ទាហានតួគី១៣នាក់នៅលើឧទ្ធម្ភាគច័ក្រ បានស្លាប់ក្រោយពេល ហោះហើរទាក់នឹងខ្សែភ្លើងនៅជិតព្រំដែនជាប់ប្រទេសអីរ៉ាក់។
ឧទ្ធម្ភាគច័ក្រយោធាប្រភេទ AS532 Cougar របស់កម្លាំងទាហានតួគីបានហោះទាក់ខ្សែភ្លើង មានកម្លាំងភ្លើងខ្លាំង មុនពេលធ្លាក់ចុះដី ស្ថិនៅខេត្ត Sirnak ។ហេតុការគ្រោះថ្នាក់ខាងលើកើតឡើង ក្រោយពេល២នាទីដែលឧទ្ធម្ភាគច័ក្រខាងលើធ្វើការហោះហើរចេញពីទីតាំងនៅតំបន់ Senoba។
ឧទ្ធម្ភាគច័ក្រ AS532 Cougar ដឹកមន្ត្រីយោធា១០រូបនិងទាហាន ។លទ្ធផលស្រាយជ្រាវ ជាបឋមបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ខាងលើបណ្តាលឲ្យ មន្ត្រីនិងទាហាន១៣នាក់ស្លាប់ រួមទាំងអ្នកបើកបរផងដែរ។
ឧត្តមសេនី Hulusi Akar មេបញ្ចាការកងទ័ពតួគី បានទៅកាន់កន្លែងគ្រោះថ្នាក់ឧទ្ធម្ភាគច័ក្រខាងលើដើម្បីត្រួតពិនិត្យស្ថានភាព។មូលហេតុ ពិតប្រាកដបណ្តាលឲ្យ ឧទ្ធម្ភាគច័ក្រ ហោះទាក់ខ្សែភ្លើងកំពុងតែស្រាវជ្រាវបញ្ចាក់ឲ្យច្បាស់។
កាលពីខែមីនាកន្លងមក មនុស្ស៧នាក់ស្លាប់ ក្នុងនោះមានជនជាតិរុស្ស៊ី៤នាក់ ក្រោយពេលឧទ្ធម្ភាគច័ក្រមួយគ្រឿងហោះបុកបង្កោល អង់ទែន ទូរទស្ស មួយក្នុងទីក្រុង Istanbul ប្រទេសតួគីផងដែរ។
បច្ចុប្បន្នកម្លាំងទាហានតួគីកំពុងតែចូលរួមយ៉ាង សកម្មនៅក្នុងសង្គ្រាមវាយប្រហារ ទៅលើក្រុមជនជាតិឃឺតស្ថិតនៅតំបន់ភ្នុំ ក្នុងខេត្តsirnak ជាប់ព្រំដែនប្រទេសអីរ៉ាក់និងស៊ីរី៕