណ្តឹងប្តឹងសុំឲ្យដាក់ពិន័យចំពផះអ្នកប្រព្រឹត្តល្មើសលើប្បញ្ញត្តនៃជំពូកទី១៤នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់។

គជបបានលើកឡើងថាពាក្យបណ្តឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន១៨បណ្តឹងជារបស់គណបក្សប្រជាជនកម្ពុជានិង១០បណ្តឹងជារបស់គណបក្សសង្រ្គោះជាតិ។គណបក្សទាំងពីរនេះបានសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅតាមការិយាល័យចំនួន៤៧ការិយាល័យក្នុងខេត្តចំនួន៧។

គជបបានលើកឡើងទៀតថានៅខេត្តបាត់ដំបង១៥ការិយាល័យជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។រាជធានីភ្នំពេញ១២ការិយាល័យជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា៩បណ្តឹងនិងគណបក្សសង្រ្គោះជាតិ៣បណ្តឹង។ខេត្តស្ទឹងត្រែង៨ការិយាល័យជាបណ្តឹងរបស់គណបក្សសង្រ្គោះជាតិ ខេត្តកំពង់ធំមាន៧បណ្តឹងជារបស់គណបក្សប្រជាជនកម្ពុជា ខេត្តកោះកុងមាន២បណ្តឹងរបស់គណបក្សសង្រ្គោះជាតិ ខេត្តសៀមរាប២ការិយាល័យជារបស់គណបក្សសង្រ្គោះជាតិនិងខេត្តតាកែវ១ការិយាល័យជាបណ្តឹងរបស់គណបក្សសង្រ្គោះជាតិ។

នៅថ្ងៃទី៧ខែមិថុនាមុនចេញផ្សាយលទ្ធផលបណ្តោះអាសន្នគជបបានចេញសេចក្តីប្រកាសព័ត៌មានបដិសេធនឹងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលបានដកស្រង់ប្រភពពីគជបបន្ទាប់ពីគណបក្សនយោបាយបានចេញផ្សាយពីចំនួនអាសនៈរបស់ខ្លួននៃលទ្ធផលបឋមសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ។

គជបបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានដដែលថាដើម្បីជៀសវាងកុំឲ្យមានការភ័ន្តច្រឡំពីការសាធារណជនគជបសូមបំភ្លឺជូនថាបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧បានបញ្ចប់។គជបបានផ្សាយលទ្ធផលបឋមតាមទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជានិងគេហទំព័រគជប។

គជបបានលើកឡើងថាការផ្សាយនេះគជបបានផ្សាយចំនួនសម្កេងឆ្នោតដែលគណបក្សនយោបាយនីមួយទទួលបាននៅតាមឃុំសង្កាត់នីមួយៗនៃរាជធានីខេត្តទាំង២៥ទូទាំងប្រទេស។គជបសូមបដិសេធចំពោះព័ត៌មានដែលបានផ្សាយពីការបែងចែកអាសន៖ទាំងនោះពីព្រោះថាដំណាក់កាលនេះគណៈកម្មាធិការរាជធានិខេត្តរៀបចំការបោះឆ្នោតធ្វើការដោះស្រាយបណ្តឹងមួយចំនួនពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតឃុំសង្កាត់ ហើយនៅថ្នាក់គជបក៍ត្រៀមដោះស្រាយបណ្តឹងទាំងនោះក្នុងករណីភាគីណាមួយមិនពេញចិត្តនិងការសម្រេចរបស់គណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោត។

គជបបានលើកឡើងថា ការផ្សាយលទ្ធផលបោះឆ្នោតឃុំសង្កាត់ផ្លូវការនឹងបង្ហាញចំនួនអាសនៈជូននិងឈ្មោះបេក្ខជននៃបញ្ជីឈ្មោះបេក្ខជនគណបក្សនយោបាយដែលជាប់ឆ្នោតលុះត្រាតែបានដោះស្រាយបណ្តឹងបានចប់សព្វគ្រប់ជាស្ថាពរ។លទ្ធផលផ្លូវការគជបនឹងប្រកាសយ៉ាងយូរត្រឹមថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ។

គួរបញ្ជាក់ថាអ្នកបានទៅបោះឆ្នោតឃុំសង្កាត់មានចំនួនជាង៦,៧លាននាក់នៃចំនួនអ្នកបានចុះឈ្មោះក្នបញ្ជីបោះឆ្នោតឆ្នាំ២០១៦ជាង៧,៨លាននាក់។អ្នកបោះឆ្នោតប្រមាណជាង១លានអ្នកមិនបានទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់អាណត្តិទី៤មិនដឹងពីមូលហេតុនៅតាមការិយាល័យជា២ម៉ឺនក្នុងឃុំសង្កាត់១៦៤៦ឃមសង្កាត់ទូទាំងប្រទេសដែលមានអាសនៈជាង១១ម៉ឺនអាសនៈ៕                                               

Tags:
  • គ ជ ប
  • បក្ស
  • លទ្ធផល
  • សន្លឹកឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥