MENU
|
សារព័ត៌មាន Sputnik បានផ្សាយថា កាលពីថ្ងៃទី១៩ខែមេសា នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានប្រកាសថា ការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង Idlib ប្រទេសស៊ីរីគឺជាចេតនា ឌឺដង ទ្រងទ្រាយធំដែលបានឡើងគម្រោងពីមុន នាំមកនៅលទ្ធផល ល្អសម្រាប់អាមេរិក ផ្តួលរំលំរដ្ឋាភិបាលលោកអាលអាសាដ។
លោក Medvedev បញ្ចាក់ថា «អ្វីដែលបាននិងកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរីនាពេលកន្លងមក ក្នុងនោះមានការវាយប្រហារដោយមីស៊ីលរបស់អាមេរិកនៅលើទឹកដីស៊ីរី គឺមិនមានផលប្រយោជន៍ឡើយសម្រាប់ដោះស្រាយស្ថានភាពនៅក្នុងប្រទេសស៊ីរី។ ជាការពិតណាស នេះជា ការឌឺដង នឹង ការរៀបចំ យ៉ាងហ្មត់ចតបំផុត នាំមកនៅលទ្ធផល ល្អដល់អាមេរិក ។
ការពិតនៅក្នុងប្រទេសស៊ីរីគឺជាអ្វី តើមានឃ្លាំងអាវុធគីមីរក្សាទុកនៅស៊ីរី ឬគ្រាន់តែជាការ បង្កើតឡើង អ្វីទាំងអស់ចាំបាច់ត្រូវតែមានគណកម្មធិការអន្តរជាតិមានសិទ្ធក្នុងការត្រួតពិនិត្យបញ្ចាក់ឲ្យបានច្បាស់ និងស្រាវជ្រាដោយតម្លាភាព។
នាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ចាក់ទៀតថា« ការវាយប្រហារ របស់អាមេរិកទៅលើទីតាំងយោធានៅក្នុងទឹកដីស៊ីរី គឺជាការ«ស្រាយចំណង»ដល់ ក្រុមឧទ្ទាម ភេរវកម្ម IS ក្នុងការបន្តសកម្មភាពវាយប្រហារទៅលើរដ្ឋាភិបាលស៊ីរី។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងតែធ្វើសង្គ្រាម ជាមួយរដ្ឋាភិបាលស្របច្បាប់នៅស៊ីរី មិនមែន ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្មនោះឡើយ។
នាយករដ្ឋមន្ត្រីរុស្ស៊ី បានលើកឡើងថា អាមេរិកវាយប្រហារទៅលើទីតាំយោធារបស់ស៊ីរី ដោយមិនមានការឯកភាព ពីអង្គការសហប្រជាជាតិ ទាំងនោះគឺជាការបំពាន់ច្បាប់អន្តរជាតិ ជាសកម្មភាព បង្ករឲ្យមានអសន្តិសុខ និងសង្គ្រាមកើតឡើង។
ការវាយប្រហារ ដោយអាវុធគីមីនាពេលកន្លងមកនៅក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងច្រើន ហើយក៏ជាហេតុផលដែលអាមេរិក បើកការវាយប្រហារភ្លាមៗទៅលើស៊ីរី ដោយមីស៊ីលជិត៦០ ដើម មិនចាំបាច់ឆ្លងកាត់ ការអនុម័តរបស់អង្គការសហប្រជាជាតិឡើយ។ ប្រតិកម្មភ្លាមៗដោយយោធារបស់អាមេរិក បានធ្វើឲ្យក្រុមអ្នកប្រឆាំងអាមេរិក សង្ស័យថា គឺជាចេតនារៀបចំក្នុងការផ្តួលរំលំរដ្ឋាភិបាលរបស់លោកអាលអាសាដ៕