សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃទី ២៩ខែមីនា មន្ត្រីការបរទេសអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទទទួលប្រាក់ពីចារបុរសចិននៅទឹកប្រក់ជាច្រើន ។ ការទទួលប្រាក់ខាងលើតាមរយៈ ការជូនការដូរពីមន្ត្រីចិន។ មន្ត្រីការបរទេសខាងលើរងការចោទប្រកាន់ថាបាននិយាយកុហកទៅលើជំនួបពិភាក្សាជាមួយចារបុរសចិន។
ក្រសួង យុត្តិធម៌ បារាំង បានឲ្យដឹងថា លោកស្រី Candace Marie Claiborne អាយុ៦០ឆ្នាំ បានដឹងថា បុរសជនជាតិចិនពីរនាក់ដែលមានទំនាក់ទំនងជាមួយលោកស្រី តាំងពីពេល លោកស្រី កាន់តំណែង នៅក្នុងស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន ក៏ដូចជាប្រទេសដទៃទៀត ។ លោកស្រីក៏បានដឹងថា ការដែល មន្ត្រីក្នុងក្រសួងសន្តិសុខជាតិចិន ឲ្យលុយលោកស្រីគឺដើម្បីដោះដូរយកនៅការសម្ងាត់របស់ជាតិ អាមេរិក។
នៅក្នុងការប្រកាស ជំនួយការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Mary McCord បានបញ្ចាក់ថា លោកស្រី Claiborne បានប្រើប្រាស់ដំណែងរបស់ខ្លួន ដើម្បីចូលទៅកៀកឯកសារសំខាន់ៗរបស់ក្រសួងការបរទេសអាមេរិក ដើម្បីទទួលបានផលប្រយោជន៍ផ្ទល់ខ្លួន។
តាមការប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក លោកស្រី Claiborne ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ខែមីនា ។ លោកស្រី Claiborne បានធ្វើការនៅក្នុងក្រសួង ការបរទេសអាមេរិកតាំងពីឆ្នាំ១៩៩៩ ។
សកម្មភាពខាងលើបង្ករក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក ក្នុងពេលដែលមន្ត្រីអាមេរិក ក៏មានអំពើពុករលួយ ដើម្បីប្រយោជន៍ខ្លួនឯង មិនបានគិត ប្រយោជនជាតិជាធំ ។ ចំណុចទាំងនោះហើយបានជាឯកសាសម្ងាតជាច្រើន របស់អាមេរិកត្រូវបានបែកធ្លាយ ដោយសារតែ អតីត មន្ត្រីការកិច្ចអាមេរិកជាអ្នកទម្លាយ ក្នុងនោះមានការលួចស្តាប់ ការសន្ទនារបស់ ប្រមុខដឹកនាំ សំខាន់ៗជុំវិញពិភពលោក៕