ដូចជាបណ្តាមេដឹកនាំពិភពលោកដទៃទៀត ផងដែរ លោកគីមជុងអ៊ុនតែងតែ បង្ហាញខ្លួននៅក្នុងរូបភាព កំពុងនិយាយ ពេលត្រូតពិនិត្យ ទីតាំងនានា ដូចជាកសិដ្ឋាន គម្រោងអភិវឌ្ឍន៍ឬ ទីតាំងសាកល្បងនិងផលិតអាវុធជាដើម។
នៅពេលលោកគីមជុងអ៊ុនបង្ហាញខ្លួនម្តង គឺមានមន្ត្រីជាន់ខ្ពស់ជាច្រើនអមដំណើរ ហើយមន្ត្រីទាំងនោះតែងតែមានកូនសៀវភៅកំណត់ហេតុគ្រប់ដៃ ចាំគត់ត្រានៅពាក្យពេជ្យដែលលោកគីមជុងអ៊ុនបាននិយាយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគ្រាប់ពេល គ្រប់រូបភាព អ្នកនៅកៀកគីមជុងអ៊ុន ចាំសរសេរនៅអ្វីដេលមេដឹកនាំរបស់ខ្លួនបាននិយាយ។
លោក James Grayson អ្នកឯកទេសស្តីពីកូរ៉េខាងជើង មកពីមហាវិទ្យាល័យ Sheffield បានបញ្ចាក់ថា ការគត់ត្រាគឺជាប្រពៃណី មានតាំងពីជំនន់ មេដឹកនាំគីមអ៊ីលស៊ុង មកម៉្លោះ។ ការគត់ត្រានៅសម្តីនិងការណែនាំដ៏ល្អៗពីមេដឹកនាមរបស់ខ្លួន។ ហើយប្រសិនបើ គត់ត្រា មិនបានត្រឹមត្រូវ នឹងប្រឈមមុខនៅលទ្ធផលអាក្រក់ អាចប្រហារជីវិត ទៀតផង។
នៅពេលដែលលោកគីមជុងអ៊ុន បាននិងយាយថាត្រូវធ្វើអានេះអានោះ ហើយបើ មិនគត់ត្រាឲ្យច្បាស់លាស់ ហើយមិនធ្វើ មន្ត្រីទទួលបន្ទុកផ្នែកនោះនិងត្រូវ ដាក់ទោសជាមិនខាន់។
មួយវិញទៀតការគត់ត្រាគឺជាការ គោរពនៅសម្តី មេដឹកនាំរបស់ខ្លួនដែលបាននិយាយមក គ្រប់មាត់ គឺមន្ត្រីទាំងអស់ត្រូវតែចងចាំទុកហើយធ្វើតាម បើធ្វេសប្រហែស និងមានទោសជាមិនខាន៕