MENU
|
រាជធានីភ្នំពេញ៖ តាមការគ្រោងទុកសម្តេច ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានឹងអញ្ជើញទៅបោះឆ្នោតនៅសាលាវិក្រិត្យការនិងគរុកោសល្យខេត្តកណ្តាលនិងឯកឧត្តមកឹម សុខាប្រធានគណបក្សសង្រ្គោះជាតិនឹងអញ្ជើញទៅបោះសង្កាត់ចាក់អង្រែលើ។
យោងតាមគណបក្សសង្រ្គោះជាតិបានអះអាងថានៅវេលាម៉ោង ១០:00 នាទីព្រឹក ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងទៅបោះឆ្នោតនៅការិយាល័យ សាលាបឋមសិក្សាចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ស្របពេលជាមួយគ្នានេះដែរប្រជាពលរដ្ឋនៅរសៀលថ្ងៃទី៣ខែមិថុនានេះបានចាកចេញពីភ្នំពេញច្រើនកុះករដើម្បីធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃស្អែក នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្រ្តីម្នាក់មានឈ្មោះ សួង សារុន ស្រី៤៥ឆ្នាំមុខរបរកម្មករសំណង់នៅម្ដុំក្បែរផ្សារអីអន សង្កាត់ទន្លេបាសាក់ ខណ្ឌចឋមការមន រាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុក មេសាង ខេត្តព្រៃវែងបានប្រាប់អ្នកយកព័ត៍ថាដោយនៅរសៀលនេះនៅកន្លែងធ្វើការសំណង់អោយបានឈប់សំរាកចំនួន២ថ្ងៃដើម្បីទៅស្រុកកំណើតដើម្បីទៅបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នៅថ្ងៃស្អែកនេះហើយឆ្លៀតពេលទៅស្រុកកំណើតលេងម្ដាយនិងឱពុកដែលចាស់ជរាហើយក្នុងចិត្តគាត់ក៏មានអារម្មណ៍សប្បាយរីករាយផងដែរ ។
សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានប្រាប់ថាដោយរសៀលនេះមានប្រជាពលរដ្ឋមកឈប់ចាំរថយន្តឈ្នួលច្រើនខុសប្លែកពីរាល់ថ្ងៃដោយប្រជាពលរដ្ឋម្នាក់ៗមកពីខេត្តឆ្ងាយៗនិងកម្មករសំណង់ដើម្បីឡើងរថយន្តឈ្នួលទៅស្រុកកំណើតហើយសមត្ថកិច្ចយើងក៏មកសម្រួលចរាចរណ៍ដើម្បីកុំអោយមានការកកស្ទះស្ទាក់ឬរថយន្តឈ្នួលឈប់ចាំមូ៉យខូចសណ្ដាប់ធ្នាប់តាមដងផ្លូវ ។