MENU
|
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសថា ប្រទេសរបស់លោកបានយលព្រមប្រគល់សាកសព គីម ជុងណាម ឲ្យទៅកូរ៉េខាងជើង ដើម្បីដោះដូរឲ្យពលរដ្ឋម៉ាឡេស៊ី ៩នាក់ដែលកូរ៉េខាងជើង បង្ខាំងទុកបានវិលត្រឡប់មកប្រទេសវិញ។
កន្លងមកសារព័ត៌មាន Bernama បានផ្សាយថា សាកសពរបស់លោកគីមជុង ណាម បានបញ្ចូនទៅដល់ប្រលានយន្តហោះបញ្ចូនទៅកាន់ប្រទេសចិន ដើម្បីបន្តទៅកាន់ប្រទេសកូរ៉េខាងជើង ។ ការយលព្រមខាងលើគឺដើម្បីបញ្ចប់ភាពតានតឹងរវាងម៉ាឡេស៊ីនិងកូរ៉េខាងជើង ក្រោយការស្លាប់របស់លោកគីមជុង ណាម។ រថយន្តដឹកសាកសព លោកគីម ជុងណាមបានចាកចេញពីមន្ទីពេទ្យ អន្តរជាតិកូឡាឡំពួរ ឆ្ពោះទៅកាន់អាកាសយានដ្ឋាននៅវេលាម៉ោង ១៥ថ្ងៃតី ៣០ខែមីនា ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Jajib បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា «ភាពជាប់គាំនយោបាយការបរទេសរវាង កូរ៉េខាងជើង និងម៉ាឡេស៊ីត្រូវបានបញ្ចប់ ។ ពលរដ្ឋម៉ាឡេស៊ីនៅកូរ៉េខាងជើងនឹងទទួលបានការអនុញ្ញាត្តិឲ្យវិលត្រឡប់មកស្រុកវិញ។ ក្រៅពីនេះ ក្រោយពីត្រួតពិនិត្យសាកសព រួច គ្រួរសារ សព បានយលព្រមប្រគល់ទៅឲ្យរដ្ឋាភិបាល ម៉ាឡេស៊ី ដោះស្រាយ ទៅតាមអ្វីដែល រដ្ឋាភិបាលប្រទេសនេះចង់ ធ្វើ ។ ទាំងនោះហើយទើប រដ្ឋភិបាល សម្រេចប្រគល់ទៅឲ្យកូរ៉េខាងជើង ដើម្បីបញ្ចប់ ភាពជាប់គាំក្នុងទំនាក់ទំនងការបរទេស។
ការធ្វើឃាតដែលបានបណ្តាល ឲ្យមានបញ្ហាជំលោះគ្នាមួយចំនួន រវាងរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង និងប្រទេស ម៉ាឡេស៊ីហើយបើទោះបីជាម៉ាឡេស៊ី មិនបានធ្វើការបន្ទោសចំៗ ទៅកាន់រដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងថា ជាអ្នក រៀបចំផែនការនេះក្តី ប៉ុន្តែព័ត៌មានសង្ស័យជាច្រើន ដែលចោទប្រកាន់ថាកូរ៉េខាងជើង គឺជាអ្នកទទួល ខុសត្រូវទៅលើហេតុការណ៍នោះ។
លោកនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ីNajib Razakបាននិយាយថា ក្រោយការពិភាក្សាការ អនុញ្ញាតិ ប្រគល់សាកសពត្រូវបានធ្វើឡើង ។ រំលឹកឡើងវិញលោកKim ដែលត្រូវបានគេធ្វើឃាត នៅឯអាកាសយាន ដ្ឋានអន្តរជាតិទីក្រុងកូឡាឡាំពួរ ដោយសារធាតុគិមីម្យ៉ាងកាលពីខែកុម្ភៈ។
ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បានផ្សាយថា សាកសពលោកគីម ជុងណាម នឹងត្រូវបញ្ចូនទៅកាន់ទីក្រុង ប៉េកាំ តាមជើងហោះហើរ MH 360 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលធ្វើការហោះហើរនៅវេលាម៉ោង ១៨ ថ្ងៃទី៣០ខែមីនា។
ចំណែកសារព័ត៌មាន China Press បានផ្សាយថា ជនជាតិ ម៉ាឡេស៊ី៩នាក់ដែល ជាប់គាំនៅក្នុងប្រទេសកូរ៉េខាងជើង នឹង បានវិលត្រឡប់មក ស្រុកវិញនៅថ្ងៃទី ៣១ខែមីនានេះ។
ដោយឡែក សារព័ AFP បានផ្សាយថា ពលរដ្ឋម៉ាឡេស៊ី ៩នាក់ បានចាកចេញពី ប្រទេសកូរ៉េខាងជើ វិលត្រឡប់ទៅកាន់ម៉ាឡេស៊ីវិញហើយ នៅព្រឹកថ្ងៃទី៣១ខែមីនានេះ ។យន្តហោះដឹកបុគ្គលិកស្ថានទូតកូរ៉េខាងជើង ៣នាក់ និង សមាជិកក្នុងគ្រួរសារ៦នាក់ទៀត បានចូលដលអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងកូឡាឡំពួរ នៅព្រឹកថ្ងៃទី៣១ខែមីនា ៕