MENU
|
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបាននិយាយនៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧នេះថាភាគីថៃសន្យានិងដោះលេងប្រជាពលរដ្ឋខ្មែរ១៣នាក់នៅថ្ងៃពុធតែប្រជាពលរដ្ឋថា បើមិនដោះលេងប្រជាពលរដ្ឋគឺមិនដោះលេងរថយន្តថៃ២៦គ្រឿងដូចគ្នាឃាត់រហូតដល់ថ្ងៃទី០៥ខែមិថុនាឆ្នាំ២០១៧នៅភូមិបន្ទាយមានរិទ្ធឃុំគោករមៀតស្រុកថ្មពួក។
លោកវរះសេនីយ៍ទោ ឡុង សំណាង មេបញ្ជាការនគរបាលព្រំដែនគោកលេខ៨០៧តំបន់ព្រំដែនបឹងត្រកួនបានប្រាប់ថានៅពេលតម្រួតថៃឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់កាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៧នៅក្នុងស្រុកតាប្រាយ៉ាខេត្តស្រះកែវ ដែលត្រូវបានចោទប្រកាន់ពីបទស្នាក់នៅអន្តោប្រវេសន៍ខុសច្បាប់។
លោកបានបញ្ជាក់ថាក្រោយពេលតម្រួតថៃឃាត់ប្រជាពលរដ្ឋខ្មែរ១៣នាក់ហើយបងប្អូនត្រូវជាសាច់ញាតិប្រជាពលរដ្ឋខ្មែរបានខឹងសំបានាំគ្នាយករថយន្ត៤ទៅ៥គ្រឿងនិងលូបានបិតផ្លូវឃាត់រថយន្តថៃចំនួន២៦គ្រឿងដែលដឹកដំឡូងមីមិនអោយចូលទៅថៃដូចគ្នា។ដោយថ្នូរអោយដោះលេងប្រជាពលរដ្ឋ១៣នាក់ដូចគ្នា បើមិនដោះលេងទេរថយន្តក៍ត្រូវទុករហូតដល់ដោះលេង។
លោកវរះសេនីយ៍ទោ ឡុង សំណាង បានបញ្ជាក់ថាដោយមានការណែនាំពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តលោកបានរួមអាជ្ញាធរមូលដ្ឋានបានទៅជួបភាគីថៃ៣ទៅ៤លើកមកហើយ។
ដោយភាគីថៃថាប្រជាពលរដ្ឋខ្មែរ១៣នាក់ដែលត្រូវបានឃាត់ខ្លួនគឺធ្វើការក្នុងក្រុមហ៊ុនគ្រឿងអេឡិចទ្រូនិចថៃដោយខុសច្បាប់ដែលត្រូវបានក្រុមហ៊ុនមានច្បាប់បានប្តឹងនិងចុះបង្ក្រាបឃាត់ពលករខ្មែរចំនួន១៣នាក់ធ្វើការក្នុងក្រុមហ៊ុនរហូតពេលនេះបានបញ្ជូនខេត្តស្រះកែវដោយរងចាំការអនុវត្តន៍តាមច្បាប់ហើយនិងត្រូវដោះលេងនៅថ្ងៃពុធទី៧ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ។
ប្រជាពលរដ្ឋដែលត្រូជាសាច់ញាតិបានបញ្ជាក់ថាបើភាគីថៃមិនដោះលេងប្រជាពលរដ្ឋខ្មែរ១៣នាក់អោយត្រឡប់មកវិញទេគឺប្រជាពលរដ្ឋដោះលេងរថយន្តថៃចំនួន២៦គ្រឿងនេះទៅវិញដូចគ្នាព្រោះថាប្រជាពលរដ្ឋខ្មែរដែលត្រូវចាប់ខ្លួនមិនម៉ែនអន្តោរប្រវេសន៍ខុសច្បាប់ឡើយទៅធ្វើដោយទិញសំបុត្រឆ្លងដែនម្នាក់តំលៃ១.០០០រៀលដែលទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាច៕