MENU
|
មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបានបានទៅត្រួតពិនិត្យ កម្លាំងទាហាននៅលើកោះពីរគឺកោះ JangJae និង Mu ដែលនៅជិតកោះ Yeongpyeong របស់កូរ៉េខាងត្បូង ។ នៅក្នុងដំណើរត្រួតពិនិត្យនោះលោកគីមបានឲ្យកម្លាំងទាហានត្រៀមវាយប្រហារកូរ៉េខាងត្បូអផងដែរ។
កូរ៉េខាងជើងធ្លាប់បានបាញ់ប្រហារទៅលើកោះ Yeongpyeong របស់កូរ៉េខាងត្បូងកាលពីខែវិច្ឆិការ ឆ្នាំ២០១០ សម្លាប់មនុស្ស៤នាក់ ក្នុងនោះមានពលរដ្ឋស្លូតត្រងពីរនាក់។ ការបាញ់ប្រហារនោះក៏ជាលើកទីមួយផងដែរ ចាប់តាំអពីកូបញ្ចប់សង្គ្រាម នៅក្នុងឆ្នាំ១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់បាញ់។
មេដឹកនាំគីមជុងអ៊ុនបានសម្លឹងមើលកោះរបស់កូរ៉េខាងត្បូងពីចម្ងាយ ហើយអំពាវនាវ ឲ្យទាហានត្រៀមលក្ខណវាយប្រហារ ប្រឆាំងសត្រូវ។ ប្រភ័ពព័ទ៌មានពីកូរ៉េខាងត្បូងបានផ្សាយថា លោកគីមជុងអ៊ុនទៅត្រូតពិនត្យទាហាន ដោយ កបាលតូចមួយ។
ការទៅកាន់កោះខាងលើកើតឡើងក្នុងពេលដែល ស្ថានភាពនៅក្នុងតំបន់កំពុងតែតានតឹងខ្លាំអឡើងដោយសារតែ ការបញ្ចូន កម្លាំងអាវុធជាច្រើនរបស់អាមេរិកមកកាន់ឧប្បទ្វីបកូរ៉េ ទប់ទលនិងការគំរាមកំហែងពីកូរ៉េខាងជើង។
សកម្មភាពរបស់កូរ៉េខាងជើងកើតឡើងចំពេលដែល លោកគីមជុងអ៊ុន បញ្ចាក់ថាចិន បាន«ក្បថ»កូរ៉េខាងជើងដោយងាក់ទៅរកអាមេរិកវិញ។កាលពីថ្ងៃទី៤ខែឧសភា ទីក្រុងព្យុងយ៉ាង បានធ្វើរិះគន់កាសែតរដ្ឋរបស់ចិន សម្រាប់ពាក្យសម្តី ប្រឆាំងព្យុងយ៉ាងនាពេលថ្មីៗនេះ ដោយបញ្ជាក់ថា កូរ៉េខាងជើង ដែលមានហៅតាមផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងមិនអង្វរករសុំបន្តមិត្តភាពជាមួយចិននោះទេ ប្រសិនបើនោះមានន័យថា ជាការបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែដ៏មានតម្លៃរបស់ខ្លួន។
ដោយការលើកឡើងបញ្ជាក់ច្បាស់ៗ នូវឈ្មោះកាសែត The People's Daily និងកាសែត Global Times ក្នុងប្រទេសចិន ព្យុងយ៉ាងបាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលបោះពុម្ពផ្សាយលើទីភ្នាក់ងារសារព័តកណ្ដាល់រដ្ឋរបស់កូរ៉េខាងជើងថា ពាក្យសម្តីអត្ថាធិប្បាយខ្វះការពិចារណារបស់ពួកគេ បានធ្វើឲ្យអ័ព្វឱនដល់ចំណងមិត្តភាព រវាងប្រទេសជាសម្ពន្ធនឹងគ្នាទាំងពីរ។
យោងតាមព័ត៌មានចុះផ្សាយដោយ Ibtimes នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំព្យុងយ៉ាង បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយនោះថា ប្រទេសណាក៏ដោយ ត្រូវតែយល់ឲ្យច្បាស់ថា ដំណើររបស់កូរ៉េខាងជើងចូលទៅសម្រេចឲ្យបាននូវវត្តមានអាវុធនុយក្លេអ៊ែ ឬក៏ការអភិវឌ្ឍរបស់ប្រទេស គឺទាំងមិនអាចផ្លាស់ប្តូរ ឬធ្វើឲ្យរង្គួសរង្គើបានឡើយ ហើយកូរ៉េខាងជើង នឹងមិនអង្វរករសុំដាក់ទាន តំហែទាំមិត្តភាពជាមួយចិនដោយប្រថុយលះបង់កម្មវិធីនុយក្លេអ៊ែ មានតម្លៃស្មើនឹងជីវិតខ្លួន មិនថាមិត្តភាពនោះមានតម្លៃប៉ុណ្ណាណាស់ក៏ដោយ៕