MENU
|
រាជធានីភ្នំពេញ៖ លោកស្រី តែ ម៉ានីរ៉ុងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងក្នុងសន្និសីទកាសែតផ្សាយបិទការឃោសនាបោះឆ្នោតនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧នៅទីស្តីការគជបថាគិតមកដល់ថ្ងៃបិទការឃោសនាបោះឆ្នោត១៤ថ្ងៃគជបបានទទួលពាក្យបណ្តឹងសរុប៧៩ពាក្យបណ្តឹងនៅថ្នាំឃុំសង្កាត់រៀបចំការបោះឆ្នោត,ខេត្តរៀបចំការបោះឆ្នោតនិងគណៈកម្មាធិការជាជាតិរៀបចំការបោះឆ្នោត។
លោកស្រីបានលើកឡើងថាជាទូទៅសកម្មភាឃោសនាសម្រាប់អាណត្តិទី៤នៃការឃោសនាបោះឆ្នោតឃុំសង្កាត់បានលក្ខណៈល្អប្រសើរជាងអាណត្តិមុនៗព្រោះគណបក្សនយោបាយដែលបានចូលរួមការឃោសនាមានភាពចាស់ទំនយោបាយនិងមិនមានអំពើហិង្សាកើតឡើងនោះទេក្នុងកំឡុងឃោសនា១៤ថ្ងៃនេះ។
លោកស្រីបានលើកឡើងថាក្នុងចំណោមពាក្យបណ្តឹង៧៩ក្នុងនោះមាន៥៣ពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ។ពាក្យបណ្តឹង២០ជារបស់គណបក្សសង្រ្គោះជាតិ ១ពាក្យបណ្តឹងជារបស់គណបក្សហ៊្វុនស៊ិនប៉ុននិង៥ពាក្យជារបស់ប្រជាពលរដ្ឋ។ពាក្យបណ្តឹងនៅឃុំសង្កាត់រៀបចំការបោះឆ្នោតបាន៧៨បណ្តឹង ពាក្យបន្តដល់រាជធានីខេត្តរៀបចំការបោះឆ្នោតមាន១០បណ្តឹង១បណ្តឹងប្តឹងមកគណៈកម្មាធិការរាជធានីរៀបចំការបោះឆ្នោតផ្ទាល់និងមកដល់គជបចំណួន១បណ្តឹង។
លោកស្រីបានលើកឡើងថាជាទូទៅការឃោសនាបោះឆ្នោតឃុំសង្កាត់១៤ថ្ងៃព្រឹត្តទៅយ៉ាងល្អនិងបញ្ចប់ទៅដោយជោគជ័យ។គណបក្សទាំង១២មានភាពចាស់ទំខាងនយោបាយ មានសណ្តាប់ធ្នាប់ល្អ ចេះអត់ធ្មត់និងចេះអាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក គ្មានអំពើហិង្សាគួរឲ្យកត់សម្គាល់ទេ។មានការចូលរួមអាជ្ញាធរគ្រប់លំដាប់ដែលបានបញ្ចៀសរាល់ការវិវាទនានានិងតាមការវាយតម្លៃពីមតិជាតិនិងអន្តរជាតិថាល្អជាងពេលមុន។
យោងតាមសេចក្តីប្រកាសព័ត៌មាន គ ជ ប បានប្រកាសថាមនុស្ស២នាក់បានស្លាប់នៅពេលឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គជបជាផ្លូវការតែស្ថានភាពទូទៅក្នុងរយៈឃោសនា១៣ថ្ងៃនៅទូទាំងប្រទេសមិនមានអំពើហិង្សាកើតឡើងទេមានលក្ខណៈល្អប្រសើរ។
លោកហង្សពុទ្ធាអ្នកនាំពាក្យគជបបានលើកឡើងថាក្នុងថ្ងៃបញ្ចប់ការឃោសនានៅភ្នំពេញមានគណបក្សធំពីរបានហែក្បួនឃោសនាទ្រង់ទ្រាយធំគឺគណប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។តែនៅតាមខេត្តនានាមានគណបក្សហែរដែរតែមិនហែរគ្រប់បក្សដែលបានចុះឈ្មោះ១២បក្សនោះទេ។
លោកស្រីបានថ្លែងបានអ្នកចុះឈ្មោះប្រមាណ៨០%ទៅបោះឆ្នោតនិងបានពលករចំណាកស្រុកមិនអាចបោះឆ្នោតបានទេ។ក្នុងមានអ្នកមិនមានអត្តសញ្ញាណប័ណ្ណរលិខិតបញ្ជាក់ព្រោះការបញ្ជាក់ទាន់ពេលទេ។លោកស្រីបានអះអាងថាមានមានអ្នកអត្តសញ្ញាណប័ណ្ណឬលិខិតចំណួន៣២ម៉ឺនាក់ក្នុងនោះមានចំនួន៨ម៉ឺននាក់បានទទួលបានលិខិត។
លោកខៀវផល្លាប្រធាននាយកដ្ឋានច្បាប់និងដោះស្រាយវិវាទនៃគជបបានបញ្ជក់ថាមានបណ្តឹងចំនួន៧៨ដែលភាគច្រើនមិនបានគោរពតាមផែនការរបស់ខ្លួនចំពោះកម្មវិធីរបស់ខ្លួន។គណបក្សមួយចំនួនបានចេញធ្វើសកម្មភាពខុសតាមការកំណត់បានធ្វើឲ្យគណបក្សមួយទៀតឃើញក៍បានប្តឹងហើយចំពោះបញ្ហានេះមានប្រហែល៦០%។
សូមបញ្ជាក់ថាគជបនៅថ្ងៃទី១ខែមិថុនា បានសេចក្តីបំភ្លឺមួយរបស់ខ្លួនបន្ទាប់មានការផ្សាយពីជំនួបទូត៣ប្រទេសជាមួយគជបកាលពីពេលថ្មីនេះថាមិនមែនទូត៣អាមេរិក ជប៉ុននិងសភាពអឺរ៉ុបស្នើ ឲ្យមានការចេញលទ្ធលផលបោះឆ្នោតនៅថ្ងៃទី៤មិថុនាទេគឺទូត៣ប្រទេសនេះស្នើពន្យល ពីនី តិវិធីក្នុងការប្រកាសលទ្ធផលបោះឆ្នោតទេ។
គជបបានបញ្ជាក់ថា "គ្មានការស្នើឲ្យមានការស្នើប្រកាសលទ្ធផលនៅថ្ងៃបោះឆ្នោតទេ"។គជបបានលើកឡើងថាដោយបំភ្លឺថាទូតទាំងបីប្រទេសគឺអាមេរិក ជប៉ុន និងសហភាពអឺរ៉ុបស្នើគជបពន្យល់ពីនីតិវិធីប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់។៕