MENU
|
ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានចាត់ទុក មេដឹកនាំវ័យក្មេងកូរ៉េខាងជើងជាមនុស្ស«ឆ្លាត» ។ ប្រធានាធិបតីអាមេរិកដូណាលត្រាំបញ្ចាក់ថា លោកក៏មិនដឹង ថាមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនមានការគិតត្រឹមត្រូវដែរឬទេ ប៉ុន្តែលោកត្រាំបញ្ចាក់ថា លោកគីមជុងអ៊ុនពិតជាត្រូវប្រឈមមុខ និងបញ្ហាយ៉ាងច្រើនក្នុងពេលដែលឡើងដឹកនាំប្រទេសក្នុងអាយុ២៧ឆ្នាំក្រោយឪពុកទទួលមរណភាពនៅឆ្នាំ២០១១។
ការឡើងដឹកនាំប្រទេសទាំងវ័យក្មេងបើគ្មានការឆ្លាតវៃទេនោះ នឹងត្រូវបាត់បង់ អំណាចជាមិនខាន។ប៉ុន្តែលោកគីមជុងអ៊ុន បានពុះពារគ្រប់ឧប្បស័គ្មទាំងខាងក្នុងនិងខាងក្រៅដើម្បី បន្តឈរជើងដឹកនាំប្រទេសរហូតមកទលពេលនេះ។
លោកត្រាំបញ្ចាក់ថា «ខ្ញុំប្រាកដថា មានមនុស្សជាច្រើនប៉ុនប៉ងដណ្តើមអំណាចពីលោកគីមជុងអ៊ុន ក្នុងនោះមានទាំង ឪពុកមា និងមន្ត្រីជាន់ខ្ពស់ដទៃទៀតប៉ុន្តែលោកគីមជុងអ៊ុននៅតែរក្សាដំណែងបាន ហើយថែមទាំងពង្រឹងបានអំណាចទៀតផង។មិនត្រឹមតែប៉ុណ្ណោះត្រូវប្រឈមនិងបញ្ហាសេដ្ឋកិច្ច ក៏ដូចជា សត្រូវនៅខាងក្រៅទៀ។ ទាំងនោះជាសកម្មភាព ដែលមេដឹកនាំវ័យក្មេងដទៃទៀតមិនអាចធ្វើបានឡើយ»។
ភាពតានតឹងនៅកើនឡើងជាបន្តបន្ទាប់ហើយទីក្រុងព្យុងយ៉ាងនៅតែបន្តសាកល្បង កាំជ្រួចមីស៊ីលនិងប្រកាសពីគ្រោងសាកល្បងគ្រាប់បេកបរមាណូជាលើកទី៦ផងដែរនៅពេលដ៏ខ្លីខាងមុខ។ ដើម្បីទប់ស្កាត់ការសាកល្បងគ្រាប់បែកបរមាណូអាមេរិក បានបញ្ចូននាវាផ្ទុកយន្តហោះនិងនាវាចម្បាំង នាវាមុជទឹកព្រមទាំងកាំជ្រួចមីសីលការពារ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ត្រៀមវាយប្រហារកូរ៉េខាងជើង។
នៅក្នុងព្រិត្តិការមួយផ្សេងទៀត បើទោះបីកូរ៉េខាងជើង ដែលតេស្តមីស៊ីលថ្មីចុងក្រោយបំផុត របស់ព្យុងយ៉ាងបញ្ចប់ដោយភាពបរាជ័យថា កូរ៉េខាងជើង នៅតែបន្តធ្វើការ ដើម្បីឲ្យសម្រេចបាន នូវមហិច្ឆតាអភិវឌ្ឍផលិតមីស៊ីលនុយក្លេអ៊ែ ដែលមានសមត្ថភាពអាចវាយប្រហារ ដល់គោលដៅ នៅតំបន់ឆ្នេរភាគខាងលិច របស់សហរដ្ឋអាមេរិក។
យោងតាមប្រភពព័ត៌មានទើបចេញផ្សាយដោយគេហទំព័រ Ibtimes នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ កាសែតព្យុងយ៉ាង ឈ្មោះ Rodong Sinmun បាននិយាយឲ្យដឹងនៅថ្ងៃសៅរ៍នេះថា តំបន់កាន់កាប់ដ៏ធំដែលហៅថា សហរដ្ឋអាមេរិកនោះ បានទទួលរងផលប៉ះពាល់ទាំងស្រុក ចំពោះមធ្យោបាយវាយប្រហារការពារទុកមុន ដោយអាវុធនុយក្លេអ៊ែរបស់ព្យុងយ៉ាង។
គួរបញ្ជាក់តេស្តមីស៊ីលបរាជ័យ របស់កូរេ់ខាងជើងនេះតាមសេចក្តីរាយការណ៍គឺត្រូវបានធ្វើឡើងបន្ទាប់ភាពតានតឹងបានកើនឡើងយ៉ាងខ្ពស់នៅលើឧបទ្វីបកូរ៉េជាពិសេសនោះគឺក្រោយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យបញ្ជូននាវាផ្ទុកយន្តហោះមកកាន់តំបន់ ក្នុងគោលបំណង ទប់ទល់នឹងរបបរដ្ឋាភិបាល របស់មេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន នៅកូរ៉េខាងជើង៕