MENU
គជបនឹងប្រកាសលទ្ធផលបោះឆ្នោត ឃុំបណ្តោះអាសន្នថ្ងៃទី៧មិថុនានិង ផ្លូវការថ្ងៃទី២៥ខែមិថុនា
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ១៩:២៥ | ១,០២៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកស៊ិក ប៊ុនហុកប្រធានគណៈកម្មារធិការជាតិរៀបចំការបោះឆ្នោតនៅម៉ោង៧យប់ ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ក្នុងសន្និសីតកាសែតថាលទ្ធផលបឋមតាមទូរទស្សន៍ជាតិកម្ពុជា លទ្ធផលបណ្តោះអាសន្ននឹងប្រកាសនៅតាមឃុំសង្កាត់រៀបចំការបោះឆ្នោតថ្ងៃទី៧ខែមិថុនានិងលទ្ធផលផ្លូវការនៅថ្ងៃទី២៥ខែមិថុនា។

គជបនៅរសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ នេះបានប្រកាសពីចំនួនបណ្តោះអាសន្ននៃ អ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤មានចំនួន៦,៧៤៣,៣២៩នាក់ស្មើនឹង៨៥.៧៤%នៃចំនួនអ្នកបានចុះឈ្មោះ៧,៨៦៥.០៣៣នាក់។នៅតាមការិយាល័យចំនួន២២,១៤៨ការិយាល័យទាំង២៥រាជធានីខេត្ត។

លោកស៊ិក ប៊ុនហុកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងនៅសន្និសីទការសែតថាការចុះឈ្មោះប្រព្រឹត្តទៅដោយជោគជ័យមានពលរដ្ឋប្រមាណ៧,៨៦៥,០៣៣នាក់ស្មើនឹង៨១.៣៨%អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនៃមនុស្សជាង៩,៦លានមានសិទ្ធិបោះឆ្នោត។

លោកបានលើកឡើងថាចុះឈ្មោះ ចុះបញ្ជីឈ្មោះបេក្ខជននិងរៀបចំការបោះឆ្នោតនេះបានធ្វើឡើងដោយមានការអ្នកជំនាញជប៉ុននិងសហភាពអឺរ៉ុប។មានអ្នកគណបក្សចំនួន១២បានចូលរួមប្រកួតក្នុងចំណោម៤៨បក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ការចុះបញ្ជីគណបក្សនយោបាយបានរលូនមិនមានការគម្រាមកំហែងណាមួយទេ។

លោកប្រធានគជបបានលើកឡើងថាឃោសនាមានរយៈពេល១៤ថ្ងៃនិងមានការយោគយល់គ្នាច្រើនរវាងគណបក្សនយោបាយនិងគោរពច្បាប់បានច្រើន។ចំពោះសន្តិសុខតាមមូលដ្ឋានបានរៀនចំការពារបានល្អនៅពេលឃោសនាដោយមានការចូលរួមពីគជបផង។ប៉ុន្តែការឃោសនាមិនមានការល្អទាំងអស់នោះទេប្រទេសនានាដែរ។តែមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានល្មើសនឹងច្បាប់បានឃោសនាតាមអនឡាញនៅថ្ងៃទី៤មិថុនានេះហើយត្រូវបានព្រមានហើយជាលាយលក្ខណ៍អក្សរផង។

លោកបានលើកឡើងថាមានការិយាល័យមួយចំនួនមិនអាចដឹកនាំសម្ភារៈទៅបានមានខេត្តឧត្តរមានជ័យ ក្រចេះ និងមណ្ឌលគីរី។ខេត្តទាំងនេះត្រូវបានដឹកនាំសម្ភារៈតាមយន្តហោះនិងការិយាល័យខេត្តបាត់ដំបងនៅលើកទឹកនិងមានការិយាល័យខ្លះលិចទឹកត្រូវបានប្តូរទីតាំងទៅកាន់កន្លែងថ្មីប្រមាណ៥០ម៉ែត្រពីកន្លែងចាស់។

លោកបានលើកឡើងថានៅពេលបិទការិយាល័យបោះឆ្នោតនិមួយៗមានការរាប់សន្លឹកឆ្នោតភ្លាមៗតែម្តង។មានអ្នកទៅបោះឆ្នោតមានចំនួនជាង៦.៧លាននាក់ស្មើនឹងជាង៨៥%នៃអ្នកបានចុះឈ្មោះបោះឆ្នោត។គ្មានខេត្តណាទៅបោះឆ្នោតតិចជាង៨០%ទេនិងមានខេត្តខ្លះមានទៅដល់៩)%ភាគរយផង។ទោះបីយ៉ាងណាលទ្ធផលបឋមនឹងផ្សាយទូរទស្សន៍ជាតិកម្ពុជានៅល្ងាចថ្ងៃទី៤ខែមិថុនានេះវេលាម៉ោង៧យប់។

លោកប្រធានបានលើកឡើងថាការបោះឆ្នោតនៅអាណត្តិនេះគជបរៀបចំកម្មវិធីពិសេសមួយពីលទ្ធផលបោះឆ្នោតបឋមគោលបំណងគឺដើម្បីផ្តល់លទ្ធផលបោះឆ្នោតបឋមយ៉ាងត្រឹមត្រូវទូលំទូលាយនិងតម្លាភាពដែលភាគីទាំងអស់ទទួលយកបាន។ចំពោះការផ្សាយលទ្ធផលបឋមនេះគជបសហការជាមួយទូរទស្សន៍ជាតិកម្ពុជាបន្ទាន់ពីគជបទទួលបានទម្រង់១១០២និងទម្រង់១១០៥ពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។មានក្រុមទទួលរូបភាព២៥នាក់ទទួលទម្រង់១១០២និង១១០៥។មានមន្រ្តី២៥នាក់បញ្ចេញទិន្នន័យនិង១៨នាក់ត្រួតពិនិត្យទិន្នន័យហើយបញ្ជូនមកគជបនឹងបង្ហោះតាមគេហទំព័រគជប។

លោកប្រធានគជបបានប្រកាសថាលទ្ធផលនេះមានបីដំណាក់កាលគឺលទ្ធផលបឋមប្រកាសតាមទូរទស្សន៍ជាតិនៅល្ងាចថ្ងៃទី៤ខែមិថុនា លទ្ធផលបណ្តោះអាសន្នប្រកាសនៅថ្ងៃទី៧ខែមិថុនានិងលទ្ធផលផ្លូវការប្រកាសនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧។ការប្រកាសលទ្ធផលបណ្តោះអាសន្នបិទនៅឃុំសង្កាត់រៀបចំការបោះឆ្នោត។ការប្រកាសនេះតាមការកំណត់របស់គជប។                       

Tags:
  • គជប
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥